ការផឹកទឹកឱ្យបានគ្រប់គ្រាន់ និងទៀងទាត់ពិតជាអាចលើកកម្ពស់ដល់ការសម្រកទម្ងន់ ក៏ដូចជាជួយកាត់បន្ថយចំណង់អាហារ ដែលធ្វើឱ្យរាងកាយដុតកាឡូរីកាន់តែច្រើន រួមទាំងកាត់បន្ថយឱកាសនៃការផឹកភេសជ្ជៈមានជាតិស្ករ និងជួយផ្តល់សំណើមដល់ស្បែករបស់យើងផងដែរ។ ដូច្នេះ ដើម្បីបញ្ចុះទម្ងន់ឱ្យបានត្រឹមត្រូវអ្នកអាចអនុវត្តផឹកទឹកនៅចន្លោះម៉ោងដូចខាងក្រោម៖
១.បន្ទាប់ពីភ្ញាក់ពីគេងនៅម៉ោង ៦:០០-៧:០០ ព្រឹក ចូរផឹកទឹក ១ កែវដើម្បីជួយកាត់បន្ថយការខ្សោះជាតិទឹកពីការគេង ក៏ដូចជាជួយឱ្យឈាមរត់បានល្អ និងជំរុញចលនាពោះវៀន។
២.នៅពេលព្រឹកចាប់ពីម៉ោង ៨:០០ ព្រឹកដល់ម៉ោង ៩:០០ ព្រឹក ត្រូវផឹកទឹក ១ កែវ រយៈពេល ១៥-២០ នាទីមុនអាហារពេលព្រឹក បន្ទាប់មកក្រោយពេលញ៉ាំអាហាររួច ត្រូវផឹកទឹកកន្លះកែវទៀត។
៣.ក្នុងអំឡុងពេលថ្ងៃ ចន្លោះពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១:០០ រសៀល អ្នកគួរតែផឹកទឹក ២-៣ កែវជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការបាត់បង់ជាតិទឹកក្នុងពេលថ្ងៃ។
៤.ពេលរសៀល និងពេលល្ងាច ចាប់ពីម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច ត្រូវផឹកទឹក ២ កែវ និងមុនពេលចូលគេង ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ម៉ោង ១០:០០ យប់ តម្រូវឱ្យផឹកទឹក ២-៣ កែវទៀត ដើម្បីសម្អាតកាកសំណល់ដែលនៅសេសសល់ក្នុងពោះវៀន ធ្វើឱ្យអ្នកគេងលក់ស្រួលជាងមុន និងការពាររាងកាយពីការខ្វះជាតិទឹកក្នុងពេលគេង។
គួរបញ្ជាក់ដែរថា បរិមាណនៃការផឹកទឹក ១ កែវគឺស្មើនឹងទឹកប្រមាណ ២៤០ មីលីលីត្រ ដោយបរិមាណអាចប្រែប្រួលទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗត្រូវការផឹកក្នុងមួយថ្ងៃ។ ដូច្នេះ អ្នកគួរតែផឹកយ៉ាងហោចណាស់ ៨-១០ កែវក្នុងមួយថ្ងៃ ឬ ២ លីត្រក្នុងមួយថ្ងៃ ដែលវាត្រូវតែជាទឹកស្អាត ក្នុងសីតុណ្ហភាពមិនត្រជាក់ពេក ឬក្តៅពេក៕
ប្រភព៖sanook










