ពលរដ្ឋមូស្លីមនៅជុំវិញពិភពលោកបាននាំគ្នាដើរដង្ហែរក្បួនបាតុកម្ម ដើម្បីអំពាវនាវឱ្យប្រទេសអ៊ីស្រាអែលឈប់វា.យប្រហា.រមកលើតំបន់ Gaza ក្រោយពីអ៊ីស្រាអែលវា.យប្រហា.រតាមអាកាសយ៉ាងខ្លាំងក្លាអស់រយៈពេល២សប្តាហ៍ ។ ចុងក្រោយ ចំនួនអ្នកស្លា.ប់នៅអ៊ីស្រាអែលស្មើជាង១.៤០០នាក់ ខណៈប៉ាឡេស្ទីនមានអ្នកស្លា.ប់រហូតដល់ជាង៤.១០០នាក់ Muslims protest around world to demand end to Israel's Gaza campaign |  Reuters

រដ្ឋាភិបាលប្រទេសលោកខាងលិចមួយចំនួនបានគាំទ្រការប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល ខណៈបណ្តារដ្ឋមូស្លីមជាច្រើនបានអំពាវនាវឱ្យបញ្ឈប់ការបា.ញ់គ្នាភ្លាមៗ ដោយពលរដ្ឋជាច្រើននាក់មិនពេញចិត្តចំពោះសភាពការណ៍ដែលកើតឡើងនៅតំបន់ Gaza ។

នៅប្រទេសហ្សកដានី មានអ្នកតវ៉ាជាង៦.០០០នាក់បានចេញមកដង្ហែរក្បួននៅកណ្តាលក្រុងអាំម៉ាន ដែលជាទីក្រុងធំ និងមានអ្នកតវ៉ារាប់ពាន់នាក់ទៀតមកប្រជុំគ្នានៅក្បែរស្ថានទូតអ៊ីស្រាអែល ។ បណ្តាអ្នកតវ៉ាបានបង្ហាញការគាំទ្រក្រុមហាម៉ាស់ និងស្នើឱ្យក្រុមហាម៉ាស់វា.យលុ.កអ៊ីស្រាអែលដោយការបា.ញ់កាំជ្រួច ។ ពួកគេបានបង្ហាញការកាន់ជើងក្រុមហាម៉ាស់ ដោយស្រែកខ្លាំងៗថា ៖ «ពួកយើងជាកងទ័ពរបស់អ្នក» ។Muslims protest around world to demand end to Israel's Gaza campaign |  Reuters

ចំណែកនៅប្រទេសថៃវិញ ពលរដ្ឋមូស្លីម និងអ្នកតវ៉ារាប់រយនាក់ដែលគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នាតវ៉ានៅមុខស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដើម្បីអំពាវនាវឱ្យមានការដោះលែងពួកប៉ាឡេស្ទីន ។ អ្នកតវ៉ាម្នាក់និយាយថា ពលរដ្ឋមូស្លីមនៅប៉ាឡេស្ទីនត្រូវអត់ធ្មត់អស់រយៈពេលជាង៧៥ឆ្នាំ ចំពោះការសង្ក.ត់សង្កិ.នរបស់អ៊ីស្រាអែល ប៉ុន្តែមើលទៅ គ្មានអ្នកណាចាប់អារម្មណ៍ពួកគេទេ ។

ក្រៅពីនេះ អ្នកតវ៉ារាប់ពាន់នាក់ក៏បានប្រមូលផ្តុំគ្នាតវ៉ានៅប្រទេសតួកគី និងអេហ្ស៊ីបផងដែរ ដែលប្រទេសទាំងពីរនេះមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលអស់រយៈពេលជាយូរ ដោយពួកគេអំពាវនាវឱ្យអ៊ីស្រាអែលឈប់ទម្លា.ក់គ្រា.ប់បែ.កមកលើតំបន់ Gaza ។Global protests in support of Palestinians, rallies for hostages trapped in  Gaza - October 22, 2023 | Reuters

ដូចគ្នានេះ ពលរដ្ឋមូស្លីមនៅអាមេរិកបានដើរដង្ហែរក្បួនតវ៉ានៅទូទាំងប្រទេសដើម្បីគាំទ្រប៉ាឡេស្ទីន និងស្នើឱ្យបញ្ឈប់ការបា.ញ់នៅតំបន់ Gaza ។ ទោះយ៉ាងណា ពលរដ្ឋនៅរដ្ឋហ្វីឡាដាហ្វៀបានដង្ហែរក្បួនតវ៉ា ដើម្បីថ្កោលទោសការប្រព្រឹត្តរបស់ក្រុមហាម៉ាស់ចំពោះអ្នកស្លា.ប់នៅអ៊ីស្រាអែល ។ ពួកគេបានស្នើឱ្យដោះលែងចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញទាំងអស់ ក្រោយពីក្រុមហាម៉ាស់ចាប់ពលរដ្ឋអ៊ីស្រាអែល និងជនបរទេសធ្វើចំណាប់ខ្មាំងជិត២០០នាក់ ។

សារព័ត៌មាន Reuters រាយការណ៍ថា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ការតវ៉ាបានផ្ទុះឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ ក្រោយពីមន្ត្រីប្រចាំតំបន់ Gaza បញ្ជាក់ថា មានអ្នកស្លា.ប់រាប់រយនាក់ដោយសារហេតុការណ៍ផ្ទុះគ្រា.ប់បែ.កនៅមន្ទីរពេទ្យមួយក្នុងតំបន់ Gaza ។ ក្រុមហាម៉ាស់បញ្ជាក់ថា វាបណ្តាលមកពីការវា.យប្រហា.រតាមអាកាសរបស់អ៊ីស្រាអែល ។ ប៉ុន្តែអ៊ីស្រាអែលឆ្លើយតបវិញថា វាកើតឡើងពីការបាញ់កាំ.ជ្រួចខុសរបស់ក្រុមប៉ាឡេស្ទីន ៕Thousands in Muslim countries and beyond demonstrate over Israeli  airstrikes | ConchoValleyHomepage.com ប្រភព ៖ TNN World