Home Blog Page 1466

អាហារសម្រកទម្ងន់ ៥មុខ ដែលងាយស្រួលសម្រាប់បុរស

0

ចំពោះបុរសដែលកំពុងព្យាយាមសម្រកទម្ងន់ អាហារមួយចំនួនខាងក្រោមនេះ អាចជួយបង្កើនសារធាតុចិញ្ចឹម និងថាមពល កាត់បន្ថយទម្ងន់ខាងក្នុង ផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការសម្រកទម្ងន់ ស្រកបានឆាប់រហ័ស ហើយមានអត្ថប្រយោជន៍ចំពោះសុខភាព និងរាងកាយ។ ដូច្នេះខាងក្រោមនេះគឺជាអាហារសម្រកទម្ងន់ ៥មុខសម្រាប់បុរសមានដូចជា៖

១.បន្លែចម្រុះ៖ បន្លែចម្រុះ នឹងជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងល្អ មានប្រយោជន៍ដល់រាងកាយ សាកសមសម្រាប់អ្នកដែលចង់គ្រប់គ្រងរបបអាហារ ដោយអ្នកគ្រាន់តែបន្ថែមបន្លែគ្រប់មុខចូលក្នុងចាន រួចកូរជាមួយទឹកស្អាត ឬប្រើប្រេងធម្មជាតិ និងបន្ថែមគ្រឿងទេសតិចតួចដើម្បីឱ្យមានរសជាតិ ជាការស្រេច។Mix Veg Recipe | Restaurant Style Mixed Vegetable Curry | VegeCravings

២.ផ្សិតចំបើង ជាមួយនឹងបង្គា ឬសាច់ជ្រូក៖ ម៉ឺនុយនេះនឹងផ្តល់ឱ្យអ្នកនូវប្រូតេអ៊ីន រួមទាំងសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលមានលក្ខណៈពេញលេញ។ ដោយអ្នកគ្រាន់តែបន្ថែមផ្សិត បន្លែ បង្គា ឬសាច់ជ្រូក ចូលទៅក្នុងចាន រួចប្រើគ្រឿងទេសដែលមិនបង្កជាតិពុលដល់រាងកាយ ជាការស្រេច។Chopsuey for Everyone: XO Braised Straw Mushrooms with Shrimp & Crabstick

៣.ស៊ុបសារ៉ាយសមុទ្រ៖ សូមណែនាំស៊ុបសារ៉ាយសមុទ្រ ជាមួយនឹងការបន្ថែមបន្លែជាច្រើនមុខនិង ស៊ុត សាច់ជ្រូក ដើម្បីទទួលបានសារធាតុចិញ្ចឹមពេញលេញ។ វាក៏ជាអាហារពេលព្រឹកដ៏ឆ្ងាញ់ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។Korean Seaweed Soup (Miyuk Guk) Recipe

៤.ត្រីធូណា បន្លែស្រស់៖ ម៉ឺនុយនេះប្រាកដជាពេញចិត្តសម្រាប់មនុស្សជាច្រើន ដោយអ្នកគ្រាន់តែបន្ថែម ត្រីធូណា បន្លែស្រស់ អង្ករសំរូប ឬអង្ករដំណើប រួចលាយបញ្ចូលគ្នាដើម្បីបង្កើតរសជាតិឆ្ងាញ់ជាការស្រច ដែលវាគឺជាអាហារគ្រប់គ្រងទម្ងន់ដ៏ល្អបំផុតសម្រាប់បុរស។Raw Tuna: Is It Safe to Eat?

៥.Suki Roll៖ មុខម្ហូបដ៏អស្ចារ្យសម្រាប់អ្នកសម្រកទម្ងន់ដែលកំពុងមានប្រជាប្រិយភាពខ្លាំងគឺ Suki Roll ដែលជាស្ពៃចិនឆ្អិន ភ្ជាប់មកជាមួយសាច់ដែលអ្នកចូលចិត្ត និងបន្លែជាច្រើនប្រភេទ រួចមូលចូលគ្នា ហើយស្ងោរ ឬចំហុយឱ្យឆ្អិន បន្ទាប់មកប្រឡាក់ដោយទឹកត្រីស៊ូគីយ៉ាគី ជាការស្រច៕Suki​ Roll​ | Cabbage​ Roll | Healthy​ Thai​ food​ - YouTube
ប្រភព៖sanook

កូរ៉េខាងត្បូង តម្រូវឱ្យសិស្សប្រើ Samsung Galaxy Tab ធ្វើជាសៀវភៅពុម្ព

0

ថ្មីៗនេះ ក្រសួងអប់រំកូរ៉េខាងត្បូង បានដាក់ចេញនូវគម្រោង “សៀវភៅពុម្ពឌីជីថល” ដែលតម្រូវឱ្យ សិស្សថ្នាក់ទី៧ទាំងអស់ នៅក្នុងទីក្រុងសេអ៊ូល ប្រើប្រាស់ Samsung Galaxy Tab ធ្វើជាសៀវភៅពុម្ព។

ការអនុវត្តគម្រោងនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ដោយរដ្ឋនឹងបែងចែក Galaxy Tab ជាង៧០មុឺនគ្រឿង ទៅតាមសាលា នៅទីក្រុងសេអ៊ូល។Amazon.com: Samsung Galaxy Tab S8 / S7 Book Cover - Original Samsung Tablet  Case - Blue Navy : Cell Phones & Accessories

នៅក្នុងនោះ Galaxy Tab ទាំងអស់ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដែលបានដាក់បញ្ចូលមុខងារកំណត់ម៉ោងនៃការប្រើប្រាស់ នៅពេលដែលសិស្សរៀនចប់ Galaxy Tab នោះនឹងបិទខ្លួនឯតែម្តង។

លើសពីនេះទៅទៀត រដ្ឋាភិបាល ក៏បានដាក់បិទមុខងារហ្គេម និងអុីនធើណេតផងដែរ ដើម្បីកុំឱ្យសិស្សអាចឆ្លៀតឱកាស លេងបណ្តាញសង្គមឬហ្គេមផ្សេងៗបាន។No photo description available.

គម្រោង “សៀវភៅពុម្ពឌីជីថល” មិនអនុញ្ញាតឱ្យសិស្សយក Galaxy Tab ទៅផ្ទះនោះទេ ដោយត្រូវទុកនៅក្នុងថ្នាក់រៀន ដែលមានឆ្នាំងសាក និងព្រីភ្លើងនៅតាមថតតុនីមួយៗជាស្រេច។

ការធ្វើបែបនេះ ក្រសួងអប់រំកូរ៉េខាងត្បូងសង្ឃឹមថា “សៀវភៅពុម្ពឌីជីថល” នឹងជួយសម្រួល ដល់ការសិក្សាបានមួយកម្រិត និងជួយឱ្យកុមារមានការចងចាំប្រសើរជាងមុន៕7th Grade Collaborates in “The Social Planet” Project — YISS - Yongsan  International School of Seoul

ប្រភព៖ The Straits Times

ខ្យល់ព្យុះកំបុតត្បូងនៅក្នុងប្រទេសចិនបណ្តាលឱ្យមនុស្ស ១០ នាក់ស្លា.ប់ និងរលំផ្ទះជាង ១៣០ខ្នង

0

ប្រទេសចិន៖ ខ្យល់ព្យុះកំបុតត្បូងនៅក្នុងខេត្ត Jiangsu បានបណ្តាលឱ្យមនុស្ស ១០នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយបានរលំផ្ទះជាង ១៣០ខ្នង។10 dead after tornadoes tear through two cities in eastern China | CNNយោងតាមស្ថានីយ៍ទូរទស្សន៍ជាតិចិន CCTV ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែកញ្ញាថា “កាលពីរសៀលម្សិលមិញ ខ្យល់ព្យុះកំបុតត្បូងមួយបានលេចឡើងនៅក្នុងទីក្រុង Sutian ខេត្ត Jiangsu ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងជាច្រើននាក់ទៀតរងរបួស រួមជាមួយការខូចខាតទ្រព្យសម្បត្តិនៅក្នុងតំបន់មួយចំនួន” ។

យោងតាមស្ថិតិបឋម ព្យុះកំបុតត្បូងបានប៉ះពាល់ដល់មនុស្សចំនួន ៥,៥០០ នាក់ និងបានដួលរលំផ្ទះចំនួន ១៣៧ ខ្នង បណ្តាលឱ្យមនុស្ស ១០ នាក់បានស្លាប់ភ្លាមៗ និងមនុស្សជាង ៤០០ នាក់ទៀតត្រូវជម្លៀសចេញ។
ព្យុះកំបុតត្បូងបានកើតឡើងក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែបង្កឱ្យមានការខូចខាតយ៉ាងខ្លាំង ដោយរូបភាពនៅលើបណ្ដាញសង្គមបង្ហាញពីរថយន្តក្រឡាប់ ខ្សែភ្លើងខូច សំរាម និងកម្ទេចកម្ទីដែលហោះនៅគ្រប់ទីកន្លែង និងរាយប៉ាយនៅតាមដងផ្លូវនៃទីក្រុង Tuc Thien។Tornado kills 5 people in eastern China - The Week

ការព្រមានអំពីអាកាសធាតុក៏ត្រូវបានចេញនៅថ្ងៃទី ២០ ខែកញ្ញាសម្រាប់តំបន់មួយចំនួននៅភាគនិរតីនៃទីក្រុង Chongqing និង Guizhou, Hunan នៅភាគខាងជើង, Anhui នៅភាគខាងកើត និង Hubei នៅតំបន់កណ្តាល។

បច្ចុប្បន្ន គិតក្នុងឆ្នាំ ២០២៣ នេះប្រទេសចិនបានកត់ត្រានូវភ្លៀងធ្លាក់ខ្លាំង និងកត់ត្រានៃការកើនឡើងកំដៅ។ យោងតាមអ្នកវិទ្យាសាស្ត្រ ព្រឹត្តិការណ៍អាកាសធាតុខ្លាំងកំពុងកើតឡើងជាញឹកញាប់ ដែលបណ្តាលឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ ដោយសារតែការប្រែប្រួលអាកាសធាតុ៕China: Tornado kills at least 10 and injures several in Jiangsu province |  World News | Sky News
ប្រភព៖vnexpress

សាំងឡើងថ្លៃ៤ ៧៥០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ូតឡើងដល់ ៤ ៨៥០រៀល

0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបើធៀបនឹងតម្លៃចាស់ក្នុងនោះតម្លៃសាំងបានឡើង១៥០រៀលក្នុង១លីត្រនិងម៉ាស៊ូតបានឡើងថ្លៃ១០០រៀលក្នុង១លីត្រវិញ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៧៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៨៥០រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

មកស្គាល់ទឹកធ្លាក់មួយកន្លែង កម្ពស់ជាង៦០ម៉ែត្រ ជាកំណប់ទ្រព្យធម្មជាតិរបស់អ្នកស្រុកវាលវែង

0

ទឹកធ្លាក់ឆាយប្រុយ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ទឹកជ្រោះឆាយប្រុយ – ព្រះរាជាណាចក្រកម្ពុជាទឹកធ្លាក់នេះមានចម្ងាយប្រមាណជា ១៧០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយមកដល់ស្រុកវាលវែង ភ្ញៀវទេសចរណ៍ត្រូវបត់ចូលមកសហគមន៍អូរសោមចម្ងាយ ៦០គីឡូម៉ែត្រ នឹងមកដល់រមណីយដ្ឋានធម្មជាតិនេះ។
ជាមួយនឹងទឹកធ្លាក់កម្ពស់ជាង៦០ម៉ែត្រ បានធ្វើឱ្យទឹកធ្លាក់ឆាយប្រុយ គឺជាសម្បត្តិធម្មជាតិមួយរបស់សហគមន៍អូរសោម ដែលមានសម្រស់ធម្មជាតិស្រស់ត្រកាល ទឹកស្អាត ភ្ញៀវជាតិ និងអន្តរជាតិ អាចមកហែលទឹកលេង និងស្ទូចត្រីកម្សាន្ត យ៉ាងសប្បាយរីករាយ ហើយទេសភាពមិនចាញ់រមណីយដ្ឋានធម្មជាតិផ្សេងៗនោះទេ។ទឹកធ្លាក់ ឆាយប្រុយ កំណប់ធម្មជាតិរបស់អ្នកស្រុកវាលវែង - Khmer Breaking Newsមិនតែប៉ុណ្ណោះ នៅទីនេះ ក៏មានបរិយាកាសខ្យល់អាកាសល្អបរិសុទ្ធ អមដោយព្រៃឈើជាច្រើនយោលទៅយោលមក និងសំឡេងបក្សីបក្សាខ្ញៀវខ្ញារកងរំពង ហាក់ចាំស្វាគមន៍ភ្ញៀវមកកម្សាន្ត៕No photo description available.

 

ម្តាយរបស់តារាចម្រៀងថៃល្បីឈ្មោះ Lisa បង្ហាញរឿងភាពយន្តដំបូងរបស់នាង

0

ប្រទេសថៃ ៖ អ្នកនាង Lisa BLACKPINK បានល្បីល្បាញតាំងពីក្មេងមកម៉្លេះ មុនពេលនាងក្លាយជាអ្នកចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោកនាពេលបច្ចុប្បន្ន ដោយសារនាងធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តថៃកាលពីនៅក្មេង ។ អ្នកស្រី Jitthip Braichweiler ត្រូវជាម្តាយរបស់ Lisa បានបង្ហោះវីដេអូខ្លីមួយនៅក្នុង IG Stories ហើយវាជាវីដេអូការសម្តែងរបស់ Lisa កាលពីវ័យកុមារ ព្រមទាំងសរសេរថា ៖ «ខ្សែភាពយន្តដំបូងគេរបស់កូនស្រី Lisa» ។Lisa BLACKPINK: Nữ hoàng Instagram - Niềm tự hào Thái Lan

នៅក្នុងវីដេអូនេះ គេនឹងឃើញក្មេងស្រីតូចម្នាក់សម្លឹងមកកាន់កាមេរ៉ា និងមើលទៅគួរឱ្យអាណិតអាសូរជាខ្លាំង ព្រមទាំងនិយាយថា «ខ្ញុំឃ្លាន» ។ ក្រោយពីវីដេអូនេះត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម អ្នកគាំទ្រនាងជាច្រើននាក់បានស្វែងរកចម្លើយរហូតដល់ដឹងថា ការពិត ខ្សែភាពយន្តដំបូងដែលអ្នកនាង Lisa បានសម្តែងនោះ គឺរឿង «ព្រះនាងសុំទាន» ដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រទេសថៃ កាលពីឆ្នាំ២០០៧ និងដឹកនាំសម្តែងដោយ Ta Warit និង Namfon Patcharin ។

ក្រៅពីនេះ នៅមានឈុតឆាកដែលអ្នកនាង Lisa និងមិត្តភក្តិរបស់នាងផ្សេងទៀតហាត់រាំតាមចម្រៀងបទ «មនុស្សចិត្តងាយ» របស់តារាចម្រៀងប្រុសឈ្មោះ Ice Sarunyu ទៀតផង ។ ក្នុងសាច់រឿងនេះ ក្មេងៗទាំងអស់ត្រូវតែហាត់រាំ ដើម្បីរៀបចំការប្រគំតន្ត្រីរៃអង្គាសប្រាក់ជួយផ្តល់ឱ្យមណ្ឌលកុមារកំព្រា ។

ក្រោយបានទស្សនាវីដេអូសម្តែងខ្លីរបស់នាង Lisa ពលរដ្ឋថៃជាច្រើនប្រាប់ថា នាងពិតជាមានទេពកោសល្យមិនធម្មតា និងល្បីល្បាញតាំងពីក្មេង ។ អ្នកគាំទ្រជាច្រើននាក់ចង់ឃើញ Lisa ធ្វើការផ្នែកសម្តែងផងដែរ ហើយពួកគេសួរថា តើវានឹងជំរុញដល់ការងាររបស់នាងនាថ្ងៃអនាគតដែរឬទេ ? ប្រភព ៖ Coco News

ប្រទេសថៃលក់ការ៉េមរូបក្រុងបុរាណស្រីទេពទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ ក្រោយពីទីក្រុងបុរាណស្រីទេព ស្ថិតនៅខេត្ត Phetchabun ប្រទេសថៃ ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅតំបន់ទីក្រុងបុរាណស្រីទេពបានធ្វើការ៉េមរូបក្រុងបុរាណស្រីទេព លក់ឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះ ។ ការ៉េមនេះធ្វើឡើងឱ្យដូចរូបចម្លាក់ផ្សេងៗ និងមានច្រើនរសជាតិទៀតផង ។ បច្ចុប្បន្ន ពលរដ្ឋថៃជាច្រើននាក់និយមទិញការ៉េមនេះមកបរិភោគ ដោយសារវាកំពុងល្បីល្បាញក្នុងបណ្តាញសង្គម ។

ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ «Si Thep» បានបង្ហោះរូបភាពការ៉េមក្រុងបុរាណស្រីទេព ដែលបានធ្វើឡើងជារូបរាងផ្សេងៗគ្នា ដូចគ្នានឹងការ៉េមវត្តអារុណដែរ ដោយទំព័រហ្វេសប៊ុកនេះសរសេរថា ៖ «ការ៉េមបុរាណរបស់ទីក្រុងបុរាណស្រីទេព… Intrend មិនតិចទេ ។ ការ៉េមឆ្ងាញ់ៗ បើបានមកលេងទីក្រុងបុរាណស្រីទេព នឹងដឹងថា វាមានរូបអ្វី ហើយរូបនេះស្ថិតនៅត្រង់កន្លែងណារបស់ទីក្រុងស្រីទេព ។ មកកម្សាន្តនៅទីក្រុងនេះឱ្យបានច្រើនគ្នាណា»

ការ៉េមក្រុងបុរាណស្រីទេព ក្រៅពីមានរូបរាងផ្សេងៗគ្នាហើយ ថែមទាំងមានរសជាតិខុសគ្នាផងដែរ ដូចជា រសជាតិតែថៃ ពណ៌ទឹកក្រូច, រសជាតិផ្អែម ពណ៌ស្វាយ និងរសជាតិទឹកឃ្មុំលាយក្រូចឆ្មារ ពណ៌លឿង សម្រាប់ឱ្យអ្នកទិញជ្រើសរើសតាមចំណង់ចំណូលចិត្ត ។

គួរបញ្ជាក់ថា អង្គការយូណេស្កូបានប្រកាសចុះឈ្មោះទីក្រុងបុរាណស្រីទេព ដែលមានទីតាំងស្ថិតនៅស្រុកស្រីទេព ខេត្ត Phetchabun ប្រទេសថៃ ឱ្យក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយវាជាកន្លែងទី៤ បន្ទាប់ពីទីក្រុងប្រវត្តិសាស្ត្រសុខោទ័យ, ទីក្រុងប្រវត្តិសាស្ត្រព្រះនគរស្រីអយុធ្យា និងកន្លែងបុរាណវិទ្យាបានឈៀង ៕ ប្រភព ៖ coco news  

ឥណ្ឌូណេស៊ីហាមពលរដ្ឋលក់ផលិតផលតាមអនឡាញ

0

ប្រទេសឥណ្ឌូណេស៊ី ៖ នៅខែកញ្ញា ឆ្នាំ២០២៣ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីត្រៀមរៀបចំគម្រោងហាមឃាត់ពលរដ្ឋលក់ផលិតផលតាមអនឡាញ ហើយបម្រាមនេះស្ថិតនៅក្រោមច្បាប់ពាណិជ្ជកម្មថ្មី ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីយល់ឃើញថា ការលក់ផលិតផលតាមអនឡាញនឹងអាចគំរាមកំហែងដល់ទីផ្សារនានានៅប្រទេសឥណ្ឌូណេស៊ី ។ ម្យ៉ាងទៀត ច្បាប់ពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន មិនបានគ្របដណ្តប់ដោយផ្ទាល់លើការលក់ផលិតផលតាមអនឡាញទេ ។Indonesia to ban online shopping via social media | Retail News Asia

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា បណ្តាញសង្គម និងការលក់ផលិតផលតាមអនឡាញមិនអាចរួមគ្នាបានទេ ដូចជា ការផ្សាយបន្តផ្ទាល់ដើម្បីលក់ផលិតផលតាមបណ្តាញសង្គមរបស់ចិន TikTok ។ ដូច្នេះ ការត្រួតពិនិត្យច្បាប់ពាណិជ្ជកម្មថ្មីនេះ នឹងហាមឃាត់ការលក់ផលិតផលតាមអនឡាញគ្រប់ប្រភេទ ។

ចំណែកក្រុមហ៊ុន TikTok បានឆ្លើយតបថា ការបែងចែកបណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិកដាច់ដោយឡែកពីគ្នា គឺអាចរារាំងដល់គំនិតច្នៃប្រឌិត ។ TikTok រំពឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបង្កើតសមភាពសម្រាប់ក្រុមហ៊ុន ព្រោះបើរដ្ឋាភិបាលធ្វើបែបនេះ អាចធ្វើឱ្យអ្នកលក់ និងអតិថិជនឥណ្ឌូណេស៊ីចាញ់ប្រៀប ។Indonesia to ban goods transactions on social media

ក្រៅពីនេះ TikTok ដែលមានអ្នកលក់ក្នុងបណ្តាញសង្គមរបស់ខ្លួនរហូតដល់២លាននាក់ ធ្លាប់បានលើកឡើងមុននេះថា មិនទាន់មានគម្រោងប្រកបអាជីវកម្មឆ្លងកាត់ព្រំដែនឥណ្ឌូណេស៊ីទេ ក្រោយពីរដ្ឋាភិបាលសម្តែងការបារម្ភថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុននេះអាចធ្វើឱ្យផលិតផលចិនហូរចូលឥណ្ឌូណេស៊ី ។ ចំណែកហ្វេសប៊ុកដែលមានកម្មវិធី Marketplace ដូចគ្នាដែរ នៅពុំទាន់បញ្ចេញយោបល់អ្វីទេពាក់ព័ន្ធនឹងបញ្ហានេះ ៕ ប្រភព ៖ AEC connect

ក្រសួង រៀបចំឯកសារដាក់បញ្ចូលមន្ទីស២១ និងក្រមា ជាសម្បត្តិបេតិភណ្ឌពិភពលោក

0

យោងតាមសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យនៃការដាក់បញ្ជូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានបង្ហើបថា៖”លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា និងមន្ទីរស-២១ ដែលបច្ចុប្បន្នគឺសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ឯកឧត្ដមបានបន្តឱ្យដឹងថា៖ “ក្រសួងវប្បធម៌ វិចិត្រសិល្បៈ លោកមានផែនការនៅក្នុងការរៀបចំ ស្នើសុំចុះបញ្ជីប្រាង្គប្រាសាទផ្សេងៗទៀត ក៏ដូចជាវប្បធម៌អរូបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ បើតាមអ្វីដែលខ្ញុំ អាចទទួលព័ត៌មានបាន គឺលោកជំទាវរដ្ឋមន្ត្រី លោកកំពុងរៀបចំ ឯកសារដើម្បីស្នើសុំ ចុះបញ្ជីក្រមាទៅក្នុងបេតិកភណ្ឌពិភពលោកអរូបីមួយដែរ ដោយនេះជាការរំពឹងទុក ហើយយើងនឹងខិតខំប្រឹងប្រែងទៅមុខទៀត។

ក្រៅពីនោះ លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ក៏បានខិតខំប្រឹងប្រែង នៅក្នុងការស្នើសុំចុះបញ្ជី មន្ទីរគុកទួលស្លែង (មន្ទីរស-២១) ទៅក្នុងបញ្ជីបេតិកភណ្ឌនៃការចងចាំពិភពលោកដែរ ដើម្បីឱ្យពិភពលោកចងចាំថា អ្វីដែលកើតមានឡើងនៅកម្ពុជានេះ គឺជាមេរៀនមួយដែរ ដែលមិនត្រូវកើតមានឡើងនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក “៕ក្រមាវែងជាងគេលើពិភពលោក | សាលារាជធានីភ្នំពេញ

 

ក្រុមហ៊ុនរបស់ Musk បានចាប់ផ្តើមសាកល្បងដំបូងក្នុងការផ្សាំបន្ទះឈីបនៅក្នុងខួរក្បាលមនុស្ស

0

បរទេស៖ Neuralink គឺជាក្រុមហ៊ុនដែលបង្កើត និងដំណើរការដោយ Elon Musk បានចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តដើម្បីរៀបចំសម្រាប់ការផ្សាំបន្ទះឈីបខួរក្បាល។

កាលពីថ្ងៃទី ១៩ ខែកញ្ញា ក្រុមហ៊ុន Neuralink បាននិយាយថា ក្រុមហ៊ុនបានឆ្លងកាត់ការសាកល្បងពីក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យដែលមានអ្នកជំនាញខាងសរសៃប្រសាទ និងវេជ្ជបណ្ឌិតនាំមុខគេនៅសហរដ្ឋអាមេរិក ដោយហេតុនេះត្រូវបានអនុញ្ញាតឱ្យធ្វើតេស្តបញ្ចូលបន្ទះសៀគ្វីចូលទៅក្នុងខួរក្បាលរបស់អ្នកជំងឺខ្វិន។ ដូច្នេះ អ្នកដែលខ្វិនដោយសាររបួសខួរឆ្អឹងខ្នងមាត់ស្បូន ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (ALS) មានសិទ្ធិអនុវត្ត។Elon Musk shows off a working brain implant | CNN Business

ក្រុមហ៊ុន Neuralink មិនទាន់បង្ហាញចំនួនអ្នកចុះឈ្មោះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការលាតត្រដាងរបស់បុគ្គលិក និងអតីតបុគ្គលិកមួយចំនួន ក្រុមហ៊ុនអាចទទួលយកអ្នកជំងឺបានប្រហែល ១០ នាក់ ដោយរំពឹងថាដំណើរការសាកល្បងនៃការផ្សាំបន្ទះឈីបខួរក្បាលលើអ្នកជំងឺខ្វិននឹងត្រូវចំណាយពេលប្រហែល ៦ ឆ្នាំ។

អ្នកតំណាងក្រុមហ៊ុន Neuralink បាននិយាយថា ការដាក់បញ្ចូលបន្ទះឈីបខួរក្បាល-កុំព្យូទ័រ (BCI) នឹងត្រូវធ្វើឡើងដោយមនុស្សយន្តទាំងស្រុង។ គោលដៅដំបូងគឺដើម្បីជួយអ្នកជំងឺផ្លាស់ទីទស្សន៍ទ្រនិចកណ្តុរឬបញ្ចូលអត្ថបទទៅក្នុងកុំព្យូទ័រដោយគ្រាន់តែគិត។Watch The Science Behind Elon Musk's Neuralink Brain Chip | Currents | WIRED

មុនពេល Neuralink ប្រកាសចាប់ផ្តើមសាកល្បងដំបូងក្នុងការផ្សាំបន្ទះឈីបនៅក្នុងខួរក្បាលមនុស្ស ក៏មានក្រុមហ៊ុនមួយទៀត ឈ្មោះ Synchron បានទទួលជោគជ័យក្នុងការបញ្ចូលបន្ទះឈីបទៅក្នុងអ្នកជំងឺជនជាតិអាមេរិកដែលមានជំងឺសរសៃប្រសាទប៉ះពាល់ដល់សមត្ថភាពក្នុងការផ្លាស់ទី។

ក្រុមហ៊ុន Neuralink ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី Elon Musk ក្នុងឆ្នាំ ២០១៦ ដោយសង្ឃឹមថានឹងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍ “ចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ” ដើម្បីអនុញ្ញាតឱ្យមនុស្សបញ្ចូលគ្នាជាមួយ AI នាពេលអនាគត។ បច្ចុប្បន្នក្រុមហ៊ុននេះមានស្ថាបនិកតែពីរនាក់ប៉ុណ្ណោះគឺលោក Elon Musk និងវិស្វករផ្សាំ Dongjin Seo៕Elon Musk's Neuralink can start testing its brain implants in humans
ប្រភព៖vnexpress