Jennie សមាជិកក្រុម BLACKPINK បានបង្ហាញតាមរយៈ Weverse ថានាងមានការភ្ញាក់ផ្អើល និងកាដូដ៏ធំមួយសម្រាប់អ្នកគាំទ្រជាទីស្រឡាញ់របស់នាង។ ការបង្ហើបដំណឹងល្អនេះធ្វើឡើងបន្ទាប់ពី Jennie ទទួលបានចំណាត់ថ្នាក់កំពូលក្នុងតារាងតន្ត្រីអន្តរជាតិជាមួយនឹងបទទោល “You & Me” និងទទួលបានភាពជោគជ័យជាមួយនឹងបទចម្រៀងសហការ “One Of The Girls” ជាមួយតារាចម្រៀង The Weeknd និង Lily-Rose Depp។Jennie Christmas Outfit Sale Online, SAVE 33% - abaroadrive.com

តាមរយៈកម្មវិធីអ្នកគាំទ្រ តារារូបនេះបានសរសេរថា «វាហាក់បីដូចជាអាកាសធាតុបានប្រែជាត្រជាក់ខ្លាំង។ តើអ្នកទាំងអស់គ្នាថែរក្សាខ្លួនដោយរបៀបណា? និយាយតាមត្រង់ទៅ ខ្ញុំបានគិតចង់ cover ចម្រៀងមួយបទសម្រាប់ថ្ងៃបុណ្យនេះ ប៉ុន្តែខ្ញុំគិតថាវានឹងមានន័យជាងប្រសិនបើ BLINK ជ្រើសរើសបទចម្រៀងរួមគ្នា ជាជាងជ្រើសរើសវាតែម្នាក់ឯង… អ្នកទាំងអស់គ្នាដឹងថាខ្ញុំនឹកអ្នកទាំងអស់គ្នា…»។Blackpink's Jennie Kim Talks 'The Idol' and Why She Joined the Series – The  Hollywood Reporter

តាមរយៈពាក្យសម្តីនេះសមាជិកក្រុម BLACKPINK រូបនេះបង្ហាញពីផែនការរបស់ខ្លួនក្នុងការ cover បទ Christmas ដូចនេះខែធ្នូនឹងក្លាយជាខែដ៏អស្ចារ្យជាងធម្មតាសម្រាប់អ្នកគាំទ្រ ដែលពេលនេះ Jennie នឹងធ្វើឱ្យគ្រប់គ្នារីករាយជាមួយនឹងទឹកដមសម្លេងដ៏ពីរោះរបស់តារាចម្រៀងរូបនេះ។Blackpink's Jennie Exits Concert Due to 'Deteriorating Condition'

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែ Jennie ប៉ុណ្ណោះទេដែលមានគម្រោងជូនកាដូទៅកាន់ហ្វេន ជាក់ស្តែង Rosé សមាជិករួមក្រុមក៏មានកាដូជូនហ្វេននាខែធ្នូនេះដូចគ្នា ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបសម្រាប់រដូវកាល Christmas ៕