រដ្ឋាភិបាលមីយ៉ាន់ម៉ាកំណត់ឱ្យពលករផ្ញើប្រាក់ត្រឡប់ចូលប្រទេសជាកំហិត
ប្រទេសមីយ៉ាន់ម៉ា ៖ ស្ត្រីជាពលករមីយ៉ាន់ម៉ាម្នាក់ដែលមកធ្វើការនៅប្រទេសថៃ និយាយថា ៖ «រដ្ឋាភិបាលមីយ៉ាន់ម៉ាធ្វើបែបនេះ គឺមិនចង់ឱ្យយើងរីកចម្រើនទេ ។ បើរដ្ឋាភិបាលមិនធ្វើបែបនេះ យើងនឹងនៅសល់ប្រាក់ខ្លះផ្ញើទៅឱ្យក្រុមគ្រួសារ ។ បច្ចុប្បន្ន យើងពិបាកស្រាប់ទៅហើយនៅប្រទេសថៃ ហើយនៅមីយ៉ាន់ម៉ា ក៏ពិបាកដែរ ។ បើរដ្ឋាភិបាលឱ្យពលករផ្ញើប្រាក់ត្រឡប់ចូលប្រទេស វាហាក់ដូចជាគៀបសង្កាត់យើងខ្លាំងណាស់» ។
នេះជាការបញ្ចេញយោបល់របស់ពលករមីយ៉ាន់ម៉ា ក្រោយពីរដ្ឋាភិបាលយោធាចេញបញ្ជាឱ្យពលករធ្វើការនៅក្រៅប្រទេស ត្រូវតែផ្ញើប្រាក់មកកាន់ប្រទេសមីយ៉ាន់ម៉ា យ៉ាងហោចណាស់ ២៥% នៃប្រាក់ឈ្នួលដែលពួកគេទទួលបាន ។ រដ្ឋាភិបាលបញ្ជាក់ថា បើពលករណារំលោភនឹងបទបញ្ជានេះ អាចត្រូវហាមឃាត់ធ្វើការនៅក្រៅប្រទេសរយៈពេល៣ឆ្នាំ គឺគិតចាប់ពីថ្ងៃលិខិតអនុញ្ញាតធ្វើការបច្ចុប្បន្នផុតសុពលភាព ។
លោកស្រី សុកាន់តា សុខផៃតា ទីប្រឹក្សាផ្នែកពលករបរទេសប្រចាំមូលនិធិសិទ្ធិមនុស្ស និយាយថា ៖ «រដ្ឋាភិបាលគួរចេញគោលនយោបាយជួយសង្គ្រោះ និងឧបត្ថម្ភឱ្យពលរដ្ឋរបស់ខ្លួនអាចរស់នៅយ៉ាងមានគុណតម្លៃ ។ លើសពីនេះ ប្រទេសសមាជិកអាស៊ានគួរដាក់សម្ពាធលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ឱ្យគិតគូរពីជីវភាពរស់នៅរបស់ពលករដែលធ្វើការនៅក្រៅប្រទេស ព្រោះប្រាក់ចំណូលមួយផ្នែករបស់ពួកគេ ក៏បានជួយជំរុញសេដ្ឋកិច្ចមីយ៉ាន់ម៉ារួចហើយ» ។
លោក និស៊ីត ផាន់ថាមិត្ត ប្រធានមជ្ឈមណ្ឌលអប់រំអាស៊ាននៃវិទ្យាល័យអន្តរជាតិឌីជីថលខេត្តឈៀងម៉ៃ លើកឡើងថា ៖ «វាជាការជំរុញច្រើនជាងការទាក់ទាញប្រាក់ចំណូលចូលប្រទេសមីយ៉ាន់ម៉ា ហើយអ្វីដែលត្រូវប្រុងប្រយ័ត្ននោះ គឺសិក្សាពីតួនាទីប្រាក់ចំណូលពលករ» ។
បច្ចុប្បន្ន មានពលករមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃស្របច្បាប់ប្រមាណពី១លាន៦សែននាក់ ទៅ២លាននាក់ ។ ពលករមីយ៉ាន់ម៉ាបានធ្វើការនៅទីក្រុងបាងកក, ខេត្តសមុទ្រសាខន, ខេត្តសមុទ្រប្រាកាន និងខេត្តរ៉ាក់ណង ដោយពួកគេទទួលធ្វើការងារណាដែលពលរដ្ឋថៃមិនសូវនិយមធ្វើ ដូចជា ផ្នែកសំណង់, នេសាទ និងកសិកម្ម ។
ចំណែកពលករមីយ៉ាន់ម៉ានៅទូទាំងពិភពលោក មិនឯកភាពនឹងគោលនយោបាយរបស់រដ្ឋាភិបាលទេ ហើយពួកគេនឹងប្រឆាំងរហូតដល់ទីបំផុត ទាំងនៅប្រទេសថៃ និងប្រទេសផ្សេងទៀត ដោយពួកគេនឹងតវ៉ាជាបន្តបន្ទាប់ ៕ ប្រភព ៖ Mono News






ទាក់ទងនឹងឈ្មោះទួលទំពូងនេះ ភ្ញៀវបរទេសភាគច្រើនប្រហែលជាមិនស្គាល់នោះទេ ក៏ប៉ុន្តែពួកគេស្គាល់តែផ្សាររុស្សុីតែប៉ុណ្ណោះ។
ពេលនោះមានជនជាតិរុស្ស៊ី ដែលរស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានចូលចិត្តវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរណាស់។ ជារឿយៗ ពួកគេតែងតែទៅផ្សារទួលទំពូង ដើម្បីរកទិញវត្ថុអនុស្សាវរីយ៍ទាំងនោះ។
លើសពីនេះទៅទៀត កាលនោះអជីករនៅផ្សារទួលទំពូង ជារឿយៗក៏បានក៏នាំចូលផលិតផលពីប្រទេសរុស្ស៊ី ដូចជា ម្ហូបអាហារ គ្រឿងអលង្ការ និងទំនិញមួយចំនួនទៀត មកដាក់លក់នៅទីនេះផងដែរ។


ប្រទេសចិនសង្ឃឹមថាផ្លូវរថភ្លើងនឹងបង្កើនឱកាសវិនិយោគ រួមទាំងធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលនៅក្នុងខេត្ត Fujian ដែលជាតំបន់មានទីតាំងឆ្លងកាត់ច្រកសមុទ្រពីកោះតៃវ៉ាន់។
























ម្ចាស់គណនីឈ្មោះ ឈិន គឹមឡា បានបង្ហោះថា៖”ចង់ឱ្យមេភូមិ មេឃុំ……ជិះម៉ូតូមកបង្រៀនជាមួយ ខ្ញុំម្តង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ ហ៊ឹម!!! ស្រុកខ្ញុំពេលជិះម្តងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំតិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង”។





