កីឡាការិនី ស្រួង ភាវី បានធ្វើឱ្យប្រជាជនកម្ពុជាសម្តែងក្តីមោទនភាពយ៉ាងខ្លាំងព្រោះកីឡាករិនីរូបនេះជានិច្ចកាលតែងតែលើកស្ទួយប្រទេសកំណើតខណៈនាពេលថ្មីៗនេះទៀតសោតទើបតែទទួលបានពានរង្វាន់នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង។ ក្នុងឱកាសនេះដែរ តារាស្រី ពេជ្រ ចរណៃ បានពោលពាក្យយ៉ាងមានន័យទៅកាន់កីឡាការិនី ស្រួង ភាវី ។May be an image of 1 person and text

នៅលើបណ្តាញសង្គមរបស់ ពេជ្រ ចរណៃល្បុក្កតោខ្មែរ បានរៀបរាប់ទៅកាន់លោកស្រី ស្រួង ភាវី ថា«មនុស្សល្អរបស់ខ្ញុំ បងស្រីល្អពេកហើយ រាល់គ្រប់ទង្វើល្អរបស់បង ខ្ញុំនិងប្រជាជនខ្មែរនិងចងចាំជានិច្ច បងស្រីបានធ្វើច្រើនណាស់សម្រាប់លើកមុខមាត់ប្រទេសជាតិយើង»។ កីឡាការិនី ស្រួង ភាវី ត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ Asia Special Award 2023 ដែលរៀបចំដោយ Asia Model Festival កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើទឹកដីកូរ៉េខាងត្បូង។ ក្នុងអំឡុងពេលកីឡាការិនី ស្រួង ភាវី ឡើងទទួលពានរង្វាន់ខាងលើនេះលោកស្រីបានស្លៀកសំលៀកបំពាក់បែបខ្មែរដែលច្នៃម៉ូតឡើងយ៉ាងពិសេសលម្អទៅដោយក្បូរក្បាច់រចនា មានរូបនាគ ដំរី និងហង្ស ដែលក្រណាត់សូត្រនេះរក្សាទុកជាយូរឆ្នាំណាស់មកហើយ។May be an image of 1 person and flute

អ្វីដែលកាន់តែពិសេសនោះ កីឡាការិនីរូបនេះបានបង្ហើបទៅកាន់ជនជាតិកូរ៉េដែលបានចោតសួរខ្លួន ដោយលោកស្រីបង្ហើបថាធនធានកម្ពុជាមានច្រើនទៀតណាស់ដូចជាខ្លួនដែរ ព្រមទាំងប្តេជ្ញានឹងខិតខំបន្ថែមទៀតដើម្បីប្រជាជនកម្ពុជា។May be an image of 1 person and text

គួរបញ្ជាក់ថា កញ្ញា ពេជ្រ ចរណៃ និងកីឡាករិនី ស្រួង ភាវី សុទ្ធតែជាបុគ្គលគម្រូនៅក្នុងសង្គមដោយខាងកញ្ញា ពេជ្រ ចរណៃ បានលើកស្ទួយក្បាច់គុនល្បុក្កតោខ្មែរបានហ្វឹកហាត់ ក្បាច់គុនបុរាណនេះនិងជួយបង្ហាត់ទៅអ្នកជំនាន់ក្រោយទៀត។ ចំណែកឯកីឡាករិនី ស្រួង ភាវី បានសាងគុណសម្បតិ្តយ៉ាងច្រើនជូនប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តាមរយៈថ្វីដៃដ៏ចំណាននៃកីឡាស៊្នូកឃ័រប៊ីយ៉ាការ៉ុម៕May be an image of 1 person and performing martial arts