មិនត្រឹមតែពូកែច្នៃម៉ូតឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរប៉ុណ្ណោះទេ តែលោក អូលីវ៉ា គង់ ក៏គិតគូរពីបរិស្ថានដូចគ្នា ដោយលោកត្រៀមដឹកនាំក្រុមម៉ូដែលលោកចូលរួមបេសកកម្មសំអាតឆ្នេរសមុទ្រនៅក្រុងព្រះសីហនុនាថ្ងៃទី១១ វិច្ឆិកា ខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះលោកនឹងមានកម្មវិធីពិសេសការដើរម៉ូតរបស់កុមារជាមួយសំលៀកបំពាក់ច្នៃពីថង់ផ្លាស្ទិក រួមទាំងមានវិញ្ញាសារប្រកួតរើសសំរាមបានរង្វាន់ទៀត។May be an image of 3 people

ខេត្តព្រះសីហនុគឺជាខេត្តគោលដៅទេសចរណ៍នៅតំបន់មាត់សមុទ្រដ៏សំខាន់សម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តជាមួយឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ទេសចរមកកម្សាន្តច្រើនដូច្នេះ តារារះនាទិសនិរតីនេះត្រូវការជាចាំបាច់មានការយកចិត្តទុកខ្ពស់លើការសំអាតបរិស្ថានដើម្បីឱ្យនៅមានសោភ័ណភាពស្រស់ស្អាត។

ជាមួយគ្នានេះដែរ ព្រោះតែគិតគូរបរិស្ថាននិងសេដ្ឋកិច្ចជាតិលោក អូលីវ៉ា ដែលជាអ្នកច្នៃម៉ូតល្បីឈ្មោះបានប្រកាសថាលោកនឹងដឹកនាំក្រុមម៉ូដែលចូលរួមសំអាតឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ ។
តាមការប្រកាសរបស់លោក អូលីវ៉ា គង់ លើបណ្តាញសង្គមហ្វេកប៊ុកនាយប់ថ្ងៃទី៣ វិច្ឆិកា បានឱ្យដឹងថា «នៅថ្ងៃទី១១ ខែវិច្ឆកា វេលាម៉ោង៧ព្រឹក ខាងមុខនេះក្រុមម៉ូដែលពួកយើងមានបេសកកម្មមួយដើម្បីចូលរួមសំអាតឆ្នេរសមុទ្រនៅក្រុងព្រះសីហនុដែលជាតំបន់មួយដ៏សំខាន់សម្រាប់ទេសចរណ៍ដែលជួយជំរុញក្នុងវិស័យសេដ្ឋកិច្ចជាតិ ។ យើងទាំងអស់គ្នាបានដឹងហើយថា សំរាមបណ្តាលឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងប្រទេសជាតិ និងគុណភាពបរិសា្ថន ក៏ដូចជាសុខភាពមនុស្សផងដែរ ។ លើសពីនេះសំរាមក៏បានប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ពិសេសវិស័យទេសចរណ៍»។May be a graphic of text

អ្នកច្នៃម៉ូតរូបនេះបានបញ្ជាក់ទៀតថា អ្វីដែលពិសេសមានកម្មវិធីដើរបង្ហាញម៉ូដកុមារជាមួយសំលៀកបំពាក់ច្នៃពីថង់ផ្លាស្ទិក និងមានវិញ្ញាសារប្រកួតអ្នកដែលរើសសំរាមបានច្រើនជាងគេនឹងទទួលបានពាន លិខិតថ្លែងអំណរគុណនិងប្រាក់រង្វាន់ផងដែរ។ លោកបានបន្ថែមទៀតថា សាធារណជនអាចចូលរួមជាមួយលោកបានបើទោះបីជាមិនបានចូលរួមផ្ទាល់ក៏អាចរួមចំណែកឧបត្ថម្ភជា សៀវភៅសំភារៈការសិក្សា បាយ ទឹកសុទ្ធ ឬជានំចំណីផ្សេងៗដល់ក្រុមការងារលោកដើម្បីចែកជូនអ្នកចូលរួមផងដែរ។

ជាចុងក្រោយ លោក អូលីវ៉ា គង់ បានបញ្ចប់ជាមួយនឹងពាក្យស្លោកថា «បរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នា »៕May be an image of 1 person and text that says 'ជីវិតចុងក្រោយ របស់អូហ្សន VICTORIA SPRING QEVIAI/ /SUMMER SUMCL223 COLLECTION THE LAST LIFE Û OF OZONE'