ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កងកម្លាំងសមត្ថកិច្ចប្រទេសថៃបានសហការគ្នាចាប់ខ្លួនព្រះសង្ឃ១អង្គ ដែលគង់នៅវត្តណយណក ស្រុកមឿងនុនថៈបុរី ព្រមទាំងរឹបអូសយកកាំភ្លើ.ងខ្លី១ដើម និងគ្រា.ប់កាំភ្លើ.ងចំនួន៣គ្រាប់ទៀត ។ ការចាប់ខ្លួនព្រះសង្ឃនេះ បានធ្វើឡើងនៅចំណតរថយន្តនៅមុខហាងលក់ទំនិញ TESCO Lotus ស្ថិតនៅឃុំបាងក្រាសរ ស្រុកមឿងនុនថៈបុរី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។รวบ! หลวงพี่พกปืน เดินห้างดัง : PPTVHD36

សមត្ថកិច្ចឱ្យដឹងថា បានទទួលពាក្យបណ្តឹងពីពលរដ្ឋថា មានព្រះសង្ឃ១អង្គបានយកកាំភ្លើងមកជាមួយ និងនិមន្តនៅក្នុងហាងលក់ទំនិញ ។ ហេតុនេះ សមត្ថកិច្ចក៏ប្រញាប់បញ្ជូនកងកម្លាំងទៅត្រួតពិនិត្យនៅកន្លែងនោះ ហើយប្រទះឃើញព្រះសង្ឃអង្គនេះ ។ តាមរយៈការសាកសួរឱ្យដឹងថា ព្រះសង្ឃមានព្រះនាម Arkom Khamphamai ព្រះជន្ម៣០ព្រះវស្សា បន្ទាប់មក សមត្ថកិច្ចក៏សុំឆែកឆេររាងកាយ ស្រាប់តែប្រទះឃើញកាំភ្លើ.ងខ្លី១ដើម ដែលលាក់ទុកនៅបរិវេណចង្កេះ ។ ដូច្នេះ សមត្ថកិច្ចក៏បាននាំខ្លួនព្រះសង្ឃមកប៉ុស្តិ៍ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។May be an image of 1 person and text that says 'กรรม กรรมกรข่าว'

ព្រះសង្ឃព្រះនាម Arkom Khamphamai សារភាពថា បានទិញកាំភ្លើងនេះពីមិត្តភក្តិម្នាក់ក្នុងតម្លៃ៣ម៉ឺនបាត តាំងពីព្រះអង្គមិនទាន់បួសជាព្រះសង្ឃម៉្លេះ ។ នៅពេលបួសបាន១វស្សា ព្រះអង្គគិតថា នឹងមិនសឹកទេ ហើយព្រះអង្គចង់ទៅប្រគល់បន្ទប់ស្នាក់នៅ និងជញ្ជូនអីវ៉ាន់ចេញពីបន្ទប់ ។ រីឯកាំភ្លើងនេះ ព្រះអង្គប្រុងយកទៅផ្ញើនឹងប្អូនឱ្យរក្សាទុក ប៉ុន្តែស្រាប់តែសមត្ថកិច្ចចាប់ខ្លួនមុន ។May be an image of text that says 'กรรมกรข่าว มกร ข่าว'

ក្រោយពីសមត្ថកិច្ចចាប់ខ្លួនព្រះសង្ឃ Arkom Khamphamai សមត្ថកិច្ចក៏បានធ្វើការផ្សឹកព្រះអង្គនៅចំពោះមុខព្រះពុទ្ធរូប ព្រមទាំងផ្លាស់ប្តូរស្បង់លោកចេញផងដែរ ដើម្បីនាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសចាត់ផ្លូវតាមផ្លូវច្បាប់ ។ ចំពោះបទចោទប្រកាន់ គឺព្រះសង្ឃបានកាន់កា.ប់កាំភ្លើ.ង និងគ្រា.ប់កាំភ្លើ.ង ហើយនិមន្តនៅតាមទីកន្លែងសាធារណៈដោយគ្មានការអនុញ្ញាត និងគ្មានហេតុផល ។ ជំហានដំបូង សមត្ថកិច្ចបានត្រួតពិនិត្យកាំភ្លើ.ងនេះឃើញថា គ្មានលិខិតអនុញ្ញាតកា.ន់កាប់ទេ ៕ ប្រភព ៖ 3Plus News