សព្វថ្ងៃនេះ មនុស្សជាច្រើនមានទំនោរងាកទៅរក អាហារកំប៉ុង ដោយសារតែវាមានភាពងាយស្រួលក្នុងការទទួលទាន ឬអាចបរិភោគបានភ្លាមៗ មិនថាក្នុងទម្រង់ជាត្រីខកំប៉ុង បន្លែកំប៉ុង ផ្លែឈើកំប៉ុង ការីកំប៉ុង សាច់កំប៉ុង ឬសូម្បីតែអង្ករចំហុយកំប៉ុងក៏ដោយ ក៏ឥឡូវនេះមានលក់ក្នុងទីផ្សារផងដែរ។ ប៉ុន្តែនៅពេលជ្រើសរើសទិញនិងបរិភោគ យើងក៏គួរគិតពីសុវត្ថិភាពផងដែរ ព្រោះអាហារកំប៉ុងភាគច្រើនមានផ្ទុកសារធាតុមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។
ដូច្នេះ ដើម្បីទិញអាហារកំប៉ុងប្រកបដោយសុវត្ថិភាព យើងគួរដឹងតិចនិចដូចខាងក្រោម៖
១.មើលកាលបរិច្ឆេទ៖ កាលបរិច្ឆេទ ខែ និងឆ្នាំគឺវាមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះអ្នកគួរតែមើលវារាល់ពេលដែលអ្នកធ្វើការទិញ ព្រោះបើអាហារកំប៉ុងដែលអ្នកទិញបានផុតកំណត់ ពេលដែលយើងញ៉ាំវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពយើង ហើយអ្នកក៏គួរជ្រើសរើសកំប៉ុងណាដែលមិនទាន់ផលិតថ្មីៗ ដោយមើលកាលបរិច្ឆេទផលិត។:max_bytes(150000):strip_icc()/cannedfoodsWarren_Price-2d07bf3a98814f7b8f061e800a509627.jpg)
២.មើលរូបរាងនៃកំប៉ុង៖ ប្រសិនបើអាហារកំប៉ុងមានលក្ខណៈដូចជាប្រលាក់ ប៉ោង ហើម លេចធ្លាយ ឬច្រេះ អ្នកមិនគួរទិញវាមកបរិភោគឡើយ ព្រោះអាហារកំប៉ុងខ្លះបើទុកមិនបានត្រឹមត្រូវអាចបង្កឱ្យមានឧស្ម័នឡើងនៅខាងក្នុងដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នក។
៣.មើលប្រភពផលិតកម្ម និងទីតាំងផលិត៖ ទីតាំងចែកចាយ វាគួរតែជាកន្លែងពិតប្រាកដដែលអ្នកអាចទុកចិត្តបាន ដូច្នេះអ្នកមិនគួរទិញអាហារកំប៉ុងណាដែលមិនមានប្រភពដើមពិតប្រាកដនោះទេ ព្រោះការផលិតអាចនឹងមិនមានស្តង់ដារ ក៏ដូចជាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងបាន។
៤.មើលស្លាកកំប៉ុង៖ អាហារកំប៉ុងដែលផលិតតាមស្តង់ដារត្រឹមត្រូវ គួរតែមានសញ្ញាបញ្ជាក់សុវត្ថិភាពពីរដ្ឋបាលចំណីអាហារ និងឱសថ ឬអ្វីដែលយើងតែងតែហៅថា FDA លើសពីនេះ អ្នកគួរតែទិញអាហារកំប៉ុងណាដែលមានឈ្មោះ ឬម៉ាកដែលគេស្គាល់ជាទូទៅ។
៥.មើលអាហារក្នុងកំប៉ុង៖ នៅពេលដែលអ្នកទិញអាហាររួចហើយ បន្ទាប់មកបើកគម្របកំប៉ុងឃើញមានស្នាមកោស ច្រេះ ឬមានក្លិនមិនល្អ អ្នកមិនគួរបរិភោគវាទេ ហើយកុំស្តាយអី អ្នកគួរតែបោះវាចោលភ្លាមទៅ ព្រោះវាមិនមានសុវត្ថិភាពសម្រាប់សុខភាពរបស់អ្នក និងគ្រួសាររបស់អ្នកនោះទេ៕
		
	









