ប្រទេសថៃ ៖ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាគោលដៅ ដែលភ្ញៀវទេសចរថៃចាប់អារម្មណ៍ទៅកម្សាន្តច្រើនបំផុតនៅដំណាច់ឆ្នាំ២០២៣ ។ នេះបើតាមការស្ទង់មតិចុងក្រោយអំពីដំណើរកម្សាន្តនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន Visa Global Travel Intentions ។ លទ្ធផលស្ទង់មតិនេះ បានសិក្សាស្រាវជ្រាវស៊ីជម្រៅអំពីឥរិយាបថ និងគម្រោងការធ្វើដំណើររបស់ភ្ញៀវទេសចរ ហើយក្រុមហ៊ុន Visa ដែលផ្តល់សេវាកម្មទូទាត់ប្រាក់ឌីជីថលឈានមុខគេនៅលើពិភពលោក បានចំណាយពេលធ្វើការស្ទង់មតិយូរបំផុត ។Suvarnabhumi International Airport - The Main Bangkok Airport... and  Thailand's Biggest – Go Guides

លទ្ធផលស្ទង់មតិនេះបង្ហាញឱ្យឃើញពីប្រទេសចំនួន៥ ដែលជាប្រទេសពេញនិយមសម្រាប់ភ្ញៀវទេសចរថៃនៅឆ្នាំ២០២៣ គឺប្រទេសជប៉ុន, កូរ៉េខាងត្បូង, ចិន, អូស្ត្រាលី និងសិង្ហបុរី ។ ចំណែកហុងកុង, អង់គ្លេស, តៃវ៉ាន់, ឡាវ និងបារាំង គឺស្ថិតក្នុងលំដាប់១០ប្រទេសដំបូងគេ ដែលភ្ញៀវទេសចរថៃចាប់អារម្មណ៍ទៅកម្សាន្ត ។

Serene Gay ជានាយកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកឡើងថា ៖ «ប្រទេសថៃនៅតែមានការទទួលស្គាល់ថា គឺជាទីកន្លែងមួយក្នុងចំណោមទីកន្លែងពេញនិយមសម្រាប់ការដើរកម្សាន្តនៅលើពិភពលោក ។ ចំណែកពលរដ្ឋថៃវិញ ក៏ចូលចិត្តទៅដើរកម្សាន្តនៅក្រៅប្រទេសផងដែរ ហើយក្រុមហ៊ុន Visa គឺជាសមាជិកសំខាន់ក្នុងក្រុមឧស្សាហកម្មទេសចរណ៍ ។ យើងរីករាយណាស់ដែលបានបែងចែកទិន្នន័យដ៏មានប្រយោជន៍នេះ ហើយវានឹងជួយលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងផ្តល់បទពិសោធន៍ការធ្វើដំណើរដល់ភ្ញៀវទេសចរ ដែលបានចំណាយប្រាក់តាមរយៈក្រុមហ៊ុន Visa ផងដែរ » ។Airport review: Bangkok Suvarnabhumi Airport, Thailand

លទ្ធផលស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរថៃដែលធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស ពួកគេបានប្រើប្រាស់កាតជំនួសប្រាក់សុទ្ធ ជាពិសេស ការចំណាយផ្សេងៗក្នុងការធ្វើដំណើរ ដូចជា ការកក់កន្លែងស្នាក់នៅជាមុន (ស្មើ៧៨%) និងការកក់សំបុត្រយន្តហោះ (ស្មើ៦២%) ។ ចំណែកការស្នាក់នៅតាមទីកន្លែងនានានៅក្រៅប្រទេស ភ្ញៀវទេសចរថៃក៏បានទូទាត់ប្រាក់តាមរយៈកាតផងដែរ ក្នុងនោះពួកគេប្រើប្រាស់កាតទូទាត់ថ្លៃទំនិញ (ស្មើ៤៤%), ថ្លៃម្ហូបអាហារ (ស្មើ៤១%) និងសេវាកម្មផ្សេងៗ (ស្មើ៤០%) ៕ ប្រភព ៖ Bangkok biznews