Home Blog Page 1464

ពលរដ្ឋថៃសប្បាយនឹងការកើបប្រាក់ពីភ្ញៀវទេសចរចិន

0

ប្រទេសថៃ ៖ វិស័យទេសចរណ៍នៅខេត្តឡាំប៉ាង ប្រទេសថៃបានត្រឡប់មកអ៊ូអរឡើងវិញ ខណៈបច្ចុប្បន្ន ភ្ញៀវទេសចរចិន និងតៃវ៉ាន់បាននាំគ្នាជិះរទេះសេះកម្សាន្តនៅជុំវិញខេត្ត ហើយធ្វើឱ្យពលរដ្ឋថៃក្នុងតំបន់ទទួលបានប្រាក់ចំណូលមិនក្រោម១.០០០បាតក្នុង១ថ្ងៃ សម្រាប់រទេះសេះ១គ្រឿង ។ លើសពីនេះ វាក៏បានជួយជំរុញដល់វិស័យទេសចរណ៍នៅខេត្តឡាំប៉ាង និងសេដ្ឋកិច្ចប្រទេសថៃផងដែរ ។ทัวร์จีน-ไต้หวันคัมแบ็คลำปาง แห่นั่งรถม้าคึกคักสร้างรายได้จนสารถียิ้มแป้น

ពលរដ្ឋថៃជាច្រើននាក់រស់នៅខេត្តឡាំប៉ាងនិយាយថា ពួកគេសប្បាយចិត្តណាស់ ដោយសារភ្ញៀវទេសចរចិនចាប់ផ្តើមធ្វើដំណើរមកកាន់ប្រទេសថៃ ហើយភ្ញៀវទេសចរទាំងនេះបានធ្វើដំណើរមកកាន់បណ្តាខេត្តភាគខាងជើង រួមទាំងខេត្តឡាំប៉ាងផងដែរ ។ ក្រៅពីនេះ នៅមានភ្ញៀវទេសចរតៃវ៉ាន់ជាច្រើននាក់ទៀតបានធ្វើដំណើរមកខេត្តឡាំប៉ាង ដើម្បីជិះរទេះសេះកម្សាន្ត ។ทัวร์จีน-ไต้หวันคัมแบ็คลำปาง แห่นั่งรถม้าคึกคักสร้างรายได้จนสารถียิ้มแป้น

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ គេបានឃើញភ្ញៀវទេសចរចិន និងតៃវ៉ាន់ជិះរថយន្តទេសចរណ៍ធ្វើដំណើរពីអាកាសយានដ្ឋានខេត្តឈៀងម៉ៃ ឆ្ពោះមកកាន់ខេត្តឡាំប៉ាង ហើយពួកគេចាប់អារម្មណ៍ជិះរទេះសេះទស្សនាជុំវិញខេត្ត ។ ភ្ញៀវទេសចរចិនជាង១០០នាក់បាននាំគ្នាជិះរទេះសេះជាង៣០គ្រឿងនៅកន្លែងផ្តល់សេវាកម្មរទេះសេះ នៅបរិវេណខាងមុខសារមន្ទីរឡាំប៉ាង ។ทัวร์จีน-ไต้หวันคัมแบ็คลำปาง แห่นั่งรถม้าคึกคักสร้างรายได้จนสารถียิ้มแป้น

ការបង្ហាញមុខរបស់ភ្ញៀវទេសចរចិន និងតៃវ៉ាន់ បានជំរុញឱ្យវិស័យទេសចរណ៍នៅខេត្តឡាំប៉ាងត្រឡប់មកអ៊ូអរឡើងវិញ ហើយធ្វើឱ្យពលរដ្ឋក្នុងតំបន់អាចទទួលបានប្រាក់ចំណូលមិនក្រោម១.០០០បាតក្នុង១ថ្ងៃ សម្រាប់អ្នកមានរទេះសេះ១គ្រឿង ។ ចំណែកភោជនីយដ្ឋាន, ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងលក់របស់របរផ្សេងៗ ក៏ចាប់ផ្តើមលក់ដាច់ដូចគ្នាដែរ ៕ ប្រភព ៖ mgronline

ហេតុអ្វីម៉ាឡេស៊ីហាមនាំចេញរ៉ែកម្រទៅក្រៅប្រទេស ?

0

ប្រទេសម៉ាឡេស៊ី ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកឡើងថា រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តគោលនយោបាយហាមឃាត់ការនាំចេញរ៉ែកម្រទៅក្រៅប្រទេស ដើម្បីចៀសវាងការស្វែងរកផលប្រយោជន៍ និងការពារការបាត់បង់ធនធានធម្មជាតិ ។ គោលនយោបាយនេះធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសចុងក្រោយគេ ដែលហាមឃាត់ការនាំចេញរ៉ែសំខាន់ បើទោះជាប្រទេសនេះពុំបានបង្ហាញថា នឹងអនុវត្តនៅពេលណាក្តី ។ASEAN Summit in Jakarta

តាមទិន្នន័យរបស់ការិយាល័យស្ទង់មតិភូមិសាស្ត្រអាមេរិក កាលពីឆ្នាំ២០១៩ បង្ហាញថា ប្រទេសម៉ាឡេស៊ីមានបរិមាណរ៉ែកម្រក្នុងចំនួនតិចតួចត្រឹមតែ៣ម៉ឺន Metric Tons ប៉ុណ្ណោះ ខណៈប្រទេសចិនមានបរិមាណរ៉ែកម្ររហូតដល់៤៤លានតោន ។

ទោះយ៉ាងណា ការហាមឃាត់របស់ម៉ាឡេស៊ី ដោយសារទីផ្សារពិភពលោកកំពុងស្វែងរកប្រភពរ៉ែកម្រផ្សេងទៀតក្រៅពីប្រទេសចិន ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិនខ្លាំងពេក ខណៈចិនបានផលិតរ៉ែកម្រផ្សេងៗដ៏ធំបំផុតនៅលើពិភពលោក ។ ហេតុនេះ គេបានប្រើប្រាស់វាយ៉ាងទូលំទូលាយនៅក្នុងបន្ទះឈីប Semiconductor, រថយន្តអគ្គិសនី និងសម្ភារៈយោធា ។Malaysia to ban export of rare earths to boost domestic industry | CarSifu

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់ថា រដ្ឋាភិបាលនឹងគាំទ្រការអភិវឌ្ឍឧស្សាហកម្មរ៉ែពិបាករកនៅម៉ាឡេស៊ី ។ ដូច្នេះ វានឹងផ្តល់លទ្ធផលវិជ្ជមានដល់សេដ្ឋកិច្ចក្នុងប្រទេស ហើយការហាមឃាត់ការនាំចេញរ៉ែទាំងនេះ នឹងទាញយកផលប្រយោជន៍ជាតិខ្ពស់បំផុត ។ ម៉ាឡេស៊ីរំពឹងថា ឧស្សាហកម្មរ៉ែកម្រនឹងមានចំណែកគាំទ្រផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ព្រមទាំងផ្តល់ការងារធ្វើប្រមាណ៧.០០០តួនាទី ។Malaysia to ban export of rare earths to boost domestic industry -  MINING.COM

តាមទិន្នន័យរបស់ការិយាល័យគយប្រទេសចិនបង្ហាញថា ការហាមនាំចេញរ៉ែរបស់ម៉ាឡេស៊ីអាចធ្វើឱ្យប៉ះពាល់ដល់ចិន ដែលចិនបាននាំចូលរ៉ែកម្រពីម៉ាឡេស៊ីប្រមាណ៨% ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ។ លើសពីនេះ វានឹងប៉ះពាល់ដល់បណ្តាក្រុមហ៊ុនចិននៅម៉ាឡេស៊ីទៀតផង ។

កាលពីដើមឆ្នាំ២០២៣ ប្រទេសចិនបានប្រកាសរឹតបន្តឹងការនាំចេញលោហៈមួយចំនួន ដែលបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឧស្សាហកម្ម Semiconductor ហើយត្រូវបានភាគីផ្សេងៗមើលឃើញថា វាជាវិធានការសងសឹកសម្រាប់ការដាក់កម្រិតលក់បច្ចេកវិទ្យារបស់អាមេរិកទៅឱ្យចិន ។ គេបារម្ភថា ចិននឹងដាក់កម្រិតការនាំចេញរ៉ែសំខាន់ៗផ្សេងទៀត រួមទាំងរ៉ែកម្រផងដែរ ៕Malaysia To Ban Rare Earth Exports To Boost Domestic Industry ប្រភព ៖ AEC connect

តើពលរដ្ឋប្រទេសណាខ្លះដែលបរិភោគមីកញ្ចប់ច្រើនជាងគេក្នុងឆ្នាំ២០២២ ?

0

យោងតាមទិន្នន័យនៅខែឧសភា ឆ្នាំ២០២៣ របស់ World Instant Noodles Association បង្ហាញថា ចិន គឺជាប្រទេសដែលបានបរិភោគមីកញ្ចប់ច្រើនបំផុតនៅឆ្នាំ២០២២ គឺស្មើចំនួន៤៥.០៧០លានចាន ហើយវាបានកើនឡើងចំនួន១.០៨០លានចាន បើធៀបនឹងឆ្នាំ២០២១ ដែលស្មើត្រឹមតែ៤៣.៩៩០លានចាន ។ បន្ទាប់មក គឺប្រទេសឥណ្ឌូណេស៊ីបានបរិភោគមីនៅឆ្នាំ២០២២ ស្មើនឹង១៤.២៦០លានចាន ។Easy Spicy Chicken Ramen Noodle Soup Recipe - Tablespoon.com

ប្រទេសចំនួន១០ ដែលបានបរិភោគមីច្រើនបំផុតលើពិភពលោក ប្រទេសខ្លះពាក់ព័ន្ធនឹងចំនួនពលរដ្ឋជាកត្តាសំខាន់ ហើយប្រទេសឥណ្ឌា ចិន អាមេរិក ឥណ្ឌូណេស៊ី និងប្រេស៊ីល ស្ថិតក្នុងចំណោម១០ប្រទេសដំបូង ដែលមានពលរដ្ឋច្រើនបំផុតលើពិភពលោក ។

ចំណែកប្រទេសថៃស្ថិតក្នុងលំដាប់ទី៩ ក្នុងចំណោមប្រទេសបានបរិភោគមីច្រើនបំផុតនៅឆ្នាំ២០២២ គឺស្មើចំនួន៣.៨៧០លានចាន ។ ចំនួននេះស្របនឹងទីផ្សារមីកញ្ចប់របស់ថៃនៅឆ្នាំ២០២២ ដែលមានតម្លៃប្រមាណ២ម៉ឺនលានបាត កើនឡើង១% ផ្នែកបរិមាណ និងកើនឡើងពី៦% ទៅ៧% ផ្នែកតម្លៃ បើធៀបនឹងឆ្នាំ២០២១ ។What Makes Instant Noodles Instant? - On Pre-Cooking & Drying Noodles -  FoodCrumbles

គេរំពឹងថា ទីផ្សារមីកញ្ចប់របស់ថៃនៅឆ្នាំ២០២៣ នឹងរីកចម្រើនជាបន្តបន្ទាប់ផ្នែកតម្លៃ ។ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃបានអនុញ្ញាតឱ្យមីកញ្ចប់ចំនួន៣ប្រភេទ គឺម៉ាម៉ា, វ៉ៃវៃ និងយាំយាំ អាចដំឡើងថ្លៃលក់មិនលើសពី១បាតក្នុង១កញ្ចប់ ឬអាចលក់មិនលើសពី៧បាតក្នុង១កញ្ចប់ ។Easy Chicken Ramen - ready in 20 mins - Nicky's Kitchen Sanctuary

ប្រទេសបរិភោគមីកញ្ចប់ច្រើនបំផុតលើពិភពលោក រួមមាន ៖
១-ចិន បរិភោគមីកញ្ចប់ចំនួន៤៥.០៧០លានចាន
២-ឥណ្ឌូណេស៊ី បរិភោគមីកញ្ចប់ចំនួន១៤.២៦០លានចាន
៣-វៀតណាម បរិភោគមីកញ្ចប់ចំនួន៨.៤៨០លានចាន
៤-ឥណ្ឌា បរិភោគមីកញ្ចប់ចំនួន៧.៥៨០លានចាន
៥-ជប៉ុន បរិភោគមីកញ្ចប់ចំនួន៥.៩៨០លានចាន
៦-អាមេរិក បរិភោគមីកញ្ចប់ចំនួន៥.១៥០លានចាន
៧-ហ្វីលីពីន បរិភោគមីកញ្ចប់ចំនួន៤.២៩០លានចាន
៨-កូរ៉េខាងត្បូង បរិភោគមីកញ្ចប់ចំនួន៣.៩៥០លានចាន
៩-ថៃ បរិភោគមីកញ្ចប់ចំនួន៣.៨៧០លានចាន
១០-ប្រេស៊ីល បរិភោគមីកញ្ចប់ចំនួន២.៨៣០លានចាន ៕

ប្រភព ៖ beartaiBRIEF

ដឹងហេតុផល Aespa ចូលរួមទស្សនាការប្រគំតន្រ្តី BLACKPINK ទាំងមានក្រុមហ៊ុនផ្សេងគ្នា

0

ដូចប្រិយមិត្តមួយចំនួនបានដឹងហើយថាការប្រគំតន្រ្តីទេសចរណ៍របស់ BLACKPINK នៅទីក្រុងសេអ៊ូល នាពេលកន្លងទៅនេះអ្នកគាំទ្របានប្រទះឃើញក្រុមចម្រៀងនារី Aespa ស្ថិតក្នុងផលិតកម្ម SM ទៅទស្សនាការប្រគំតន្ត្រីរបស់រៀមច្បងដែលស្ថិតក្នុងផលិតកម្ម YG ហើយប្រធានបទនេះបានធ្វើឱ្យផ្ទុះខ្លាំងពេញបណ្តាញអ៊ីនធឺណិត។Aespa Are Ready to Take Over Australia

នៅក្នុងពិភពនៃការកម្សាន្ត និង K-pop មិត្តភាពក្នុងចំណោមតារានានាតែងតែបង្កឱ្យមានចំណាប់អារម្មណ៍ និងរំភើបចិត្តក្នុងចំណោមអ្នកគាំទ្រ។ មិត្តភាពដ៏កក់ក្តៅមួយនេះត្រូវបានលាតត្រដាងនាពេលថ្មីៗនេះនៅពេលដែល Karina សមាជិកក្រុម Aespa បានទម្លាយពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ខ្លួននៅកាន់រៀមច្បង BLACKPINK។Now, with a new person's ae...', Netizens think aespa might add a 5th  member after Winter's comment on a radio broadcast | allkpop

Karina បាននិយាយប្រាប់ហ្វេនថាមូលហេតុដែលនាងទៅទស្សនាការប្រគំតន្រ្តីរប BLACKPINK ក៏ព្រោះតែនាងស្គាល់ជិតស្និទគ្នាជាមួយ Jisoo ដោយដំបូងឡើយ Jisoo ជាអ្នកទាក់ទងមក Karina ថែមទាំងប្រាប់ទៀតថា Jisoo ចូលចិត្តនាងណាស់។Inside the vibrant world of Blackpink's Born Pink tour | British GQ

លើសពីនេះមិនត្រឹមតែ Karina ទៅចូលរួមទេសមាជិក Aespa ផ្សេងទៀតក៏បានទៅចូលរួមផងដែរ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំត្រកោតសរសើរចំពោះមិត្តភក្តិរបស់ពួកគេនោះ ដោយសារតែក្រុម Aespa ក៏មានការប្រគំតន្រ្តីនៅអ៊ឺរ៉ុបផងដែរ បន្ទាប់ពីសម្រាកការសម្តែងរបស់ខ្លួនមកដល់កូរ៉េវិញនៅឆ្លៀតមកចូលរួមកម្មវិធីរបស់រៀមច្បង។BLACKPINK Born Pink Encore Tour: Where to Buy Tickets Online for Cheap –  Billboard

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ កញ្ញា ជាថ្ងៃទី២នៃការបញ្ចប់ការប្រគំតន្រ្តីរ ‘Born Pink’ របស់ BLACKPINK ហើយអ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅពេលដែលសមាជិកក្រុម aespa ត្រូវបានគេប្រទះឃើញនៅក្នុងការប្រគំតន្ត្រីនេះដោយរូបថតជាច្រើនសន្លឹកថតដោយអ្នកគាំទ្របានចែកចាយពេញបណ្តាញសង្គម៕

បំពេញការងារបានយ៉ាងច្រើនក្នុងពេលតែមួយជាមួយ Galaxy Z Fold5 ដៃគូល្អឥតខ្ចោះសម្រាប់អ្នក!

0

(ភ្នំពេញ) ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣៖ ការងារច្រើន…ចង់បំពេញក្នុងពេលតែមួយមែនទេ? លែងជាបញ្ហាទៀតហើយជាមួយស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold5 ជួយសម្រួលដល់ការងាររបស់អ្នកឱ្យកាន់តែរលូន និងមានភាពងាយស្រួល។

ដើម្បីឱ្យកាន់តែច្បាស់ ថ្ងៃនេះយើងនឹងមកស្រាយចម្ងល់ពីកំពូលមុខងារដ៏អស្ចារ្យថែមទៀតមើល ធានាថាអ្នកប្រើប្រាស់កាន់តែដកចិត្តមិនរួចតែម្ដង…!

*Galaxy Z Fold5

– កំពូលមុខងារ Multitasking៖ ងាយស្រួលដល់ការប្រើប្រាស់លើអេក្រង់ អាច Call ជាវីដេអូ, បំពេញការងារ ឬចង់ Take Note ចំណុចសំខាន់ៗបានទាំងអស់នៅលើអេក្រង់តែមួយក្នុងពេលតែមួយបានយ៉ាងរហ័ស។ ពិសេសអាចធ្វើការទាញយក និងទម្លាក់នូវឯកសារ, ការងារផ្សេងៗ ឬរូបភាពចេញពី Gallery ឬ អ៊ីនធឺណិត បានយ៉ាងរលូន។ នៅពេលដែលមានសារ ឬ Email សំខាន់លោតចូលមក យើងអាចធ្វើការបើកប្រើជាលក្ខណៈ Pop-Up នៅលើ Multi-screen Mode ក្នុងពេលតែមួយបានថែមទៀតផង។

ចំណែកឯជំនួយការដ៏ស្ទាត់ជំនាញប៊ិក S Pen ជួយសម្រួលដល់ការធ្វើការរបស់អ្នកឱ្យកាន់តែមានភាពងាយស្រួលជាងមុន ទោះលោកអ្នកចង់ផ្ញើឯកសារ, កែតម្រូវលើការងារបន្ទាន់, ឬកត់ត្រាភ្លាមៗ បានម៉ាពេញចិត្តតែម្ដង។

និយាយរួមទៅ បច្ចេកវិទ្យាកាន់តែទំនើប ភាពឆ្លាតវៃ និងទាន់សម័យក៏ដើរទន្ទឹមគ្នាផងដែរ! ដូច្នេះ ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold5 ជាជម្រើសដ៏ស័ក្ដិសមបំផុតសម្រាប់លោកអ្នក មិនថាជួយបង្កើនប្រសិទ្ធិភាពក្នុងការធ្វើការ ក៏ដូចជាការកម្សាន្តផងដែរ។

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32! 

 

ឃុន វិថេត ចេញមុខសុំចិត្តមហាជនកុំបន្ទោស ឱក សុគន្ធកញ្ញា និងបញ្ជាក់ថាកម្មវិធីមិនមានខ្សែនោះទេ

0

បន្ទាប់ពីធ្លាក់ចេញពីកម្មវិធីបេក្ខជន ឃុន វិថេត ត្រូវមហាជនពោលស្តាយសឹងតែគ្រប់គ្នារហូតមានការដាក់បន្ទុកទៅលើគ្រូបង្វឹកឱក សុគន្ធកញ្ញា ថាមានភាពលំអៀងនិងអ្នកខ្លះថាកម្មវិធីមានខ្សែជាដើម។ សន្ធឹកសំឡេងអ្នកគាំទ្រ ឃុន វិថេត កាន់តែខ្លាំងធ្វើឱ្យបេក្ខជនរូបនេះចេញវីដេអូលើកដៃសុំចិត្តមហាជនកុំបន្ទោសទៅលើអ្នកនាង សុគន្ធកញ្ញា និងបញ្ជាក់ថាកម្មវិធីគ្មានខ្សែនោះទេ ពេលប្រលងលោកតែងបង្កកំហុសតិចតួចតែសម្រាប់ សុខ សារ៉ាវីតា មិនដែលបង្កកំហុសនោះទេ។May be an image of 1 person

នៅថ្ងៃទី២០ ខែកញ្ញា ឃុន វិថេត ដែលជាបេក្ខជនធ្លាក់ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ វគ្គ Live Show សប្តាហ៍ទី៤ បានចេញវីដេអូមួយនៅលើបណ្តាញសង្គមថា រូបលោកសូមអរគុណទៅដល់ទឹកចិត្តមហាជនដែលបានស្រលាញ់គាំទ្រហើយនៅពេលលោកធ្លាក់បានជជែកញែកពីលោកនិងបានបន្ទោសទៅលើគ្រូបង្វឹកផងដែរ។ បេក្ខជនរូបនេះបានសំណូមពរកុំឱ្យមានការបន្ទោសទៅលើខូចស៍ ឱក សុគន្ធកញ្ញា ព្រោះតារាចម្រៀងរូបនេះជាគ្រូ ជារៀមច្បងដែលបានផ្តល់ភាពកក់ក្តៅ បង្ហាត់បង្រៀននិងជួយរឿងជាច្រើនទៀត។May be an image of 1 person and text that says 'I WANT YO'

វិថេត បានបន្តទៀតថា ការចាកចេញរបស់គេដោយសារតែមិនបានជាប់Vote ដែលបេក្ខនារី គឹម សុវណ្ណ ទទួលបានច្រើនជាងគេនៅក្នុងក្រុម ខណៈ សុខ សារ៉ាវីតា ត្រូវបានគ្រូបង្វឹកកញ្ញា ជ្រើសរើសហើយបេក្ខនារីរូបនេះមិនដែលសាងកំហុសនោះទេ។ ចំណែកឯរូបគេវិញតែងតែសាងកំហុសតិចៗរហូត ណាមួយសមត្ថភាពគេនៅមានកម្រិត។May be an image of 2 people and saxophone

ក្នុងនោះដែរ វិថេត បានបន្ថែមថាសុំចិត្តមហាជនកុំគិតថាអ្នកជាប់មានខ្សែ គឺមិនដូច្នេះនោះទេអ្នកមកប្រលងទាំងអស់គ្មានមួយរូបណាមានខ្សែទាំងអស់គឺសុក្រឹតយុត្តិធម៌ ហើយអ្នកប្រលងផ្ទាល់ទើបដឹងច្បាស់។May be an image of 3 people

គួរបញ្ជាក់ផងដែរថា ក្នុងវគ្គ Live Show សប្តាហ៍ទី៤ កាលពីថ្ងៃទី១៧ កន្លងទៅនេះ វិថេត បានបកស្រាយចម្រៀងមួយបទមានចំណងជើងថា «ស្ទឹងត្រែងបងអើយ»។ ការបកស្រាយរបស់បេក្ខជនរូបនេះមហាជនពោលសរសើរថាធ្វើបានល្អហើយសំឡេងមានទឹកដមប៉ុន្តែមិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទើបធ្វើឱ្យមហាជនមិនពេញចិត្ត៕

មូលហេតុដែលរុស្សុី ទុកចោលនាវាមុជទឹកនុយក្លេអ៊ែរ ធំជាងគេបង្អស់លើលោក

0

នាពេលបច្ចុប្បន្ន មានតែ៦ប្រទេសប៉ុណ្ណោះនៅលើពិភពលោក ដែលមាននាវាមុជទឹកនុយក្លេអ៊ែរ ក្នុងរួមមាន រុស្សុី ចិន ឥណ្ឌា អង់គ្លេស អាមេរិក និងបារាំង។ ក្រៅពីនេះ ក៏មានប្រទេសប្រេសុីល និងអូស្ត្រាលី ក៏កំពុងចាប់ផ្តើមគម្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែរនេះផងដែរ។

I never realized how big the Typhoon class was : r/submarinesក្នុងចំណោ៦ប្រទេសខាងលើនេះ នាវាមុជទឹកនុយក្លេអ៊ែរ ដែលធំជាងគេបង្អស់ជារបស់ប្រទេសរុស្សុី។ នាវាជ្រមុជទឹកប្រភេទ ថាយហ្វូន (Typhoon) ដ៏ធំមហិមានេះមានចំនួន ៦គ្រឿង។ នាវានីមួយៗមានប្រវែង១៧៥ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកមីស៊ីលនុយក្លេអ៊ែរប៉ាលីស្ទិកបានចំនួន ២០គ្រាប់។
Last Typhoon: Can The World's Largest Submarine Still Destroy The World?

នៅក្នុងការតេស្តសាកល្បងមួយ បានឱ្យដឹងគ្រាប់មីស៊ីលនុយក្លេអ៊ែរប៉ាលីស្ទិកនេះ អាចបាញ់ចេញពីរុស្សុី ឬទ្វីបអង់តាក់តិច ដល់ប្រទេសអាមេរិកក្នុងល្បឿនលឿននឹកស្មានមិនដល់។
941 TYPHOON - Russian and Soviet Nuclear Forces

រាល់ការជ្រមុជទឹកម្ដងៗ វាអាចស្ថិតនៅក្រោមសមុទ្រចំនួន ៣ខែដោយគ្មានបញ្ហា។ ថាយហ្វូន (Typhoon) ត្រូវការនាវិកចំនួន ១៦០នាក់សម្រាប់ការបញ្ជាឱ្យដំណើរការ។ នាវានេះ បានលេចវត្តមានពេញលេញ និងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩៨០។បន្ទាប់មករដ្ឋាភិបាលរុស្សុី ធ្លាប់មានគម្រោងធ្វើទំនើបកម្មនាវានេះ សម្រាប់ជំនាន់ទី១ ប៉ុន្តែក្រោយមកក៏ត្រូវលុបចោលវិញនៅក្នុងឆ្នាំ២០១២ ដោយសារតែតម្លៃកែខៃថ្លៃខ្លាំងពេក។
Russian Typhoon-Class Submarine Size: The Biggest Subs Ever

បច្ចុប្បន្ននេះ នាវាមុជទឹកនុយក្លេអ៊ែរ ទាំង៦របស់រុស្សុីនេះ មានតែមួយប៉ុណ្ណោះ ដែលកំពុងធ្វើប្រតិបត្តិការ ដោយ៥ផ្សេងទៀតត្រូវដាក់បញ្ឈរជើងចោល ទុកសម្រាប់ពេលមានស្ថានការចាំបាច់ណាមួយ៕

ទីក្រុងបាងកកគឺជាគោលដៅនៅអាស៊ីដែលមានសណ្ឋាគារល្អបំផុតជាច្រើនរបស់ពិភពលោក

0

បរទេស៖ យោងតាមការប្រកាសដោយអង្គការទេសចរណ៍និងសេវាកម្មដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសកាលពីថ្ងៃទី ២០ ខែកញ្ញា បានឱ្យដឹងថា សណ្ឋាគារល្អបំផុតចំនួន ៥០ របស់ពិភពលោកក្នុងឆ្នាំ ២០២៣ ភាគច្រើនគឺស្ថិតនៅអឺរ៉ុបជាមួយនឹងសណ្ឋាគារចំនួន ២១ ដែលស្មើនឹង ៤២%។ រីឯនៅអាស៊ីវិញជាប់ចំណាត់ថ្នាក់លេខ២ មានសណ្ឋាគារចំនួន ១៨ ក្នុងនោះមានសណ្ឋាគារកិត្តិយសចំនួន ៤ នៅទីក្រុងបាងកក ដូចជា Four Seasons, Mandarin Oriental, Capella និង Siam។ ដូច្នេះហើយ បច្ចុប្បន្នទីក្រុងបាងកកគឺជាគោលដៅអាស៊ីដែលមានសណ្ឋាគារល្អបំផុត ស្មើនឹងទីក្រុងប៉ារីស និងទីក្រុងឡុងដ៍។The 3 Best Hotels in Bangkok

ចំណែកទិសដៅនៅអាស៊ីផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៥០ គឺមានហុងកុង (ចិន) ឌូបៃ (អារ៉ាប់រួម) ក្យូតូ និងតូក្យូ (ជប៉ុន) បាលី (ឥណ្ឌូនេស៊ី) អាក្រា (ឥណ្ឌា) និងស្រីលង្កា រួមជាមួយសិង្ហបុរី។
ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់កំពូលនៃបញ្ជីសណ្ឋាគារល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំនេះគឺបានទៅលើសណ្ឋាគារ Passalacqua ដែលមានទេសភាពនៃបឹង Como ប្រទេសអ៊ីតាលី ហើយនេះក៏ជាលើកដំបូងដែលសណ្ឋាគារនេះបានឈ្នះពានរង្វាន់ន់ដំបូងផងដែរ។ Passalacqua បានបើកដំណើរការនៅខែមិថុនា ឆ្នាំ ២០២២ ដោយបានតុបតែងលម្អយ៉ាងប្រណីតនៅក្នុងរចនាប័ទ្មជាហាងមួយ។Best Luxury Hotels In Bangkok Near The Chao Phraya River 2023 - The Luxury  Editor

៥០ Best Hotels គឺជាចំណាត់ថ្នាក់ប្រចាំឆ្នាំដែលធ្វើឡើងដោយក្រុមហ៊ុនឈានមុខគេរបស់ពិភពលោកក្នុងការផ្តល់នូវបញ្ជីភោជនីយដ្ឋាន និងបារដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ។ គិតត្រឹមឆ្នាំ ២០២៣ នេះគឺជាឆ្នាំទី ១៩ ហើយដែលពានរង្វាន់សណ្ឋាគារល្អបំផុតចំនួន ៥០ ត្រូវបានប្រគល់ជូន។ បញ្ជីនេះផ្តល់កិត្តិយសដល់សណ្ឋាគារដែលផ្តល់នូវបទពិសោធន៍ភ្ញៀវល្អបំផុត ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមអ្នកដឹកនាំឧស្សាហកម្មសណ្ឋាគារអនាមិកចំនួន ៥៨០ អ្នកកាសែតទេសចរណ៍ និងអ្នកធ្វើដំណើរប្រណីត៕5 Stunning Hotels to Stay at When You Go to Bangkok, the World's Most-Visited  CityUrban luxury: the best five star hotels in Bangkok [2023] - Executive  Traveller
ប្រភព៖vnexpress

តូចតែខ្លឹម! កុមារី ឡឺរេន អាយុត្រឹម៥ឆ្នាំបំបែកកំណត់ត្រានៅកម្ពុជាមានឱកាសដើរម៉ូដនៅអ៊ីតាលី

0

មិនជាមិនធម្មតានោះទេកុមារី ឡឺរេន អាយុទើបតែ៥ឆ្នាំកំពុងធ្វើឱ្យមហាជនជាពិសេសអ្នកស្នេហាវិស័យ Fashion ចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែក្មេងស្រីរូបនេះជាក្មេងស្រីដំបូងរបស់ប្រទេសកម្ពុជាដែលមានឱកាសចូលរួមដើរម៉ូដលំដាប់ថ្នាក់អន្តរជាតិនៅក្នុងកម្មវិធី Milan Fashion នៅប្រទេសអ៊ីតាលី។

នៅពេលថ្មីៗនេះមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាព ភាពក្លាហានរបស់កុមារី ឡឺរេន បន្ទាប់ពីលោក អូលីវ៉ា គង់ អ្នកជំនាញឌីហ្សាញម៉ូដ និងជាគ្រូបង្វឹកដើរម៉ូដ បានបង្ហើបឱ្យដឹងថាក្មេងស្រីច្រមក់រូបនេះក៏នឹងដើរម៉ូដនៅក្នុងកម្មវិធីដ៏ធំ Milan Fashion Week នៅប្រទេសអ៊ីតាលីផងដែរ។ នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាដែលមានធនធានដូចនេះទោះបី ឡឺរេន មានអាយុត្រឹមតែ៥ឆ្នាំតែកុមារីដ៏ក្លាហាននេះបានសាងភាពអស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត នេះមិនមែនជាលើកទី១ទេ ដែលកុមារី ឡឺរេន មានឱកាសដើរម៉ូដលក្ខណៈអន្តរជាតិ ខណៈកន្លងទៅនេះក្មេងស្រីរូបនេះក៏បានដើរម៉ូដនៅប្រទេសវៀតណាមក្រោយការគ្រប់គ្រងរបស់លោក អូលីវ៉ា គង់ ដូចគ្នានៅក្នុងកម្មវិធី Vietnam International Junior Fashion Week។

បើតាមការឱ្យដឹងរបស់លោក អូលីវ៉ា គង់ នៅលើបណ្តាញសង្គមបានបង្ហើបថាការចូលរួមរបស់កម្ពុជាលើកនេះមិនមែនលំៗនោះទេព្រោះអ្នករៀបចំកម្មវិធីផ្ដល់កតិ្តយសដល់កម្ពុជា ជា Main designer ដើរបើកកម្មវិធីដែលមាន១៦ប្រទេសចូលរួមផងដែរ។ លោកបានបញ្ជាក់ថា Collection KALKIN របស់កម្ពុជានឹងដើរបង្ហាញនៅ Milan Fashion Week នៅប្រទេស Italy នាថ្ងៃទី២៤ កញ្ញា នេះ៕  

មនុស្សរាប់រយនាក់តម្រង់ជួររង់ចាំទិញផ្ទះវីឡាតម្លៃរាប់លានដុល្លារនៅទីក្រុងឌូបៃ

0

បរទេស៖ ថ្មីៗនេះ កាលពីថ្ងៃទី ២០ ខែកញ្ញា ឈ្មួញកណ្តាល និងអ្នកវិនិយោគរាប់រយនាក់បានតម្រង់ជួរចាប់ពីម៉ោង ៣ ទៀបភ្លឺ នៅខាងក្រៅការិយាល័យលក់របស់ក្រុមហ៊ុនអចលនទ្រព្យ Nakheel (Dubai) ដើម្បីទិញផ្ទះដំបូងដែលមានទីតាំងនៅ ២០ គីឡូម៉ែត្រពីភាគខាងជើងនៃកោះសិប្បនិម្មិតដ៏ល្បីល្បាញរបស់ទីក្រុងឌូបៃ។
ក្រុមហ៊ុនអចលនទ្រព្យ Nakheel បានផ្សាយពាណិជ្ជកម្មយូនីតនៅដើមសប្តាហ៍នេះចំពេលមានតម្រូវការខ្ពស់ សម្រាប់អចលនទ្រព្យប្រណីតនៅទីក្រុងឌូបៃ។ ការលក់កាលពីម្សិលមិញរួមមានវីឡាចំនួន ៥-៧ ដែលមានតម្លៃទាបបំផុតគឺ ១៨.៧ លាន dirhams (ស្មើនឹង ៥.១ លានដុល្លារ) រីឯដីជាច្រើនឡូតិ៍តម្លៃ ២៥-៣០ លាន dirhams (២.៤-២.៩ ដុល្លារអាមេរិក) ក៏ត្រូវបានលក់ផងដែរ។Hundreds of Buyers Queue Up for Dubai's $5 Million Palm-Island Homes

អ្នកទិញត្រូវបង់ ២០% នៃតម្លៃផ្ទះល្វែងជាមុនសិន បន្ទាប់មកក្នុងអំឡុងពេលដំណើរការសាងសង់ ពួកគេត្រូវបង់ប្រាក់បន្ថែម ៤០% ទៀតហើយបង់ប្រាក់ដែលនៅសល់បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់។ អាផាតមិនដំបូងត្រូវបានគេរំពឹងថានឹងប្រគល់ឱ្យអតិថិជននៅឆ្នាំ ២០២៧។ បច្ចុប្បន្ន តម្រូវការអចលនទ្រព្យលំដាប់ខ្ពស់ប្រភេទនេះនៅតែកើនឡើង នេះបើយោងក្រុមហ៊ុនអចលនទ្រព្យ Haus & Haus។
មនុស្សជាច្រើនបានតម្រង់ជួរតាំងពីម៉ោង ៣ ទៀបភ្លឺរហូតដល់ម៉ោង ៦ ព្រឹក ដែលមានសីតុណ្ហភាពឡើងដល់ ៣៨ អង្សាសេ បុគ្គលិក Nakheel ត្រូវផ្តល់កន្សែង និងទឹកដល់អ្នកដែលកំពុងរង់ចាំ។ ឈ្មួញកណ្តាលជាច្រើនមកទីនេះដើម្បីតំណាងឱ្យអ្នកទិញពីប្រទេសរុស្ស៊ី និងឥណ្ឌា។First villas on Dubai's Palm Jebel Ali sell out as hundreds queue through  night

បន្ទាប់ពីជាប់គាំងអស់ជាច្រើនឆ្នាំ បច្ចុប្បន្នទីក្រុងឌូបៃកំពុងធ្វើឱ្យគម្រោង Palm Jebel Ali រស់ឡើងវិញ ដោយយកអត្ថប្រយោជន៍ពីរលកថ្មីៗនៃអ្នកទិញថ្មី ដែលបានជួយបញ្ចប់ការធ្លាក់ថ្លៃទីផ្សារអចលនទ្រព្យរយៈពេលប្រាំពីរឆ្នាំ។ ដូច្នេះ តម្លៃអចលនទ្រព្យក៏ត្រូវបានទាញឱ្យឡើងខ្ពស់ផងដែរ។ យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ទីក្រុងឌូបៃបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងប្រតិបត្តិការផ្ទះដែលមានតម្លៃ ១០ លានដុល្លារឬច្រើនជាងនេះនៅក្នុងត្រីមាសទីពីរ៕First villas on Dubai's Palm Jebel Ali sell out as hundreds queue through  nightPalm Jebel Ali in sales re-launch with villa prices at Dh18m and more is  Dubai property's biggest of 2023 | Property – Gulf News
ប្រភព៖vnexpress