ផ្សារបណ្តែតទឹកនៅប្រទេសថៃស្ងប់ស្ងាត់ភ្ញៀវទេសចរមកកម្សាន្ត
ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា ក្រោយប្រទេសថៃឆ្លងកាត់ដំណាក់កាលឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងវិធានការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានរួចមក ប៉ុន្តែស្ថានភាពទេសចរណ៍នៅតំបន់ផ្សារបណ្តែតទឹក «ដាំណឺនសាឌួក» ស្ថិតក្នុងខេត្តរាជបុរី និងផ្សារបណ្តែតទឹក «អាំផាវ៉ា» ស្ថិតក្នុងខេត្តសមុទ្រសង់ក្រាម មានសភាពស្ងប់ស្ងាត់ភ្ញៀវទេសចរមកកម្សាន្ត ។ ហេតុនេះ អ្នកប្រកបអាជីវកម្ម និងសេវាកម្មក្នុងតំបន់ទាំងពីរបានស្នើឱ្យរដ្ឋាភិបាលចេញវិធានការជំរុញវិស័យទេសចរណ៍បន្ថែមទៀត ។
បើទោះជាស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្រាលមួយរយៈនៅប្រទេសថៃ ប៉ុន្តែផ្សារបណ្តែតទឹក «អាំផាវ៉ា» ស្ថិតក្នុងខេត្តសមុទ្រសង់ក្រាម ស្ទើរតែគ្មានភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេសមកកម្សាន្តទេ ។ គេសង្កេតឃើញថា ហាងលក់ដូរជាច្រើនកន្លែងបានបិទទ្វារជាបន្តបន្ទាប់ និងប្រកាសលក់ហាងប្រមាណ៨០% ។
តាមការសាកសួរម្ចាស់ហាងលក់ដូរជាច្រើននាក់ទទួលស្គាល់ថា ក្រៅពីចំនួនភ្ញៀវទេសចរបានធ្លាក់ចុះហើយ មួយរយៈចុងក្រោយនេះ តម្លៃជួលហាងលក់ដូរ ក៏បានកើនឡើងផងដែរ ។ ដូច្នេះ ធ្វើឱ្យពួកគេគ្មានប្រាក់បង់ឈ្នួលតូប និងមិនអាចតស៊ូបន្តទៀតឡើយ ។
ចំណែកផ្សារបណ្តែតទឹក «ដាំណឺនសាឌួក» ស្ថិតក្នុងខេត្តរាជបុរី ដែលជាផ្សារបណ្តែតទឹកល្បីល្បាញនៅប្រទេសថៃ បើទោះជាមានភ្ញៀវទេសចរបរទេសមកដើរកម្សាន្ត និងស្នាក់នៅទីនេះក្តី ប៉ុន្តែមានចំនួនមិនច្រើន ជាពិសេស ភ្ញៀវទេសចរចិនមកកម្សាន្តនៅទីនេះមិនច្រើនដូចពេលមុនទេ ។
អ្នកនាង Supharadee Sukkasem នាយកក្រុមអភិរក្សផ្សារបណ្តែតទឹក «ដាំណឺនសាឌួក» បានអំពាវនាវឱ្យរដ្ឋាភិបាលជំរុញចាត់វិធានការជំរុញវិស័យទេសចរណ៍បន្ថែមទៀត ក្រៅពីការលើកលែងទិដ្ឋាការឱ្យភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ ។ អ្នកនាងស្នើឱ្យរដ្ឋាភិបាលចេញវិធានការអញ្ជើញភ្ញៀវទេសចរនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស ភ្ញៀវទេសចរសិង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីនមកប្រទេសថៃ ដោយសារពួកគេបានចំណាយប្រាក់ខ្ពស់ពេលដើរកម្សាន្ត ។ លើសពីនេះ រដ្ឋាភិបាលក៏ត្រូវជំរុញវិស័យទេសចរណ៍ឱ្យជនជាតិថៃដើរកម្សាន្តក្នុងប្រទេសថៃផងដែរ ។
អ្នកប្រកបអាជីវកម្មក្នុងតំបន់ទេសចរណ៍សង្ឃឹមថា ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចរបន្ថែមទៀត ក្រោយពីគណៈរដ្ឋមន្ត្រីអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ អាចស្នាក់នៅប្រទេសថៃបានរយៈពេល៣០ថ្ងៃដោយមិនគិតថ្លៃទិដ្ឋាការ គឺអនុវត្តចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងអំឡុងពេលនេះ គឺជាអំឡុងពេលដើរកម្សាន្តរបស់ភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងកិច្ចការបរទេស ៕
ប្រភព ៖ Thai PBS


បន្ទាប់ពីត្រឡប់មកពីប្រទេសបារាំងវិញ Angelababy បានប្រឈមមុខនឹង រលកនៃការធ្វើពហិការ ពីទស្សនិកជនចិន ដែលជឿថានាងបំពានលើបទប្បញ្ញត្តិសម្រាប់អ្នកសំដែងដែលចេញដោយអាជ្ញាធរចិន រួមទាំងបទប្បញ្ញត្តិសិល្បៈ។ ចាប់តាំងពីចុងខែកញ្ញា រហូតមកដល់ពេលនេះ តារាស្រីរូបនេះបានអវត្តមានពីការថតរឿង និងការបង្ហាញខ្លួនជាសាធារណៈផងដែរ។
Angelababy ចាប់ផ្ដើមអាជីពសិល្បៈនៅអាយុ ១៣ឆ្នាំ ជាតារាបង្ហាញម៉ូដនៅហុងកុង។ នៅពេលអាយុ ១៧ ឆ្នាំនាងបានទៅប្រទេសចិនដើម្បីអភិវឌ្ឍអាជីពរបស់នាងនិងផ្សព្វផ្សាយខ្សែភាពយន្ត។ ក្រុមហ៊ុនគ្រប់គ្រងរបស់ Angelababy បានជួយតារាស្រីរូបនេះឱ្យសម្តែងក្នុង ក្នុងខ្សែភាពយន្តជាច្រើនប៉ុន្តែក៏ប្រឈមនឹងការរិះគន់ពីទស្សនិកជនដូចគ្នាដោយសារតែការសម្តែងរបស់នាងមានភាពចន្លោះខ្វះខាតសូម្បីតែឈុតធម្មតារហូតលើកឡើងថានាងគ្មានវិជ្ជាជីវៈចំពោះក្នុងការសម្តែង។
យ៉ាងណាមិញ Angelababy បានក្លាយជាតារាល្បីមានប្រជាប្រិយភាពពេញបណ្ដាញសង្គមជាមួយនឹងប្រធានបទទាក់ទងនឹងសម្រស់ និងជីវិតស្នេហា បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងជាមួយ Huang Xiaoming ដែលជាតារាសម្តែងដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិនក្នុងទសវត្សរ៍មុន ចាប់តាំងពីឆ្នាំ២០១០ នៅពេលថត MV ជាមួយគ្នា។ ចាប់តាំងពីពេលនោះមក ដំណឹងទាក់ទងនឹងរឿងស្នេហារបស់មនុស្សទាំងពីរតែងតែក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម។ អ្នកទាំងពីរមិនបាននិយាយពីទំនាក់ទំនងរបស់ពួកគេរហូតដល់ពួកគេបានសំបុត្ររៀបការក្នុងឆ្នាំ ២០១៤។
ក្នុងរយៈពេលពីរឆ្នាំមកនេះ តំណែងរបស់ Angelababy បានរង្គោះរង្គើក្នុងវិស័យសិល្បៈ ដោយសារតែទទួលបានការរិះគន់ខ្លាំងពេកចំពោះការសម្ដែងក្នុងរឿងមុនៗ។ក្រោយមក Angelababy បានផ្តោតលើការជ្រើសរើសភាពយន្តដែលមានគុណភាពជាមួយនឹងក្រុមការងារជំនាញបន្ថែមទៀត ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងកេរ្តិ៍ឈ្មោះរបស់នាង។ Angelababy ក៏ត្រូវបានអ្នកគាំទ្រត្អូញត្អែរលើម៉ូតសំលៀកបំពាក់របស់នាង និងជម្រើសនៃគម្រោងភាពយន្ត។ ពួកគេតែងតែបង្កើតរលក នៃការតវ៉ា នៅលើអ៊ីនធឺណិត ប្រសិនបើពួកគេមិនពេញចិត្តនឹងរបៀបស្លៀកពាក់របស់នាងនៅពេលចូលរួមព្រឹត្តិការណ៍នានា។ លើសពីនេះ Angelababy ត្រូវបានគេចាត់ទុកថាជាតារាមានអ្នកគាំទ្រច្រើនប៉ុន្តែសមត្ថភាពសម្ដែងខ្សោយនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។
:max_bytes(150000):strip_icc():focal(750x404:752x406)/bleu-royal-diamond-christies-110823-2-77201b5d48c3447e8a5b0b30d94176e0.jpg)
Bleu Royal មានទម្ងន់ ១៧.៦១ ការ៉ាត់ ដែលជាពូជដ៏កម្រមួយនៅក្នុងពិភពលោក។ ត្បូងពេជ្រពណ៌ខៀវបង្កើតបានត្រឹមតែ 0.02% នៃពេជ្រដែលបានជីកយករ៉ែ ហើយមានតែ ១% ប៉ុណ្ណោះដែលឈានដល់កម្រិតពណ៌ខ្ពស់បំផុតហើយ Bleu Royal ស្ថិតក្នុងចំណោម១%នោះ ។
Bleu Royal ត្រូវបានតម្កល់នៅលើចិញ្ចៀនដែលមានពេជ្រពណ៌សពីរនៅសងខាងមានទម្ងន់ប្រហែល ៣ ការ៉ាត់។ បច្ចុប្បន្ន ឯតទគ្គកម្មសម្រាប់ពេជ្រពណ៌ខៀវថ្លៃបំផុតជារបស់ Oppenheimer Blue ទម្ងន់ ១៤.៦២ ការ៉ាត់ លក់បានជាង ៥៧.៥ លានដុល្លារក្នុងឆ្នាំ២០១៦៕






ប្រភព ៖ China Face


:max_bytes(150000):strip_icc():focal(1559x504:1561x506)/Blackpink-jennie-061323-02-758169251c384989b14fdb493e85a60d.jpg)














.jpg)
ប្រភព ៖ khaosod




