Home Blog Page 1441

ទៅថ្ងៃមុខ សាលារដ្ឋនឹងមានគុណភាពអប់រំល្អដូចៗគ្នា មិនមានសាលាណា អន់ជាងសាលាណានោះទេ

0

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖” នាពេលខាងមុខ យើងត្រូវសិក្សាមើលរវាងចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ត្រូវតម្រង់ទិស និងបណ្តុះបណ្តាលឱ្យបានទាន់ពេលវេលា ទាន់សភាពការណ៍”។

សម្តេចបានសង្កត់ធ្ងន់ថា៖”គោលដៅរបស់ខ្ញុំដឹកនាំ គឺខំប្រឹងធ្វើឱ្យសាលារដ្ឋត្រូវតែកែទម្រង់ឱ្យមានគុណភាពអប់រំល្អដូចៗគ្នា មិនចាំបាច់បងប្អូនលំបាកដឹកកូនទៅរកសាលាល្អឆា្ងយផ្ទះទេ សាលាក្បែរផ្ទះក៏ល្អដូចគ្នា”។

ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)៕

 

ប្រទេសចំនួន ៦ នឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup សម្រាប់ឆ្នាំ ២០៣០

0

បរទេស៖ យោងតាមសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលបានប្រកាសកាលពីល្ងាចថ្ងៃទី ៤ ខែតុលានេះថា ការប្រកួតបាល់ទាត់ពិភពលោកបុរសក្នុងឆ្នាំ ២០៣០ នឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសចំនួន ៦ ក្នុងទ្វីបចំនួន ៣ ផ្សេងៗគ្នា ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃ FIFA World Cup ។Unique 2030 men's World Cup to be split among 3 continents | CBC Sports ដូច្នេះហើយ ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ ខណៈដែលអ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន នឹងរៀបចំការប្រកួតបើកឆាករៀងៗខ្លួន ដើម្បីរំលឹកខួប ១០០ ឆ្នាំចាប់តាំងពីការប្រកួត World Cup លើកដំបូងត្រូវបានប្រារព្ធឡើង។Morocco-Spain-Portugal to host 2030 World Cup, Saudi Arabia to bid for 2034  | Football News | Al Jazeera

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា “ទោះបីនៅក្នុងពិភពលោកកំពុងមានការបែកបាក់គ្នាក៏ដោយ ក៏ FIFA និងបាល់ទាត់កំពុងរួបរួមគ្នា” ។ លោក Gianni ក៏បានបន្តទៀតថា ការប្រកួតបើកឆាកនឹងធ្វើឡើងនៅកីឡាដ្ឋាន Estadio Centenario ក្នុងប្រទេសអ៊ុយរូហ្គាយ ដែលជាកីឡាដ្ឋានប្រកួតជាលើកដំបូងក្នុងឆ្នាំ ១៩៣០។Soccer-Reaction to FIFA naming 2030 World Cup hosts | Reutersនៅឆ្នាំ ២០៣០ យើងនឹងមានការបោះជំហានជាសកលតែមួយគត់នៃទ្វីបចំនួន ៣ គឺអាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង។ ប្រទេសចំនួនប្រាំមួយគឺ អាហ្សង់ទីន ម៉ារ៉ុក ប៉ារ៉ាហ្គាយ ព័រទុយហ្គាល់ អេស្ប៉ាញ រួមទាំងអ៊ុយរូហ្គាយ នឹងស្វាគមន៍ បង្រួបបង្រួមពិភពលោក ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃ FIFA World Cup។World Cup: 2030 tournament matches set for Spain, Portugal, Morocco,  Uruguay, Argentina and Paraguay | Football News | Sky Sports

លោក Alejandro Dominguez ប្រធាន CONMBEOL បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីគោរពដល់ការចងចាំរបស់អ្នកដែលបានមកមុនយើង។ យើងសូមកោតសរសើរជាថ្មីម្តងទៀតនូវទំនុកចិត្តដែល FIFA និងសហការីរបស់យើងបានបង្ហាញសម្រាប់ព្រឹត្តិការណ៍ និងកាលបរិច្ឆេទជាប្រវត្តិសាស្ត្រ។

ដូច្នេះហើយ ការប្រកួតឆ្នាំ ២០៣០ នឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដំបូងគេដែលត្រូវបានធ្វើជាម្ចាស់ផ្ទះនៅទូទាំង ៣ ទ្វីប និងជាការប្រកួតដំបូងគេដែលធ្វើឡើងនៅក្នុងប្រទេសចំនួន ៦ ផ្សេងគ្នាផងដែរ៕

កម្ពុជា និងឡាវ ជាប្រទេសមានតម្លៃអ៊ីនធើណេតចល័តថោកជាងគេក្នុងអាស៊ាន

0

យោងតាមរបាយការណ៍របស់គេហទំព័រ Cable.co.uk បង្ហាញថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៥ លើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ាន គឺជាប្រទេសមានតម្លៃអ៊ីនធើណេតចល័ត (Mobile Data) 1 GB ថោកបំផុត ។ ចំណែកប្រទេសឡាវបានជាប់ចំណាត់ថ្នាក់ទី១៤ លើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី២ នៅតំបន់អាស៊ាន គឺជាប្រទេសមានតម្លៃអ៊ីនធើណេតចល័ត (Mobile Data) 1 GB ថោកបំផុត ។

របាយការណ៍នេះ គឺជាការប្រៀបប្រៀបគម្រោងទិន្នន័យអ៊ីនធើណេតចល័តចំនួន៥.៦០៣គម្រោងនៅប្រទេសចំនួន២៣៧ ។ គេហទំព័រ Cable.co.uk បានប្រមូលផ្តុំទិន្នន័យ និងធ្វើការវិភាគដើម្បីប្រៀបធៀបតម្លៃអ៊ីនធើណេតចល័តក្នុង 1 GB នៅប្រទេសនានាលើពិភពលោក ។

ចំណែកអ៊ីស្រាអែលជាប្រទេសមានតម្លៃអ៊ីនធើណេតចល័តក្នុង 1 GB ថោកបំផុតលើពិភពលោក ដោយមានតម្លៃត្រឹមតែ០.០២ដុល្លារអាមេរិកប៉ុណ្ណោះ ។ មូលហេតុដែលធ្វើឱ្យសេវាអ៊ីនធើណេតចល័តមានតម្លៃថោកនៅអ៊ីស្រាអែល គឺដោយសារការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លារបស់ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណេតនៅប្រទេសអ៊ីស្រាអែល ។ ដូច្នេះ ទើបធ្វើឱ្យប្រទេសនេះផ្តល់សេវាកម្មទិន្នន័យអ៊ីនធើណេតទ្រង់ទ្រាយធំ ដែលគ្របដណ្តប់ទាំងបណ្តាញ 4G LTE និង 5G ។

ទោះយ៉ាងណា ប្រទេសឡាវបានជាប់ចំណាត់ថ្នាក់ទី១៤ លើពិភពលោក ជាមួយប្រទេសរុស្ស៊ី និងស្រីលង្កា ដោយតម្លៃអ៊ីនធើណេតជាមធ្យមស្មើប្រមាណ០.២៥ដុល្លារអាមេរិកក្នុង 1 GB ។ ចំណែកតម្លៃអ៊ីនធើណេតជាមធ្យមនៅប្រទេសកម្ពុជា ស្មើប្រមាណ០.១២ដុល្លារអាមេរិកក្នុង 1 GB ។ រីឯប្រទេសមីយ៉ាន់ម៉ា, សិង្ហបុរី និងហ្វីលីពីន មិនបានជាប់ចំណាត់ថ្នាក់កំពូលចំនួន៥០ប្រទេសទេ ។

Dan Howdle ជាអ្នកវិភាគពីអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតប្រចាំ Cable.co.uk លើកឡើងថា វាជារឿងគួរឱ្យរីករាយណាស់ដែលបានឃើញតម្លៃអ៊ីនធើណេតចល័តចុះថោកនៅលើពិភពលោក ហើយប្រទេសភាគច្រើនបានស្នើសុំតម្លៃទាបជាង២ដុល្លារអាមេរិកក្នុង 1 GB ។ ហេតុនេះ វាជាភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីអ្វីដែលគេធ្លាប់ឃើញកាលពីឆ្នាំ២០១៩ ៕ ប្រភព ៖ AEC connect

អស្ចារ្យណាស់! វណ្ណដា និង វណ្ណថាន រួមទាំងសុហ្វៀ នឹងមានការសម្តែងនៅមហោស្រពតន្រ្តីមួយនៅសហរដ្ឋអាម៉េរិក

0

ផលិតកម្មបារមីបានប្រកាសដំណឹងល្អទាំងព្រឹកតែម្តងដោយបានបញ្ជាក់ថា តារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងធ្វើការសម្ដែងជាលើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នៅឯទីក្រុង Chino, Southern California នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

នៅលើទំព័រផេករបស់ផលិតកម្មបារមីនាថ្ងៃទី៥ ខែតុលា បានបញ្ជាក់ទៀតថា កម្មវិធីមហោស្រពខាងលើនេះចាប់ផ្ដើមពីថ្ងៃទី ១៤ រហូតដល់ទី ១៦ ខែមិថុនា ឆ្នាំ ២០២៤។ ជាមួយគ្នានេះខាងផលិតកម្មក៏បង្ហាញអារម្មណ៍ រំភើបនិងមានមោទភាពចំពោះសិល្បករខ្លួនដែលបានតំណាងឱ្យប្រទេសកម្ពុជាសម្តែងនៅលើទឹកដីមហាអំណាចលោកខាងលិចនេះ។

ងាកទៅកាន់សាមីខ្លួនវិញ វណ្ណដា ក៏បានសម្តែងអារម្មណ៍រំភើបរបស់ខ្លួនជាមួយអ្នកគាំទ្រព្រោះនេះជាអ្វីដែលរូបគេបានរង់ចាំពេលនេះជាយូរមកហើយ។ វណ្ណដា ក៏បានបន្ថែមទៀតថា នេះជាលើកទីមួយហើយដែលរូបគេបានទៅសម្តែងនៅអាម៉េរិក ហើយបានជួបអ្នកគាំទ្រ ក៏ដូចជាបងប្អូនខ្មែរ ដែលតែងតែចង់ឃើញការសំដែងរបស់លោកនៅក្រៅប្រទេស។
ចំណែកឯតារាចម្រៀង វណ្ណថាន ម្ចាស់បទ «កំលោះស្រុកខ្មែរ» វិញក៏បានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរថានៅឆ្នាំ ២០២៤ ខាងមុខនេះ លោកបានសម្រេចក្តីស្រមៃដ៏ធំមួយទៀតហើយដែលមានការអញ្ជើញឱ្យឡើងសម្តែងនៅមហោស្រពនេះ។ លោកបន្តទៀតថា
នេះជាកិត្តិយសណាស់ ដែលលោកមានឱកាសចេញទៅសម្តែង តំណាង ឱ្យតន្ត្រី និងវប្បធម៌ ខ្មែរនៅក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា Sabaidee Fest គឺជាមហោស្រពតន្ត្រី និងវប្បធម៌អាស៊ីអាគ្នេយ៍ (SEA) ប្រចាំឆ្នាំដំបូង និងធំជាងគេនៅសហរដ្ឋអាម៉េរិក។ កម្មវិធីនេះមានការលក់សំបុត្រដើម្បីចូលរួមទស្សនា និងទៅតាមប្រភេទនៃសំបុត្រ ដូចជាសំបុត្រសម្រាប់កូនក្មេងប្រភេទធម្មតានិងVIP និងចំនួនថ្ងៃទស្សនា និងសម្រាប់មនុស្សធំប្រភេទធម្មតានិងVIP ដូចគ្នារួមទាំងថ្ងៃនៃការទស្សនាមានតម្លៃចាប់ពី៤៩ដុល្លារដល់៦៧៩ដុល្លារ៕ 

រដ្ឋាភិបាលថៃគ្រោងនឹងពន្យារពេលបិទក្លិបរាត្រីដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានថ្លែងក្នុងសិក្ខាសាលាមួយស្តីពី «Thailand Economic Outlook 2024 Change the Future Today» ដែលរៀបចំឡើងដោយសារព័ត៌មានថៃ ថា ការលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេសថៃ រដ្ឋាភិបាលកំពុងតែពិចារណាពន្យារពេលបិទក្លិបរាត្រីនានាដើម្បីជួយជំរុញវិស័យទេសចរណ៍ ។Thai senators split over Srettha's PM bid - Khmer Times

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីលើកឡើងថា បច្ចុប្បន្ន ប្រទេសថៃមានប្រៀបលើគ្រប់ផ្នែកទាំងអស់ ប៉ុន្តែយើងបានផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ប្រទេសថៃតិចនៅឡើយ និងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «ប្រសិនបើរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ ដោយអនុញ្ញាតឱ្យក្លិបរាត្រីនានាអាចបើកទទួលភ្ញៀវក្នុងរយៈពេល២៤ម៉ោង វាក៏អាចប្រឈមជាមួយបញ្ហាជាច្រើនដូចជា បញ្ហាសង្គម និងបញ្ហាសន្តិសុខ ។ ដូច្នេះ យើងត្រូវគិតឡើងវិញថា តើការបិទក្លិបរាត្រីនៅម៉ោង១ភ្លឺ តើវាគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងជាមួយទីក្រុងផ្សេងៗនៅទូទាំងពិភពលោកដែរឬទេ ? ក្នុងឋានៈប្រទេសថៃចង់ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ប្រចាំតំបន់អាស៊ាន» ។Club Insomnia - Club Insomnia Group

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា យើងត្រូវមើលថា តើការបិទក្លិបរាត្រីនៅម៉ោង១ភ្លឺ សមល្មមដែរឬទេសម្រាប់ប្រទេសថៃ ? បើមិនសមល្មមទេ យើងត្រូវតែសាកល្បងគិតជាថ្មី ហើយទទួលស្គាល់ការពិតថា តើយើងគួរតែពន្យារពេលបិទក្លិបរាត្រីដែរឬទេ ? គួបផ្សំនឹងការយកពន្ធផ្សេងៗដែលនឹងធ្វើឱ្យប្រទេសថៃល្អប្រសើរឡើង ។ ហេតុនេះ រដ្ឋាភិបាលបានចាប់ផ្តើមលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនមុនគេ ។ លើសពីនេះ នៅមានគោលនយោបាយជាច្រើនទៀតដែលត្រូវបង្កើតឡើងមក ដើម្បីគាំទ្រឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ប្រចាំតំបន់អាស៊ាន និងជាប្រទេសគោលដៅរបស់ភ្ញៀវទេសចរបរទេស ។Club Insomnia - All You Need to Know BEFORE You Go (with Photos)

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាលជឿជាក់ថា ប្រសិនបើប្រទេសថៃបានជំរុញគោលនយោបាយនានាឱ្យល្អនោះ គឺវានឹងមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ហើយលោកចង់ឱ្យមានការផ្សព្វផ្សាយព័ត៌មានទាំងពីរផ្នែក ។ គ្រប់ស្ថាប័នទាំងអស់អាចជជែកគ្នាត្រង់ទៅត្រង់មក ព្រមទាំងមានការផ្តល់យោបល់ប្រកបដោយភាពច្នៃប្រឌិតផងដែរ ៕ ប្រភព ៖ Bangkok biznews

លោកស្រី ទ្រី ដាណា រងមតិរិះគន់ក្រោយជំរុញឱ្យស្រ្តីលាបឡេអំឡុងពេលពរពោះ

0

មហាជនអ្នកលេងបណ្តាញសង្គមបានរិះគន់ទៅកាន់អ្នកជំនួញល្បីលោកស្រី ទ្រី ដាណា ថាដើម្បីតែលុយលក់ឡេឱ្យដាច់ហ៊ាននិយាយដោយមិនបានគិតល្អិតល្អន់ និងអាចមានបញ្ហាប្រឈម។ ការរិះគន់នេះកើតឡើងដោយសារតែលោកស្រី ទ្រី ដាណា ជំរុញឱ្យស្រ្តីលាបឡេ ខាត់ស្បែក អំឡុងពេលពរពោះដើម្បីឱ្យទារកកើតមកស។

តាមរយៈវីដេអូមួយចែកចាយពេញបណ្តាញសង្គមនាំឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងចំពោះលោកស្រីទ្រី ដាណា ដែលវីដេអូនេះគឺជាការដកស្រង់ខ្លីពីការ Live របស់អ្នកជំនួញរូបនេះដែលមានការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេកប៊ុករបស់ខ្លួនកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។May be an image of 1 person

នៅក្នុងវីដេអូខ្លីនោះលោកស្រី ទ្រី ដាណា បាននិយាយថា «កាលពេលអ្នកនាងមានទម្ងន់មានអ្នកនិយាយថាកុំឱ្យលាបអីឱ្យសោះហើយខ្លួនក៏ធ្វើតាមធ្វើឱ្យកូនទី១របស់អ្នកនាងកើតមកខ្មៅ សប្បុរសសណ្តែកបាយ ហើយធ្វើឱ្យខ្លួនឱ្យគគ្រេចនាំឱ្យភាពមិនស្អាតជះឥទ្ធិពលដល់កូន»។ អ្នកនាងបន្តទៀតថា «ពេលកូនក្រោយនាងលែងស្តាប់ចាស់ៗហើយខាត់ស្បែកលាបឡេ ខាត់ស្បែកលាបឡេកូនកើតមកសស្គុស ព្រមទាំងនិយាយជំរុញដាក់ស្រ្តីផ្សេងទៀតថាពេលពរពោះក៏ដោយ ឆ្លងទន្លេហើយក៏ដោយលាបឡេទៅព្រោះអីលូវកម្រស្អាតដោយធម្មជាតិណាស់សូម្បីបវកញ្ញាក៏ដោយក៏មានការកែកុនលាបឡេខាត់ស្បែកដូចគ្នា»។May be an image of 1 person and temple

ស្របពេលដែលលោកស្រី ទ្រី ដាណា និយាយបែបនេះទៅកាន់ស្ត្រីផ្សេងទៀតឱ្យលាបឡេ ខាត់ស្បែកអំឡុងពេលកំពុងពរពោះឬទើបសម្រាលនេះ អ្នកនាងក៏លក់ផលិតផលថែរក្សាសម្រស់ប្រភេទនេះផងដែរជាហេតុធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំង។

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិដោយក្តីហួសចិត្តថាព្រោះតែលុយហ៊ាននិយាយគ្រប់បែបយ៉ាងដើម្បីឱ្យលក់ផលិតផលដាច់ ជំនាញតែរឿងខុសដល់ពេលឈឺតាំងរកពេទ្យ។ អ្នកខ្លះក៏បញ្ចេញមតិទៀតថា កូនសមិនមែនមកពីម្តាយលាបឡេ ខាត់ស្បែកអីនោះទេគឺមកពីស្សែនឪពុកម្តាយ អំឡុងពេលពរពោះស្រី្តជាម្តាយត្រូវប្រុងប្រយ័ត្នណាស់ព្រោះអាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ មិនមែនចេះតែចង់ប្រើផលិតផលតាមតែចិត្តនឹកឃើញថាគឺត្រូវប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ៕May be an image of 1 person and jewelry

មកដឹងពីតម្លៃផ្ទះដ៏ប្រណិតរបស់ Lionel Messi កំពូលតារាបាល់ទាត់ពិភពលោក

0

បរទេស៖ កំពូលតារាបាល់ទាត់របស់ពិភពលោក Lionel Messi បានចំណាយលុយសុទ្ធចំនួន ១០.៨ លានដុល្លារ ដើម្បីទិញផ្ទះដ៏ប្រណិតនៅក្នុងរដ្ឋផ្លរីដាសហរដ្ឋអាមេរិក។Inter Miami 'shocked' by Lionel Messi reception from MLS rivals as Jorge Mas says Argentine icon has chance to 'change a sport' in America | Goal.com South Africaបន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្លឹប Inter Miami CF កាលពីដើមរដូវក្តៅកន្លងទៅ Messi បានចាប់អារម្មណ៍ភូមិគ្រឹះមួយស្ថិតនៅទីក្រុង Fort Lauderdale ដែលជាតំបន់សម្រាប់អភិជន ឬអ្នកជាន់ខ្ពស់រស់នៅ។Messi and Antonela splash out on £8.6m Fort Lauderdale mansion with boat docks to add to £15m Miami property portfolio | The Sun

ភូមិគ្រឹះដ៏ទំនើបរបស់ Messi គឺជាវិមានដែលមានទំហំ ១០,៥០០ ម៉ែត្រការ៉េ ក្នុងនោះមានបន្ទប់ទឹកប្រាំបី បន្ទប់គេងប្រាំបួន ក៏ដូចជាមានបន្ទប់ហាត់ប្រាណ កន្លែងស្ប៉ា ការិយាល័យ និងមានសន្តិសុខការពារ ២៤ ម៉ោង ដោយខាងក្រៅផ្ទះជាប់ឆ្នេរសមុទ្រ Bay Colony ដែលមានមាត់ទឹកប្រហែល ១០០ រួមទាំងកន្លែងចតពីរ។Messi and Antonela splash out on £8.6m Fort Lauderdale mansion with boat docks to add to £15m Miami property portfolio | The Irish Sun

យោងតាមលោក Ron Shuffield ប្រធាននិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway HomeServices EWM Realty បាននិយាយថា បន្ទាប់ពី Messi បានទិញភូមិគ្រឹះនៅក្នុងតំបន់នេះរួច ក៏មានមនុស្សជាច្រើនបានទិញលំនៅដ្ឋាននៅក្នុងតំបន់ Fort Lauderdale ផងដែរ មូលហេតុគឺដោយសារក្នុងតំបន់នេះមានតារាល្បីៗជាច្រើននាក់ ដែលពួកគេបានជ្រើសរើសរស់នៅទីនេះដោយសារសុវត្ថិភាព។Messi and Antonela splash out on £8.6m Fort Lauderdale mansion with boat docks to add to £15m Miami property portfolio | The Irish Sunទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យក្នុងសហគមន៍ Fort Lauderdale មិនអាចបំពេញតម្រូវការរបស់មនុស្សទាំងអស់នោះទេ មានន័យថាបើពួកគេចង់ទិញគឺតម្រូវឱ្យមានការបោះឆ្នោតជាមុនសិន ហើយសម្រាប់តម្លៃផ្ទះក្នុងតំបន់នោះក៏ឡើងខ្ពស់ផងដែរ៕Joe Pompliano on X: "Lionel Messi has purchased a $10.75 million waterfront home in Fort Lauderdale. • 10,500 square feet • 10 beds / 9 baths • 170 feet of waterfront •

ការបា.ញ់ប្រ.ហា.រផ្សេងៗនៅប្រទេសថៃបង្ហាញថា ការគ្រប់គ្រងអាវុ.ធនៅធូររលុង

0

ប្រទេសថៃ ៖ សារព័ត៌មាន AFP បានចុះផ្សាយពីហេតុការណ៍បា.ញ់ប្រ.ហា.រនៅ SIAM PARAGON ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឡើងដោយយុវជនអាយុ១៤ឆ្នាំ និងបណ្តាលឱ្យមានអ្នកស្លា.ប់ចំនួន២នាក់ ព្រមទាំងរងរបួស៥នាក់ ។ សារព័ត៌មាន AFP បញ្ជាក់ថា ហេតុការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការគ្រប់គ្រងអាវុធនៅធូររលុង និងមានបញ្ហាជាច្រើនទៀតនៅប្រទេសថៃ ដូចជា សមត្ថកិច្ចថៃប្រមូលប្រាក់តាមរយៈការលក់កាំភ្លើ.ងនៅផ្សារងងឹត និងយុវជនថៃអាចរកទិញកាំភ្លើ.ងដោយខ្លួនឯងយ៉ាងងាយស្រួល ។Three dead in Siam Paragon mall shooting

ការបា.ញ់ប្រ.ហា.រនេះបានកើតឡើងនៅប៉ុន្មានថ្ងៃមុនខួបគម្រប់១ឆ្នាំ នៃហេតុការណ៍សមត្ថកិច្ចថៃបានបា.ញ់រះក្នុងមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងនៅខេត្តណងប៊ូឡាំភូ ។ ការបា.ញ់រះនៅពេលនោះ បណ្តាលឱ្យកុមារស្លា.ប់ចំនួន២៤នាក់ និងមនុស្សវ័យកណ្តាលស្លា.ប់ចំនួន១២នាក់ ហើយវាជាហេតុការណ៍ដ៏រន្ធត់មួយ និងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ។ ចាប់តាំងពីកើតហេតុការណ៍បា.ញ់រះកុមាររួចមក រដ្ឋាភិបាលថៃបានសន្យាថា នឹងបង្កើនការគ្រប់គ្រងអាវុ.ធឱ្យបានល្អ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ (ខែតុលា ឆ្នាំ២០២៣) ប្រទេសថៃនៅតែសម្បូរកាំភ្លើ.ង និងកើតហេតុការណ៍បា.ញ់គ្នាស្លា.ប់ចុះផ្សាយតាមព័ត៌មានផ្សេងៗស្ទើររៀងរាល់សប្តាហ៍ ។Thailand Siam Paragon shooting: Teen suspect charged with murder, police  say | CNN

ចំណែកលោក Anutin Chanvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងថា នឹងបង្កើនការរឹតបន្តឹងលើការចេញលិខិតអនុញ្ញាតគ្រប់គ្រងអាវុធនានា ខណៈលោកឧត្តមសេនីយ៍ទោ Torsak Sukwimon ស្នងការនគរបាលជាតិ បានអំពាវនាវឱ្យបង្កើនការត្រួតពិនិត្យពលរដ្ឋមានសុខភាពផ្លូវចិត្ត ។ ទោះយ៉ាងណា បណ្តាអ្នកជំនាញដាក់ការសង្ស័យថា តើប្រទេសថៃនឹងអាចអនុវត្តវិធានការរឹតបន្តឹងការប្រើប្រាស់អាវុធបានដែរឬទេ ?Bangkok's Siam Paragon shooting: Two killed, 14-year-old suspect arrested |  The Straits Times

យោងតាមទិន្នន័យពីគេហទំព័រ GunPolicy.org បញ្ជាក់ថា ថៃគឺជាប្រទេសដែលមានអត្រាគ្រប់គ្រងអាវុធខ្ពស់បំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ក្នុងនោះពលរដ្ឋថៃម្នាក់បានកា.ន់កា.ប់កាំភ្លើ.ង ក្នុងចំណោមពលរដ្ឋចំនួន៧នាក់ ។Thai PM vows action on guns after deadly mall shooting

ជាមួយគ្នានេះ តាមទិន្នន័យកាលពីឆ្នាំ២០១៩ បង្ហាញថា មានអ្នកស្លា.ប់ដោយសារគ្រា.ប់កាំភ្លើ.ងនៅប្រទេសថៃ ស្មើជិត១.៣០០នាក់ ។ តួលេខនេះចាត់ទុកថា ខ្ពស់ជាងនៅប្រទេសវៀតណាមទៅទៀត ដែលវៀតណាមមានអ្នកស្លាប់ដោយសារគ្រា.ប់កាំភ្លើ.ងចំនួន១៣០នាក់ ខណៈវៀតណាមមានចំនួនពលរដ្ឋច្រើនជាងថៃ រហូតដល់៤០% ៕ ប្រភព ៖ Mono News

អជ្ញាធរជាតិអប្សរា ពន្យល់ពីការស្នើសុំថតរូបភាព​ និងវីដេអូ នៅប្រាសាទក្នុងបរិវេណរមណីយដ្ឋានអង្គរ

0

អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាស និងបានធ្វើការបកស្រាយភ្លាមៗ បន្ទាប់ពីសាធារណជន ជាពិសេសអ្នកចូលចិត្តថតរូប ឬផលិតករជាច្រើន ដែលចង់ផលិតភាពយន្ត ឬថតMV បានបញ្ចេញមតិនៅលើបណ្តាញសង្គម ដោយលើកឡើងថា៖”អាជ្ញាធរជាតិអប្សរា មានការរឹតត្បិតចំពោះការថតវីដេអូ ឬថតរូបនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ទោះបីជាពួកគេថតបែបលក្ខណៈអាពាហ៍ពិពាហ៍ទេសចរណ៍ ឬចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនក្តី”។

ទាក់ទងនឹងករណីនេះ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖”អនុលោមតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ ចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ”។

មិនតែប៉ុណ្ណោះអាជ្ញាធរជាតិអប្សរា ក៏បានសង្កត់ធ្ងន់ទៀតថា៖”រាល់ការស្នើសុំ ផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង(ចម្រៀងកាយវិការ) ។ ចំពោះការផ្តល់លិខិតអនុញ្ញាតនឹងផ្តល់ជូនរយ:ពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ(សម្រាប់ភាពយន្ត) និងរយ:ពេល ៥ថ្ងៃ (សម្រាប់ចម្រៀងកាយវិការ)”៕

May be an illustration of ticket stub and text

ឈ្វេងយល់! តើការបោះបាយបិណ្ឌ ពិតជាបានទៅដល់ប្រេត?

0

ការបោះបាយបិណ្ឌ គឺជាជំនឿមួយដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ តែងតែគោរព្ធប្រតិបត្តិ នៅអំឡុងពេលកាន់បិណ្ឌពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។

នៅក្នុងសង្គមខ្មែរ មានជំនឿថា វិញាណដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរក ឱ្យមកកាន់វត្តអារាម ក្នុងរយៈពេលកាន់បិណ្ឌ ដើម្បីមកទទួលយកអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេលយប់ ហើយនឹងត្រូវត្រឡប់ទៅវិញ នៅមុនព្រះអាទិត្យរះ។អ្នកជំនាញ​ផ្នែក​វប្បធម៌កត់​សម្គាល់​ពី​ការថយចុះ​នៃ​ការបោះ​បាយ​បិណ្ឌ នា​រដូវ​កាន់បិណ្ឌ​ | ភ្នំពេញ ប៉ុស្ដិ៍

ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដាន សាច់សាលោហិតដែលបានចែកឋានទៅបរលោក។

សកម្មភាពមួយ ដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជា កិច្ចដ៏សំខាន់មួយមិនអាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ចាយជាការធ្វើមិនគោរពទានជាដើម។អ្នកជំនាញ​ផ្នែក​វប្បធម៌កត់​សម្គាល់​ពី​ការថយចុះ​នៃ​ការបោះ​បាយ​បិណ្ឌ នា​រដូវ​កាន់បិណ្ឌ​ | ភ្នំពេញ ប៉ុស្ដិ៍

អ្នកដែលជឿថាបោះបាយបិណ្ឌមានប្រយោជន៍គិតថា៖”បោះបាយបិណ្ឌគឺបោះឱ្យពួកប្រេត”។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា៖”ការបោះបាយបិណ្ឌជាការធ្វើ ទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ”។

ដោយសារមិនទាន់មានការភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិក និងមិនមានក្នុងគម្ពីរព្រះប្រៃតិដកផងនោះ ការបោះបាយបិណ្ឌគ្រាន់តែជាជំនឿអរូបិយមួយប៉ុណ្ណោះ ដោយយើងមិនអាចកំណត់បានថា៖”ការបោះបាយបិណ្ឌ ពិតជាបានទៅដល់ប្រេតនោះទេ”៕ប្រភេទ​ប្រេត​ទាំង​១២ក្នុង​ជំនឿ​ពុទ្ធ​សាសនា​ - Kley kley