ភាគច្រើននៃកុមារគឺចូលចិត្តរត់លេង រហូតទាល់តែដួលបោកក្បាលនឹងដី ដែលធ្វើឱ្យមានរបួស ឬស្នាមជាំបន្តិចបន្តួច ប៉ុន្តែពេលខ្លះទៀតក៏មានរបួសធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិតបាន។ ប្រសិនបើកុមារមានឧបទ្ទវហេតុដោយក្បាល ឬមានរោគសញ្ញាមិនធម្មតាមួយចំនួនដូចខាងក្រោមនេះ ចូលអ្នកគួរតែនាំកុមារទៅជួបគ្រូពេទ្យជាបន្ទាន់។ កាលណាដែលកុមារដួលបោកក្បាលនឹងដីខ្លាំងពេក អាចបណ្តាលឱ្យខួរក្បាលរបស់កុមារមិនមានសកម្មភាព ឬស្ពឹកខួរក្បាល អស់កម្លាំង និងមិនអាចរស់នៅក្នុងជីវិតប្រចាំថ្ងៃដូចពីមុនបានទៀតទេ។Emotions For Kids: Helping Your Child Understand Their Feelings - Begin  Learningដូច្នេះហើយ រោគសញ្ញាមិនធម្មតាចំនួន ៧ របស់កុមារមានដូចជា៖

១.អារម្មណ៍ប្រែប្រួល ច្របូកច្របល់ ឆាប់ខឹង ឬការទាមទារមិនធម្មតា។
២.មិនអាចទ្រាំទ្រនឹងការរំញោចផ្សេងៗដូចជាកន្លែងដែលមានមនុស្សកកកុញ ឬសំឡេងខ្លាំងៗ។
៣.គេងមិនលក់ មានការភ័យស្លន់ស្លោ ឬសុបិន្តអាក្រក់។
៤.មានបញ្ហាការចងចាំ រៀនគិតយឺត ធ្វើសកម្មភាពយឺត និងមិនអាចផ្តោតអារម្មណ៍បាន។
៥.ឈឺក្បាលស្រាលៗ សម្រាកច្រើនខុសធម្មតា។
៦.ការមើលឃើញគឺមិនធម្មតា និយាយមិនច្បាស់ ឬមានបញ្ហាក្នុងការគិត។
៧.ក្អួតស្រាលៗ ដូចជា ១-២ ដងក្នុងមួយថ្ងៃ ជាធម្មតានៅពេលអស់កម្លាំង ឬឈឺក្បាល។4 Steps to Teaching Your Child Emotional Control - Focus on the Family

ហេតុនេះហើយ បើអ្នកឃើញកុមារបន្ទាប់ពីដួលបោកនឹងដី មានរោគសញ្ញាខុសប្រក្រតីទាំង ៧ ខាងលើនេះ ចូលប្រញាប់នាំពួកគាត់ទៅមន្ទីពេទ្យជាបន្ទាន់ ព្រោះវាមិនមែនជារោគសញ្ញាធម្មតាឡើយ៕
ប្រភព៖sanook