បរទេស៖ Honda MEV-Van Concept គឺជារថយន្តគំរូពាណិជ្ជកម្មអគ្គិសនីថ្មី ១០០% ដែលអាចប្តូរថ្មបានដោយមិនចាំបាច់រង់ចាំការបញ្ចូលថ្មដូចរថយន្តអគ្គិសនីដទៃទៀតឡើយ ដោយក្រុមហ៊ុនគ្រោងនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Japan Mobility Show 2023 ក្នុងចន្លោះថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា នៅទីក្រុងតូក្យូប្រទេសជប៉ុន។Honda MEV-Van Concept ต้นแบบรถตู้พาณิชย์ไฟฟ้าเปลี่ยนแบตได้ไม่ต้องรอชาร์จ

រថយន្តអគ្គិសនីសេរីថ្មី Honda MEV-Van Concept គឺផ្អែកលើ N-VAN e:. ប៉ុន្តែជំនួសឱ្យការដំឡើងថ្មក្រោមកម្រាលកាប៊ីនដូចម៉ូដែលធម្មតា ក្រុមហ៊ុន Honda បានជ្រើសរើសដំឡើងកញ្ចប់ថ្ម Honda Mobile Power Pack e ដែលអាចជំនួសបានយ៉ាងងាយស្រួល ដោយមិនបាច់បារម្ភពីបញ្ហារង់ចាំយូរក្នុងការសាកថ្មដូចរថយន្តអគ្គិសនីដទៃទៀតឡើយ។Honda MEV-Van electric delivery van concept with removable batteries -  Gizmochina

Honda MEV-Van Concept ក៏បានបំពាក់ដោយកញ្ចប់ថ្មដែលអាចផ្លាស់ប្តូរបាន ដូច្នេះអ្នកប្រើប្រាស់អាចដកថ្មចេញ ហើយសាកវាតាមភាពងាយស្រួលរបស់ពួកគេ បន្ទាប់មកយកថ្មដែលសាកពេញហើយដាក់ចូលវិញ ដូច្នេះរថយន្តនឹងអាចដំណើរការបានភ្លាមៗ។Honda Trials Removable Batteries in Electric Delivery Van Concept

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះក្រុមហ៊ុន Honda មិនទាន់បានបង្ហើបឱ្យដឹងថា តើថ្មដែលអាចផ្លាស់ប្តូរបានរបស់ MEV-Van Concept អាចទៅដល់កម្រិតណានោះទេ។ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានជួរខ្លីជាង N-VAN e ធម្មតាដែលមានគោលបំណងអាចបើកបរបានប្រហែល ២១០ គីឡូម៉ែត្រក្នុងមួយសាកពេញ៕
ប្រភព៖sanook