ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅសល់មិនដល់២សប្តាហ៍ទៀតនោះទេ ពោលគឺនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ។image?path=16016425082.jpg
ស្របពេលដែលពេលវាលាកាន់តែកៀក រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញប្រកាសរៀបចំទីកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ទូទាំងខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុកថា៖”ដើម្បីសម្រួលដល់ការស្នាក់នៅ និងការរក្សាកង់-ម៉ូតូរបស់បេក្ខជនដែលមកពីក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ពុំមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់-ម៉ូតូ។ ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ-អង្គភាព និងវត្តអារាម ដែលនៅជិតមណ្ឌលប្រឡង បានសម្របសម្រួលរៀបចំទីកន្លែងស្នាក់នៅ និង ទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការលំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន តាមទីកន្លែងដែលបានរៀបចំជូន”៕May be an image of textMay be an illustration of ticket stub, blueprint and textMay be an image of ticket stub and textMay be an image of ticket stub and text