ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា ក្រោយប្រទេសថៃឆ្លងកាត់ដំណាក់កាលឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងវិធានការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានរួចមក ប៉ុន្តែស្ថានភាពទេសចរណ៍នៅតំបន់ផ្សារបណ្តែតទឹក «ដាំណឺនសាឌួក» ស្ថិតក្នុងខេត្តរាជបុរី និងផ្សារបណ្តែតទឹក «អាំផាវ៉ា» ស្ថិតក្នុងខេត្តសមុទ្រសង់ក្រាម មានសភាពស្ងប់ស្ងាត់ភ្ញៀវទេសចរមកកម្សាន្ត ។ ហេតុនេះ អ្នកប្រកបអាជីវកម្ម និងសេវាកម្មក្នុងតំបន់ទាំងពីរបានស្នើឱ្យរដ្ឋាភិបាលចេញវិធានការជំរុញវិស័យទេសចរណ៍បន្ថែមទៀត ។ตลาดน้ำดำเนินสะดวก - อัมพวา ยังซบเซา วอนรัฐกระตุ้นท่องเที่ยวเพิ่ม | Thai  PBS News ข่าวไทยพีบีเอส

បើទោះជាស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្រាលមួយរយៈនៅប្រទេសថៃ ប៉ុន្តែផ្សារបណ្តែតទឹក «អាំផាវ៉ា» ស្ថិតក្នុងខេត្តសមុទ្រសង់ក្រាម ស្ទើរតែគ្មានភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេសមកកម្សាន្តទេ ។ គេសង្កេតឃើញថា ហាងលក់ដូរជាច្រើនកន្លែងបានបិទទ្វារជាបន្តបន្ទាប់ និងប្រកាសលក់ហាងប្រមាណ៨០% ។

តាមការសាកសួរម្ចាស់ហាងលក់ដូរជាច្រើននាក់ទទួលស្គាល់ថា ក្រៅពីចំនួនភ្ញៀវទេសចរបានធ្លាក់ចុះហើយ មួយរយៈចុងក្រោយនេះ តម្លៃជួលហាងលក់ដូរ ក៏បានកើនឡើងផងដែរ ។ ដូច្នេះ ធ្វើឱ្យពួកគេគ្មានប្រាក់បង់ឈ្នួលតូប និងមិនអាចតស៊ូបន្តទៀតឡើយ ។ตลาดน้ำอัมพวา' ฟุบไม่ฟื้น กับมนต์เสน่ห์ที่เลือนหาย

ចំណែកផ្សារបណ្តែតទឹក «ដាំណឺនសាឌួក» ស្ថិតក្នុងខេត្តរាជបុរី ដែលជាផ្សារបណ្តែតទឹកល្បីល្បាញនៅប្រទេសថៃ បើទោះជាមានភ្ញៀវទេសចរបរទេសមកដើរកម្សាន្ត និងស្នាក់នៅទីនេះក្តី ប៉ុន្តែមានចំនួនមិនច្រើន ជាពិសេស ភ្ញៀវទេសចរចិនមកកម្សាន្តនៅទីនេះមិនច្រើនដូចពេលមុនទេ ។

អ្នកនាង Supharadee Sukkasem នាយកក្រុមអភិរក្សផ្សារបណ្តែតទឹក «ដាំណឺនសាឌួក» បានអំពាវនាវឱ្យរដ្ឋាភិបាលជំរុញចាត់វិធានការជំរុញវិស័យទេសចរណ៍បន្ថែមទៀត ក្រៅពីការលើកលែងទិដ្ឋាការឱ្យភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ ។ អ្នកនាងស្នើឱ្យរដ្ឋាភិបាលចេញវិធានការអញ្ជើញភ្ញៀវទេសចរនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស ភ្ញៀវទេសចរសិង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីនមកប្រទេសថៃ ដោយសារពួកគេបានចំណាយប្រាក់ខ្ពស់ពេលដើរកម្សាន្ត ។ លើសពីនេះ រដ្ឋាភិបាលក៏ត្រូវជំរុញវិស័យទេសចរណ៍ឱ្យជនជាតិថៃដើរកម្សាន្តក្នុងប្រទេសថៃផងដែរ ។ตลาดน้ำอัมพวา' ฟุบไม่ฟื้น กับมนต์เสน่ห์ที่เลือนหาย

អ្នកប្រកបអាជីវកម្មក្នុងតំបន់ទេសចរណ៍សង្ឃឹមថា ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចរបន្ថែមទៀត ក្រោយពីគណៈរដ្ឋមន្ត្រីអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ អាចស្នាក់នៅប្រទេសថៃបានរយៈពេល៣០ថ្ងៃដោយមិនគិតថ្លៃទិដ្ឋាការ គឺអនុវត្តចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងអំឡុងពេលនេះ គឺជាអំឡុងពេលដើរកម្សាន្តរបស់ភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងកិច្ចការបរទេស ៕ตลาดน้ำอัมพวา' ฟุบไม่ฟื้น กับมนต์เสน่ห์ที่เลือนหาย ប្រភព ៖ Thai PBS