ប្រទេសថៃ ៖ លោក អនុថិន ឆាន់វីរៈគូន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសថៃ បានណែនាំគោលនយោបាយអនុវត្តការងារដល់អាជ្ញាធរអគ្គិសនីប្រចាំតំបន់ ក្នុងការគ្រប់គ្រងពលរដ្ឋឱ្យប្រើប្រាស់អគ្គិសនីអស់តិចបំផុត ។ ការណែនាំគោលនយោបាយនេះ ក្នុងគោលបំណងដោះស្រាយបញ្ហាអ្នកមានប្រាក់ចំណូលតិច ដែលត្រូវបានអាជ្ញាធរកាច់ផ្តាច់ចរន្តអគ្គិសនី ដោយសារពួកគេមិនបានទូទាត់ថ្លៃអគ្គិសនី ហើយត្រូវបានដោះយក Meter ក្នុងរយៈពេល១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYhE67w4Q-g31o6uQVVJVBWVtETmNap6k9w9tfDWjZPbPCenXMgxaJHEIrjpgQk3FFgcuWqlBHu1x6ywFxQZb-dzkDSR0L0_qcFJMAQowPrm0vhDiaWQVEQ8BC0dBBGwqjTOrtXsnUh5s-1gPn-TUz9Z8uuFmWZ8iIS_YtxgYMyGAo_gJDno_1tk-CtuU/s1280/photo_2023-11-04_09-08-21.jpg

លោក អនុថិន ឆាន់វីរៈគូន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំគោលនយោបាយនេះជាមួយអាជ្ញាធរអគ្គិសនីប្រចាំតំបន់ថា សូមឱ្យខាងអគ្គិសនីពន្យារពេលចំនួន៣ខែក្នុងការទូទាត់តម្លៃអគ្គិសនី ដើម្បីឱ្យពលរដ្ឋដែលមានប្រាក់ចំណូលតិចមានលទ្ធភាពទូទាត់ថ្លៃអគ្គិសនី និងដោះស្រាយការចំណាយផ្សេងៗ ។ ប៉ុន្តែបើជាការប្រកបអាជីវកម្មធំដុំ ហើយឆ្លៀតឱកាសមិនទូទាត់ថ្លៃអគ្គិសនីនោះ គឺមិនបានទេ ។

ចំណែកលោក ឆាតិឆ័យ ភូម៉ារីន នាយករងអាជ្ញាធរអគ្គិសនីប្រចាំតំបន់លើកឡើងថា អាជ្ញាធរអគ្គិសនីប្រចាំតំបន់កំពុងចាត់វិធានការនេះជាបន្ទាន់ ។ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងអាជ្ញាធរអគ្គិសនីបានប្រជុំជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការងារដំណើរការទៅមុខ ។ អាជ្ញាធរអគ្គិសនីសង្ឃឹមថា នឹងអាចអនុវត្តគោលនយោបាយនេះ នៅខែធ្នូ ឆ្នាំ២០២៣ ។Thailand launches 10-year 240 billion baht power grid investment plan--Seetao

លោក ឆាតិឆ័យ ភូមិរីន នាយករងអាជ្ញាធរអគ្គិសនីប្រចាំតំបន់បន្តថា ចំណែករឿងការជួយពលរដ្ឋវិញ បើអាចធ្វើបានឆាប់រហ័ស គឺរឹតតែទទួលបានលទ្ធផលល្អ ។ ជំហានដំបូង អាជ្ញាធរអគ្គិសនីកំណត់ថា សម្រាប់លំនៅឋានណាដែលបានប្រើប្រាស់អគ្គិសនីមិនដល់៣០០បាតក្នុង១ខែ (ឬស្មើប្រមាណ៣ម៉ឺនរៀល) លំនៅឋាននោះអាចជំពាក់ថ្លៃអគ្គិសនីរយៈពេល៣ខែ ។

ហេតុនេះ អាជ្ញាធរអគ្គិសនីបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងជួយសង្គ្រោះពលរដ្ឋនៅទូទាំងប្រទេសថៃ ។ ចំណែកភាគីផ្សេងៗក៏បានយល់ស្របនឹងគោលនយោបាយនេះដែរ ហើយភាគីទាំងនោះលើកឡើងថា នឹងអនុវត្តគោលនយោបាយទូទាត់ថ្លៃអគ្គិសនីឱ្យបានឆាប់រហ័ស ៕ Electricity prices in Thailand set to rise - Hua Hin Today English Newspaper Info, Reports, Events and News Social Lifeប្រភព ៖ beartai BRIEF