នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានចេញសេចក្តីប្រកាសដល់សាធារណជនស្តីអំពីការផ្អាកឱ្យចូលថ្វាយបង្គំ ព្រះធម្មវនវាសី ចន្ទមុនី។

នៅក្នុងសេចក្តីប្រកាសនោះបានលើកឡើងថា៖”វត្តចន្ទប្បជោត្តនារាម សូមប្រកាស ដំណឹងស្តីពីការផ្អាកចូលថ្វាយបង្គំ ព្រះធម្មវនវាសី ចន្ទមុនី ក្នុងរូបភាពសុំទឹក ឬមើលជំងឺផ្សេងៗ ហើយលើកលែងតែការមកធ្វើបុណ្យបំពេញកុសល និងបដិបត្តិចម្រើនព្រះធម៌ជាប្រក្រតីធម្មតា។ ហេតុដូច្នេះ គណៈគ្រប់គ្រងវត្ត បានសម្រេចផ្អាកការអនុញ្ញាតឱ្យសាធារណជនទាំងអស់(ក្នុង និង ក្រៅប្រទេស) ចូលថ្វាយបង្គំ ព្រះធម្មវនវាសី ចន្ទមុនី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មាន ការជូនដំណឹងផ្លូវការជាថ្មី”៕