ក្រពើទឹកប្រៃដ៏កម្រត្រូវបានប្រទះឃើញនៅលើឆ្នេរ Marina East នៃប្រទេសសិង្ហបុរី
សិង្ហបុរី ៖ ការភ្ញាក់ផ្អើលមួយត្រូវបានរកឃើញឡើងបន្ទាប់ពីបានប្រទះឃើញពូជសត្វក្រពើទឹកប្រៃដែលជាប្រទេសសត្វល្មូនដ៏កម្រមួយនៅលើពិភពលោកនៅលើឆ្នេរសមុទ្រនៃប្រទេសសិង្ហបុរី។
ព័ត៌មានមួយត្រូវបានចុះផ្សាយថាមានក្រពើមួយក្បាលដែលមានប្រវែងជិត៣ម៉ែត្រឡើងមកលើឆ្នេរ Marina East មុនពេលដែលវាត្រូវគេចាប់បាន និងទីបំផុតបានសម្លាប់កាលពីថ្ងៃទី១២ខែតុលានេះ។
ក្រពើទឹកប្រៃនេះត្រូវបានគេចាត់ទុកថាជាប្រភេទសត្វល្មូតជិតដាច់ពូជថ្នាក់ជាតិមួយប្រភេទត្រូវបានគំរាមកំហែងនិងបំផ្លិចបំផ្លាញដោយព្រៃកោងកាងនៅជាប់ឆ្នេរសមុទ្រនៃប្រទេសសិង្ហបុរី និងបៀតបៀនដល់ជីវិតមនុស្សផងដែរ។ សត្វក្រពើទឹកប្រៃនេះក៏ត្រូវបានគេឃើញថាវាដូចជាក្រពើទូទៅដទៃទៀតដែរ ដែលវាផ្លាស់ទីខ្លួនរបស់វានៅលើច្រាំងនៃឆ្នេរសមុទ្រនៅពេលក្តៅដើម្បីហាលថ្ងៃ។ ម្យ៉ាងវិញទៀត របៀបនៃការរស់នៅរបស់សត្វក្រពើនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នាខ្លាចរអា ព្រោះវាអាចបង្ករការគ្រោះថ្នាក់ដល់មនុស្សរស់នៅតំបន់នោះ និងជាពិសេសគ្រួសារដែលមានកូនតូចៗ។
ដោយមើលឃើញនៅស្ថានការនេះ រដ្ឋាភិបាលសិង្ហបុរីក៏បានចាត់វិធានការ និងបានសម្លាប់ក្រពើនោះកាលពីថ្ងៃទី១២ ខែតុលានេះ។ ទោះជាយ៉ាងណាក៏ដោយក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនក្នុងការសម្លាប់ក្រពើមួយក្បាលនេះ ដោយមិនព្រមស្វែងរកនូវមធ្យោបាយផ្សេងទៀតដើម្បីចាត់សត្វក្រពើនេះក៏ដូចជាអភិរក្សសត្វដ៏កម្រនេះទុក។ ព្រោះសត្វក្រពើនេះវាដូចទៅនឹងសត្វព្រៃដទៃទៀតដែរ គឺមិនបង្កគ្រោះថ្នាក់ទេ ប្រសិនបើមនុស្សស្ថិតនៅចម្ងាយនិងគម្លាតសុវត្ថិភាពមួយពីវា៕
CAN News

















គួរបញ្ជាក់ថានៅព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា មានសេចក្តីរាយការណ៍ថា អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន នៃទីភ្នាក់ងារប៉ូលីសក្រុង Incheon កំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងសកម្មប្រឆាំងនឹងតារាសម្តែងកំពូលផ្តើមដោយអក្សរ “L” និង៧នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន។


កាលនោះ ប្រជាជននៅទីនោះ បានហៅថាក្រុងកែប ឬក្រុង(Cap) តាមភាសាបារាំងដែលមានន័យថា៖ “ជាទីក្រុងជ្រោយ” ដែលមានសណ្ឋានដីលយចូលសមុទ្រ ហើយពាក្យនេះក៍ចេះតែហៅតៗគ្នាថា “កែប” រៀងរហូតមក៕








![Amazon.com : UNLEASHIA] Non-Sticky Dazzle Tint (No.1 Blink) : Beauty & Personal Care](https://m.media-amazon.com/images/I/6147xufvM2L._AC_UF1000,1000_QL80_.jpg)












