Home Blog Page 1440

វៀតណាមទាក់ទាញអាមេរិកមកវិនិយោគក្នុងឧស្សាហកម្មបន្ទះឈីប

0

ប្រទេសវៀតណាម ៖ កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក Pham Minh Trinh នាយករដ្ឋមន្ត្រីវៀតណាមបានធ្វើដំណើរទៅទស្សនាការិយាល័យធំរបស់ក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Synopsys ព្រមទាំងគាំទ្រឱ្យក្រុមហ៊ុនទាំងពីរនេះ ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតនៅសហរដ្ឋអាមេរិកចូលមកវិនិយោគក្នុងឧស្សាហកម្មបន្ទះឈីបនៅប្រទេសវៀតណាម ។PM Pham Minh Chinh pays first official visit to Cambodia

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា ក្នុងកិច្ចប្រជុំអំពីអាជីវកម្មបច្ចេកវិទ្យានៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោក Pham Minh Trinh នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងថា វៀតណាមទទួលស្វាគមន៍ជានិច្ចចំពោះវិនិយោគិនគ្រប់រូបដែលចូលមកវិនិយោគនៅវៀតណាម ។ ការធ្វើដំណើរទៅកាន់ទឹកដីអាមេរិករបស់លោកនាយករដ្ឋមន្ត្រីវៀតណាមលើកនេះ កើតឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅក្រុងហាណូយ កាលពីខែកញ្ញា ឆ្នាំ២០២៣ ។ មេដឹកនាំប្រទេសទាំងពីរបានប្រកាសពង្រឹងទំនាក់ទំនងទ្វេភាគី និងសហការគ្នាបន្ថែមទៀតលើផ្នែកជាច្រើនដូចជា ឧស្សាហកម្មបន្ទះឈីប AI និងសារធាតុរ៉ែសំខាន់ៗ ។NVIDIA, ASML, TSMC and Synopsys Set Foundation for Next-Generation Chip  Manufacturing | NVIDIA Newsroom

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសន្យាថា នឹងផ្តល់ភាពងាយស្រួលចំពោះក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Synopsys សម្រាប់ការវិនិយោគនៅវៀតណាម នាថ្ងៃអនាគត ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ថា ក្រុមហ៊ុន Nvidia ត្រូវការសហការជាមួយវៀតណាមក្នុងឧស្សាហកម្មបន្ទះឈីប IT និង AI ខណៈក្រុមហ៊ុន Synopsys មានគម្រោងសាងសង់មជ្ឈមណ្ឌលរចនាបន្ទះឈីបនៅវៀតណាម និងបានចុះហត្ថលេខាលើ MOU ជាមួយក្រសួងព័ត៌មាន និងក្រសួងវិនិយោគរបស់វៀតណាមរួចរាល់ហើយ ។ ទោះយ៉ាងណា ក្រុមហ៊ុនទាំងពីរនេះពុំទាន់បានបញ្ចេញយោបល់អ្វីពាក់ព័ន្ធនឹងការលើកឡើងខាងលើទេ ។Green Microchip Set In A Blue Printed Circuit Board Stock Photo - Download  Image Now - iStock

ចំណែក Intel គឺជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកបានសាងសង់រោងចក្រទំហំធំបំផុតសម្រាប់ការដំឡើង, ការវេចខ្ចប់ និងការធ្វើតេស្តបន្ទះឈីបនៅប្រទេសវៀតណាមរួចហើយ ។ ដូចគ្នានេះ ក្រុមហ៊ុនគូប្រជែងដូចជា Amkor ក៏កំពុងសាងសង់រោងចក្រទំហំធំផងដែរសម្រាប់ការដំឡើង និងការធ្វើតេស្តបន្ទះឈីបនៅជិតទីក្រុងហាណូយ ៕ ប្រភព ៖ AEC connect

ក្តៅស្លឹកត្រចៀកពេកស្រីស្អាត ឡូរីន សង្សារ វណ្ណដា ពន្លះចាស់ដៃដាក់អ្នករិះគន់ខ្លួន

0

គ្រាន់តែចង់ផ្លាស់ប្តូរស្ទាយ៍ថ្មីសម្រាប់ខ្លួនឯងស្រីស្អាត ឡូរីន គូស្នេហ៍តារារ៉េប វណ្ណដា បែរជាមានអ្នកអង្គុយចាំរិះគន់ទៅវិញរហូតរូបនាងអត់ទ្រាំពុំបានពន្លះទៅវិញយ៉ាងចាស់ដៃទៅដល់អ្នកច្រណែននាងថាបើអត់ខ្វល់ពីជីវិតនាងអ្នករិះគន់នោះរឹតតែស្អាតហើយថ្លៃថ្នូរជាងនេះ។

នៅលើបណ្តាញសង្គមហ្វេកប៊ុកនាថ្ងៃទី៥ តុលា នេះ ឡូរីន បានបង្ហោះថា «យូរៗទៅកាន់តែយូរៗទៅ… ខ្ញុំពិតជាទ្រាំអត់បានមែន សក់ខ្ញុំក្បាលខ្ញុំចិញ្ចើមខ្ញុំ ខ្ញុំចង់ប្តូរstyleថ្មីសម្រាប់ខ្លួនឯងអត់បានទៅផ្គាប់ចិត្តអ្នកណាគេទេ ឬព្យាយាមធ្វើអីដែលមិនមែនជាខ្លួនឯង។ ខ្ញុំចង់សាកអីដែរថ្មីបន្ថែមរសជាតិសម្រាប់ខ្លួនឯងខ្ញុំព្យាយាមស្ងាត់បំផុត ខ្ញុំស្អាតរឺអាក្រក់ក៏វាអត់បានជះឥទ្ធិពលអាក្រក់ទៅអ្នកដទៃ ហើយវាក៏មិនអាក្រក់ដល់អ្នកចូលចិត្តដៀលគេទាំងឡាយដែរ…»។
ស្រីស្អាត ឡូរីន បន្តទៀតថា «ខ្ញុំធំឡើងមកដល់ថ្ងៃនេះ មិនដែលប៉ះពាល់អ្នកណា throw shade និយាយពីរូបរាងគេ រឺច្រណែនណាគេទេ…ខ្ញុំសុខចិត្តអាក្រក់ ក៏មិនសុខចិត្តជាប់ជាហ្វូងមនុស្សចូលចិត្តដៀល ចាំតែសើចចំអកចិត្តអាក្រក់ មាត់ចេះតែចង់និយាយពីគេ មនុស្សស្រីដៀលមនុស្សស្រីគ្នាឯង…ទម្លាប់មាត់អាក្រក់និយាយពីគេ បាបហើយវាអត់ស្អាតទេវាគគ្រិច ស្មោគរោគ អាក្រក់ជាងចិញ្ចើមខ្ញុំទៀត ចិញ្ចើមខ្ញុំសក់ខ្ញុំអាចប្តូរពណ៌បាន សណ្តានមនុស្សចូលចិត្តដៀលគេ គ្មានពណ៌ណាលុបជ្រះទេ»។

ឡូរីន សង្កត់បន្ថែមថា «អ្នកដៀលខ្ញុំស្អាតៗណាស់ បើអត់ខ្វល់ពីជីវិតខ្ញុំអ្នករឹតតែស្អាតហើយថ្លៃថ្នូរ»។

ក្រោយពីពន្លះដាក់អ្នករិះគន់ខ្លួនហើយ មិនបានប៉ុន្មានម៉ោងស្រីស្អាតរូបនេះក៏សម្រេចចិត្តលុបការបង្ហោះរបស់ខ្លួនវិញផងដែរ។ គេចាំបានដែរថា កាលពីខែកក្កដា កន្លងទៅនេះ ឡូរីន បានចេញមកបង្ហោះសារយ៉ាងវែងអន្លាយដូចគ្នាដែលសំណេរនោះហាក់ចង់ផ្លែផ្កាអ្នកដែលចូលចិត្តទើសនាងដូចគ្នាព្រោះនាងមិនអាចល្អគ្រប់ដប់ផ្គាប់ចិត្តបានគ្រប់គ្នាឡើយ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហោះរួចនាងក៏សម្រេចចិត្តលុបវិញដូចគ្នា៕   

៥ វិធីដែលអាចការពារបញ្ហាសក់ស្កូវមុនអាយុ

0

ពិតណាស់ សក់ស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់នោះទេ ថែមទាំងធ្វើឱ្យយើងអំពល់ទុក្ខ ខាតពេល នឹងអស់លុយដោយសារត្រូវលាបសក់ជាប្រចាំដើម្បីបិទបាំងទៀតផង។ ដូច្នេះ ដើម្បីកាត់បន្ថយបញ្ហាសក់ស្កូវមុនអាយុ អ្នកគប្បីដឹងតិចនិចដូចខាងក្រោម៖

១.ទទួលទានអាហារដែលមានជាតិកាល់ស្យូម៖ ការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់មិនត្រឹមតែល្អសម្រាប់ឆ្អឹង និងសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាសារធាតុពណ៌សក់ឱ្យបានយូរផងដែរ។ ដូច្នេះហើយអាហារដែលសម្បូរទៅដោយកាល់ស្យូមច្រើនមានដូចជា ទឹកដោះគោ ទឹកសណ្តែក គ្រាប់អាល់ម៉ុង បន្លែបៃតង និងផ្លែក្រូចស្រស់…។Calcium In Fruits & Vegetables - MyDr.com.au

២.ទទួលទានអាហារដែលមានជាតិដែក៖ ជាតិដែកជាសារធាតុរ៉ែដ៏សំខាន់ដែលជួយកោសិកាឈាមដឹកអុកស៊ីហ្សែនពេញរាងកាយ កង្វះជាតិដែកអាចនាំឱ្យសក់ពណ៌ប្រផេះឬសក់ស។ ដូច្នេះ អាហារដែលសម្បូរទៅដោយជាតិដែកមានដូចជា ស៊ុត ត្រី សាច់គោ គ្រាប់ធញ្ញជាតិ បន្លែបៃតង និងផ្លែទំពាំងបាយជូរ…។

៣.កាត់បន្ថយសម្ពាធ៖ អ្នកត្រូវតែចេះកាត់បន្ថយសម្ពាធការងាររបស់អ្នកមានន័យថាអ្នកត្រូវតែចេះសម្រាក ឬបន្ធូរអារម្មណ៍ និងធ្វើឱ្យខ្លួនឯងសប្បាយចិត្តទើបមិនងាយដុះសក់ស្កូវ។

៤.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយជួសជុលខ្លួនឯង ព្រមទាំងកាត់បន្ថយការជ្រុះសក់ និងសក់ស្កូវមុនអាយុ។

៥.ម៉ាស្សាស្បែកក្បាល៖ ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់មានសុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន លើសពីនេះ ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ៕Main Benefits of Scalp Massage — Spa Theory

និស្សិតពេទ្យពីររូបដែលបាត់បង់ជីវិត នៅជីផាត មិនមែនជាករណីលង់ទឹកទេ តែជាករណីមនុស្សឃាត

0

ករណីនិស្សិតពេទ្យពីរនាក់ដែលបានស្លាប់នៅតំបន់ទេសចរណ៍ជីផាត កាលពីចុងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ពុំមែនដោយសារការលង់ទឹកនោះទេ តែជាករណីមនុស្សឃាត នេះបើយោងតាមសមត្ថកិច្ចជំនាញ និងស្ថាប័នតុលាការខេត្តកោះកុង។

សមត្ថកិច្ច ជំនាញបានសម្រេចឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ឌុក វណ្ណី ជាម្ចាស់ទីតាំងឈ្មោះជំរុំសត្វភេ ដែលក្រុមជនរងគ្រោះទាំងពីរនាក់ស្នាក់នៅបោះតង់ នៅមុនពេលពួកគេស្លាប់ នៅក្នុងតំបន់ទេសចរណ៍ជីផាតស្ថិតនៅក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ជនត្រូវចោទឈ្មោះ ឌុក វណ្ណី ត្រូវបានតុលាការខេត្តកោះកុងសម្រេចចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោមបទចោទមនុស្សឃាតដោយអចេតនា យោងតាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ចនគរបាលជំនាញកោសលវិច័យ បានសន្និដ្ឋានថាជនរងគ្រោះឈ្មោះ ហេង សុវណ្ណច័ន្ទពេជ្រ និងជនរងគ្រោះឈ្មោះ ខាត់ ប៊ុនណារ៉េត បានស្លាប់ដោយសារការឆក់ចរន្តអគ្គិសនីហើយធ្លាក់ចូលក្នុងទឹក ដែលផ្ដើមចេញពីការតបណ្ដាញអគ្គិសនីធ្វេសប្រហែសរបស់ជនត្រូវចោទជាម្ចាស់ទីតាំងឈ្មោះ ឌុក វណ្ណី។

នៅលើដងខ្លួនរបស់ជនរងគ្រោះឈ្មោះហេង សុវណ្ណច័ន្ទពេជ្រ មានឈាមហូរតាមច្រមុះ តាមមាត់ និងតាមត្រជៀក។ចំណែកជនរងគ្រោះឈ្មោះ ខាត់ ប៊ុនណារ៉េត មានឈាមហូរលើផ្ទៃមុខ តាមច្រមុះ តាមភ្នែក មានស្នាមរបួសលើបបូមាត់ មានស្នាមរបួសធ្លុះទៅក្នុងនៅចំណុចគល់ភ្នែកខាងឆ្វេងដូចជាមានមុតរបស់រឹង មានស្នាមសន្លាកជាំត្រង់កផ្នែកខាងមុខ និងមានស្នាមរលាត់ស្បែកប្រអប់ដៃឆ្វេង៕

 

ហេតុអ្វីបានជាពលរដ្ឋថៃមិនចង់បានកូន ?

0

ប្រទេសថៃ ៖ យោងតាមមជ្ឈមណ្ឌលស្ទង់មតិ NIDA Poll បង្ហាញថា បច្ចុប្បន្ននេះ មានពលរដ្ឋថៃរហូតដល់៤៤% មិនចង់បានកូនទេ ហើយមូលហេតុមួយ គឺដោយសារស្ថានភាពសង្គមបច្ចុប្បន្ន ធ្វើឱ្យពួកគេកាន់តែបារម្ភពីការមានកូន ។ ហេតុអ្វីបានជាពលរដ្ឋថៃមិនចង់បានកូន ? សារព័ត៌មានថៃឈ្មោះ TNN Online នឹងធ្វើការបកស្រាយពីបញ្ហានេះ ។

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ NIDA Poll បានបង្ហាញលទ្ធផលស្ទង់មតិមួយធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំពីប្រធានបទ «ពលរដ្ឋថៃគួរតែមានកូន» ដែលបានសាកសួរការយល់ឃើញរបស់ពលរដ្ឋរស់នៅគ្រប់តំបន់ទូទាំងប្រទេសថៃ ចំនួន១.៣១០នាក់ គឺមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៤០ឆ្នាំ បង្ហាញថា ពលរដ្ឋថៃរហូតដល់៤៤% មិនចង់បានកូនទេ ។ មូលហេតុចម្បងដែលធ្វើឱ្យពួកគេមិនចង់បានកូន គឺមិនចង់បង្កើនការចំណាយក្នុងការចិញ្ចឹមកូន និងព្រួយបារម្ភថា កូននឹងរស់នៅដោយរបៀបណាក្នុងស្ថានភាពសង្គមបច្ចុប្បន្ន ។นิด้าโพล เผย คนไทย 44% ไม่อยากมีลูก ไม่อยากเพิ่มค่าใช้จ่าย ห่วงใช้ชีวิตใน สังคมปัจจุบัน

មូលហេតុទាំងពីរនេះ គឺមានសមាមាត្រភាគរយស្មើគ្នាក្នុងលទ្ធផលស្ទង់មតិរបស់ NIDA Poll គឺស្មើនឹង៣៨,៣២% ។ ចំណែកអ្នកឆ្លើយតបការស្ទង់មតិ៣៧,៧២% ទៀតបញ្ជាក់ថា ពួកគេមិនចង់មានបន្ទុកចិញ្ចឹមកូនទេ ខណៈអ្នកឆ្លើយតប៣៣,២៣% ប្រាប់ថា ចង់ឱ្យជីវិតខ្លួនឯករាជ្យ ។ អ្នកឆ្លើយតប១៧,៦៦% ប្រាប់ថា ខ្លាចចិញ្ចឹមកូនមិនបានល្អ ។ ក្រៅពីនេះ នៅមានមូលហេតុជាច្រើនទៀតដែលមនុស្សភាគច្រើនជ្រើសរើសការគ្មានកូន ដូចជា ៖ ពួកគេចង់ផ្តល់ភាពសំខាន់លើការងារច្រើនជាង, សុខភាពពួកគេ ឬដៃគូមិនសូវល្អ, ខ្លាចសុខភាពឪពុកម្តាយមិនល្អ ហើយធ្វើឱ្យកូនកើតមកមានសុខភាពមិនល្អដែរ និងខ្លាចកម្មតាមទាន់ ដោយសារពួកគេធ្លាប់ធ្វើមិនល្អដាក់ឪពុកម្តាយ ។Surrogacy in the spotlight

ជាមួយគ្នានេះ អត្រាការស្លា.ប់បាននាំមុខអត្រាកំណើត ក៏ជាបញ្ហាមួយទៀតក្នុងបញ្ហាចំនួនប្រជាពលរដ្ឋថៃ ដែលរដ្ឋាភិបាលត្រូវជំរុញការដោះស្រាយ ។ ប្រទេសថៃមានអត្រាកំណើតទាបជាងអត្រាការស្លា.ប់អស់រយៈពេល២ឆ្នាំជាប់ៗគ្នា ដោយនៅឆ្នាំ២០២២ ឃើញថា អត្រាកំណើតរបស់ជនជាតិថៃស្មើត្រឹមតែ៥០២.១០៧នាក់ (ជាង៥សែននាក់) ខណៈអត្រាការស្លា.ប់ស្មើរហូតដល់៥៩៥.៩៦៥នាក់ ។Traditional Thai Baby Massage Explained

ទោះយ៉ាងណា បើទោះជាពលរដ្ឋថៃមិនចង់បានកូនក្តី ប៉ុន្តែក្នុងលទ្ធផលស្ទង់មតិបានបញ្ជាក់ថា មានពលរដ្ឋថៃស្មើ៥៣,៨៩% ចង់បានកូន ។ ក្រៅពីនេះ លទ្ធផលស្ទង់មតិបានបង្ហាញឱ្យឃើញពីវិធានការដំបូងចំនួន៥ ដែលពលរដ្ឋចង់ឱ្យរដ្ឋាភិបាលគាំទ្រ ដើម្បីជំរុញឱ្យពលរដ្ឋមានកូន ដូចជា ៖

១-រដ្ឋាភិបាលត្រូវគាំទ្រការសិក្សារបស់កុមារដោយឥតគិតថ្លៃ រហូតដល់បញ្ចប់ឆ្នាំសិក្សា សម្រាប់អ្នកមានកូន
២-រដ្ឋាភិបាលត្រូវជួយផ្តល់ប្រាក់ឧបត្ថម្ភកូន រហូតដល់ពួកគេអាយុ១៥ឆ្នាំ
៣-កាត់បន្ថយពន្ធសម្រាប់អ្នកមានកូន
៤-បន្ថែមចំនួនថ្ងៃឈប់សម្រាកសម្រាប់ឪពុកម្តាយថែទាំកូន និង
៥-ផ្តល់ប្រាក់រង្វាន់សម្រាប់កុមារកើតដំបូង ៕

ប្រភព ៖ TNN Online

ក្រសួងអប់រំសម្រេចសាងសង់អាគារសិក្សាថ្មី១ខ្នងទៀតក្រោយមានរូបភាពសិស្សរៀនក្នុងរោងដោលត្រាំទឹកចែកចាយពេញបណ្តាញសង្គម

0

បន្ទាប់ពីមានរូបភាពចែកចាយពេញបណ្តាញសង្គម ក្រសួងអប់រំ យុវវជននិងកីឡា បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី៤ ខែតុលា ដោយបានបញ្ជាក់ថាដោយសារតែមានធ្លាក់ភ្លៀងយ៉ាងគំហុកធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។ ជាមួយគ្នានេះក្រសួងបានសម្រេចសាងសង់អាគារសិក្សាថ្មី១ខ្នងទៀតដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស។

ករណីខាងនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រសួងបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និង មានរោងដោល ១ ខ្នង ១បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់, និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀន គឺ សាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការនិងបណ្ណាល័យជាដើម។

ក្រសួងសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចសាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ។ ក្រសួងបានបន្ថែមទៀតថាដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យ តម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់អគារសិក្សាជាច្រើនហើយក្តី៕  

មហិច្ឆតារបស់ពូទីន ផ្ដួលអំណាចប្រាក់ដុល្លារអាមេរិក បានត្រឹមក្ដីស្រមៃ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏ដូចជា មេដឹកនាំចិន បានចងក្រងប្រទេសចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង បង្កើតជាប្លុកមួយ ហៅ «BRICS» ដើម្បីជំរុញឲ្យសេដ្ឋកិច្ច កាន់តែមានសន្ទុះខ្លាំងក្លាឡើង ហើយអ្វីដែលជាគោលបំណងដ៏សំខាន់នោះ គឺ ប្លុកថ្មី ដែលហៅខ្លួនឯង ជា លោកខាងត្បូង ចង់ធាក់ប្រាក់ដុល្លារអាមេរិក ចោល ប៉ុន្ដែឥឡូវប្រាក់ដុល្លារអាមេរិក នៅតែបន្ដឡើងថ្លៃ លើសពីលុយរបស់ប្រ៊ីកស៍។Use of US dollar in trade between BRICS nations declining: Putin

សារព័ត៌មាន Watch Guru បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៤ ខែតុលា ថា ប្រាក់ដុល្លារអាមេរិក កំពុងតែកើនឡើងដល់កម្រិតខ្ពស់ថ្មី បើធៀបនឹងរូបិយប័ណ្ណ BRICS ទាំងអស់ នៅក្នុងទីផ្សារប្តូរប្រាក់បរទេស។ ប្រាក់ដុល្លារ បានធ្វើឱ្យប្រាក់យន់របស់ចិន ប្រាក់រូពីឥណ្ឌា និង រូបិយប័ណ្ណរុស្សី នៅក្នុងចំណោមរូបិយប័ណ្ណផ្សេងៗទៀត ចុះថោក ហើយប្រាក់ដុល្លារកំពុងតែកើនឡើង ដល់កម្រិតខ្ពស់ ប្រចាំសប្តាហ៍ថ្មី។ ការកើនឡើង នៃប្រាក់ដុល្លារអាមេរិក ក៏កំពុងតែធ្វើឱ្យមាស ធ្លាក់ថ្លៃផងដែរ ដោយសារលោហៈដ៏មានតម្លៃមួយនេះ បានធ្លាក់ចុះទាប ប្រចាំខែ កាលពីសប្តាហ៍មុន។

ប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃ ដល់កម្រិតខ្ពស់ នៅក្នុងរយៈពេល១០ខែ កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា។ ម្យ៉ាងវិញទៀត មាសបានធ្លាក់ថ្លៃ មកនៅកម្រិតទាប នៅក្នុងរយៈពេលប្រាំពីរខែ បើធៀបនឹងប្រាក់ដុល្លារ បានកើនឡើង កាលពីថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។ មាសបានធ្លាក់ថ្លៃ ១ភាគរយ នៅថ្ងៃទី១ ខែតុលា ដោយបានធ្លាក់ចុះដល់កម្រិតទាប នៅខែមីនា ឆ្នាំ២០២៣ ។Russian ruble plunges against dollar sanctions for Ukraine invasion

លើសពីនេះ មូលបត្របំណុលរតនាគាររបស់សហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់ នៅក្នុងរយៈពេល១៦ឆ្នាំមកនេះ បើទោះជាសម្ពន្ធភាព BRICS ហ៊ានបោះលុយ១២៣ពាន់លានដុល្លារ នៅក្នុងមូលបត្របំណុលរតនាគាររបស់សហរដ្ឋអាមេរិក យ៉ាងណាក៏ដោយ។

របាយការណ៍ បញ្ជាក់ ថា ធនាគារបម្រុង នៃប្រទេសឥណ្ឌា (RBI) គ្រប់គ្រងលើធនាគារនានា គាំទ្រដោយរដ្ឋ បានបោះចោលប្រាក់ដុល្លារ នៅក្នុងទីផ្សារប្តូរប្រាក់អន្តរជាតិ។ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កំពុងតែនូវរក្សាភាពរឹងមាំ ខណៈទិន្នន័យ CPI កាលពីខែមុន បានចេញមក គឺល្អជាងការរំពឹងទុក។ ទីផ្សារការងារ កំពុងតែបើកចំហ សម្រាប់ការងារថ្មី ដែលទទួលសម្ពាធពីសេដ្ឋកិច្ចដែលមានបន្ទុក។The US dollar is our currency, but it is your problem' | Phnom Penh Post

ប្រាក់ដុល្លារអាមេរិក បានដំណើរការល្អលើសពីការរំពឹងទុក ថ្វីបើប្រឈមមុខនឹងការវាយលុកយ៉ាងធ្ងន់ធ្ងរពី BRICS ដែលរារាំងដល់ការចាយវាយ នៅក្នុងប្លុករបស់ខ្លួនយ៉ាងណាក្ដី។ បើទោះជាយ៉ាងណាក៏ដោយ BRICS បានបញ្ជាក់ ថា គំនិត នៃការធ្វើឱ្យប្រាក់ដុល្លារអស់ឥទ្ធិពលនេះ គឺជាគោលដៅដ៏យូរអង្វែង។ ដូច្នេះ ប្រាក់ដុល្លារអាមេរិក ត្រូវតែទប់ទល់នឹងការសាកល្បង នៅក្នុងរយៈពេលនេះ ព្រោះរូបិយប័ណ្ណផ្សេងៗទៀត មើលទៅ ចង់ផ្ដួលប្រាក់ដុល្លារ ចេញពីរូបិយប័ណ្ណបម្រុងរបស់ពិភពលោក។

បណ្ដាមេដឹកនាំប្រទេសធំៗ ចំនួន៥ នៅលើពិភពលោក រួមមាន ប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) ចិន (China) និង អាហ្វ្រិកខាងត្បូង (South Africa) បានផ្ដួចផ្ដើមគំនិត ចងក្រងគ្នា បង្កើតជាប្លុកថ្មីមួយ ហៅ BRICS (ប៊្រីកស៍) នៅក្នុងគោលបំណង ផ្ដោតយ៉ាងខ្លាំងលើសេដ្ឋកិច្ច និង ការបន្ថោក ឬ លែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ប៉ុន្ដែរហូតមកដល់ពេលនេះ រូបិយប័ណ្ណដុល្លារ នៅតែបន្ដឡើងថ្លៃ។The BRICS Summit 2023: Seeking an Alternate World Order? | Council of  Councils

បើតាម Statista បានឲ្យដឹង ថា BRICS មានប្រជាជន សរុប ៣,២ពាន់លាននាក់ ឬស្មើនឹង៤៧ភាគរយ នៃចំនួនប្រជាជន នៅលើពិភពលោក។ ប៉ុន្ដែប្លុកមួយនេះ មានផលិតផលក្នុងស្រុកសរុប (GDP) មានត្រឹមតែ២៧,៦ពាន់ពាន់លានដុល្លារអាមេរិក ($27.6 trillion in 2023) នៅឆ្នាំ២០២៣ ឬ ស្មើនឹងប្រហែល៣៦ នៃ GDP សរុបរបស់ពិភពលោក ហើយមានចំនួនច្រើន GDP របស់សហរដ្ឋអាមេរិក តែបន្ដិចបន្ដួចប៉ុណ្ណោះ។

ផ្ទុយទៅវិញ ប្លុក G7 របស់លោកសេរី រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក មានប្រជាជន សរុបត្រឹមតែប្រហែល ៧៧០លាននាក់ ឬស្មើនឹងប្រហែល ត្រឹមតែ១០ភាគរយប៉ុណ្ណោះ នៃប្រជាជនសរុបរបស់ពិភពលោក។ ប៉ុន្ដែប្លុក G7 នេះ មានផលិតផលក្នុងស្រុកសរុប ៤៥,៩ពាន់ពាន់លានដុល្លារអាមេរិក (45.9 trillion U.S. dollars) ឬ ស្មើនឹងប្រហែល ៤០ភាគរយ នៃ GDP សរុបរបស់ពិភពលោក។G7 2023: Key Takeaways | Brunswick Group

ក្រុមអ្នកជំនាញមួយចំនួន បានផ្ដល់ជាទស្សនៈផ្ទាល់ខ្លួន ថា ប្លុក G7 ជាប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនបំផុត នៅលើពិភពលោក និង ប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យសេរី ហើយមានសម្ពន្ធមិត្ត សុទ្ធតែប្រទេសរីកចម្រើនខាងសេដ្ឋកិច្ច។ ផ្ទុយស្រឡះពីប្លុក BRICS គឺមានសម្ពន្ធមិត្តមួយចំនួន ជាប្រទេសមានសេដ្ឋកិច្ច នៅមិនទាន់រឹងមាំខ្លាំងនៅឡើយ ហើយសូម្បីតែ GDP របស់សហរដ្ឋអាមេរិក ត្រឹមតែមួយប្រទេស មានទំហំប្រហាក់ប្រហែលនឹង GDP របស់ BRICS ទៅហើយ។ អ៊ីចឹង ការចង់ទាត់ចោលប្រាក់ដុល្លារ ឬ ការលែងទទួលយកប្រាក់ដុល្លារ ក៏ដូចជាការយកឈ្នះលើប្រាក់ដុល្លារ ពិតជារឿងពិបាកបំផុត៕

នាយកប្រតិបត្តិ Meta បានប្រកាសលក់ផ្ទះនៅ San Francisco ក្នុងតម្លៃ ៣១ លានដុល្លារ

0

បរទេស៖ ថ្មីៗនេះ លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិ Meta បានប្រកាសលក់ផ្ទះមួយក្នុងចំនោមផ្ទះនៅ San Francisco របស់គាត់ក្នុងតម្លៃ ៣១ លានដុល្លារនៃកិច្ចព្រមព្រៀងក្រៅទីផ្សារ នេះបើយោងតាមអ្នកស្រី Priscilla Chan ភរិយារបស់ Mark។Mark Zuckerberg | Biography & Facts | Britannica

យោងតាមសារព័ត៌មាន CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី ៤ ខែតុលាថា ផ្ទះមួយរបស់ Mark នៅ San Francisco មានទំហំ ៧,៣៨៦ ហ្វីតការ៉េ ដែលត្រូវបានគេដឹងថា សាងសង់ក្នុងឆ្នាំ ១៩២៨ មានបន្ទប់គេងចំនួន ៤ និងបន្ទប់ទឹកចំនួន ៤ ហើយស្ថិតនៅសង្កាត់ Mission District និងសង្កាត់ Dolores Heights នៃទីក្រុង San Francisco សហរដ្ឋអាមេរិក។Mark Zuckerberg sells his sprawling San Francisco home for $31 million |  Daily Mail Online

នាយកប្រតិបត្តិ Meta វ័យ ៣៨ ឆ្នាំ និងប្រពន្ធរបស់គាត់ បានទិញផ្ទះនេះក្នុងឆ្នាំ ២០១២ ក្នុងតម្លៃត្រឹមតែ ១០ លានដុល្លារប៉ុណ្ណោះ។ នៅពេលដែលគូស្នេហ៍នេះបានទិញផ្ទះកាលពី ១១ ឆ្នាំមុន វាមានទំហំតូចជាង ១,៨០០ ហ្វីតការ៉េ បន្ទាប់មកគាត់បានពង្រីកទីធ្លារផ្ទះរបស់គាត់បន្ថែម ដោយការទិញដីនៅក្បែរនោះ។Mark Zuckerberg buys up all the properties around his house.

ទោះជាយ៉ាងណានាយកប្រតិបត្តិ Meta និងភរិយារបស់គាត់កាលពីខែមីនាឆ្នាំ ២០២២ ពួកគេបានទិញដីជិត ៦០០ ហិចតាបន្ថែមទៀតនៅលើកោះហាវ៉ៃ ក្នុងតម្លៃ ៥៣ លានដុល្លារអាមេរិក នេះបើតាមការរាយការណ៍របស់ Mansion Global។ មិនតែប៉ុណ្ណោះនៅខែឧសភាឆ្នាំដដែលនោះ អ្នកទាំងពីរក៏បានទិញផ្ទះមួយទៀតដែលមានតម្លៃ ៥.៣ លានដុល្លារ។ ដូច្នេះហើយ បច្ចុប្បន្នលោក Mark Zuckerberg និងអ្នកស្រី Priscilla Chan បានកាន់កាប់ដីសរុបរបស់ពួកគេដល់ជាង ១,៣០០ ហិចតានៅលើកោះហាវ៉ៃសហរដ្ឋអាមេរិក៕

ទៅថ្ងៃមុខ សាលារដ្ឋនឹងមានគុណភាពអប់រំល្អដូចៗគ្នា មិនមានសាលាណា អន់ជាងសាលាណានោះទេ

0

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖” នាពេលខាងមុខ យើងត្រូវសិក្សាមើលរវាងចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ត្រូវតម្រង់ទិស និងបណ្តុះបណ្តាលឱ្យបានទាន់ពេលវេលា ទាន់សភាពការណ៍”។

សម្តេចបានសង្កត់ធ្ងន់ថា៖”គោលដៅរបស់ខ្ញុំដឹកនាំ គឺខំប្រឹងធ្វើឱ្យសាលារដ្ឋត្រូវតែកែទម្រង់ឱ្យមានគុណភាពអប់រំល្អដូចៗគ្នា មិនចាំបាច់បងប្អូនលំបាកដឹកកូនទៅរកសាលាល្អឆា្ងយផ្ទះទេ សាលាក្បែរផ្ទះក៏ល្អដូចគ្នា”។

ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)៕

 

ប្រទេសចំនួន ៦ នឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup សម្រាប់ឆ្នាំ ២០៣០

0

បរទេស៖ យោងតាមសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលបានប្រកាសកាលពីល្ងាចថ្ងៃទី ៤ ខែតុលានេះថា ការប្រកួតបាល់ទាត់ពិភពលោកបុរសក្នុងឆ្នាំ ២០៣០ នឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសចំនួន ៦ ក្នុងទ្វីបចំនួន ៣ ផ្សេងៗគ្នា ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃ FIFA World Cup ។Unique 2030 men's World Cup to be split among 3 continents | CBC Sports ដូច្នេះហើយ ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ ខណៈដែលអ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន នឹងរៀបចំការប្រកួតបើកឆាករៀងៗខ្លួន ដើម្បីរំលឹកខួប ១០០ ឆ្នាំចាប់តាំងពីការប្រកួត World Cup លើកដំបូងត្រូវបានប្រារព្ធឡើង។Morocco-Spain-Portugal to host 2030 World Cup, Saudi Arabia to bid for 2034  | Football News | Al Jazeera

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា “ទោះបីនៅក្នុងពិភពលោកកំពុងមានការបែកបាក់គ្នាក៏ដោយ ក៏ FIFA និងបាល់ទាត់កំពុងរួបរួមគ្នា” ។ លោក Gianni ក៏បានបន្តទៀតថា ការប្រកួតបើកឆាកនឹងធ្វើឡើងនៅកីឡាដ្ឋាន Estadio Centenario ក្នុងប្រទេសអ៊ុយរូហ្គាយ ដែលជាកីឡាដ្ឋានប្រកួតជាលើកដំបូងក្នុងឆ្នាំ ១៩៣០។Soccer-Reaction to FIFA naming 2030 World Cup hosts | Reutersនៅឆ្នាំ ២០៣០ យើងនឹងមានការបោះជំហានជាសកលតែមួយគត់នៃទ្វីបចំនួន ៣ គឺអាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង។ ប្រទេសចំនួនប្រាំមួយគឺ អាហ្សង់ទីន ម៉ារ៉ុក ប៉ារ៉ាហ្គាយ ព័រទុយហ្គាល់ អេស្ប៉ាញ រួមទាំងអ៊ុយរូហ្គាយ នឹងស្វាគមន៍ បង្រួបបង្រួមពិភពលោក ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃ FIFA World Cup។World Cup: 2030 tournament matches set for Spain, Portugal, Morocco,  Uruguay, Argentina and Paraguay | Football News | Sky Sports

លោក Alejandro Dominguez ប្រធាន CONMBEOL បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីគោរពដល់ការចងចាំរបស់អ្នកដែលបានមកមុនយើង។ យើងសូមកោតសរសើរជាថ្មីម្តងទៀតនូវទំនុកចិត្តដែល FIFA និងសហការីរបស់យើងបានបង្ហាញសម្រាប់ព្រឹត្តិការណ៍ និងកាលបរិច្ឆេទជាប្រវត្តិសាស្ត្រ។

ដូច្នេះហើយ ការប្រកួតឆ្នាំ ២០៣០ នឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដំបូងគេដែលត្រូវបានធ្វើជាម្ចាស់ផ្ទះនៅទូទាំង ៣ ទ្វីប និងជាការប្រកួតដំបូងគេដែលធ្វើឡើងនៅក្នុងប្រទេសចំនួន ៦ ផ្សេងគ្នាផងដែរ៕