ប្រទេសចិន ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា រយៈពេលបានកន្លងផុតទៅអស់ចំនួន៣សប្តាហ៍ហើយ ក្រោយពីយានអវកាស Shenzhou-17 របស់ប្រទេសចិនបានឡើងទៅលើអវកាស ដើម្បីអនុវត្តភារកិច្ចនៅស្ថានីយអវកាសអន្តរជាតិ «ធៀនកុង» តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ។ ភ្នាក់ងារយានអវកាសចិនទាំង៣រូបអាចអនុវត្តភារកិច្ចរបស់ពួកគេបានយ៉ាងល្អ ដោយរយៈពេលអនុវត្តភារកិច្ចស្មើប្រមាណ៦ខែ ។China launches Shenzhou-17 crew to Tiangong Space Station - UPI.com

ភ្នាក់ងារយានអវកាសទាំង៣រូបនេះ រួមមាន ៖
-លោក ថាំង ហុងប៉ូ កើតនៅឆ្នាំ១៩៧៥ លោកមានតួនាទីជាមេបញ្ជាការសម្រាប់ភារកិច្ចនៅលើយានអវកាសនេះ
-លោក ថាំង សឺងជៀ កើតនៅឆ្នាំ១៩៨៩ គឺជាអ្នកបើកយានអវកាសថ្មី និងមានអាយុតិចបំផុត ព្រមទាំង
-លោក ជៀង ស៊ិនលីន កើតនៅឆ្នាំ១៩៨៨ គឺជាអ្នកបើកយានអវកាសថ្មីដូចគ្នា ។Shenzhou-17 astronauts enter space station, complete handover in four days  - SHINE News

ភារកិច្ចប្រចាំថ្ងៃរបស់ភ្នាក់ងារយានអវកាសទាំង៣រូប គឺពួកគេបានធ្វើការផ្លាស់ប្តូរទីតាំងឧបករណ៍ចេញពីស្ថានីយអវកាសដើម្បីការសាកល្បងអវកាស រួមទាំងការគ្រប់គ្រង, ការថែទាំឧបករណ៍ផ្សេងៗ ក៏ដូចជារៀបចំឧបករណ៍ដើម្បីបង្កលក្ខណៈងាយស្រួល ។

សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងរយៈពេលវែងនេះ ភ្នាក់ងារយានអវកាសទាំង៣រូបបានហ្វឹកហាត់ជំនាញពេទ្យ ហើយពួកគេក៏បានហាត់ប្រាណនៅក្នុងយានអវកាសទៀតផង ដើម្បីបង្កើនសមត្ថភាពផ្លូវកាយ និងអាចដោះស្រាយបញ្ហាឧបសគ្គនៅលើអវកាស ។

ក្រៅពីនេះ ពួកគេក៏មានតួនាទីថតរូបភាពដ៏អស្ចារ្យដែលកើតឡើងនៅលើអវកាសផងដែរ ហើយរយៈពេលមិនយូរទេ ពួកគេនឹងចេញទៅបំពេញភារកិច្ចនៅខាងក្រៅយានអវកាស ៕Chinese astronauts enter Tiangong space station for first time –  Spaceflight Now ប្រភព ៖ TNN World