តារាចម្រៀង លីម តិចម៉េង បានបញ្ជាក់យ៉ាងមុតមាំថាខ្លួនមិនក្បត់នឹងមនសិការខ្លួនឯងមួយជីវិតមិនខ្វល់ថាអ្នកណាគិតបែបណាហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួល បន្ទាប់ពីមានអ្នកគាំទ្រព្រួយបារម្ភសុខទុក្ខក្លាយមានផលប៉ះពាល់ផ្សេងៗបន្ទាប់ពីបានលូកមាត់និងបញ្ចេញមតិយោបល់លើបណ្តាញសង្គមរឿងថៃសាងសង់ប្រាសាទថ្មចម្លងស្ថាបត្យកម្មប្រាសាទអង្គរវត្ត។No photo description available.

នៅយប់ថ្ងៃទី២៧ ខែកញ្ញា លីម តិចម៉េង បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា«មានបងប្អូនយើងច្រើនណាស់ដែលបារម្ភនិងស្នើឱ្យខ្ញុំលុប share លុប post ដែលអាចប៉ះពាល់ រឺ មានរឿងអាស្រូវមិនល្អតាមរយៈសារព័ត៌មានផ្សេងៗ តែខ្ញុំសូមជម្រាបថា : ខ្ញុំមិនរត់គេច រឺ ខ្លាចរាល់អ្វីដែលខ្ញុំបាននិយាយបានធ្វើនោះឡើយ ជាពិសេសវប្បធម៌ដូនតាបន្សល់ទុកមករាប់ពាន់ឆ្នាំមកនេះ ក្នុងនាមជាខ្មែរម្នាក់ ខ្ញុំមិនខ្វល់ថាអ្នកណាគិតបែបណានោះឡើយ ខ្ញុំមានពាក្យជូនតែ១ឃ្លាគត់គឺ ខ្ញុំកើតលើផែនដីនេះខ្ញុំមិនក្បត់ផែនដីមួយនេះជាដាច់ខាត ទោះបីខ្ញុំមិនបានសងគុណដល់ផែនដីនេះក៏ដោយយ៉ាងហោចណាស់ខ្ញុំក៏មិនក្បត់នឹងមនសិការខ្លួនឯងមួយជីវិត»។ តិចម៉េងអះអាងទៀតថា «ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួល នេះជាឆន្ទៈខ្ញុំរហូត១ជីវិត »។May be an image of twilight, castle and temple

គេចាំបានថា បន្ទាប់ពីផ្ទុះកក្រើកពេញបណ្តាញសង្គមរឿងការចម្លងរបស់ថៃនេះដែរ លីម តិចម៉េង បានស៊ែរនិងបញ្ចេញមតិរបស់ខ្លួនកាលពីថ្ងៃទី២៦ ដោយរៀបរាប់ការឈឺចាប់ដែលអាចក្លាយជាជំងឺរ៉ាំរ៉ៃក្នុងចិត្តលោក ពិសេសកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ ដោយសារតែអាហារ ៣ ពេលលក់ឧត្តមគតិខ្លួន ស្របពេលទទួលដំណឹងថាជាងចម្លាក់ខ្មែរទៅឆ្លាក់ថ្មនៅប្រទេសថៃដោយទទួលតម្លៃខ្លួនច្រើន ខណៈរូបរាងប្រាសាទថ្មលេចរូបរាងឡើងកាន់តែស្រដៀងស្ថាបត្យកម្មប្រាសាទអង្គរវត្ត៕