មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមក្រោមពី សេង សុខឃីម បានបង្ហោះវីដេអូជាមួយនឹងនាយ ចឺម ដែលជាអតីតគូស្នេហ៍ធ្វើឱ្យមានការងឿងឆ្ងល់ថា អ្នកទាំងពីរវិលមកទាក់ទងគ្នាវិញឬយ៉ាងណា។ ស្របពេលមហាជនមានមន្ទិលសង្ស័យស្រាប់តែតារាកំប្លែង ស្រី អ៊ិត ចេញមកអះអាងថានោះគ្រាន់តែជារូបភាពចាស់ៗដែលយកមកបង្ហោះថ្មីប៉ុណ្ណោះ ហើយទង្វើនេះអ្នកនាងមិនពេញចិត្តនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilBZQTkgJR7nIrHPi2HznE92IrPHhgONItGqQhRRyF0rctCy57wdfZwLPqszXNvqniN1drrk8IruS1QR9_v-QSSD8lf2qnLWubN74g5kGr6G5O594uWzb-pLBQnWrMQdvWYRBvXBmrZYBiB4U7vJPdbss4RTVSzccYjLqLjqf_NFk2LbZK1vcqXOPhKXw/s960/317771709_157813496970373_4506616570031228771_n.jpg

នៅលើបណ្តាញសង្គមរបស់អ្នកនាង អ៊ិត ដែលត្រូវជាម្តាយមីងរបស់តារាចម្រៀង នាយ ចឺម នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ថា «ថ្ងៃនេះខ្ញុំសុំនិយាយបន្ដតិច ហើយក៏សុំទោសទុកមុន ខ្ញុំឆ្ងល់រឿងអ្នកបង្ហោះរូបភាពទាំងនេះ ហេតុអីចូលចិត្តយករូបភាព ឬ វីដេអូអតីតកាល យកមកផុសធ្វើឱ្យបងប្អូនយល់ច្រឡំ ចឹងបងប្អូនមួយចំនួនគាត់មិនដឹង ច្បាស់ជាគាត់មកដៀលជេរក្មួយខ្ញុំទៀត និយាយរួមទៅខ្ញុំមិនចូលចិត្តចឹងទេ សូមអរគុណ ( សូមបញ្ជាក់រូបចាស់ តែអ្នកផុសថ្មីៗៗ )។ ការស្រាយមន្ទិលរបស់តារាកំប្លែងខាងលើរូបនេះ នាយ ចឺម ក៏បានចែករំលែកខ្លឹមសារនេះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTy_aOm3gmlq-HG5X3NDREOJys1sl54aF9o5VK_Gjv6h6To5s0OwxVoFsEi6YfdUAtVCvej4waKC_OGPJvLKLXwNsNGbyP8IjOE9gg29lcqajlcQs6TBglNuS84ts0uvLGFXt_KDQYxlzw4MZrjEn9cBKP5MHhpcyQ5XdcAuJjVMYIA0r0hEjyMde0Jms/s2048/316127079_1503789956762254_3524137533803597711_n.jpg

តាមរយៈរូបភាព វីដេអូការសិទ្ធស្នាលរបស់នាយ ចឺម និងអតីតគូស្នេហ៍ សេង សុខឃីម នេះកើតឡើងម្តងទៀតនេះគឺមានគណនី Seng Sokhim ជាអ្នកបង្ហោះផ្ទាល់តែម្តង។

គួរបញ្ជាក់ថា សេង សុខឃីម បានប្រកាសបែកស្នេហ៍ជាមួយ នាយ ចឺម កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២បន្ទាប់ពីទាក់ទងគ្នាបានប្រមាណជាង១ឆ្នាំ។ ការបែកគ្នារបស់អ្នកទាំងពីរ សេង សុខឃីម ធ្លាប់បានអះអាងថាមានអ្នកទី៣ជ្រែតជ្រែកក្តីស្នេហ៍ពួកគេ បន្តមកអ្នកមេម៉ាយរូបនេះបានប្រកាសយ៉ាងច្បាស់ៗថាមិនវិលទៅរកនាយចឺម ជាគូស្នេហ៍ចាស់វិញឡើយ។ ចាប់តាំងពីប្រកាសបែកគ្នាមក នាយ ចឺម ពុំទាន់ទម្លាយថាខ្លួនមានម្ចាស់បេះដូងថ្មីនៅឡើយទេ ខណៈ សេង សុខឃីម កៀកកើយជាមួយបុរសម្នាក់ដែលទំនងជាគូស្នេហ៍ថ្មីរបស់នាង។

ទោះយ៉ាងណា ចាប់តាំងពីបែកគ្នាជាមួយ សេង សុខឃីម មកសន្ទុះប្រជាប្រិយភាពនាយចឺម ហាក់ធ្លាក់ចុះមិនដូចពេលពួកគេទាក់ទងគ្នាព្រោះការបែកគ្នាជាមួយស្រីស្អាតជាគូស្នេហ៍ទី៤ នេះ នាយ ចឺម រងមតិរិះគន់យ៉ាងខ្លាំងរហូតលោកចេញមុខ Live តបទៅអ្នករិះគន់វិញយ៉ាងចាស់ដៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlWA_KiKiZcQBITRzhTefD9fYxsw9iCX3zMpXTR0mVUeitisEQgLyuxlua_ehUgcIvHc0YKVNyeicSoohK-truz40xrjkhAUydY5zB1kgIam5OeuZBH9gn8F0MTfP_Cha6JrJcq0kqUXR1QJuk-rRBLmXUPnj_5kqP0ysaKZLHtuhshA2b-uQFPjGdZCk/s820/Capture%20(106).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmwSAhcoL6VcPze3nOlV_cRB9wfDKazbztt0_bpN7IpQ6QvKR8be3hz15-j-uKlzvPDbt4zBDsl_opiW5B-aLsWc9nSMzW-L0BDrVz3H_CMgfUGh64KwCUaxLWTQOodIABQ9pUSFZw5wBh92mzam6do8jtAdU5KGODICdLJPPL2DmaoiCK5Ms4OV18zsU/s960/404490252_1813623119087718_2010290278955294316_n.jpg