ប្រទេសចិន ៖ សារព័ត៌មានចិនរាយការណ៍ថា នៅថ្ងៃចាប់ផ្តើមរដូវរងា គេសង្កេតឃើញថា ព្រិលដំបូងនៅឆ្នាំ២០២៣នេះ បានធ្លាក់ចុះមកតាមតំបន់មួយចំនួននៅភាគខាងជើងប្រទេសចិន ។ ចំណែកតំបន់ជាច្រើនទៀតរបស់ចិន ក៏បានដាក់លក់ទំនិញទេសចរណ៍ក្នុងរដូវរងា ឬរៀបចំកម្មវិធីទេសចរណ៍រដូវរងាផងដែរ ។Harbin Travel Guide: China's Winter Wonderland

ទីក្រុងហ៊ូលុនប៉ៃអឺ បានបើកគម្រោងដំណើរកម្សាន្តរដូវរងា ដែលមានគុណភាពល្អចំនួន១០គម្រោង ព្រមទាំងគម្រោងដំណើរកម្សាន្តឆ្លងកាត់ព្រំដែនចំនួន២គម្រោងទៀត ។ លើសពីនេះ ទីក្រុងហ៊ូលុនប៉ៃអឺ ក៏បានរៀបចំកម្មវិធីទេសចរណ៍ផ្នែកវប្បធម៌ផ្សេងៗ ដូចជា ការរត់ម៉ារ៉ាតុងនៅក្នុងទីក្រុងត្រជាក់បំផុតរបស់ចិន និងការស្ទូចត្រីនៅក្រោមទឹកកកក្នុងទន្លេ ។ ការរៀបចំកម្មវិធីទេសចរណ៍ទាំងនេះ គឺសង្កត់ធ្ងន់ទៅលើគុណសម្បត្តិចម្បងចំនួន៣ ដូចជា ៖ ការឆ្លងកាត់ព្រំដែន, ការសម្រាកលំហែរកាយ និងទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់ ។Xinjiang becomes one of China's most popular winter tourism destinations -  Global Times

ខេត្តយូណាននឹងបង្កើតគម្រោងទេសចរណ៍ជាច្រើននៅរដូវរងាឆ្នាំ២០២៣ ដូចជា ៖
-គម្រោងទេសចរណ៍ផ្នែកវប្បធម៌ខេត្តយូណាន ដ៏ស្រស់ស្អាតបំផុត
-រដូវកាលម្ហូបអាហារឆ្នាំងភ្លើងនៅខេត្តយូណាន
-ពិធីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល និងពិធីបុណ្យចូលឆ្នាំចិន
-ដំណើរកម្សាន្តក្នុងរដូវរងា
-ដំណើរកម្សាន្ត និងក្រេបរសជាតិកាហ្វេ
-ដំណើរកម្សាន្ត និងការបរិភោគផ្លែឈើ ព្រមទាំង
-ដំណើរកម្សាន្ត និងក្រេបទឹកតែ ។China: North-eastern city sees highest snowfall in 116 years - BBC News

លើសពីនេះ ប្រទេសចិនមានគោលនយោបាយបញ្ចុះតម្លៃទំនិញ និងសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍រដូវងា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ រួមទាំងវិធានការឧបត្ថម្ភប្រាក់ដល់ក្រុមហ៊ុនទេសចរណ៍, តំបន់ទេសចរណ៍, ក្រុមហ៊ុនអាកាសចរណ៍, រថយន្តទេសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរផងដែរ ៕3-day winter adventure in Harbin, China ប្រភព ៖ China Face