សង្គ្រាមរុស្សុី និងអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជាង២ឆ្នាំ បានបង្កឱ្យមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត និងរាប់មុឺននាក់ទៀត បានបង្ខំចិត្តចាកចេញពីលំនៅឋាន ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។
ស្របពេលដែរ សង្គ្រាមបានអូសបន្លាយជាង២ឆ្នាំ បានធ្វើឱ្យតំបន់មួយនៅចន្លោះប្រទេសអ៊ុយក្រែន និងរុស្សុី កំពុងរៀបចំរដ្ឋាភិបាលរបស់ខ្លួន ត្រៀមប្រកាសឯករាជ្យ នៅពេលដែលសង្គ្រាមបញ្ចប់។
តំបន់នេះ មានឈ្មោះថា សាធារណរដ្ឋប្រជាមានិត Donetsk (Donetsk People’s Republic) ដែលជាតំបន់មួយស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ៊ុយក្រែន ដែលត្រូវបានលោកពូទីនគាំទ្រពេញទំហឹងសម្រាប់ការផ្តាច់ខ្លួនជាប្រទេសឯករាជ្យ ឬក៏អាចចូលមកជ្រកកោនក្រោម ការដឹកនាំរបស់រដ្ឋរុស្សុីវិញ។
នៅក្នុងស្ថានភាពបែបនេះ សាធារណរដ្ឋប្រជាមានិត Donetsk (Donetsk People’s Republic) នឹងអាចក្លាយជារដ្ឋឯករាជ្យបាន លុះត្រាតែរុស្សុី ឈ្នះសង្គ្រាម បើមិនដូច្នេះទេ ពួកគេនៅតែជាផ្នែកមួយរបស់អ៊ុយក្រែនដដែល។
សូមបញ្ជាក់ផងដែរថា តំបន់នេះ ធ្លាប់ត្រូវបានលោកពូទីន អនុញ្ញាតឱ្យប្រកាសជារដ្ឋឯករាជ្យ តែការប្រកាសនេះមិនត្រូវបានទទួលស្គាល់ពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបនោះទេ ពោលគឺមានតែរុស្សុី និងប្រទេសបេឡារុស្សប៉ុណ្ណោះដែលទទួលស្គាល់៕










