បញ្ហាមុខមុនគឺជារឿងដ៏សំខាន់មួយដែលអ្នកមិនគួរមើលរំលងឡើយ កាលណាដែលមុខរបស់អ្នកមានមុន វាអាចធ្វើឱ្យអ្នកមិនស្រួលចិត្ត ឬមិនជឿជាក់លើខ្លួនឯងជាដើម។ ដូច្នេះ ដើម្បីព្យាបាលមុខមុន អ្នកគួរតែដឹងរូបមន្តធ្វើម៉ាសបិតមុខងាយៗដោយខ្លួនឯងដូចខាងក្រោម៖
១.រូបមន្តក្រូចឆ្មារ និងប៉េងប៉ោះ៖ របៀបធ្វើ កាត់ក្រូចឆ្មារជាពាក់កណ្តាល យកប៉េងប៉ោះ ១-២ ផ្លែ លាយជាមួយនឹងទឹកក្រូចឆ្មារ បន្ទាប់មកយកបិទលើមុខរបស់អ្នកឱ្យសព្វ ទុកចោលប្រហែល ២០-៣០ នាទី រួចលាងមុខដោយទឹកធម្មតាចេញជាការស្រេច។ ដូច្នេះរូបមន្តម៉ាសបិទមុខជាមួយក្រូចឆ្មា និងប៉េងប៉ោះនេះ នឹងជួយសម្លាប់បាក់តេរីដែលបង្កឱ្យកើតមុន ធ្វើឱ្យស្បែកមុខ ស ភ្លឺ ម៉ត់រលោង ក៏ដូចជាជួយជំរុះកោសិកាស្បែកចាស់ៗផងដែរ។
២.រូបមន្តទឹកឃ្មុំ និងរមៀត៖ របៀបធ្វើ លាយម្សៅរមៀតនិងទឹកឃ្មុំច្របល់ចូលគ្នារហូតដល់សព្វ បន្ទាប់មកលាបលើមុខទុកចោលប្រហែល ១៥-២០ នាទី រួចលាងមុខចេញជាការស្រេច។ ចំពោះរូបមន្តនេះ នឹងមានប្រសិទ្ធភាពខ្លាំងក្នុងការសម្លាប់បាក់តេរីនៅលើស្បែក ព្យាបាលមុនបានយ៉ាងឆាប់រហ័ស ក៏ដូចជាបន្ថែមភាពទន់ និងសំណើមដល់ស្បែកផងដែរ។
៣. រូបមន្តអំពិលទុំ និងទឹកដោះគោស្រស់៖ របៀបធ្វើ បុកអំពិលទុំជាមួយទឹកដោះគោស្រស់ រហូតទាល់តែវាឡើងក្រាស់ បន្ទាប់មកលាបម៉ាសលើមុខ ទុកចោលប្រហែល ១៥-២០ នាទី រួចលាងមុខចេញជាការស្រេច។ ដើមអម្ពិលមានលក្ខណៈសម្បត្តិជួយសម្លាប់បាក់តេរីដែលបង្កឱ្យកើតមុនបានយ៉ាងល្អ រួមទាំងជួយជំរុះកោសិកាចាស់ៗ ស្បែកដែលងាប់។ ដូច្នេះហើយ វាអាចជួយដោះស្រាយបញ្ហាមុនគ្រប់ប្រភេទ ពីកន្ទួល រមាស់ មុនក្បាលខ្មៅ ស្ទះរន្ធញើស និងសូម្បីតែស្លាកស្នាមមុនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាកម្ចាត់មុនដោយមានប្រសិទ្ធភាព ចូលអ្នកអនុវត្ត ១-២ ដងក្នុងមួយសប្តាហ៍ នោះអ្នកនឹងទទួលបានលិទ្ធផលគួរឱ្យភ្ញាក់ផ្អើល៕