ជប៉ុនគឺជាប្រទេសមហាអំណាច និងជាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនបំផុត ទោះជាយ៉ាងណាក៏ដោយប្រជាជនជប៉ុនភាគច្រើនសុទ្ធតែប្រឈមនឹងបញ្ហាផ្លូវចិត្ត ដោយសារសម្ពាធការងារ និងបរិយាកាសជុំវិញខ្លួនរបស់ពួកគេ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន បានឱ្យដឹងថា ការធ្វើអត្តឃាតគឺជាមូលហេតុនាំមុខគេនៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេងជាច្រើនក្នុងអំឡុងឆ្នាំ ២០១៩ ដល់ ២០២២។ការស្ទង់មតិនេះបានធ្វើឡើងដោយ Nippon Foundation ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានបង្ហាញថា ៤៤.៨% ក្នុងចំណោមមនុស្ស ១៤,៥៥៥ នាក់ដែលមានអាយុពី ១៨ ដល់ ២៩ ឆ្នាំ សុទ្ធតែមានបទពិសោធន៍នៃការធ្វើអត្តឃាតនៅពេលប្រឈមមុខនឹងបញ្ហាដូចជាទំនាក់ទំនងពិបាកជាមួយមនុស្សជិតស្និទ្ធ ការសម្លុត ការបំពាន និងព្រួយបារម្ភអំពីផ្លូវអប់រំ ឬអាជីពនាពេលអនាគត។ ដូច្នេះប្រហែល ៤០% នៃយុវជន ៤៤.៨% “សុទ្ធតែបានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង “។
យោងតាមការស្ទង់មតិបានរកឃើញទៀតថា “ការប៉ះទង្គិចផ្លូវចិត្ត ដូចជាពីការរំលោភបំពានផ្លូវភេទ និងការសម្លុតគម្រាមបានដើរតួនាទីយ៉ាងធំ ហើយនៅពេលដែលរួមបញ្ចូលគ្នា បង្កើនឱ្យមានលទ្ធភាពនៃគំនិតបែបនេះ”។
បច្ចុប្បន្នការមានគំនិតចង់ធ្វើអត្តឃាតក្នុងចំនោមមនុស្សវ័យក្មេងរបស់ប្រទេសជប៉ុនបានធ្លាក់ចុះកំណត់ត្រាចំនួនជាង ០.៥ លាននាក់នៅក្នុងចំនួនប្រជាជនដែលបានធ្លាក់ចុះរួចទៅហើយនៅឆ្នាំ ២០២២ ដែលជាការកត់សម្គាល់នូវការថយចុះ ១២ ឆ្នាំជាប់គ្នា។
ទន្ទឹមនឹងនេះ ទិន្នន័យរបស់រដ្ឋាភិបាលក៏បានបង្ហាញដែរថា ចំនួនប្រជាជនសរុបរបស់ប្រទេសនេះមាន ១២៤,៩ លាននាក់បានធ្លាក់ចុះ ៧៥០,០០០នាក់ ទៅ ១២២ លាននាក់ ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១៩៥០៕