ធនាគារជាតិបានជូនដំណឹងពីកម្មវិធី «ទិវាសន្សំអាស៊ាន» នៅថ្ងៃទី២៣ តុលា នេះដែលសាធារណជនអាចចូលរួមដោយសេរី ដើម្បីទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឆ្លើយសំណួរយករង្វាន់ ទទួលបានវត្ថុអនុស្សាវរីយ៍ រួមទាំងកម្មវិធីសប្បាយៗជាច្រើនទៀតនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសួនច្បារតាមដងស្ទឹងសែនទីរួមខេត្តកំពង់ធំ។
កម្មវិធី «ទិវាសន្សំអាស៊ាន» និងកម្មវិធីតាំងបង្ហាញពីផលិតផលសន្សំ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានកម្មវិធីដូចជា៖ – ការចាប់ឆ្នោតយករង្វាន់ -ការប្រគំតន្រ្តី
– ការតាំងបង្ហាញពីផលិតផលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ -ការឆ្លើយសំណួរដើម្បីទទួលបានការដូរអនុស្សាវរីយ៍ – ការចាក់បញ្ចាំងវីដេអូ ពាក់ព័ន្ធនឹងការសន្សំ – កម្មវិធីប្រកួតប្រជែងលើប្រធានបទ “សន្សំ” – ការពិភាក្សាអំពី “សារៈសំខាន់នៃការសន្សំ និងការរួមចំណែកពីភាគីពាក់ព័ន្ធដើម្បីជំរុញវប្បធម៌សន្សំ”ដោយអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និង កម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តជាច្រើនដល់ទស្សនិកជនដែលអញ្ជើញចូលទស្សនា។
គួរបញ្ជាក់ថាការរៀបចំ «ទិវាសន្សំអាស៊ាន» គឺដើម្បីចូលរួមចំណែកលើកកម្ពស់និងធ្វើឲ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ក្នុងការលើកកម្ពស់ ការសន្សំនៅ ក្នុង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕











