Home ព័ត៌មានជាតិ ទាហានថៃបា.ញ់គំរាមជនបរទេសនៅអូរស្មាច់ តែបែរបំភ្លៃព័ត៌មានថាទាហានកម្ពុជាបា.ញ់១១គ្រាប់

ទាហានថៃបា.ញ់គំរាមជនបរទេសនៅអូរស្មាច់ តែបែរបំភ្លៃព័ត៌មានថាទាហានកម្ពុជាបា.ញ់១១គ្រាប់

27
0

លោក Kevin Smith ជាអ្នកផលិតមាតិកាជនជនបរទេស ដែលតែងចុះទៅផ្ដិតយករូបភាព និងវីដេអូអំពីសកម្មភាពឈ្លានពានរបស់ទាហានថៃនៅតាមព្រំដែន បានបង្ហោះវីដេអូមួយដែលបង្ហាញពីការផ្ទុះអាវុ.ធរបស់ទាហានថៃក្នុងអំឡុងពេលលោកចុះយកព័ត៌មានត្រង់ចំណុចដែលពួកគេព័ទ្ធបន្លាលួសនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រោយហេតុការណ៍នេះភាគីថៃមិនត្រឹមតែមិនទទួលស្គាល់ថាវាជាការពិតនោះទេ តែថែមទាំងចោ.ទកម្ពុជាថាបានបា.ញ់គំរាមខ្លួន ចំនួន១១គ្រាប់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ttaCtsLEU-AXT96L0Ff9eV3zoIGCiNSbQDiR8P3Ury9GXktcRvAWVjRtySZaJdPYVMobU-4_9n6LPIoVrNt1Whg0XoEMd3zejLzSUo-zsWKpk0MGBRKDJFi4-nP4SgEKE613cwBITsBehqjWz28WRdTXu79DuPVwxvhJZyY2-QP3lVEstQO4M_S8hSg/s707/photo_2026-05-14_09-38-18%20(3).jpg

យោងតាមវីដេអូដែលបានបង្ហោះនៅលើផេក Kevin Smith KH នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានទាំងរូបភាពនិងលាន់លឺសម្លេងកាំភ្លើងពិតៗ លោក Kevin បានឲ្យដឹងថា យោធាថៃបានបា.ញ់ចំនួន ៤ គ្រាប់ នៅតំបន់ព្រំដែនអូរស្មាច់ ជាទីតាំងដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់លើដែនដីកម្ពុជា។ ប៉ុន្តែភាគីថៃបានអះអាងថា មានការបាញ់តែ ២ គ្រាប់ប៉ុណ្ណោះ។ ភស្តុតាងបង្ហាញផ្ទុយពីការអះអាងនោះ។ នេះគឺជាឯកសារពេញលេញអំពីអ្វីដែលបានកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoNakK0lJlSktufb2iobBLsnyakmhu-YBV4mOlC7-S4WPt13zILMGm8-2o0epY1D3RWi6gxkTDfGmPDfrGhcRnu_4z6DELO3-ILEhTyYk85Nz8u83gYybz_WpLFSroUkc4c7wSViLos1JwWaK_kf9C7Q0Q7KQtNSThkqH2Z43449rZTtC7f73kDVtcdpw/s1280/photo_2026-05-14_09-38-20.jpg

លោក Kevin បានគូសបញ្ជាក់ថា គ្មានការញុះញង់ទេ! ខ្ញុំគ្រាន់តែទៅតំបន់នោះដើម្បីធ្វើការរាយការណ៍ប៉ុណ្ណោះ។ ខ្ញុំមិនបានចូលទៅជិតទីតាំងព្រំដែនខុសច្បាប់ដែលថៃអះអាងនោះទេ។ ខ្ញុំមិនបានបង្កបញ្ហា ឬបង្កការគំរាមកំហែងសន្តិសុខណាមួយឡើយ។ ប្រសិនបើការធ្វើសារព័ត៌មានដោយសន្តិវិធី និងការរាយការណ៍ធម្មតា ត្រូវបានឆ្លើយតបដោយការបាញ់កាំភ្លើង នោះវាមិនមែនជាកង្វល់សម្រាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាសារព្រមានដល់ពិភពលោកទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizvXrfFmozKq_lvFgoASD7SEbb09fCpvcgTNlrYPApmoF33gye9TjhVAkBLsnJ0DPilXXNVO3d7vyv9wB4cXvm_RmsESdUQGPh31VaHd-j4-CbUeii_woAT704zB5_NgYshhC13_XWjOPrAuoGA8A74NUNkLLUvqvrI7l3Rt911wgB2aSXGRfCKL79b90/s1280/photo_2026-05-14_09-38-21%20(2).jpg

បន្ទាប់ពីលោកបានបង្ហោះវីដេអូបង្ហាញពីការបា.ញ់គំរាមរបស់ទាហានថៃបានបន្តិច សារព័ត៌មានថៃបានចាប់ផ្ដើមផ្សាយព័ត៌មានបំភ្លៃថាកងកម្លាំងកម្ពុជាបានបា.ញ់ចំនួន ១១គ្រាប់ នៅច្រកអូស្មាច់។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបដិសេធចោលទាំងស្រុង គឺចាត់ទុកថាជាព័ត៌មានមិនពិត ជាការមួលបង្កាច់ធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3CLyh9iQcQlZuE3KCG8u8PcRwPZvg2v__a5DddiposDD_onImI40mBh-yWYM3XS56OlsstwbK9WJXT_lWodaGeU_hZtaNWR4bePoajx9TgcWNk1GFvadBH_CJ2AjBKAkUyw84JCMCVgMnECc14NpsRK7lGatpan-rPzuOUQMLPuDlyE2y0P2co4fIxdQ/s540/photo_2026-05-14_09-38-18.jpg
ការផ្សព្វផ្សាយនេះ ក៏ត្រូវបានមើលឃើញផងដែរថា គឺជាការបង្កើតព្រឹត្តិការណ៍បំភាន់ ដើម្បីបិទបាំងរឿងពិតមួយផ្សេងទៀត ដែលភាគីថៃធ្លាប់ប្រើជាញឹកញាប់មកហើយកន្លងមក ព្រោះតាមការពិត គឺកងកម្លាំងយោធាថៃទៅវិញទេ ដែលបានបាញ់កាំភ្លើងគំរាមចំនួន ៤គ្រាប់ នៅក្បែរលោក Kevin Smith (ជនជាតិអង់គ្លេស និងជាអ្នកផលិតមាតិកា) ខណៈពេលដែលលោកកំពុងថតវីដេអូបង្ហាញពីសកម្មភាពរំកិលរបងបន្លាលួសចូលដីខ្មែរដោយខុសច្បាប់របស់យោធាថៃ៕