មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកោះកុង បានសម្រេចពិន័យជាថវិកា៣លាន៩សែនរៀល ជំនួសការដាក់បុរសវាយឈ្លូសនោះទៅពន្ធនាគារ ដោយឃើញថាបុរសនោះ បានដឹកកំហុសខ្លួននឹងបានចូលខ្លួនមកទទួលទោស។ការពិន័យត្រឹមតែជាទឹកប្រាក់ ក៏ព្រោះតែសត្វឈ្លូស១ក្បាលទម្ងង់១៣គីឡូក្រាមនោះ មិនស្ថិតនៅក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំងឡើយ ដោយវាត្រូវបានគេប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។
តាមបុរសជាជនសង្ស័យឈ្មោះតាន់ អ៊ុខុន អាយុ២៣ឆ្នាំ មុខរបរជាសន្តិសុខ នៅក្រុមហ៊ុន ឡុង បេ ក្នុងតំបន់ទេសចរណ៍តារាសាគរ បានឱ្យដឹងថាការដែលទៅវាយសម្លាប់សត្វឈ្លូសនោះ ដោយសារលង់ជឿតាមការញះញុងជំរុញពីហ្វូងមនុស្សនៅទីនោះ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលបុរសនេះបានវាយសត្វឈ្លូសកំពុងហែលទឹកនៅឆ្នេរសមុទ្រកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ៕