គីមឈី គឺជាអាហារដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកូរ៉េ ហើយក៏ជាអាហារសម្រន់ដែលមានជាតិ fermented ជាមួយនឹងការបន្ថែមអំបិលជាគ្រឿងផ្សំដ៏រឹងមាំ ដូច្នេះការទទួលទានគីមឈីក៏មានអត្ថប្រយោជន៍សុខភាព និងគុណវិបត្តិជាច្រើនដែលអ្នកត្រូវដឹងផងដែរ។
អត្ថប្រយោជន៍របស់ជ្រក់គីមឈីមានដូចជា៖
-ពង្រឹងមុខងារនៃប្រព័ន្ធភាពស៊ាំ។
-ធ្វើឱ្យសុខភាពបេះដូងកាន់តែរឹងមាំ។
-ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។
-បំបាត់ការរលាក ក៏ដូចជាជួយសម្រកទម្ងន់។
-ធ្វើឱ្យប្រព័ន្ធចងចាំមានភាពប្រសើរឡើង។
គុណវិបត្តិរបស់ជ្រក់គីមឈីមានដូចជា៖
-ហើមពោះនៅពេលទទួលទានច្រើនពេក។
-ឈឺក្បាល និងប្រកាំង។
-បង្កើនហានិភ័យនៃជំងឺមហារីក។
-គ្រោះថ្នាក់ខ្លាំងប្រសិនបើបរិភោគគីមឈីដែលខូចហើយ៕










