ស៊ីងតាវ៖ អាជ្ញាធរចិនកំពុងតែធ្វើការស៊ើបអង្កេតបន្ទាប់ពីបានឃើញវិដេអូមួយចែកចាយនៅលើបណ្តាញសង្គមដែលបានបង្ហាញពីសកម្មភាពរបស់កម្មករក្នុងររោងចក្រស្រាបៀស៊ីងតាវដ៏ល្បីមួយរបស់ប្រទេសចិននោមដាក់ក្នុងធុងផលិតមួយ។ ពួកគេជឿជាក់ថា ការធ្វើបែបនេះប្រហែលទំនងជាធាតុផ្សំដ៏សំខាន់នៅក្នុងការបង្កើនរសជាតិស្រាបៀរដ៏ពេញនិយមនេះបានមួយកម្រិតទៀត។
ស៊ីងតាវគឺជាម៉ាកស្រាបៀរដ៏ល្បីមួយរបស់ប្រទេសចិននិងពេញនិយមបំផុតទាំងក្នុងនិងក្រៅប្រទេស។ ឃ្លីបនោះត្រូវបានគេចែកចាយតាមរយៈប្រព័ន្ធអ៊ីនធើណែតកាលពីថ្ងៃព្រហស្បតិ៍ទី19ខែតុលាកន្លងទីនេះ ដែលការទស្សនារហូតដល់ទៅជាង១០លាន Views ឯណ្ណោះ ដោយកម្មកររូបនោះបានស្លៀកនូវឯកសណ្ឋានរបស់ក្រុមហ៊ុន ពាក់មួកសុវត្ថិភាពនៅលើក្បាល ហើយបានឡើងទៅលើជញ្ជាំងដ៏ខ្ពស់ រួចក៏បានចូលទៅក្នុងធុងមួយមុនពេលដែលធ្វើការបត់ជើងតូចដាក់ក្នុងនោះ។
តាមរយៈការផ្សាយរបស់គេហទំព័រ National Business Daily បាននិយាយថាអ្នកដែលថតវិដេអូនោះមិនមែនជាបុគ្គលិកដែលធ្វើការនៅទីនោះទេ។
កាលពីថ្ងៃសុក្រទី២០ខែតុលានេះ ការិយាល័យត្រួតពិនិត្យទីផ្សារនិងរដ្ឋបាលនាទីក្រុង Pingdu ដែលជាកន្លែងរោងចក្រផលិតស្រាបៀរនោះ រួមទាំងមន្ត្រីប៉ូលីសបានចុះទៅធ្វើការស៊ើបអង្កេតភ្លាមៗ ដោយចុះទៅសង្កេតនៅកន្លែងកើតហេតុផ្ទាល់តែម្តងបន្ទាប់ពីវិដេអូនោះបានបង្ហោះនៅលើអ៊ីនធើណែត។ ចំណែកធាតុផ្សំសំខាន់ៗរបស់ស្រាបៀរយ៉ាងណានោះនៅតែមិនទាន់បានបង្ហើបនៅឡើយទេ។
បុរសម្នាក់ក៏បានសម្តែងនូវការហួសចិត្តនិងបាននិយាយថា ៖ « រឿងល្អដែលខ្ញុំចេះមិនផឹកស្រា បៀរ ប៉ុន្តែជារឿងដែលស្ទើរតែមិនគួរឲ្យជឿទេ ប្រសិនបើម៉ាកយីហោដ៏ល្បីនេះនឹងត្រូវបានត្រូវបានបិទទ្វារដោយសារតែរឿងនេះ៕
BBC News










