ពលរដ្ឋថៃស្នើឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាស្វារំខានភ្ញៀវទេសចរ
ប្រទេសថៃ ៖ ពលរដ្ឋរស់នៅខេត្តឈុនបុរី ប្រទេសថៃ និងទំព័រហ្វេសប៊ុកថៃបានលើកឡើងពីសត្វស្វាជាច្រើនក្បាលដេញខាំភ្ញៀវទេសចរ និងបណ្តាលឱ្យរងរបួសត្រង់ជើងឆ្វេងដេរអស់ជាច្រើនថ្នេរ ។ ពលរដ្ឋនិយាយថា សត្វទាំងនេះចូលចិត្តធ្វើបាបមនុស្ស ហើយពួកវាមិនត្រឹមតែពូកែខាំនោះទេ តែពួកវាក៏ពូកែខាងលួចចំណីអាហារផងដែរ ។
ទំព័រហ្វេសប៊ុកប្រទេសថៃបានដាស់តឿនដល់ភ្ញៀវទេសចរទាំងអស់ ដែលមានបំណងទៅកម្សាន្តនៅលើភ្នំសាមម៉ុក ខេត្តឈុនបុរី ត្រូវប្រយ័ត្នខ្លួនកុំឱ្យសត្វស្វាខាំ ពីព្រោះមានពលរដ្ឋថៃជាច្រើននាក់ដែលទៅកាន់ភ្នំនេះត្រូវបានស្វាខាំ ។ កាលពីពេលថ្មីៗនេះ ស្វាបានខាំជើងឆ្វេងរបស់ពលរដ្ឋថៃម្នាក់បណ្តាលឱ្យរងរបួស និងដេរអស់ជាច្រើនថ្នេរ ហើយអ្នករងរបួសអាចនឹងឆ្លងជំងឺពីស្វាផងដែរ ដោយត្រូវចាក់ថ្នាំការពារជាច្រើនម្ជុល ។
ក្រោយពីមានការបង្ហោះរឿងរ៉ាវនេះក្នុងបណ្តាញសង្គមដើម្បីឱ្យភ្ញៀវទេសចរប្រុងប្រយ័ត្ននោះ មានអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះជនជាតិថៃម្នាក់និយាយថា ៖ «ស្វាទាំងនេះចូលចិត្តរំខានភ្ញៀវទេសចរជាច្រើននាក់ ហើយស្វាខ្លះបានលួចចំណីអាហារទៀតផង ។ ដូច្នេះ យើងគួរចែកចាយរឿងរ៉ាវនេះដើម្បីកុំឱ្យវាកើតឡើងម្តងទៀត ព្រមទាំងអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ហាផងដែរ» ។
ក្រុមការងារសារព័ត៌មានថៃ Amarin TV បានធ្វើដំណើរទៅកាន់ភ្នំសាមម៉ុក ស្ថិតក្នុងឃុំសែនសុខ ស្រុកមឿង ខេត្តឈុនបុរី ឃើញថា ស្វាទាំងនេះបានដេញខាំភ្ញៀវទេសចរគ្រប់ពេលវេលា ហើយអ្នករងរបួសជើងដោយសារស្វាខាំនោះមិនមែនជាមនុស្សដំបូងទេ ព្រោះកន្លងមក អ្នកខ្លះត្រូវស្វាខាំរហូតដល់ចូលព្យាបាលនៅមន្ទីរពេទ្យទៀតផង ។
ក្រុមការងារសារព័ត៌មាន Amarin TV ក៏បានទៅសាកសួរអាជីវករនៅក្បែរនោះ ហើយពួកគេប្រាប់ថា ស្វាមិនមែនសុទ្ធតែរំខានភ្ញៀវទេសចរទាំងអស់ទេ ប៉ុន្តែគ្រាន់តែចង់ឱ្យភ្ញៀវទេសចរប្រុងប្រយ័ត្នសុវត្ថិភាពខ្លួនឯង ។ ភ្ញៀវទេសចរមិនគួរផ្តល់ចំណីឱ្យស្វានៅក្បែរវាពេកទេ ចំណែកទ្រព្យសម្បត្តិមានតម្លៃផ្សេងៗត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ ចៀសវាងស្វាលួចយកទៅ ៕
ប្រភព ៖ amarin tv













ភាពចម្រូងចម្រាស់នៃវិស័យបវរកញ្ញាបានសាយភាពពេញបណ្តាញសង្គមនៅពេលដែល MJ Lastimosa បានធ្វើវីដេអូ vlog ដោយបានចោទសួរទៅកាន់ភ្ញៀវកិត្តិយសរបស់នាងគឺ Maki Gingoyon ដោយសុំឱ្យកំណត់អត្តសញ្ញាណកម្មវិធីប្រកួតសម្រស់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសហ្វីលីពីន។ ភ្ញៀវកិត្តិយសរូបនេះបានជ្រើសរើស Miss Grand Philippines ព្រោះតែជាបេក្ខភាពមិនសូវអំណោយផលក្នុងចំណោមបវរកញ្ញាក្នុងប្រទេស ពេលចូលរួមប្រកួតMiss Grand International ។ ការលើកឡើងនេះបានបង្កឱ្យមានការខឹងសម្បារពីលោក ណាវ៉ាត់ យ៉ាងខ្លាំងរហូតដល់ស្ថាបនិករូបនេះប្រកាសផ្តាច់ទំនាក់ទំនងធ្វើជាមនុស្សមិនធ្លាប់ស្គាល់គ្នាជាមួយ MJ ចាប់ពីពេលនេះតទៅ។





ប្រភព ៖ CNews




:max_bytes(150000):strip_icc():focal(944x179:946x181)/angelina-jolie-united-nations-121622-2-f11d401e8a104d16bd55a867be0cb012.jpg)




ដោយក្នុងកាមេរានោះគេរកឃើញថា សត្វឆ្មាចំនួន ៥៣ ក្បាលដែលមកពីហាងកាហ្វេក្នុងស្រុកមួយកន្លែងនោះ បានផ្លាស់ប្តូរទឹកមុខនៅពេលដែលវាបានឃើញសត្វឆ្មាដទៃទៀត ហើយអ្នកស្រាវជ្រាវក៏បានរាប់ចំនួននៃការផ្លាស់ប្តូរទឹកមុខរបស់ពួកវា ដោយរកឃើញថាសត្វឆ្មាទាំងអស់ពិតជាមានសមត្ថភាពអាចប្តូរទឹកមុខបានរហូតដល់ ២៧៦ ដងខុសៗគ្នាពិតប្រាកដមែន។


៣ ខ្លោងទ្វារទន្លេទន្លេអុំ គឺជាខ្លោងទ្វារខាងត្បូងនិងជាខ្លោងទ្វារដ៏មមាលញឹកជាងគេ អាចធ្វើដំណើរឆ្លងកាត់បានគ្រប់ស្រទាប់វណ្ណៈទាំងអស់រាប់ចាប់ពីវណ្ណៈក្សត្រ នាមឺនមន្រ្តី រហូតដល់ប្រជារាស្រ្តសាមញ្ញ និងអាចចេញចូលបានគ្រប់ពេលវេលាតាំងពីព្រលឹមរហូតដល់ព្រលប់ នៅក្នុងគោលបំណងធ្វើកិច្ចការដ្ឋបាល សាសនា និងរកស៊ីជួញដូរ។ ម៉្យាងវិញទៀតខ្លោងទ្វារនេះ ក៏ត្រូវបានគេប្រារព្ធពិធីបុណ្យអ៊ុទូក ដើម្បីរំលឹកដល់ការធ្វើចម្បាំងជើងទឹកដោយបានយកឈ្នះទៅលើកងទ័ពចាម ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។




