បច្ចុប្បន្ន នៅកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣២ ក្រុមហ៊ុន កំពុងប្រតិបត្តិការដឹកអ្នកដំណើរតាមផ្លូវអាកាសមកប្រទេសកម្ពុជា។
នៅក្នុងនោះមាន១០ប្រទេស ដែលមានជើងហោះហើរត្រង់មកកម្ពជា ខណៈនៅតំបន់មានអាស៊ានមាន៧ប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងវៀតណាម ខណៈមីយ៉ាន់ម៉ា និងប្រុយណេមិនទាន់មាននោះទេ។
ដោយឡែក៣ទៀតគឺមកពីចិន កូរ៉េខាងត្បូង និងកាតា ដែលទើបតែតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញមកប្រទេសកម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាមិនមានជើងហោះហើរត្រង់ទៅទ្វីបអឺរ៉ុបនោះទេ ដោយសារតែកត្តាទីផ្សារ៕