Home Blog Page 1439

ខេត្តដំបូងគេ ដែលនឹងផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងបាក់ឌុប

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅសល់មិនដល់២សប្តាហ៍ទៀតនោះទេ ពោលគឺនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ។image?path=16016425082.jpg
ស្របពេលដែលពេលវាលាកាន់តែកៀក រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញប្រកាសរៀបចំទីកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ទូទាំងខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុកថា៖”ដើម្បីសម្រួលដល់ការស្នាក់នៅ និងការរក្សាកង់-ម៉ូតូរបស់បេក្ខជនដែលមកពីក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ពុំមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់-ម៉ូតូ។ ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ-អង្គភាព និងវត្តអារាម ដែលនៅជិតមណ្ឌលប្រឡង បានសម្របសម្រួលរៀបចំទីកន្លែងស្នាក់នៅ និង ទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការលំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន តាមទីកន្លែងដែលបានរៀបចំជូន”៕May be an image of textMay be an illustration of ticket stub, blueprint and textMay be an image of ticket stub and textMay be an image of ticket stub and text

ភ្ញាក់ផ្អើល! បន្ទាប់ពីលេចចេញនូវវិដេអូកម្មកររោងចក្រផលិតស្រាបៀរម៉ាក Tsingtao នោមដាក់ធុងផលិត (មានវីដេអូ)

0

ស៊ីងតាវ៖ អាជ្ញាធរចិនកំពុងតែធ្វើការស៊ើបអង្កេតបន្ទាប់ពីបានឃើញវិដេអូមួយចែកចាយនៅលើបណ្តាញសង្គមដែលបានបង្ហាញពីសកម្មភាពរបស់កម្មករក្នុងររោងចក្រស្រាបៀស៊ីងតាវដ៏ល្បីមួយរបស់ប្រទេសចិននោមដាក់ក្នុងធុងផលិតមួយ។ ពួកគេជឿជាក់ថា ការធ្វើបែបនេះប្រហែលទំនងជាធាតុផ្សំដ៏សំខាន់នៅក្នុងការបង្កើនរសជាតិស្រាបៀរដ៏ពេញនិយមនេះបានមួយកម្រិតទៀត។

ស៊ីងតាវគឺជាម៉ាកស្រាបៀរដ៏ល្បីមួយរបស់ប្រទេសចិននិងពេញនិយមបំផុតទាំងក្នុងនិងក្រៅប្រទេស។ ឃ្លីបនោះត្រូវបានគេចែកចាយតាមរយៈប្រព័ន្ធអ៊ីនធើណែតកាលពីថ្ងៃព្រហស្បតិ៍ទី19ខែតុលាកន្លងទីនេះ ដែលការទស្សនារហូតដល់ទៅជាង១០លាន Views ឯណ្ណោះ ដោយកម្មកររូបនោះបានស្លៀកនូវឯកសណ្ឋានរបស់ក្រុមហ៊ុន ពាក់មួកសុវត្ថិភាពនៅលើក្បាល ហើយបានឡើងទៅលើជញ្ជាំងដ៏ខ្ពស់ រួចក៏បានចូលទៅក្នុងធុងមួយមុនពេលដែលធ្វើការបត់ជើងតូចដាក់ក្នុងនោះ។Screengrab of the clip shows a working standing in the container

តាមរយៈការផ្សាយរបស់គេហទំព័រ National Business Daily បាននិយាយថាអ្នកដែលថតវិដេអូនោះមិនមែនជាបុគ្គលិកដែលធ្វើការនៅទីនោះទេ។

កាលពីថ្ងៃសុក្រទី២០ខែតុលានេះ ការិយាល័យត្រួតពិនិត្យទីផ្សារនិងរដ្ឋបាលនាទីក្រុង Pingdu ដែលជាកន្លែងរោងចក្រផលិតស្រាបៀរនោះ រួមទាំងមន្ត្រីប៉ូលីសបានចុះទៅធ្វើការស៊ើបអង្កេតភ្លាមៗ ដោយចុះទៅសង្កេតនៅកន្លែងកើតហេតុផ្ទាល់តែម្តងបន្ទាប់ពីវិដេអូនោះបានបង្ហោះនៅលើអ៊ីនធើណែត។ ចំណែកធាតុផ្សំសំខាន់ៗរបស់ស្រាបៀរយ៉ាងណានោះនៅតែមិនទាន់បានបង្ហើបនៅឡើយទេ។The Tsingtao beer museum showcases all the different bottles in which Tsingtao beer is sold around the world, in Tsingtao brewery

បុរសម្នាក់ក៏បានសម្តែងនូវការហួសចិត្តនិងបាននិយាយថា ៖ « រឿងល្អដែលខ្ញុំចេះមិនផឹកស្រា បៀរ ប៉ុន្តែជារឿងដែលស្ទើរតែមិនគួរឲ្យជឿទេ ប្រសិនបើម៉ាកយីហោដ៏ល្បីនេះនឹងត្រូវបានត្រូវបានបិទទ្វារដោយសារតែរឿងនេះ៕

BBC News

 

ប្រទេសថ្មីមួយនឹងប្រកាសជារដ្ឋឯករាជ្យ ប្រសិនបើអ៊ុយក្រែនចាញ់សង្គ្រាម

0

សង្គ្រាមរុស្សុី និងអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជាង២ឆ្នាំ បានបង្កឱ្យមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត និងរាប់មុឺននាក់ទៀត បានបង្ខំចិត្តចាកចេញពីលំនៅឋាន ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។Russia-Ukraine war updates for September 18, 2023

ស្របពេលដែរ សង្គ្រាមបានអូសបន្លាយជាង២ឆ្នាំ បានធ្វើឱ្យតំបន់មួយនៅចន្លោះប្រទេសអ៊ុយក្រែន និងរុស្សុី កំពុងរៀបចំរដ្ឋាភិបាលរបស់ខ្លួន ត្រៀមប្រកាសឯករាជ្យ នៅពេលដែលសង្គ្រាមបញ្ចប់។

តំបន់នេះ មានឈ្មោះថា សាធារណរដ្ឋប្រជាមានិត Donetsk (Donetsk People’s Republic) ដែលជាតំបន់មួយស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ៊ុយក្រែន ដែលត្រូវបានលោកពូទីនគាំទ្រពេញទំហឹងសម្រាប់ការផ្តាច់ខ្លួនជាប្រទេសឯករាជ្យ ឬក៏អាចចូលមកជ្រកកោនក្រោម ការដឹកនាំរបស់រដ្ឋរុស្សុីវិញ។Donetsk Oblast - Wikipedia

នៅក្នុងស្ថានភាពបែបនេះ សាធារណរដ្ឋប្រជាមានិត Donetsk (Donetsk People’s Republic) នឹងអាចក្លាយជារដ្ឋឯករាជ្យបាន លុះត្រាតែរុស្សុី ឈ្នះសង្គ្រាម បើមិនដូច្នេះទេ ពួកគេនៅតែជាផ្នែកមួយរបស់អ៊ុយក្រែនដដែល។

សូមបញ្ជាក់ផងដែរថា តំបន់នេះ ធ្លាប់ត្រូវបានលោកពូទីន អនុញ្ញាតឱ្យប្រកាសជារដ្ឋឯករាជ្យ តែការប្រកាសនេះមិនត្រូវបានទទួលស្គាល់ពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបនោះទេ ពោលគឺមានតែរុស្សុី និងប្រទេសបេឡារុស្សប៉ុណ្ណោះដែលទទួលស្គាល់៕Russian Interests Reshape Ukraine's Borders

៦២% នៃសិស្សវិទ្យាល័យហុងកុងទិញទំនិញ K-pop

0

យោងតាមការស្ទង់មតិទៅលើសិល្សវិទ្យាល័យ ក្នុងទីក្រុងហុងកុង ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២២៨ នាក់ មានចំនួន ៦២.៣% បាននិយាយថាពួកគេមានរបស់របរដែលទាក់ទងនឹង K-pop ដូចជាផ្ទាំងរូបភាពនិងអាវយឺតជាដើម។ លើសពីនេះទៀត ៦១.៤% នៃអ្នកឆ្លើយសំណួរបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរៀនភាសាកូរ៉េដោយសារតែ K-pop ខណៈដែល ៥៧% បានបង្ហាញថាម៉ូដសំលៀកបំពាក់កូរ៉េមានភាពទាក់ទាញ។What is liberal studies in Hong Kong and why is it controversial? | South  China Morning Post

លទ្ធផលស្ទង់មតិទាំងនេះត្រូវបានបង្ហាញនៅក្នុងវេទិកាកូរ៉េលើកទី២ សម្រាប់អ្នកដឹកនាំវ័យក្មេងហុងកុងដែលប្រារព្ធឡើងនៅសាកលវិទ្យាល័យហុងកុងកាលពីពេលកន្លងទៅថ្មីៗនេះ។ វេទិកាកូរ៉េដែលរៀបចំដោយអគ្គកុងស៊ុលកូរ៉េប្រចាំទីក្រុងហុងកុង មជ្ឈមណ្ឌលវប្បធម៌កូរ៉េ និងនាយកដ្ឋានសិក្សាកូរ៉េនៃសាកលវិទ្យាល័យហុងកុង អនុញ្ញាតឱ្យសិស្សវិទ្យាល័យក្នុងតំបន់បង្កើតក្រុម និងធ្វើការស្រាវជ្រាវលើផ្នែកផ្សេងៗទាក់ទងនឹងប្រទេសកូរ៉េ។62% of Hong Kong high school students own K-pop merchandise | allkpop

នៅឆ្នាំនេះ ក្រុមដែលចូលរួមបានធ្វើបទបង្ហាញអំពីប្រធានបទដូចជា ឥទ្ធិពលរបស់ K-pop លើសេដ្ឋកិច្ចកូរ៉េ និងការផ្សព្វផ្សាយវប្បធម៌ ឥទ្ធិពលនៃរឿងភាគកូរ៉េលើវិស័យទេសចរណ៍កូរ៉េ និងផលប៉ះពាល់នៃការអប់រំកូរ៉េលើការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។

នៅហុងកុង ជាកន្លែងដែល Hallyu (Korean Wave) មានប្រជាប្រិយភាពខ្លាំង រឿងភាគកូរ៉េច្រើនតែគ្របដណ្ដប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៅក្នុងបញ្ជីរឿង Netflix ក្នុងស្រុក ហើយការសម្តែង K-pop ទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ដោយគិតពីនិន្នាការនេះ ចាប់ពីឆ្នាំ ២០២៥ តទៅ សញ្ញាប័ត្រអនុវិទ្យាល័យហុងកុង (HKDSE) នឹងរួមបញ្ចូលភាសាកូរ៉េជាមុខវិជ្ជាភាសាបរទេសជ្រើសរើស៕Hello Hangeul] In trilingual Hong Kong, Korean is new kid on the block

ពលរដ្ឋមូស្លីមនៅជុំវិញពិភពលោកតវ៉ាឱ្យអ៊ីស្រាអែលឈប់បា.ញ់

0

ពលរដ្ឋមូស្លីមនៅជុំវិញពិភពលោកបាននាំគ្នាដើរដង្ហែរក្បួនបាតុកម្ម ដើម្បីអំពាវនាវឱ្យប្រទេសអ៊ីស្រាអែលឈប់វា.យប្រហា.រមកលើតំបន់ Gaza ក្រោយពីអ៊ីស្រាអែលវា.យប្រហា.រតាមអាកាសយ៉ាងខ្លាំងក្លាអស់រយៈពេល២សប្តាហ៍ ។ ចុងក្រោយ ចំនួនអ្នកស្លា.ប់នៅអ៊ីស្រាអែលស្មើជាង១.៤០០នាក់ ខណៈប៉ាឡេស្ទីនមានអ្នកស្លា.ប់រហូតដល់ជាង៤.១០០នាក់ Muslims protest around world to demand end to Israel's Gaza campaign |  Reuters

រដ្ឋាភិបាលប្រទេសលោកខាងលិចមួយចំនួនបានគាំទ្រការប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល ខណៈបណ្តារដ្ឋមូស្លីមជាច្រើនបានអំពាវនាវឱ្យបញ្ឈប់ការបា.ញ់គ្នាភ្លាមៗ ដោយពលរដ្ឋជាច្រើននាក់មិនពេញចិត្តចំពោះសភាពការណ៍ដែលកើតឡើងនៅតំបន់ Gaza ។

នៅប្រទេសហ្សកដានី មានអ្នកតវ៉ាជាង៦.០០០នាក់បានចេញមកដង្ហែរក្បួននៅកណ្តាលក្រុងអាំម៉ាន ដែលជាទីក្រុងធំ និងមានអ្នកតវ៉ារាប់ពាន់នាក់ទៀតមកប្រជុំគ្នានៅក្បែរស្ថានទូតអ៊ីស្រាអែល ។ បណ្តាអ្នកតវ៉ាបានបង្ហាញការគាំទ្រក្រុមហាម៉ាស់ និងស្នើឱ្យក្រុមហាម៉ាស់វា.យលុ.កអ៊ីស្រាអែលដោយការបា.ញ់កាំជ្រួច ។ ពួកគេបានបង្ហាញការកាន់ជើងក្រុមហាម៉ាស់ ដោយស្រែកខ្លាំងៗថា ៖ «ពួកយើងជាកងទ័ពរបស់អ្នក» ។Muslims protest around world to demand end to Israel's Gaza campaign |  Reuters

ចំណែកនៅប្រទេសថៃវិញ ពលរដ្ឋមូស្លីម និងអ្នកតវ៉ារាប់រយនាក់ដែលគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នាតវ៉ានៅមុខស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដើម្បីអំពាវនាវឱ្យមានការដោះលែងពួកប៉ាឡេស្ទីន ។ អ្នកតវ៉ាម្នាក់និយាយថា ពលរដ្ឋមូស្លីមនៅប៉ាឡេស្ទីនត្រូវអត់ធ្មត់អស់រយៈពេលជាង៧៥ឆ្នាំ ចំពោះការសង្ក.ត់សង្កិ.នរបស់អ៊ីស្រាអែល ប៉ុន្តែមើលទៅ គ្មានអ្នកណាចាប់អារម្មណ៍ពួកគេទេ ។

ក្រៅពីនេះ អ្នកតវ៉ារាប់ពាន់នាក់ក៏បានប្រមូលផ្តុំគ្នាតវ៉ានៅប្រទេសតួកគី និងអេហ្ស៊ីបផងដែរ ដែលប្រទេសទាំងពីរនេះមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលអស់រយៈពេលជាយូរ ដោយពួកគេអំពាវនាវឱ្យអ៊ីស្រាអែលឈប់ទម្លា.ក់គ្រា.ប់បែ.កមកលើតំបន់ Gaza ។Global protests in support of Palestinians, rallies for hostages trapped in  Gaza - October 22, 2023 | Reuters

ដូចគ្នានេះ ពលរដ្ឋមូស្លីមនៅអាមេរិកបានដើរដង្ហែរក្បួនតវ៉ានៅទូទាំងប្រទេសដើម្បីគាំទ្រប៉ាឡេស្ទីន និងស្នើឱ្យបញ្ឈប់ការបា.ញ់នៅតំបន់ Gaza ។ ទោះយ៉ាងណា ពលរដ្ឋនៅរដ្ឋហ្វីឡាដាហ្វៀបានដង្ហែរក្បួនតវ៉ា ដើម្បីថ្កោលទោសការប្រព្រឹត្តរបស់ក្រុមហាម៉ាស់ចំពោះអ្នកស្លា.ប់នៅអ៊ីស្រាអែល ។ ពួកគេបានស្នើឱ្យដោះលែងចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញទាំងអស់ ក្រោយពីក្រុមហាម៉ាស់ចាប់ពលរដ្ឋអ៊ីស្រាអែល និងជនបរទេសធ្វើចំណាប់ខ្មាំងជិត២០០នាក់ ។

សារព័ត៌មាន Reuters រាយការណ៍ថា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ការតវ៉ាបានផ្ទុះឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ ក្រោយពីមន្ត្រីប្រចាំតំបន់ Gaza បញ្ជាក់ថា មានអ្នកស្លា.ប់រាប់រយនាក់ដោយសារហេតុការណ៍ផ្ទុះគ្រា.ប់បែ.កនៅមន្ទីរពេទ្យមួយក្នុងតំបន់ Gaza ។ ក្រុមហាម៉ាស់បញ្ជាក់ថា វាបណ្តាលមកពីការវា.យប្រហា.រតាមអាកាសរបស់អ៊ីស្រាអែល ។ ប៉ុន្តែអ៊ីស្រាអែលឆ្លើយតបវិញថា វាកើតឡើងពីការបាញ់កាំ.ជ្រួចខុសរបស់ក្រុមប៉ាឡេស្ទីន ៕Thousands in Muslim countries and beyond demonstrate over Israeli  airstrikes | ConchoValleyHomepage.com ប្រភព ៖ TNN World

ធនាគារជាតិត្រៀមចំកម្មវិធី «ទិវាសន្សំអាស៊ាន»មានទាំងការប្រគំតន្រ្តីនិងឈ្នះរង្វាន់ជាច្រើននៅទីរួមខេត្តកំពង់ធំ

0

ធនាគារជាតិបានជូនដំណឹងពីកម្មវិធី «ទិវាសន្សំអាស៊ាន» នៅថ្ងៃទី២៣ តុលា នេះដែលសាធារណជនអាចចូលរួមដោយសេរី ដើម្បីទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឆ្លើយសំណួរយករង្វាន់ ទទួលបានវត្ថុអនុស្សាវរីយ៍ រួមទាំងកម្មវិធីសប្បាយៗជាច្រើនទៀតនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសួនច្បារតាមដងស្ទឹងសែនទីរួមខេត្តកំពង់ធំ។

កម្មវិធី «ទិវាសន្សំអាស៊ាន» និងកម្មវិធីតាំងបង្ហាញពីផលិតផលសន្សំ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានកម្មវិធីដូចជា៖ – ការចាប់ឆ្នោតយករង្វាន់ -ការប្រគំតន្រ្តី
– ការតាំងបង្ហាញពីផលិតផលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ -ការឆ្លើយសំណួរដើម្បីទទួលបានការដូរអនុស្សាវរីយ៍ – ការចាក់បញ្ចាំងវីដេអូ ពាក់ព័ន្ធនឹងការសន្សំ – កម្មវិធីប្រកួតប្រជែងលើប្រធានបទ “សន្សំ” – ការពិភាក្សាអំពី “សារៈសំខាន់នៃការសន្សំ និងការរួមចំណែកពីភាគីពាក់ព័ន្ធដើម្បីជំរុញវប្បធម៌សន្សំ”ដោយអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និង កម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តជាច្រើនដល់ទស្សនិកជនដែលអញ្ជើញចូលទស្សនា។

គួរបញ្ជាក់ថាការរៀបចំ «ទិវាសន្សំអាស៊ាន» គឺដើម្បីចូលរួមចំណែកលើកកម្ពស់និងធ្វើឲ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ក្នុងការលើកកម្ពស់ ការសន្សំនៅ ក្នុង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕May be an image of textMay be a graphic of 2 people and text

ខូចផ្នែកខាងមុខតែបន្តិច ក្រុមហ៊ុនធានារ៉ាប់រងរថយន្តវាយតម្លៃជួសជុលអស់២មុឺនដុល្លារ

0

យោងតាមម្ចាស់គណនីហ្វេកប៊ុក ឈ្មោះ ទិត្យ ស៊ូ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយមានភាពងឿងឆ្ងល់ និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះតម្លៃក្នុងការជួសជុលផ្នែកខាងមុខរថយន្តនៃរថយន្តខ្លួន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ។May be an image of 1 person, car, motorcycle and road

ម្ចាស់គណនីហ្វេកប៊ុក ឈ្មោះ ទិត្យ ស៊ូ បានបង្ហោះថា៖” រថយន្តខូចខាតផ្នែកខាងមុខតែប៉ុណ្ណឹង ក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Asia Insurance និង Toyota Cambodia វាយតម្លៃជួសជុលអស់ 20000$ជាង? ទាំងដែររថយន្តនេះមានតម្លៃតែ 35500$ ទេ។ខ្ញុំបាទជាអតិថិជនទិញរថយន្ត Toyota Rush ពីក្រុមហ៊ុនToyota Cambodia HQ Branch ដោយមានកញ្ចប់ធានារ៉ាប់រងរថយន្តជាមួយ Asia Insurance ។ កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ មានម៉ូតូមួយគ្រឿងបើកមកបុករថយន្តរបស់ខ្ញុំ រងការខូចខាតដូចរូបខាងលើ ប៉ុន្តែនៅពេលយកទៅជួសជុល ឆែកចុះឆែកឡេីងដោយក្រុមហ៊ុនToyota និង មានការដោយធានារ៉ាប់រងរថយន្ត Asia Insurance ពេលចេញមកអស់តម្លៃ 22853.27$ តេីវាសាកសមទេបងប្អូន ? ក្នុងនាមជាអតិថិជន ដែលគាំទ្រ Toyota និង ប្រេីប្រាស់រថយន្ត Toyota ខ្ញុំទទួលយកមិនបានទេ ។ តម្លៃនៃការជុសជុល ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងនេះបដិសេធ មិនជួសជុលឲ្យខ្ញុំទេ ដោយយកលេសថា ចំណាយលើការជួសជុលអស់លេីសពី80% នៃតម្លៃធានា។ ដូច្នេះខ្ញុំទិញកញ្ចប់ធានារ៉ាប់រងធ្វេីអ្វី? តេីវាសាកសមទេ ម៉ូតូបុកប៉ះជាមួយរថយន្ត ខូចខាតអស់ច្រើនយ៉ាងនេះ ដល់ទៅជាង2 មុឺនដុល្លារ? ក្នុងនាមខ្ញុំជាអតិថិជន សូមសំណូមអោយក្រុមហ៊ុនពិនិត្យមេីលឡេីងវិញ លេីតម្លៃការជុសជុល ។ សូមជួយចែករំលែកបន្ត”។

តែយ៉ាងណាមិញ គិតត្រឹមល្ងាចថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៣ នេះ គេមិនទាន់ឃើញមានខាងក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Asia Insurance និង Toyota Cambodia ចេញសេចក្តីប្រកាសបកស្រាយនៅឡើយនោះទេ ខណៈម្ចាស់រថយន្តហាក់សម្តែងការមិនពេញ​ចំពោះតម្លៃជួសជុលដ៏ច្រើនលើសលប់បែបនេះ៕ May be an image of textMay be an image of text that says 'TOYOTA Description BRACKET, ARMS Available Shipment Stock ក្រុមហ៊ុន គឃ៊ីតា (1មេមបុនា) ACTUATOR 01 SUSPEN Qty Sea Sea Amount ELECTRI 44.27 38.18 BEARING 320.18 cow 15% INSTR 323.45 1,229.73 Sea AIRBAG.FF W/MOTOR SHROUD,F GROMMET ENGINE MO ENGINE MOUNTING FRONT LCOOLER OUTLET) SO CONDENSERASSY GRILLE GRILLE, 166.91 ELEMENT COOLER Office Address :Head Office Federation (110), 70.64 10.64 222.18 222.1800USD Tel :023880183 Email :info@toyota.com.kh Website www.toyota.o'May be an image of text that says 'No. TOYOTA 66 Description Shipment ក្រុមហ៊ុន គុយ៊ីតា (ខេមបូនា) TOYOTA CAMBODIA) STEERING WINDSHIELD 70 HINGE 71 72 HOOD Amount HOOD, HOOD, RH W/WASHER CLP 46.09 EXTENSION, BUMPER 436 USD ASSY, FOG, MOULDING, BUMPER INLET CLP SUPPORT RA ASSY, Ho 13.64 W/WASHER USD 133.36 57.27 6,00 RADIATOR MOULDING, RADIATOR RADIATOR 192.73 EMBLEM, RADIATOR Office Address Federation Phum Borey 6.36 9.45 27.55 27.5500 Penh :023880183 Email info@toyota.com.kh Website www.toyota.com.kh'May be an image of ticket stub and text

 

ក្រុមហ៊ុន Honda គ្រោងនឹងបង្ហាញគំរូរថយន្តពាណិជ្ជកម្មអគ្គិសនីដែលអាចប្តូរថ្មបានដោយមិនចាំបាច់សាកថ្ម

0

បរទេស៖ Honda MEV-Van Concept គឺជារថយន្តគំរូពាណិជ្ជកម្មអគ្គិសនីថ្មី ១០០% ដែលអាចប្តូរថ្មបានដោយមិនចាំបាច់រង់ចាំការបញ្ចូលថ្មដូចរថយន្តអគ្គិសនីដទៃទៀតឡើយ ដោយក្រុមហ៊ុនគ្រោងនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Japan Mobility Show 2023 ក្នុងចន្លោះថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា នៅទីក្រុងតូក្យូប្រទេសជប៉ុន។Honda MEV-Van Concept ต้นแบบรถตู้พาณิชย์ไฟฟ้าเปลี่ยนแบตได้ไม่ต้องรอชาร์จ

រថយន្តអគ្គិសនីសេរីថ្មី Honda MEV-Van Concept គឺផ្អែកលើ N-VAN e:. ប៉ុន្តែជំនួសឱ្យការដំឡើងថ្មក្រោមកម្រាលកាប៊ីនដូចម៉ូដែលធម្មតា ក្រុមហ៊ុន Honda បានជ្រើសរើសដំឡើងកញ្ចប់ថ្ម Honda Mobile Power Pack e ដែលអាចជំនួសបានយ៉ាងងាយស្រួល ដោយមិនបាច់បារម្ភពីបញ្ហារង់ចាំយូរក្នុងការសាកថ្មដូចរថយន្តអគ្គិសនីដទៃទៀតឡើយ។Honda MEV-Van electric delivery van concept with removable batteries -  Gizmochina

Honda MEV-Van Concept ក៏បានបំពាក់ដោយកញ្ចប់ថ្មដែលអាចផ្លាស់ប្តូរបាន ដូច្នេះអ្នកប្រើប្រាស់អាចដកថ្មចេញ ហើយសាកវាតាមភាពងាយស្រួលរបស់ពួកគេ បន្ទាប់មកយកថ្មដែលសាកពេញហើយដាក់ចូលវិញ ដូច្នេះរថយន្តនឹងអាចដំណើរការបានភ្លាមៗ។Honda Trials Removable Batteries in Electric Delivery Van Concept

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះក្រុមហ៊ុន Honda មិនទាន់បានបង្ហើបឱ្យដឹងថា តើថ្មដែលអាចផ្លាស់ប្តូរបានរបស់ MEV-Van Concept អាចទៅដល់កម្រិតណានោះទេ។ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានជួរខ្លីជាង N-VAN e ធម្មតាដែលមានគោលបំណងអាចបើកបរបានប្រហែល ២១០ គីឡូម៉ែត្រក្នុងមួយសាកពេញ៕
ប្រភព៖sanook

យុវជន វ៉ាត វ៉ាន់ ឈ្នះពានរង្វាន់ពីអង្គការសហប្រជាជាតិនៃកម្ពុជាលើស្នាដៃសិល្បៈនេះ

0

យុវជន វ៉ាត វ៉ាន់ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញស្នាដៃរបស់ខ្លួនលើការតុបតែងមុខបង្ហាញពីសិល្បៈផ្សេងៗជាពិសេសកាលពីកន្លងទៅនេះគឺស្នាដៃគូរមុខប្រាសាទកោះកេរក្នុងអំឡុងពេលប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។May be an image of 7 people and text

យ៉ាងណាមិញ នាពេលថ្មីៗនេះយុវជនដ៏ឆ្នើមនេះបានឈ្នះពានរង្វាន់ video graphy ទៅលើគំនូរការគូរមុខសិល្បៈចម្រុះពីការប្រកួតប្រជែងស្នាដៃសិល្បៈក្នុងកម្មវិធី ពិពណ៌អនាគតយុវជន ប្រធានបទ (សកម្មភាពអ្នក អនាគតអ្នក) ដែលរៀបចំដោយអង្គការសហប្រជាតិនៃកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ។May be an image of 1 person and text

ជាមួយសមិទ្ធផលនេះ យុវជន វ៉ាត វ៉ាន់ បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី២២ តុលា ដោយបង្ហាញអារម្មណ៍ថា«
សូមអគុណដល់អង្គការសហប្រជាតិនៃកម្ពុជា United Nations in Cambodia / UNFPA Cambodia ម្ដងទៀតដែលបានបង្កើតកម្មវិធីដ៏មានន័យនេះឡើង ដែលអាចឱ្យក្មេងៗជំនាន់ក្រោយដូចជាខ្ញុំ យុវជន រឺពុកម៉ែបងប្អូនបានបង្ហាញស្នាដៃសិល្បៈដែលយើងមានក្នុងការប្រឡងប្រជែងមួយនេះ»។

យុវជនឆ្នើមរូបនេះបន្តទៀតថា «ការលើកទឹកចិត្ត និងការជួយគាំទ្រ ឱ្យតម្លៃមួយនេះពិតជាមានន័យសម្រាប់ខ្ញុំខ្លាំងណាស់។ សង្ឃឹមថាទាំងអស់គ្នាចូលរួមប្រឡងសិល្បៈចម្រុះនៅឆ្នាំក្រោយទាំងអស់គ្នាណា។ ក្លាហាន បង្ហាញអ្វីដែលអ្នកមានទាំងអស់គ្នា។ កុំភ័យខ្លាចនឹងការបរាជ័យ តែត្រូវព្យាយាម ហើយមិនបោះបង់»។May be an image of textគួរបញ្ជាក់ថាលោក វ៉ាត វ៉ាន គឺជាយុវជនខ្មែរមួយរូបត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញ ចេះទាំងការច្រៀង ការសម្តែង ការគូរគំនូរ ជាពិសេសជាសិល្បករម្នាក់ដែលចេះយ៉ាងស្ទាត់ជំនាញទៅការផាត់មុខ គូរគំនូរលើមុខ ឬតុបតែងមុខជាតួអង្គផ្សេងៗ។ ជាក់ស្តែងកម្មវិធីប្រកួត The Voice Cambodia រដូវកាលទី៣ លោកក៏បានចូលរួមប្រកួតផងដែររួមទាំងកម្មវិធីប្រលងជាច្រើនទៀត៕

May be a graphic of 1 person and text that says 'YOUTH FUTURE FAIR សកម្មភាពអ្នក អនាគតអ្នក YOUR TIN- YOUR UTURE ចូលរួមពិព័រណ៍អនាគតយុវជន៖ សកម្មភាពរបស់អ្នក អនាគតរបស់អ្នក ការប្រកួតប្រជែងស្នាដៃសិល្បៈ Join the Youth Future Fair: Your Action Your Future- The Next in Art Competition! LITERARY ARTS VISUAL ARTS PERFORMING MULTI-MEDIA ANY CREATIVE ARTS ARTS ARTS CAMBODIA UNITED NATIONS CAMBODIA ថ្ងៃផុតកំណត់ទទួលពាក្យ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ SUBMISSION DEADLINE 11TH OCTOBER 2023 UNAIDS unicef foeverych HUMAN Programme'

អត្ថប្រយោជន៍និងគុណវិបត្តិនៃគីមឈីជ្រក់ស្ពៃរបស់កូរ៉េ

0

គីមឈី គឺជាអាហារដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកូរ៉េ ហើយក៏ជាអាហារសម្រន់ដែលមានជាតិ fermented ជាមួយនឹងការបន្ថែមអំបិលជាគ្រឿងផ្សំដ៏រឹងមាំ ដូច្នេះការទទួលទានគីមឈីក៏មានអត្ថប្រយោជន៍សុខភាព និងគុណវិបត្តិជាច្រើនដែលអ្នកត្រូវដឹងផងដែរ។Mom's Traditional Kimchi | Authentic Recipe — ahnest kitchen

អត្ថប្រយោជន៍របស់ជ្រក់គីមឈីមានដូចជា៖
-ពង្រឹងមុខងារនៃប្រព័ន្ធភាពស៊ាំ។
-ធ្វើឱ្យសុខភាពបេះដូងកាន់តែរឹងមាំ។
-ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។
-បំបាត់ការរលាក ក៏ដូចជាជួយសម្រកទម្ងន់។
-ធ្វើឱ្យប្រព័ន្ធចងចាំមានភាពប្រសើរឡើង។What is kimchi and how do I use it? | Marion's Kitchen

គុណវិបត្តិរបស់ជ្រក់គីមឈីមានដូចជា៖
-ហើមពោះនៅពេលទទួលទានច្រើនពេក។
-ឈឺក្បាល និងប្រកាំង។
-បង្កើនហានិភ័យនៃជំងឺមហារីក។
-គ្រោះថ្នាក់ខ្លាំងប្រសិនបើបរិភោគគីមឈីដែលខូចហើយ៕What is Kimchi | Learn What Kimchi Is Made of & What It Tastes Like - Cultures For Health