Home Blog Page 1437

លោកយាយអាយុ ១០៤ ឆ្នាំម្នាក់លោតឆ័ត្រយោងជាលើកដំបូងនៅកម្ពស់ជាង ៤០០០ ម៉ែត្រ

0

អាមេរិក៖ លោកយាយ DOROTHY HOFFNER ដែលជនជាតិអាមេរិកម្នាក់ មានអាយុ ១០៤ ឆ្នាំបានបញ្ចប់ការលោតឆ័ត្រយោងពីរដងជាមួយគ្រូរបស់គាត់នៅកម្ពស់ ៤,១០០ ម៉ែត្រ។ លោកយាយ Hoffner បានលោតពីជើងមេឃជាលើកដំបូងនៅឯកន្លែង Skydive Chicago ទីក្រុង Ottawa រដ្ឋ Illinois កាលពីថ្ងៃទី ១ ខែតុលា។ នៅពេលនោះ Hoffner បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍អាជីពម្នាក់ឱ្យទៅជាមួយគាត់។Chicago woman Dorothy Hoffner, 104, skydives from plane, aiming for record  as the world's oldest skydiver - ABC News

នៅពេលដែលទ្វារខាងក្រោយនៃយន្តហោះ Skyvan បើក គាត់ហាក់ដូចជាស្ងប់ស្ងាត់ និងមានទំនុកចិត្តលើខ្លួនឯង ដោយលោតចេញពីយន្តហោះ ហើយធ្លាក់ដោយសេរីក្នុងទីតាំងមានស្ថេរភាព ក្បាលពោះបែរមុខទៅដី ដែលធ្វើឱ្យមិត្តភក្តិរបស់គាត់បានអបអរនៅខាងក្រោម។ ការលោតមានរយៈពេល ៧ នាទី នៅពេលដែលគាត់ និងគ្រូរបស់គាត់ចុះមកលើស្មៅយ៉ាងទន់ភ្លន់ ដោយកាន់ស៊ុមជំនួយរបស់គាត់ ហើយជួយគាត់ក្រោកឈរឡើងដើម្បីឆ្លើយនឹងអ្នកសារព័ត៌មាន។ លោកយាយ Hoffner បាននិយាយថា “អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ វាអស្ចារ្យណាស់សម្រាប់ខ្ញុំ ហើយវាក៏ជាលើកដំបូងរបស់ខ្ញុំដែរ។A 104-year-old woman parachuted from a height of more than 4,000 m

ទោះជាយ៉ាងណាក៏ដោយលោកយាយ Hoffner មិនមែនជាបុគ្គលទីមួយដែលលោតឆ័ត្រយោងនោះទេ។ នៅក្នុងខែឧសភា ឆ្នាំ ២០២២ លោកយាយ Rut Larsson អាយុ ១០៣ ឆ្នាំ បានធ្វើការលោតពីរដងដោយជោគជ័យនៅទីក្រុង Motala ប្រទេសស៊ុយអែត ហើយក៏ទទួលបាននូវកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់មនុស្សចាស់បំផុតដែលមិនធ្លាប់មានផងដែរ។ ប៉ុន្តែបច្ចុប្បន្នកំណត់ត្រាពិភពលោកថ្មីមួយនេះ បានទៅលើលោកយាយ Hoffner ដែលមានអាយុ ១០៤ ឆ្នាំឈានចូល ១០៥ ឆ្នាំក្នុងខែធ្នូ។Dorothy Hoffner on becoming the oldest person to tandem skydive | WGN Radio  720 - Chicago's Very Own

Hoffner បានរស់នៅក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក អស់ជាច្រើនទសវត្សរ៍មកហើយ គាត់មិនដែលរៀបការ និងមានកូនដូចគេទេ គាត់ចូលចិត្តជីវិតរស់នៅម្នាក់ឯង ហើយកាលពីគាត់នៅក្មេងគាត់ គាត់គឺជាបុគ្គលិកក្រុមហ៊ុនទូរគមនាគមន៍ Illinois Bell៕
ប្រភព៖vnexpress

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំអភិបាលខេត្តជាប់ព្រំដែនពង្រឹងការគ្រប់គ្រងនិងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់

0

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញវិធានការណែនាំ៧ចំណុចដល់អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងដើម្បីពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

កន្លងមកនេះអាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តោយព្រំដែនបានបំពេញតួនាទីភារកិច្ចក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យសកម្មភាពចេញចូលឆ្លងកាត់ព្រំដែនបានយ៉ាងល្អប្រសើរតែកត់សម្គាល់ឃើញថាមានភាពខ្វះចន្លោះនិងភាពមិនប្រក្រតីមួយចំនួនកើតចេញពីការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ចដូចជាការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួន និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន ដែលកត្តាទាំងនេះបានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ។

ប្រការនេះហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់ចេញវិធានការណែនាំដូចខាងក្រោម៖

១. ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវធ្វើការសិក្សាស្រាវជ្រាវនិងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែល មានស្រាប់រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។
២. ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរទំនិញ និងមធ្យោបាយចេញចូលឆ្លងកាត់ព្រំដែនសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៣. ត្រូវក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែនដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
៤. ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការ រើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិនិងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែន ឱ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង
នៅតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។

៥. ត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ត្រូវធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយ ក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់។

៦. បន្តអប់រំ ណែនាំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជូនប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមតំបន់ព្រំដែនឱ្យបានយល់ជ្រួតជ្រាបអំពីបែបបទនីតិវិធីនៃការឆ្លងកាត់ព្រំដែន ព្រមទាំងលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការនិងរាយការណ៍នូវរាល់ភាពមិនប្រក្រតី នានានៅតាមតំបន់ព្រំដែននិងតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង។
៧. ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារជំនាញដឹកនាំដោយអគ្គនាយកដ្ឋានរដ្ឋបាល ដោយមាន ការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្តាច្រកទ្វារ ព្រំដែនទាំងអស់ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ ក្នុងករណីរកឃើញថា ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕  

ដើមខែថ្មី JISOO BLACKPINK បង្កើតសមិទ្ធផលដ៏ពិសេសជាមួយបទ « Flower»

0

JISOO សមាជិកក្រុម BLACKPINK បន្តបង្ហាញពីស្ថេរភាពមិនគួរឱ្យជឿក្នុងនាមជាសិល្បករ K-Pop ទោលដោយរក្សាភាពរឹងមាំជាមួយនឹងកំណត់ត្រាថ្មីនៅលើវេទិកាតន្ត្រីឈានមុខគេមួយចំនួនរបស់ពិភពលោក។ ជាពិសេសបទ “Flower” របស់នាងថ្មីៗនេះបានឈានដល់តួលេខ៤០០លានដងនៅលើ Youtube ក្នុងរយៈពេលត្រឹមតែ ៦ ខែនិង ៣ ថ្ងៃ។Jisoo's MV "Flower" achieves 200 million YouTube views in just over 39 days  - Hindustan Times

ចំនួនតួលេខដោយប្រើរយៈពេលខ្លីនេះបទ”Flower” របស់Jisoo បានក្លាយជាវីដេអូចម្រៀងដំបូងដែលបានចេញផ្សាយនៅឆ្នាំ២០២៣ ដោយសិល្បករ Kpop ដើម្បីឈានដល់តួលេខនេះ។ ក្នុងនោះបទ “Queencard” របស់ I-DLE មានតួលេខ (២៤១.៩M) និង “Seven” របស់ Jungkook (២៣៨.១M) បច្ចុប្បន្នត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ទីពីរ និងទីបីរៀងគ្នា។Jisoo Lives the Good Life in Sleek Music Video for 'Flower' – Rolling Stoneម្យ៉ាងវិញទៀតបទ “Flower” ត្រូវបានទទួលស្គាល់ថាជាវីដេអូចម្រៀងដែលមានអ្នកស្តាប់លឿនបំផុតក្នុងនាមជាតារាKpop ដែលមានអ្នកចូលមើល ៤០០លានដង និងលឿនបំផុតទីបីក្នុងប្រវត្តិសាស្ត្រដោយសិល្បករ Kpop បន្ទាប់ពី PSY និង LISA ។ នេះជាសមិទ្ធផលដ៏ពិសេសរបស់ Jisoo ដែលវីក្លាយដេអូចម្រៀង K-pop តែមួយគត់ក្នុងឆ្នាំ២០២៣ ដែលឈានដល់តួលេខ។Jisoo of BLACKPINK showcases shades of heartbreak in Flower music video |  Watch

គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀងបទ “FLOWER” ត្រូវបានចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ ហើយបទនេះគឺជាបទគោលក្នុងអាល់ប៊ុលទោល«Me»របស់នាងផងដែរជាមួយនឹងបទ « All Eyes on Me» ៕

អង់គ្លេសនឹងសាងសង់ម៉ាស៊ីនឡាស៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក

0

បរទេស៖ យោងតាមការចុះផ្សាយរបស់ Interesting Engineering កាលពីថ្ងៃទី ២ ខែតុលា បានឱ្យដឹងថា ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍របស់ចក្រភពអង់គ្លេស (UKRI) បានផ្តល់ថវិកាចំនួន ១០៣ លានដុល្លារដល់ Central Laser Facility (CLF) នៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីសាងសង់ម៉ាស៊ីនឡាស៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលគម្រោងនេះមានឈ្មោះថា Vulcan ២០-២០។UK science facility receives £85m for world's most powerful laser – UKRI

Vulcan ២០-២០ មានសមត្ថភាពផលិតកាំរស្មីឡាស៊ែរបឋមដែលផ្តល់ថាមពល ២០ ប៉េតាវ៉ាត់ (PW) និង ៨ ធ្នឹមថាមពលខ្ពស់បំផុតសរុប ២០ គីឡូស៊ូល (KJ) ដែលធ្វើឱ្យវាភ្លឺជាងមួយពាន់លានដងនៃកាំរស្មីភ្លឺបំផុតរបស់ពន្លឺព្រះអាទិត្យនៅក្នុងវាលខ្សាច់សាហារ៉ា។ ដោយអនុញ្ញាតឱ្យមានការពិសោធន៍ថ្មីៗនៅក្នុងផ្នែកសំខាន់ៗដូចជា ការស្រាវជ្រាវថាមពលកកើតឡើងវិញ នឹងត្រូវបានប្រើសម្រាប់គោលបំណងជាច្រើន ហើយភាគច្រើនប្រើជារូបវិទ្យាប្លាស្មា។ រូបវិទ្យាប្លាស្មា ត្រូវបានផលិតនៅពេលដែលរូបធាតុជួបប្រទះនឹងលក្ខខណ្ឌធ្ងន់ធ្ងរ ដូចជាសីតុណ្ហភាពខ្ពស់ ឬសម្ពាធ។CLF Calls for access to the High Power Lasers

សាស្រ្តាចារ្យ John Collier នាយកនៃ CLF បាននិយាយថា “ពេលវេលាបានមកដល់ហើយសម្រាប់ឡាស៊ែរថ្មី Vulcan ដើម្បីធ្វើកំណែទម្រង់ដ៏សំខាន់បន្ទាប់របស់វា នឹងត្រៀមខ្លួនជាស្រេចដើម្បីបម្រើអ្នកវិទ្យាសាស្ត្រជំនាន់ថ្មី ដោយធានាថាចក្រភពអង់គ្លេសនឹងរក្សាតួនាទីឈានមុខគេក្នុងវិស័យនេះ”។
ដូច្នេះ គម្រោងសាងសង់ម៉ាស៊ីនឡាស៊ែរ Vulcan ២០-២០ នឹងមានរយៈពេល ៦ ឆ្នាំ។ ឡាស៊ែរថ្មីនឹងជួយអ្នកស្រាវជ្រាវឱ្យយល់កាន់តែច្បាស់អំពីវិស័យវិទ្យាសាស្ត្រជាច្រើន រួមទាំងបាតុភូតតារាសាស្ត្រដូចជា supernovae និងពន្លឺព្រះអាទិត្យ ក៏ដូចជាសក្តានុពលថាមពលស្អាតនៃប្រតិកម្មលាយឡំដោយឡាស៊ែរ៕The most powerful laser project will be built near Oxfordshire - Talk  Finance
ប្រភព៖vnexpress

ប្រទះឃើញគ្រាប់កាំភ្លើ.ងជាច្រើននៅផ្ទះជនបង្កហេតុនៅស្យ៉ាម ប៉ារ៉ាហ្គន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍បា.ញ់ប្រហា.រមួយនៅ ស្យ៉ាម ប៉ារ៉ាហ្គន (SIAM PARAGON) ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ដែលក្មេងប្រុសបង្កហេតុទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ ហើយហេតុការណ៍នេះបណ្តាលឱ្យមានអ្នករងរបួសចំនួន៦នាក់ និងស្លាប់២នាក់ ។ ក្រោយមក សមត្ថកិច្ចអាចចាប់ខ្លួនក្មេងប្រុសបង្កហេតុបាន និងបញ្ជូនទៅសាកសួរនៅស្ថានីយប៉ូលិសប៉ាក់ថុមវ៉ាន់ ។Thailand police arrest 14-yr-old suspected gunman after 3 killed at luxury  mall

នៅថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យក្នុងលំនៅឋានរបស់ជនបង្កហេតុ ដែលស្ថិតនៅតំបន់បាងឃែ ទីក្រុងបាងកក ។ បន្ទាប់មក សមត្ថកិច្ចបានចូលត្រួតពិនិត្យក្នុងបន្ទប់ដេករបស់ជនបង្កហេតុ ហើយប្រទះឃើញគ្រា.ប់កាំភ្លើ.ងជាច្រើនគ្រាប់ និងផ្ទាំងក្រដាស់សម្រាប់បា.ញ់១ផ្ទាំងផងដែរ ។ ដូច្នេះ សមត្ថកិច្ចក៏បានប្រមូលឧបករណ៍សម្រាប់ទុកធ្វើជាភស្តុតាង ។

តាមការសាកសួរអាណាព្យាបាលរបស់ជនបង្កហេតុឱ្យដឹងថា ពួកគាត់មិនដឹងថា កូនប្រុសយកគ្រាប់កាំភ្លើ.ង និងផ្ទាំងស៊ីបមកពីកន្លែងណាទេ ព្រោះតាមធម្មតា កូនប្រុសរស់នៅក្នុងផ្ទះមួយកន្លែងទៀតនៅតំបន់សាថន ។ ចំណែកជនបង្កហេតុឆ្លើយថា ខ្លួនមានបញ្ហាស្តាប់មិនសូវច្បាស់ល្អ ហើយខ្លួនតែងភ័យខ្លាចមានមនុស្សមកធ្វើបាបគ្រប់ពេលវេលា ។ ចំណែកកាំភ្លើ.ង និងគ្រាប់ដែលខ្លួនយកទៅបាញ់ប្រហា.រនៅហាងទំនើបនោះ គឺខ្លួនទិញតាមអនឡាញក្នុងតម្លៃជាង១ម៉ឺនបាត ។

ទោះយ៉ាងណា តាមការបញ្ជាក់ពីឪពុកម្តាយឱ្យដឹងថា កូនប្រុសញៀននឹងការលេងហ្គេមយ៉ាងខ្លាំង ប៉ុន្តែពុំធ្លាប់មានប្រវត្តិព្យាបាលជំងឺផ្លូវចិត្តទេ ។ ក្រៅពីនេះ មានសេចក្តីរាយការណ៍ថា នៅក្នុងទូរស័ព្ទដៃរបស់ជនបង្កហេតុមានវីដេអូហ្វឹកហាត់ពីរបៀបដាក់គ្រាប់កាំភ្លើ.ងទៀតផង ។ មុនពេល ជនបង្កហេតុចូលមកបា.ញ់ប្រហា.រក្នុងហាង គឺជនបង្កហេតុបានផ្ញើរូបភាពពីរបៀបដាក់គ្រាប់កាំភ្លើ.ងទៅឱ្យមិត្តភក្តិក្នុងអនឡាញ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍ឆោឡោបានកើតឡើងនៅ SIAM PARAGON ដោយសារមានសំឡេងគ្រាប់កាំភ្លើងពី៤គ្រាប់ ទៅ៥គ្រាប់ ហើយធ្វើឱ្យពលរដ្ឋថៃ និងភ្ញៀវទេសចរបរទេសដែលកំពុងដើរទិញអីវ៉ាន់ក្នុងផ្សារនាំគ្នារត់យករួចខ្លួន ។ អាជ្ញាធរប្រចាំតំបន់បានប្រកាសឱ្យមនុស្សទាំងអស់ប្រយ័ត្នខ្លួន ព្រោះជនបង្កហេតុកាន់កាវុ.ធ ។

តាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា ក្មេងប្រុសបង្កហេតុបានពាក់ស្រោមដៃ និងពាក់ស្បែកជើងកីឡាពណ៌ខ្មៅ ហើយបានដើរកាន់កាំភ្លើងនៅ SIAM PARAGON នៅបរិវេណជាន់ទី៣ ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យមានអ្នករងរបួសចំនួន៦នាក់ គឺមានទាំងជនជាតិថៃ និងជនបរទេសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន២នាក់ គឺជនជាតិចិនស្លា.ប់នៅកន្លែងកើតហេតុ និងស្ត្រីមីយ៉ាន់ម៉ាបានស្លា.ប់នៅមន្ទីរពេទ្យ ៕   ប្រភព ៖ mgronline

ពីថ្ងៃទី៤-៦ តុលា អាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ

0

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថា
ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា ព្យុះនេះនឹងមិនមាន ឥទ្ធិពលមកដល់លើកម្ពុជាទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា រាជធានី និង បណ្តាខេត្តនានា អាចមានភ្លៀងនៅក្នុង កម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ពី ៤០-៦០%។

គួរបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង កំពង់ធំ ជាដើមបានរងគ្រោះទឹកជំនន់ដោយសារទឹកភ្លៀង។ តាមបណ្តោយផ្លូវមួយចំនួនដែលមានការជន់លិចខ្លាំងរដ្ឋបាលខេត្តក៏បានប្រកាសបិទផ្លូវជាបណ្តោះអាសន្នផងដែរដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕May be an image of text

កុមារីម្នាក់ គិតខ្លីទៅលោតទឹកស្ពានជ្រោយចង្វារ ក្រោយម្តាយហាមមិនឱ្យជក់បារីអេឡិចត្រូនិច

0

នាវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីកុមារីម្នាក់ឈ្មោះ នីតា អាយុ១៥ឆ្នាំ បានសម្រេចចិត្តបញ្ចប់ជីវិត លោតពីលើស្ពានជ្រោយចង្វារ បន្ទាប់ពីមានទំនាស់ពាក្យសម្តីជាមួយនឹងឪពុកម្តាយ។

បើតាមម្តាយជនរងគ្រោះបានឱ្យដឹងថា៖” គាត់នឹងកូនស្រីមិនដែលមានទំនាស់អ្វីនឹងគ្នានោះទេ ដោយសូមបញ្ឈប់ការជក់បារីអេឡិចត្រូនិចប៉ុណ្ណោះ ដោយខ្លួននឹងក្មេងត្រឹម១៥ឆ្នាំ។ មួយវិញទៀត ម្តាយជនរងគ្រោះថាធ្លាប់ត្រូវលោកតាលោកយាយ វាយនឹងអំបោះចំក្បាល កាលពីពេលកន្លងទៅ”។

តែយ៉ាងណាមិញ គិតមកទល់ពេលនេះជនរងគ្រោះ មិនទាន់ត្រូវបានគេដឹងថាស្លាប់ ឬរស់ យ៉ាងនោះទេ ដោយបងប្អូនប្រជានេសាទ បានខ្នះខ្នែងខំជួយរកអស់រយៈពេលមួយយប់មកហើយ៕

 

ក្មេងជំទង់ម្នាក់ បាញ់ប្រហារផ្អើលពេញផ្សារទំនើបបំផុត នៅទីក្រុងបាងកក

0

រាជធានីបាងកក៖ ក្មេងទំនើងម្នាក់ ទើបនឹងមានអាយុ១៤ឆ្នាំ មានឪពុកម្ដាយជាសាស្រ្ដា បានបាញ់ប្រហារ បណ្ដាលឲ្យមនុស្សស្លាប់ និង រងរបួសជាច្រើននាក់ កាលពីវេលាម៉ោងប្រហែលជាង៤ល្ងាច ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងផ្សារដ៏ទំនើបបំផុត Siam Paragon (សៀមផារ៉ាហ្គន) ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។Thailand: Boy arrested after two people shot dead in Bangkok's Siam Paragon  Mall | World News | Sky News

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ CNN បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី៣ ខែតុលា ថា ប៉ូលិសថៃ បានចាប់ខ្លួនជនសង័្សយម្នាក់ អាយុ១៤ឆ្នាំ ដែលជាអ្នកដើរចូលទៅបាញ់រះ នៅក្នុងផ្សារទំនើបសៀមផារ៉ាហ្គន។ នៅក្នុងឧបទ្ទវហេតុនោះ បានបណ្ដាលឲ្យស្រ្ដី២នាក់បាត់បង់ជីវិត ហើយក្នុងចំណោមស្រ្ដីរងគ្រោះទាំងនេះ មានម្នាក់ ជាជនជាតិចិន និង ម្នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា ឬ ភូមា។ ដោយឡែកមនុស្សចំនួន៥នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេ្យ ។Bangkok's Siam Paragon shooting: Two killed, 14-year-old suspect arrested |  The Straits Times

បើតាមលោកឧត្ដមសេនីយ៍ ថរសាក់ សុខវីមល (Torsak Sukvimol) អគ្គស្នងការប៉ូលិសជាតិថៃ បានឲ្យដឹង ថា យុវជនរូបនេះ ត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាល Pathumwan (ផាធូមម៉ាន់) ដើម្បីសួរចម្លើយ។ ប៉ុន្តែអារម្មរណ៍របស់គេ កំពុងតែស្ថិតក្នុងស្ថានភាពច្របូកច្របល់ ដោយសារតែគេនិយាយ ថា គេបានឮសំឡេង ប្រាប់គេឲ្យបាញ់មនុស្ស។Boy, 14, wearing US flag cap arrested after 'shooting 2 dead' in gun  rampage inside Bangkok's Siam Paragon shopping mall | The Sun

ជនសង័្សយរូបនេះ ធ្លាប់ទទួលការព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត កាលពីអតីតកាល នៅមន្ទីរពេទ្យរេចាវីធី (Rajavithi) ។ ប៉ុន្តែលោកឧត្ដមសេនីយ៍ ថរសាក់ សុខវីមល អគ្គស្នងការប៉ូលិសជាតិថៃ បានអះអាង ថា គាត់មិនចង់និយាយលម្អិតបន្ថែមទៀតទេ ដោយសារតែជនសង្ស័យ ជាអនីតិជន។

លោកអគ្គស្នងការប៉ូលិសជាតិថៃ បានបញ្ជាក់ ថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងឧបទ្ទវហេតុនេះ។ ប៉ុន្ដែរបាយការណ៍មុននេះ បានអះអាងអំពីចំនួនអ្នកស្លាប់ កើនឡើងដល់៣នាក់ រួមមាន ស្ត្រីជនជាតិចិនម្នាក់ អាយុ៣៤ឆ្នាំ បានស្លាប់នៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលលក់ទំនិញ និង ស្រ្ដីម្នាក់ទៀត មកពីប្រទេសមីយ៉ាន់ម៉ា បានរងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពេលបញ្ជូលទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យប៉ូលិសអគ្គ (Police General)។ ដោយឡែកអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអនុស្សាវរីយ៍ស្ដេចចូឡាឡុងកន (King Chulalongkorn Memorial)។ រីឯស្ត្រីម្នាក់ ត្រូវបានគេបាញ់ចំក្បាល ហើយស្ថានភាពរបួសរបស់នាង ត្រូវបានគេចាត់ទុក មានសភាពធ្ងន់ធ្ងរ។ ចំណែកបុរស២នាក់ទៀត ជាជនជាតិថៃ និង ស្ត្រីជនជាតិចិនម្នាក់ រងរបួសតិចតួច។Bangkok police arrest 14-year-old suspected gunman after deadly shooting at Siam  Paragon mall - CNA

ដោយឡែក ផ្សារនេះបិទទ្វារ ប៉ុន្តែក៏មានមនុស្សជាច្រើន នៅខាងក្នុង ដោយភាគច្រើន ជាមន្រ្ដីប៉ូលិស និង អ្នកកាសែត។

លោក ចាដា ថៃសេត (Chada Thaiset) អនុរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលបច្ចុប្បន្នដឹកនាំការបង្រ្កាបដ៏ល្បី លើឥស្សរជនដ៏មានឥទ្ធិពល បានធ្វើដំណើរទៅដល់កន្លែង ដែលជនសង្ស័យកំពុងតែត្រូវបានឃុំខ្លួន ហើយបានចាប់ផ្តើមសួរចម្លើយគេ នៅនឹងមុខកាមេរ៉ា។Thai soldier shot dead after shooting rampage – DW – 02/09/2020

លោកឧត្តមសេនីយ៍ អគ្គស្នងការប៉ូលិសជាតិថៃ បានព្រមានជាបន្តបន្ទាប់ ថា ជនសង្ស័យ មានសិទ្ធិមួយចំនួន នៅក្នុងនាមជាអនីតិជន ហើយក្នុងចំណោមពួកគេ មានសិទ្ធិសាកសួរ នៅចំពោះមុខទីប្រឹក្សា។

ជនសង្ស័យ ត្រូវបានគេរាយការណ៍ ថា ជាសិស្ស នៃសាលារៀនឯកជនមួយ ស្ថិតក្នុងទីក្រុងបាងកក ហើយមានឪពុកម្តាយ ជាសាស្ត្រាចារ្យ។ នៅពេលប៉ូលិសឆែកឆេរបន្ទប់របស់ក្មេងជំទង់នោះ នៅក្នុងផ្ទះរបស់គេ រកឃើញគ្រាប់រំសេវ ជាច្រើនគ្រាប់៕

សាលាឧទ្ធរណ៍ដើម្បីយុត្តិធម៌៖ ការកាត់..ទោសបុរសដែលគេតាមចាប់..ខ្លួននៅកម្ពុជា ពីបទបំ..ពានលើរាងកាយត្រូវបានរបន្ត

0

ភ្នំពេញ — សាលាឧទ្ធរណ៍​ បាន​ប្រកាស​សាលក្រម​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​សិទ្ធិ និង​ការពារ​កុមារ​ ក្នុង​សំណុំរឿង​ប្រឆាំង​នឹង​អតីត​នាយក​ប្រតិបត្តិ អង្គការ សុវណ្ណកុមារ គឺ​លោក សុធា អរុណ និង​បក្ខពួក ​គឺ​លោក ហ៊ុន ចិន្តា អ្នកស្រី ថាយ ស៊ីនួន និង​អ្នកស្រី អ៉ឹ​ង វាសនា និមល។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈកុមារ​ពីរនាក់ បទឆបោក បទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងជនរងគ្រោះ ការបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនអាយុក្រោម ១៥ ឆ្នាំ។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ២២ ឆ្នាំ។

 សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លើករណីធ្វើទារុណកម្មលើកុមារ ត្រូវបានប្រកាសនៅក្នុងតុលាការ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣​ ដោយតម្កល់ការផ្តន្ទាទោសរបស់តុលាការជាន់ទាប។ សាលាឧទ្ធរណ៍​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ ថានឹង​តម្កល់​ការ​ផ្ដន្ទាទោស​លើ​សំណុំ​រឿង​ពាក់ព័ន្ធ​ការ​រំលោភសេពសន្ថវៈ​លើ​អនីតិជន ​ដោយ​លោក សុធា អរុណ។ សាលក្រមជាលាយលក្ខណ៍អក្សរត្រូវបានរំពឹងថានឹងត្រូវ ចេញដោយតុលាការក្នុង រយៈពេលប៉ុន្មានសប្តាហ៍ទៀត។

ករណីការធ្វើទារុណកម្ម និងរំលោភសេពសន្ថវៈ

សាលា​ឧទ្ធរណ៍​ សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​លោក សុធា អរុណ ចំនួន ៤​ ឆ្នាំ ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​កុមារ ​យ៉ាង​សាហាវ​ឃោរឃៅ​នៅ​ អង្គការ សុវណ្ណកុមារ។ លោក ហ៊ុន ចិន្តា និង អ្នកស្រី ថៃ ស៊ីនួន ឪពុកម្តាយចិញ្ចឹម ពីរនាក់នៅ អង្គការ សុវណ្ណកុមារ ត្រូវផ្តន្ទាទោសម្នាក់ៗ ៣ ឆ្នាំ និង អ្នកស្រី អ៉ឹ​ង វាសនា និមល ឪពុកម្តាយចិញ្ចឹមម្នាក់ទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ។ ការផ្ដន្ទាទោស ​លោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង​ អ្នកស្រី អ៉ឹ​ង វាសនា និមល គឺ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ។ លោក សុធា អរុណ ក៏ត្រូវបានផ្តន្ទាទោសពីបទបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនក្រោមអាយុ ១៥ឆ្នាំ។ តុលាការបានបង្គាប់ឱ្យលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និងអ្នកស្រី អ៉ឹ​ង វាសនា និមល រួមគ្នាសងថ្លៃខូចខាតចំនួន ២០០.០០០.០០០ រៀល (ពីររយលាន) រៀល។

នៅ​តុលាការ​ជាន់​ទាប លោក សុធា អរុណ ត្រូវ​បាន​កាត់​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ពីរ​នាក់​នៅ អង្គការ សុវណ្ណ​កុមារ។ លោកត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ ​សម្រាប់​ករណី​រំលោភសេពសន្ថវៈ​​នីមួយៗ។ សាលាឧទ្ធរណ៍ ​បាន​បញ្ជាក់​ពី​ការ​ផ្ដន្ទាទោស​លើ​សំណុំរឿង​រំលោភ​សេពសន្ថវៈ​មួយ​ក្នុង​ចំណោម​សំណុំរឿង​រំលោភ​សេពសន្ថវៈ ទាំងពីរនោះ លោក សុធា អរុណ ត្រូវ​សង​ជំងឺ​ចិត្ត​ចំនួន ៦០.០០០.០០០ រៀល (ហុកសិប​លាន) រៀល ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ចាប់​រំលោភ​ម្តង​ហើយ​ម្តង​ទៀត​ចាប់តាំង​ពី​អាយុ ៦​ឆ្នាំ មក។ សំណុំរឿង​ទី ​២ មិនទាន់​ត្រូវ​បាន សាលាឧទ្ធរណ៍ ​បើកសវនាការ​នៅឡើយ​ទេ​។

“សាលាឧទ្ធរណ៍​ គួរទទួលបានការ​សរសើរ​ចំពោះ​ការ​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក សុធា អរុណ និង​បក្ខពួក​ត្រូវតែ​នាំ​ខ្លួន​មក​ទទួល​ទោស និង​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់​មក​លើ​កុមារ។​ យើង​សូម​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ជា​បន្ទាន់​ និង​ ​អនុវត្ត​ដីកា​ចាប់​ខ្លួន ដែលបានចេញប្រកាស់​យូរ​មក​ហើយមកលើលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន  និងអ្នកស្រី អ៉ឹ​ង វាសនា និមល។ ប្រទេសកម្ពុជាត្រូវមើលថែកូនៗរបស់នាង។ បន្ទាប់ពីបានធ្វើការយ៉ាងទូលំទូលាយ អស់រយៈពេល បួនឆ្នាំ ដោយក្រុមមេធាវី អ្នកស៊ើបអង្កេត និងបុគ្គលិករបស់ អង្គការ សុវណ្ណ កុមារ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលឃើញនីតិរដ្ឋអនុវត្ត ក្នុងករណី លោក សុធា អរុណ និងបក្ខពួក។” លោក Bradley J. Gordon តំណាងផ្នែកច្បាប់របស់ អង្គការ សុវណ្ណកុមារ បាននិយាយថា “ករណីដ៏សោកនាដកម្មនេះ គឺជាការសម្រេចចិត្តដ៏សំខាន់មួយ សម្រាប់ការកែលម្អការការពារសម្រាប់កុមារ។”

អង្គការ សុវណ្ណកុមារ គឺជាគ្រឹះស្ថានថែទាំ និងផ្តល់លំនៅដ្ឋាន មិនរកប្រាក់ចំណេញ នៅទីក្រុងភ្នំពេញ ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយ លោកស្រី Elizabeth Ross Johnson ដើម្បីផ្តល់ផ្ទះដ៏សមប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ដល់កុមារដែលត្រូវការជំនួយ។ ប៉ុន្មានឆ្នាំមកនេះ  អង្គការ សុវណ្ណកុមារ បានថែទាំកុមារប្រមាណ ៥៥ នាក់។

លោក សុធា អរុណ និងបក្ខពួក បានគេចពីប៉ូលីសកម្ពុជា អស់រយៈពេលជិតពីរឆ្នាំ បើទោះបីជាមានការផ្តន្ទាទោស និងដីកាចាប់ខ្លួនយ៉ាងសកម្មក៏ដោយ។

 អំពីអង្គការសុវណ្ណកុមារ អុិលអុិលស៊ី

 អង្គការសុវណ្ណកុមារ អុិលអុិលស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដើម្បីមើលថែទាំកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោលនៅប្រទេសកម្ពុជា។ បេសកកម្មរបស់អង្គការសុវណ្ណកុមារ អុិលអុិលស៊ី គឺបង្កើតបរិស្ថានមួយដែលផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ធ្វើយ៉ាងណាដើម្បីអាចផ្តល់ឱ្យកុមារអភិវឌ្ឍបានទាំងរាងកាយ សតិបញ្ញា អារម្មណ៍ និងស្មារតីប្រកបដោយសក្តានុពលពេញលេញរបស់ពួកគេ។

 

 

LISA BLACKPINK នឹងទទួលបានពានរង្វាន់ទូតសុឆន្ទៈ Leader Cultural ដោយក្រសួងវប្បធម៌ ថៃ

0

LISA សមាជិក BLACKPINK ត្រូវបានទទួលស្គាល់ថាជាទេពកោសល្យតន្ត្រីដ៏លេចធ្លោមួយក្នុងទសវត្សរ៍នេះ ដោយសមិទ្ធិផលល្បីល្បាញរបស់នាងនៅទូទាំងវេទិកាតន្ត្រីផ្សេងៗ។ ជាងនេះទៅទៀត Lisa ដើរតួយ៉ាងសំខាន់ជាទូតសុឆន្ទៈវប្បធម៌មានឥទ្ធិពលដល់យុវជន និងរួមចំណែកដល់សេដ្ឋកិច្ចគ្រប់ទីកន្លែងដែលនាងទៅ។ ក្នុងការកោតសរសើរចំពោះការរួមចំណែករបស់នាង ក្រសួងវប្បធម៌របស់ប្រទេសថៃនឹងផ្តល់កិត្តិយសដល់នាងជាមួយនឹងការលើកសរសើរដ៏សំខាន់។Uncovering The Religious Background Of Lisa Blackpink: What Faith Does The  K-Pop Star Follow? | JulieAnneSanJose.com

នៅឆ្នាំនេះ ក្រសួងវប្បធម៌របស់ប្រទេសថៃនឹងណែនាំពានរង្វាន់ Wattanakunathorn Award ឬ Leader Cultural ដែលគ្រោងនឹងប្រគល់ជូន Lisa សម្រាប់ការរួមចំណែកដ៏គួរឱ្យសរសើររបស់នាងចំពោះវប្បធម៌ថៃនៅលើឆាកអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន allKpop នាថ្ងៃទី២ តុលា។

ការទទួលបានពានរង្វាន់នេះបន្ទាប់កិច្ចខិតខំប្រឹងប្រែងរបស់ Lisa ក្នុងការបង្ហាញពីវប្បធម៌ថៃ ដូចជាការស្លៀកពាក់បែបប្រពៃណីថៃនៅក្នុងអាល់ប៊ុមទោល Lalisa ទៅលើបទ របស់នាង មិនត្រឹមតែមានការភ្ញាក់ផ្អើលជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់អាជីវករក្នុងស្រុកផងដែរក្នុងការលក់មកុដដែល Lisa ពាក់ថត។Blackpink's Lisa Manobal faces online hate from Chinese K-pop fans for  performing at Crazy Horse cabaret club - ABC News

លើសពីនេះ គ្រាន់តែ Lisa ញុំាប្រហិតសាច់មួយទឹកជ្រលក់ម្ទេសថៃបានបង្កើតឱ្យមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខម្ហូបនេះនៅខេត្តបុរីរម្យ។ ស្រដៀងគ្នានេះដែរ ការបង្ហោះនៅលើបណ្តាញសង្គមរបស់ Lisa អំពីដំណើរកម្សាន្តទៅកាន់ទីក្រុងបុរាណអយុធ្យា និងការរំលេចអាហារថៃបានពង្រីកប្រជាប្រិយភាពនៃវប្បធម៌ និងម្ហូបថៃ ដែលនាំឱ្យការលក់កើនឡើង និងការកោតសរសើរចំពោះអាហារទាំងនេះ។

ទោះយ៉ាងណាប្រភពដដែលបានបញ្ជាក់ថា នៅមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយអំពីកាលបរិច្ឆេទសម្រាប់ថ្ងៃផ្តល់រង្វាន់នោះទេ ប៉ុន្តែគេប៉ាន់ស្មានថាអាចឆាប់ៗនេះ ហើយនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ប្រទេសថៃ៕Lisa honours her Thai heritage in the music video, LALISA