Home Blog Page 1447

១០ប្រទេស មានជើងហោះហើរត្រង់មកកម្ពុជា

0

បច្ចុប្បន្ន នៅកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣២ ក្រុមហ៊ុន កំពុងប្រតិបត្តិការដឹកអ្នកដំណើរតាមផ្លូវអាកាសមកប្រទេសកម្ពុជា។

នៅក្នុងនោះមាន១០ប្រទេស ដែលមានជើងហោះហើរត្រង់មកកម្ពជា ខណៈនៅតំបន់មានអាស៊ានមាន៧ប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងវៀតណាម ខណៈមីយ៉ាន់ម៉ា និងប្រុយណេមិនទាន់មាននោះទេ។

ដោយឡែក៣ទៀតគឺមកពីចិន កូរ៉េខាងត្បូង និងកាតា ដែលទើបតែតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញមកប្រទេសកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាមិនមានជើងហោះហើរត្រង់ទៅទ្វីបអឺរ៉ុបនោះទេ ដោយសារតែកត្តាទីផ្សារ៕Cambodia airports hit new milestone - TTR Weekly

អ្នកច្នៃម៉ូដល្បីម្នាក់រងមតិរិះគន់ពីតារាម៉ូដែលតៃវ៉ាន់ក្រោយប្រើប្រាស់ AI កែស្បែកនាងឱ្យស

0

តារាម៉ូដែលអាស៊ី Shereen Wu ដែលជាជនជាតិតៃវ៉ាន់បានរិះគន់អ្នកច្នៃម៉ូដជនជាតិអាម៉េរិក Michael Costello ចំពោះការប្តូរមុខរបស់នាងទៅជាមនុស្សស្បែកសដោយប្រើបច្ចេកវិទ្យា AI ។

នៅថ្ងៃទី ២ ខែវិច្ឆិកា តារាម៉ូដែលតៃវ៉ាន់ Shereen Wu បានបង្ហាញការមិនពេញចិត្តរបស់នាងនៅលើ TikTok នៅពេលដែលមុខរបស់នាងត្រូវបានផ្លាស់ប្តូរ។ តារាម៉ូដែលរូបនេះបានចែករំលែករូបថតពីរសន្លឹក ដោយមួយសន្លឹកជារូបភាពនាងដើរក្នុងកម្មវិធីរបស់ Michael Costello និងរូបថតមួយសន្លឹកទៀតគឺដូចគ្នាបេះបិទ លើកលែងតែមុខជាមនុស្សស្បែកសដែលបានកែសម្រួលដោយ AI ហើយរូបភាពនោះត្រូវបានបង្ហោះនៅលើ Instagram។Model accuses Project Runway's Michael Costello of 'editing her face and  race' in photos - The Mirror US

តារាម៉ូដែលតៃវ៉ាន់ Shereen Wu បាននិយាយថា នាងត្រូវបានគេប្រកាន់ពូជសាសន៍ ដែលទង្វើនេះគឺជាការមិនគោរពនាងទាល់តែសោះ។ ក្នុងនោះដែរ តារាម៉ូដែលរូបនេះក៏បានបញ្ចេញរូបភាពនៃការផ្ញើសាររវាងខ្លួននាង អ្នកច្នៃម៉ូដ និងអ្នកថតរូប។ នៅក្នុងនោះ អ្នកច្នៃម៉ូដបានស្តីបន្ទោសអ្នកថតរូបសម្រាប់ការកែសម្រួលរូបថត ខណៈពេលដែលអ្នកថតរូបបានបដិសេធមិនបានប៉ះពាល់រូបថតនោះទេ។ បន្ទាប់ពីរងមតិរិះគន់ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់អ្នកច្នៃម៉ូដ Michael Costello បានបង្ហោះរឿងរ៉ាវអំពី AI ដោយលើកឡើងថា តារាម៉ូដែលតៃវ៉ាន់ Shereen Wu មិនគួរខឹងនោះទេ ព្រោះការប្រើប្រាស់ AI គឺជារឿងធម្មតានៅក្នុងវិស័យម៉ូដ។
មុនពេល Shereen Wu បានបោះសម្តីទៅកាន់ Michael Costello ថាមានអាកប្បកិរិយាមិនល្អ និងរិះគន់រាងកាយអ្នកដទៃក៏មានអ្នកផ្សេងទៀតបានលើកឡើងពីអ្នកច្នៃម៉ូដរូបនេះដូចគ្នាថាលោកចូលចិត្តបង្អប់រូបរាងរបស់អ្នកដទៃ។Michael Costello's Racial Controversies Explored

គួរបញ្ជាក់ថា Michael Costello មានអាយុ៤០ ឆ្នាំជាអ្នកច្នៃម៉ូដជនជាតិអាម៉េរិក និងធ្លាប់បានច្នៃម៉ូដសំលៀកបំពាក់ឱ្យតារាល្បីៗជាច្រើនដូចជា Céline Dion , Jennifer Lopez , Toni Braxton, Cardi B, Kylie Jenner និង Lady Gaga ជាដើម៕

តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានប្រជាជនកម្ពស់ខ្ពស់ជាងគេ?

0

ប្រជាជននៅតាមបណ្តាប្រទេសនីមួយៗសុទ្ធតែមានកម្ពស់ខុសៗគ្នា ដោយប្រទេសខ្លះក៏សម្បូរទៅដោយមនុស្សខ្ពស់ៗ រីឯប្រទេសខ្លះទៀតក៏សម្បូរទៅដោយមនុស្សដែលមានកម្ពស់ទាបច្រើនផងដែរ។ ដូច្នេះហើយ យោងតាមគេហទំព័រ World Population Review បានឱ្យដឹងថា នៅលើពិភពលោកមានប្រទេសចំនួន ៧ ប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជនកម្ពស់ខ្ពស់ជាងគេ ក្នុងនោះមានដូចជា៖

១.ប្រទេសនែតដឺលែន (Netherlands)៖ នែតដឺលែន គឺជាប្រទេសដែលមានប្រជាជនទូទៅខ្ពស់ៗជាងគេលើលោក ដោយប្រជាជននែតដឺលែនមានកម្ពស់ជាមធ្យម ១៧៥.៦២ សង់ទីម៉ែត្រ ខណៈបុរសមានកម្ពស់មធ្យម ១៨២.៥៣ សង់ទីម៉ែត្រ និងស្រ្តីកម្ពស់ ១៦៨.៧២ សង់ទីម៉ែត្រជាមធ្យម។A rough guide to The Netherlands from an Expat living in Amsterdam | by Shantanu Tarey | Medium

២.ប្រទេសឡេតូនី (Latvia)៖ ជនជាតិឡេតូនីមានកម្ពស់ ១៧៥.៦១ សង់ទីម៉ែត្រជាមធ្យម ដោយបុរសមានកម្ពស់មធ្យម ១៨១.៤២ សង់ទីម៉ែត្រ និងស្រ្តីមានកម្ពស់មធ្យម ១៦៩.៧៩ សង់ទីម៉ែត្រ។RIGA, LATVIA JULY 07: People In National Costumes At The

៣.ប្រទេសអេស្តូនី (Estonia)៖ ពលរដ្ឋអេស្តូនីជាមធ្យមមានកម្ពស់ ១៧៥.១៣ សង់ទីម៉ែត្រ ក្នុងនោះបុរសមានកម្ពស់មធ្យម ១៨១.៥៩ សង់ទីម៉ែត្រ ហើយស្រ្តីមានកម្ពស់មធ្យម ១៦៨.៦៧ សង់ទីម៉ែត្រ។Estonian People

៤.ប្រទេសដាណឺម៉ាក (Denmark)៖ ប្រជាជនដែលរស់នៅក្នុងប្រទេសសម្បូរអាហារមានជីវជាតិមួយនេះវិញ មានកម្ពស់ជាមធ្យម ១៧៤.២៩ សង់ទីម៉ែត្រ ដោយបុរសកម្ពស់ ១៨១.៣៨ សង់ទីម៉ែត្រជាមធ្យម ខណៈស្រ្តីកម្ពស់ ១៦៧.២១ សង់ទីម៉ែត្រជាមធ្យម។

៥.ប្រទេសឆែក (Czech Republic)៖ ប្រជាជនឆែកទូទៅមានកម្ពស់ជាធម្យម ១៧៤.២៨ សង់ទីម៉ែត្រ ដោយបុរសមានកម្ពស់ ១៨០.១០ សង់ទីម៉ែត្រជាមធ្យម ចំណែកស្រ្តីមានកម្ពស់ ១៦៨.៤៥ សង់ទីម៉ែត្រជាមធ្យម។Thousands of Czechs rally in Prague to demand the government's resignation

៦.ប្រទេសស៊ែប៊ី (Serbia)៖ ជនជាតិស៊ែប៊ីមានកម្ពស់ជាមធ្យម ១៧៤.១៣ សង់ទីម៉ែត្រ ក្នុងនោះបុរសមានកម្ពស់មធ្យម ១៨០.៥៧ សង់ទីម៉ែត្រ រីឯស្រ្តីមានកម្ពស់មធ្យម ១៦៧.៦៩ សង់ទីម៉ែត្រ។5 Signs You Grew Up In SERBIA - Serbia.com

៧.ប្រទេសប៊ែលហ្ស៉ិក (Belgium)៖ ពលរដ្ឋប៊ែលហ្ស៉ិកជាមធ្យមមានកម្ពស់ ១៧៣.៥៩ សង់ទីម៉ែត្រ ដោយបុរសកម្ពស់ ១៨១.៦៩ សង់ទីម៉ែត្រជាមធ្យម ខណៈស្រ្តីកម្ពស់ ១៦៥.៤៩ សង់ទីម៉ែត្រជាមធ្យម៕

ប្រទេសថៃបញ្ចុះតម្លៃទិដ្ឋាការ និងតម្លៃស្នាក់នៅសម្រាប់កម្មករមកពី៤ប្រទេសនេះ

0

ក្រសួងការងារថៃបានប្រកាសឲ្យមន្រ្តីអាជ្ញាប័ណ្ឌពាក់ព័ន្ធទាំងអស់ធ្វើការកំណត់តម្លៃថ្មីសម្រាប់ការត្រួតពិនិត្យនិងលិខិតអនុញ្ញាតិការងារសម្រាប់ពលករបរទេសដែលទៅធ្វើការនៅថៃ ដូចជាឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជាជាដើម។

យោងទៅតាមតម្លៃទិដ្ឋាការគឺបានកាត់បន្ថយពី ២០០០បាត (ប្រមាណ៥៦ដុល្លា) មកត្រឹមតែ៥០០បាត ហើយតម្លៃសម្រាប់ការស្នើសុំស្នាក់នៅជាបណ្តោះអាសន្នបានបញ្ចុះពី១៩០០បាត មកត្រឹម ៥០០បាតតែប៉ុណ្ណោះ។Thailand reduces visa, stay fees for workers from Southeast Asia

បទបញ្ជានេះនឹងដាក់ជាធរមានសម្រាប់រយៈពេល៤ឆ្នាំគឺចាប់ពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣នេះតទៅ។ វាត្រូវបានអនុវត្តសម្រាប់តែពលករដែលមកពី៤ប្រទេសប៉ុណ្ណោះរួមមាន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ដោយផ្អែកទៅលើកិច្ចសន្យាការងារឬការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសនៅក្នុងការជ្រើសរើសពលករ។ វិធានការនេះត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងដើម្បីធានាថាពលករបរទេសមានការងារស្របច្បាប់ និងរួមចំណែកដល់សេដ្ឋកិច្ចប្រទេស តាមរយៈការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ខុសច្បាប់ ក៏ដូចជាស្ថេរភាពនៃទីផ្សារការងារផងដែរ។New Thai Labor Rules Send Migrant Workers Packing for Home

ក្រសួងការងារថៃក៏បានសង្កត់ធ្ងន់ថា បទបញ្ញត្តិនេះគឺស្របជាមួយនឹងយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលថៃនៅក្នុងការគ្រប់គ្រងការងាររបស់ពលករបរទេស ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីត១៩។ ការកាត់បន្ថយថ្លៃចំណាយនេះគឺមានន័យថាជួយសម្រាលបន្ទុកហិរញ្ញវិត្ថុទាំងពលករនិងនយោជក។

យោងទៅតាមទិន្នន័យពីនាយកដ្ឋានរដ្ឋបាលការងារប្រទេសថៃនាខែកញ្ញាឆ្នាំ២០២៣នេះបានឲ្យដឹងថា ប្រទេសថៃមានពលករបរទេសប្រមាណ ២ ៥៩៣ ៤៣៩នាក់ ហើយពលករប្រមាណ១លាននាក់ទៀតកំពុងតែដាក់ស្នើសុំពីក្រសួងការងារ នេះបើផ្អែកទៅលើសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រី្តកាលពីថ្ងៃទី៣ខែតុលាកន្លងទៅនេះ។VN Express

តិចនិច ៥ យ៉ាងដើម្បីដឹងពីរបៀបទិញអាហារកំប៉ុងដោយសុវត្ថិភាព

0

សព្វថ្ងៃនេះ មនុស្សជាច្រើនមានទំនោរងាកទៅរក អាហារកំប៉ុង ដោយសារតែវាមានភាពងាយស្រួលក្នុងការទទួលទាន ឬអាចបរិភោគបានភ្លាមៗ មិនថាក្នុងទម្រង់ជាត្រីខកំប៉ុង បន្លែកំប៉ុង ផ្លែឈើកំប៉ុង ការីកំប៉ុង សាច់កំប៉ុង ឬសូម្បីតែអង្ករចំហុយកំប៉ុងក៏ដោយ ក៏ឥឡូវនេះមានលក់ក្នុងទីផ្សារផងដែរ។ ប៉ុន្តែនៅពេលជ្រើសរើសទិញនិងបរិភោគ យើងក៏គួរគិតពីសុវត្ថិភាពផងដែរ ព្រោះអាហារកំប៉ុងភាគច្រើនមានផ្ទុកសារធាតុមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។
ដូច្នេះ ដើម្បីទិញអាហារកំប៉ុងប្រកបដោយសុវត្ថិភាព យើងគួរដឹងតិចនិចដូចខាងក្រោម៖

១.មើលកាលបរិច្ឆេទ៖ កាលបរិច្ឆេទ ខែ និងឆ្នាំគឺវាមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះអ្នកគួរតែមើលវារាល់ពេលដែលអ្នកធ្វើការទិញ ព្រោះបើអាហារកំប៉ុងដែលអ្នកទិញបានផុតកំណត់ ពេលដែលយើងញ៉ាំវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពយើង ហើយអ្នកក៏គួរជ្រើសរើសកំប៉ុងណាដែលមិនទាន់ផលិតថ្មីៗ ដោយមើលកាលបរិច្ឆេទផលិត។How Long Does Canned Food Really Last?

២.មើលរូបរាងនៃកំប៉ុង៖ ប្រសិនបើអាហារកំប៉ុងមានលក្ខណៈដូចជាប្រលាក់ ប៉ោង ហើម លេចធ្លាយ ឬច្រេះ អ្នកមិនគួរទិញវាមកបរិភោគឡើយ ព្រោះអាហារកំប៉ុងខ្លះបើទុកមិនបានត្រឹមត្រូវអាចបង្កឱ្យមានឧស្ម័នឡើងនៅខាងក្នុងដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នក។

៣.មើលប្រភពផលិតកម្ម និងទីតាំងផលិត៖ ទីតាំងចែកចាយ វាគួរតែជាកន្លែងពិតប្រាកដដែលអ្នកអាចទុកចិត្តបាន ដូច្នេះអ្នកមិនគួរទិញអាហារកំប៉ុងណាដែលមិនមានប្រភពដើមពិតប្រាកដនោះទេ ព្រោះការផលិតអាចនឹងមិនមានស្តង់ដារ ក៏ដូចជាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងបាន។How is the pandemic affecting purchases of canned food around Europe?

៤.មើលស្លាកកំប៉ុង៖ អាហារកំប៉ុងដែលផលិតតាមស្តង់ដារត្រឹមត្រូវ គួរតែមានសញ្ញាបញ្ជាក់សុវត្ថិភាពពីរដ្ឋបាលចំណីអាហារ និងឱសថ ឬអ្វីដែលយើងតែងតែហៅថា FDA លើសពីនេះ អ្នកគួរតែទិញអាហារកំប៉ុងណាដែលមានឈ្មោះ ឬម៉ាកដែលគេស្គាល់ជាទូទៅ។

៥.មើលអាហារក្នុងកំប៉ុង៖ នៅពេលដែលអ្នកទិញអាហាររួចហើយ បន្ទាប់មកបើកគម្របកំប៉ុងឃើញមានស្នាមកោស ច្រេះ ឬមានក្លិនមិនល្អ អ្នកមិនគួរបរិភោគវាទេ ហើយកុំស្តាយអី អ្នកគួរតែបោះវាចោលភ្លាមទៅ ព្រោះវាមិនមានសុវត្ថិភាពសម្រាប់សុខភាពរបស់អ្នក និងគ្រួសាររបស់អ្នកនោះទេ៕

រូបមន្តធ្វើម៉ាសបិតមុខងាយៗដោយខ្លួនឯង ដើម្បីព្យាបាលមុខមុន

0

បញ្ហាមុខមុនគឺជារឿងដ៏សំខាន់មួយដែលអ្នកមិនគួរមើលរំលងឡើយ កាលណាដែលមុខរបស់អ្នកមានមុន វាអាចធ្វើឱ្យអ្នកមិនស្រួលចិត្ត ឬមិនជឿជាក់លើខ្លួនឯងជាដើម។ ដូច្នេះ ដើម្បីព្យាបាលមុខមុន អ្នកគួរតែដឹងរូបមន្តធ្វើម៉ាសបិតមុខងាយៗដោយខ្លួនឯងដូចខាងក្រោម៖

១.រូបមន្តក្រូចឆ្មារ និងប៉េងប៉ោះ៖ របៀបធ្វើ កាត់ក្រូចឆ្មារជាពាក់កណ្តាល យកប៉េងប៉ោះ ១-២ ផ្លែ លាយជាមួយនឹងទឹកក្រូចឆ្មារ បន្ទាប់មកយកបិទលើមុខរបស់អ្នកឱ្យសព្វ ទុកចោលប្រហែល ២០-៣០ នាទី រួចលាងមុខដោយទឹកធម្មតាចេញជាការស្រេច។ ដូច្នេះរូបមន្តម៉ាសបិទមុខជាមួយក្រូចឆ្មា និងប៉េងប៉ោះនេះ នឹងជួយសម្លាប់បាក់តេរីដែលបង្កឱ្យកើតមុន ធ្វើឱ្យស្បែកមុខ ស ភ្លឺ ម៉ត់រលោង ក៏ដូចជាជួយជំរុះកោសិកាស្បែកចាស់ៗផងដែរ។9 Best Tomato Face Packs For All Skin Types | Be Beautiful India

២.រូបមន្តទឹកឃ្មុំ និងរមៀត៖ របៀបធ្វើ លាយម្សៅរមៀតនិងទឹកឃ្មុំច្របល់ចូលគ្នារហូតដល់សព្វ បន្ទាប់មកលាបលើមុខទុកចោលប្រហែល ១៥-២០ នាទី រួចលាងមុខចេញជាការស្រេច។ ចំពោះរូបមន្តនេះ នឹងមានប្រសិទ្ធភាពខ្លាំងក្នុងការសម្លាប់បាក់តេរីនៅលើស្បែក ព្យាបាលមុនបានយ៉ាងឆាប់រហ័ស ក៏ដូចជាបន្ថែមភាពទន់ និងសំណើមដល់ស្បែកផងដែរ។This DIY Honey Face Mask Is Sitting In Your Pantry Right Now

៣. រូបមន្តអំពិលទុំ និងទឹកដោះគោស្រស់៖ របៀបធ្វើ បុកអំពិលទុំជាមួយទឹកដោះគោស្រស់ រហូតទាល់តែវាឡើងក្រាស់ បន្ទាប់មកលាបម៉ាសលើមុខ ទុកចោលប្រហែល ១៥-២០ នាទី រួចលាងមុខចេញជាការស្រេច។ ដើមអម្ពិលមានលក្ខណៈសម្បត្តិជួយសម្លាប់បាក់តេរីដែលបង្កឱ្យកើតមុនបានយ៉ាងល្អ រួមទាំងជួយជំរុះកោសិកាចាស់ៗ ស្បែកដែលងាប់។ ដូច្នេះហើយ វាអាចជួយដោះស្រាយបញ្ហាមុនគ្រប់ប្រភេទ ពីកន្ទួល រមាស់ មុនក្បាលខ្មៅ ស្ទះរន្ធញើស និងសូម្បីតែស្លាកស្នាមមុនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាកម្ចាត់មុនដោយមានប្រសិទ្ធភាព ចូលអ្នកអនុវត្ត ១-២ ដងក្នុងមួយសប្តាហ៍ នោះអ្នកនឹងទទួលបានលិទ្ធផលគួរឱ្យភ្ញាក់ផ្អើល៕Top 4 DIY Tamarind Face Packs for Healthy and Glowing Skin! | India.com

ផលប៉ះពាល់ដែល Lisa BLACKPINKទទួលបាន ក្រោយសម្តែងនិងបញ្ចេញរូបភាពនៅ “Crazy Horse”

0

នាចុងខែកញ្ញា Lisa សមាជិកក្រុម BLACKPINK បានបង្កើតប្រវត្តិសាស្ត្រជាសិល្បករ K-Pop ដំបូងគេដែលហ៊ានសម្តែងនៅឯ Crazy Horse នៅប្រទេសបារាំងដែលជាកន្លែងកម្សាន្តមួយពេញដោយការស្លៀកពាក់ស៊ិចស៊ីអាសអាភាស។ ការសម្តែងរបស់តារា K-Pop រូបនេះ ជាពិសេសក្រោយពេល Lisa បានចែករំលែករូបភាពការសម្តែងរបស់ខ្លួននៅលើបណ្តាញសង្គមបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទាំងខ្លួនឯងនិងអ្នកផ្សេងទៀតផងដែរ។

ខាងក្រោមនេះគឺជាផលប៉ះពាល់បន្ទាប់ពីការសម្តែងរបស់ Lisa នៅ Crazy Horse

១. ប្រជាជនកូរ៉េបង្ហាញនូវការអាម៉ាស់

មុន និងក្រោយការសម្ដែងលើកដំបូងរបស់ Lisa នៅ Crazy Horse អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានបង្ហាញការខ្មាស់អៀនដែល Lisa ហ៊ានយកកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅបង្ហាញកន្លែងដែលមិនគួរបែបនេះរហូតពួកគេស្នើឱ្យដក Lisa ចេញពីតារា K-Pop ។Amazing' experience at Crazy Horse Paris: Blackpink's Lisa - VnExpress  International

២. Angelababy ត្រូវចូលបញ្ជីខ្មៅ

ការសម្តែងរបស់ Lisa នាពេលនោះគឺមានអ្នកចូលរួមជាច្រើននាក់ ហើយមានភ្ញៀវម្នាក់ត្រូវបានគេប្រទះឃើញថាជាតារាសម្តែងចិន Angelababy។ យោងតាមច្បាប់ដែលចេញផ្សាយដោយសមាគមសិល្បៈសម្តែងរបស់ប្រទេសចិន ការចូលរួមក្នុងកម្មវិធីបែបនេះនឹងត្រូវហាមឃាត់ ដូចជាការរៀបចំ ចូលរួម ឬផ្សព្វផ្សាយសកម្មភាពខុសច្បាប់ ដូចជាសកម្មភាពអាសអាភាសជាដើម។ ប្រការនេះហើយ Angelababy កំពុងប្រឈមមុខនៅក្នុងបញ្ជីខ្មៅរបស់ប្រទេសចិន ដោយគណនី Weibo របស់នាងមានអ្នកតាមដានជាង១០០លាននាក់ក៏ត្រូវបានលុបចោលផងដែរ។lisa: BlackPink's Lisa gets suspended from Weibo amid 'Crazy Horse'  controversy, group's fans lambast China's censorship laws - The Economic  Times

៣. ការលុបគណនី Weibo របស់ Lisa

ក្រោមគោលការណ៍រំលោភច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃវេទិកាបណ្តាញសង្គមចិន Lisa ក៏រងនូវវាសនានេះដូចគ្នាដោយគណនី Weibo របស់នាងក៏ត្រូវបានលុបចោលដូច Angelababy ផងដែរសូម្បីគណនី Weibo របស់ហ្វេនដែលបង្កើតឡើងដើម្បីគាំទ្រ Lisa ក៏ត្រូវបានលុបចោលដូចគ្នា។LISA - Crazy Horse Paris

៤. ម៉ាកប្រណីតៗព្យាយាមឃ្លាតឆ្ងាយពី Lisa

យោងតាម TV Report ម៉ាកយីហោជាច្រើនដែល Lisa ធ្វើជាអ្នកតំណាងបានលុប ឬលាក់រូបភាពនាងនៅលើបណ្តាញសង្គម។ ក្នុងនោះនាយកប្រតិបត្តិនៃ BVLGARI បានលុបរូបភាពរបស់លោក និង Lisa ចេញពីគណនីបណ្តាញសង្គមផងដែរ។ ចំណែកឯគណនី CELINE និង BVLGARI នៅក្នុងប្រទេសចិនបានលាក់ ឬលុបការបង្ហោះទាំងអស់របស់ Lisa ៕

ពលរដ្ឋថៃស្នើឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាស្វារំខានភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ ពលរដ្ឋរស់នៅខេត្តឈុនបុរី ប្រទេសថៃ និងទំព័រហ្វេសប៊ុកថៃបានលើកឡើងពីសត្វស្វាជាច្រើនក្បាលដេញខាំភ្ញៀវទេសចរ និងបណ្តាលឱ្យរងរបួសត្រង់ជើងឆ្វេងដេរអស់ជាច្រើនថ្នេរ ។ ពលរដ្ឋនិយាយថា សត្វទាំងនេះចូលចិត្តធ្វើបាបមនុស្ស ហើយពួកវាមិនត្រឹមតែពូកែខាំនោះទេ តែពួកវាក៏ពូកែខាងលួចចំណីអាហារផងដែរ ។These Monkeys Were Once Revered. Now They Are Taking Over. - The New York  Times

ទំព័រហ្វេសប៊ុកប្រទេសថៃបានដាស់តឿនដល់ភ្ញៀវទេសចរទាំងអស់ ដែលមានបំណងទៅកម្សាន្តនៅលើភ្នំសាមម៉ុក ខេត្តឈុនបុរី ត្រូវប្រយ័ត្នខ្លួនកុំឱ្យសត្វស្វាខាំ ពីព្រោះមានពលរដ្ឋថៃជាច្រើននាក់ដែលទៅកាន់ភ្នំនេះត្រូវបានស្វាខាំ ។ កាលពីពេលថ្មីៗនេះ ស្វាបានខាំជើងឆ្វេងរបស់ពលរដ្ឋថៃម្នាក់បណ្តាលឱ្យរងរបួស និងដេរអស់ជាច្រើនថ្នេរ ហើយអ្នករងរបួសអាចនឹងឆ្លងជំងឺពីស្វាផងដែរ ដោយត្រូវចាក់ថ្នាំការពារជាច្រើនម្ជុល ។

ក្រោយពីមានការបង្ហោះរឿងរ៉ាវនេះក្នុងបណ្តាញសង្គមដើម្បីឱ្យភ្ញៀវទេសចរប្រុងប្រយ័ត្ននោះ មានអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះជនជាតិថៃម្នាក់និយាយថា ៖ «ស្វាទាំងនេះចូលចិត្តរំខានភ្ញៀវទេសចរជាច្រើននាក់ ហើយស្វាខ្លះបានលួចចំណីអាហារទៀតផង ។ ដូច្នេះ យើងគួរចែកចាយរឿងរ៉ាវនេះដើម្បីកុំឱ្យវាកើតឡើងម្តងទៀត ព្រមទាំងអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ហាផងដែរ» ។Monkey killed in Japan after spate of attacks

ក្រុមការងារសារព័ត៌មានថៃ Amarin TV បានធ្វើដំណើរទៅកាន់ភ្នំសាមម៉ុក ស្ថិតក្នុងឃុំសែនសុខ ស្រុកមឿង ខេត្តឈុនបុរី ឃើញថា ស្វាទាំងនេះបានដេញខាំភ្ញៀវទេសចរគ្រប់ពេលវេលា ហើយអ្នករងរបួសជើងដោយសារស្វាខាំនោះមិនមែនជាមនុស្សដំបូងទេ ព្រោះកន្លងមក អ្នកខ្លះត្រូវស្វាខាំរហូតដល់ចូលព្យាបាលនៅមន្ទីរពេទ្យទៀតផង ។

ក្រុមការងារសារព័ត៌មាន Amarin TV ក៏បានទៅសាកសួរអាជីវករនៅក្បែរនោះ ហើយពួកគេប្រាប់ថា ស្វាមិនមែនសុទ្ធតែរំខានភ្ញៀវទេសចរទាំងអស់ទេ ប៉ុន្តែគ្រាន់តែចង់ឱ្យភ្ញៀវទេសចរប្រុងប្រយ័ត្នសុវត្ថិភាពខ្លួនឯង ។ ភ្ញៀវទេសចរមិនគួរផ្តល់ចំណីឱ្យស្វានៅក្បែរវាពេកទេ ចំណែកទ្រព្យសម្បត្តិមានតម្លៃផ្សេងៗត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ ចៀសវាងស្វាលួចយកទៅ ៕With the tourists gone, what now for Lopburi's famous monkeys? | Thailand |  The Guardian ប្រភព ៖ amarin tv

នាយករដ្ឋមន្ត្រីស្នើឱ្យពលរដ្ឋស្តាប់លោកតែម្នាក់រឿងប្រាក់១ម៉ឺនបាត

0

ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលើកឡើងថា លោកមិនត្រូវការឱ្យមានទំនាស់គ្នានោះទេ ជុំវិញការផ្តល់ប្រាក់ចំនួន១ម៉ឺនបាតដល់ពលរដ្ឋថៃ ។ លោកបន្តថា ការផ្តល់ប្រាក់ឌីជីថលនឹងមានភាពច្បាស់លាស់ ហើយមិនយូរជាងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទេ គឺមុនពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ APEC នៅសហរដ្ឋអាមេរិក ។ ដូច្នេះ សូមឱ្យពលរដ្ឋទាំងអស់ស្តាប់លោកតែម្នាក់ប៉ុណ្ណោះ និងកុំសួរទៅខាងរដ្ឋមន្ត្រី ឬទីប្រឹក្សាផ្សេងទៀត ។Thai government to give 10,000-baht digital wallet to citizens despite  criticism | Thaiger

លើសពីនេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃបានលើកឡើងពីករណីសារព័ត៌មានថៃមួយចំនួនចុះផ្សាយរិះគន់លោកផងដែរ ដោយលោកលើកឡើងថា លោកមិនចង់ឱ្យបញ្ហាកាន់តែធំនោះទេ ហើយសូមកុំផ្តល់ភាពសំខាន់លើវាខ្លាំងពេក ។ ហេតុនេះ លោកមិនត្រូវការឱ្យកើតទំនាស់ជាមួយគ្នាទេ ។

ចំណែកបញ្ហាពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការផ្តល់ប្រាក់ឌីជីថលចំនួន១ម៉ឺនបាតនោះ លោកនាយករដ្ឋមន្ត្រីថៃលើកឡើងថា នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានកិច្ចប្រជុំផ្ទៃក្នុង បន្ទាប់មក នឹងមានការជូនដំណឹងឱ្យជ្រាបថា នឹងបង្កើតក្រុមគណៈកម្មការនៅពេលណា ។ លោកសង្ឃឹមថា ការងារទាំងអស់នឹងបញ្ចប់រួចរាល់នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ហើយសូមពលរដ្ឋទាំងអស់កុំសួរទៅខាងរដ្ឋមន្ត្រី ឬទីប្រឹក្សាផ្សេងទៀតពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឱ្យពលរដ្ឋម្នាក់១ម៉ឺនបាត ។Chamber of Commerce Backs The 10,000-Baht Digital Money

លោកនាយករដ្ឋមន្ត្រីប្រទេសថៃបន្ថែមថា ពលរដ្ឋត្រូវស្តាប់លោកតែម្នាក់ គឺនៅម៉ោង៣រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកត្រូវចូលរួមប្រជុំ ហើយបើការងារទាំងអស់រួចរាល់ គឺអាចនឹងមានការប្រជុំអនុគណៈកម្មការ បន្ទាប់មក ត្រូវប្រជុំគណៈកម្មការបន្តទៀត ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីថៃនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ APEC នៅសាន់ហ្វ្រេនស៊ីស្កូ សហរដ្ឋអាមេរិក ។ ដូច្នេះ លោកចង់ឱ្យការងារទាំងអស់បញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ ប្រភព ៖ 3Plus NEWS

ស្រកទម្ងន់យ៉ាងងាយស្រួល ដោយគ្រាន់តែផឹកទឹកនៅចន្លោះពេលនេះឱ្យបានទៀងទាត់

0

ការផឹកទឹកឱ្យបានគ្រប់គ្រាន់ និងទៀងទាត់ពិតជាអាចលើកកម្ពស់ដល់ការសម្រកទម្ងន់ ក៏ដូចជាជួយកាត់បន្ថយចំណង់អាហារ ដែលធ្វើឱ្យរាងកាយដុតកាឡូរីកាន់តែច្រើន រួមទាំងកាត់បន្ថយឱកាសនៃការផឹកភេសជ្ជៈមានជាតិស្ករ និងជួយផ្តល់សំណើមដល់ស្បែករបស់យើងផងដែរ។ ដូច្នេះ ដើម្បីបញ្ចុះទម្ងន់ឱ្យបានត្រឹមត្រូវអ្នកអាចអនុវត្តផឹកទឹកនៅចន្លោះម៉ោងដូចខាងក្រោម៖

១.បន្ទាប់ពីភ្ញាក់ពីគេងនៅម៉ោង ៦:០០-៧:០០ ព្រឹក ចូរផឹកទឹក ១ កែវដើម្បីជួយកាត់បន្ថយការខ្សោះជាតិទឹកពីការគេង ក៏ដូចជាជួយឱ្យឈាមរត់បានល្អ និងជំរុញចលនាពោះវៀន។

២.នៅពេលព្រឹកចាប់ពីម៉ោង ៨:០០ ព្រឹកដល់ម៉ោង ៩:០០ ព្រឹក ត្រូវផឹកទឹក ១ កែវ រយៈពេល ១៥-២០ នាទីមុនអាហារពេលព្រឹក បន្ទាប់មកក្រោយពេលញ៉ាំអាហាររួច ត្រូវផឹកទឹកកន្លះកែវទៀត។Calculate: How Much Water Do You Need to Drink a Day?

៣.ក្នុងអំឡុងពេលថ្ងៃ ចន្លោះពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១:០០ រសៀល អ្នកគួរតែផឹកទឹក ២-៣ កែវជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការបាត់បង់ជាតិទឹកក្នុងពេលថ្ងៃ។

៤.ពេលរសៀល និងពេលល្ងាច ចាប់ពីម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច ត្រូវផឹកទឹក ២ កែវ និងមុនពេលចូលគេង ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ម៉ោង ១០:០០ យប់ តម្រូវឱ្យផឹកទឹក ២-៣ កែវទៀត ដើម្បីសម្អាតកាកសំណល់ដែលនៅសេសសល់ក្នុងពោះវៀន ធ្វើឱ្យអ្នកគេងលក់ស្រួលជាងមុន និងការពាររាងកាយពីការខ្វះជាតិទឹកក្នុងពេលគេង។Here's how drinking water at regular intervals can help you lose weight and increase your metabolism | GQ India

គួរបញ្ជាក់ដែរថា បរិមាណនៃការផឹកទឹក ១ កែវគឺស្មើនឹងទឹកប្រមាណ ២៤០ មីលីលីត្រ ដោយបរិមាណអាចប្រែប្រួលទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗត្រូវការផឹកក្នុងមួយថ្ងៃ។ ដូច្នេះ អ្នកគួរតែផឹកយ៉ាងហោចណាស់ ៨-១០ កែវក្នុងមួយថ្ងៃ ឬ ២ លីត្រក្នុងមួយថ្ងៃ ដែលវាត្រូវតែជាទឹកស្អាត ក្នុងសីតុណ្ហភាពមិនត្រជាក់ពេក ឬក្តៅពេក៕មិនបាច់សម្គាល់ច្រើនទេ! មើលតែសញ្ញា ២ នេះពេលផឹកទឹក ក៏អាចដឹងអ្នកកើតទឹកនោមផ្អែមឬអត់ - TNAOT
ប្រភព៖sanook