តារាចម្រៀង និងជា Influencer ហុង ស្រីពេជ្រ ហៅ Mina បានជួប ឧបទ្ទវហេតុធ្លាក់ពីឆាកប្រគំតន្រ្តីមួយនៅតាមបណ្តាខេត្តធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចង់ដឹងសុខទុក្ខពីតារាចម្រៀងរូបនេះ ខណៈឆាកប្រគំតន្រ្តីមានសភាពខ្ពស់ខ្លាំង។

ការប្រគំតន្រ្តីលើទឹកដីខេត្តស្វាយរៀងកាលពីពេលថ្មីៗនេះ តារាចម្រៀង Mina បានចូលរួមបកស្រាយបទចម្រៀងជូនបងប្អូនស្តាប់កម្សាន្តអមជាមួយចង្វាក់រាំយ៉ាងត្រជាក់ភ្នែកញុំាងឱ្យកម្មវិធីកាន់តែសប្បាយរីករាយ។ មុនសម្តែងបន្តទៀត Mina បានសំណះសំណាលជាមួយទស្សនិកជនចង់ដឹងសុខទុក្ខអ្នកចូលរួមយ៉ាងណាដែរព្រោះតែមានមនុស្សម្នាមកចូលរួមទស្សនាច្រើនកុះករ។May be an image of 3 people, bangs and text

ជារឿងនឹកស្មានមិនដល់ គ្រានោះ Mina បានជួបឧបទ្ទវហេតុធ្លាក់ពីឆាកប្រគំតន្រ្តីធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងការព្រួយបារម្ភពីសុខភាពរបស់នាងយ៉ាងខ្លាំងព្រោះការធ្លាក់ពីលើឆាកនេះមិនមែនជាឆាកទាបនោះទេពោលឆាកមានកម្ពស់ជាង១ម៉ែត្រឯណោះ។ លើសពីនេះក្រោយពីធ្លាក់ពីលើឆាកហើយ Mina នៅបំពេញភារកិច្ចខ្លួនឡើងទៅសម្តែងវិញដដែលជាមួយបរិយាកាសរីករាយដើម្បីកុំឱ្យអ្នកគាំទ្រព្រួយបារម្ភបន្តភាពសប្បាយជាមួយបទចម្រៀង២បទទៀត។May be an image of 1 person and text

ធ្លាក់ពីលើឆាកហើយនៅតែសម្តែងជូនមហាជនទស្សនាទោះបីជាខ្លួនកំពុងឈឺនេះMina ទទួលបានការសរសើរយ៉ាងខ្លាំងក្នុងការបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ខណៈមហាជនក៏ព្រួយបារម្ភសុខភាពនាងដូចគ្នាប្រាកដជាជាំដៃជាំជើងមិនខាន។May be an image of 2 people, bangs and text

ការភ្លាត់ស្នៀតធ្លាក់ពីលើឆាកនេះដែរ Mina ក៏បានបង្ហោះសំណេរនៅលើគណនីបណ្តាញសង្គមសូមទោសអ្នកគាំទ្រដែលធ្វើមិនបានល្អ ហើយនាងក៏បង្ហើបពីរឿងធ្លោយមាត់និយាយមិនល្អនាំឱ្យអ្នកមួយចំនួនលើកឡើងពីអបិយជំនឿផងដែរ៕May be an image of 6 people and text