Home Blog Page 1432

បណ្តាញសង្គមចំនួន៥ អាចប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ច្រើនបំផុត

0

នៅក្នុងទូរស័ព្ទដៃរបស់អ្នក តើមានបណ្តាញសង្គមទាំងនេះដែរឬទេ ? បើតាមការចាត់ចំណាត់ថ្នាក់របស់ pCloud បង្ហាញថា មានបណ្តាញសង្គមចំនួន៥ ដែលអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនបានច្រើនបំផុតពីអ្នកប្រើប្រាស់ ។ តើបណ្តាញសង្គមទាំងនេះឈ្មោះអ្វីខ្លះ ?

១-Instagram ៖
Instagram អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានច្រើនរហូតដល់៨៦% បន្ទាប់មក ក៏ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជាញឹកញាប់ជាមួយអ្នកប្រើប្រាស់ ។ ពាណិជ្ជកម្មទាំងនេះ គឺជារឿងរ៉ាវដែលអ្នកប្រើប្រាស់បានគិត បាននិយាយ ឬកំពុងតែស្វែងរកក្នុងកម្មវិធីផ្សេងៗ ។Instagram To Add Profile Song & Music Feature | Hypebae

២-Facebook ៖
Facebook អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានច្រើនរហូតដល់៨៣% ។ អ្នកប្រើប្រាស់មិនចាំបាច់ចម្លែកចិត្តទេ ព្រោះពេលខ្លះ យើងកំពុងតែគិតពីអ្វី ឬនិយាយអ្វី គឺកម្មវិធីនេះអាចផ្សព្វផ្សាយពាណិជ្ជកម្មឱ្យយើងឃើញជានិច្ច ។Meta launches monthly subscription service for Facebook, Instagram called  Meta Verified - ABC News

៣-TikTok ៖
TikTok គឺជាកម្មវិធីបង្ហាញវីដេអូខ្លីៗ ហើយវាតែងប្រមូលទិន្នន័យផ្សេងៗពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ។ ប៉ុន្តែកម្មវិធីនេះមិនបានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ទៅឱ្យប្រទេសចិនទេ ។ បណ្តាញសង្គមមួយនេះអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់រហូតដល់៨២% ។Introducing more ways to create and connect with TikTok Now | TikTok  Newsroom

៤-YouTube ៖
សម្រាប់ YouTube មនុស្សភាគច្រើនគិតថា ពួកគេគ្រាន់តែទស្សនាវីដេអូក្នុង YouTube ជាការកម្សាន្តប៉ុណ្ណោះ និងគ្មានបញ្ហាអ្វីទេ ។ ប៉ុន្តែតើដឹងឬទេថា ពេលខ្លះ បណ្តាញសង្គមមួយនេះបានប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ទុក ។ បណ្តាញសង្គមមួយនេះអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់រហូតដល់៧៩% ។YouTube in Russia

៥-WhatsApp ៖
WhatsApp គឺជាបណ្តាញសង្គមសម្រាប់ក្រុមសន្ទនាគ្នា ហើយបណ្តាញសង្គមមួយនេះអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់បានស្រាប់ទៅហើយ ។ ការចាត់ចំណាត់ថ្នាក់របស់ pCloud បង្ហាញថា WhatsApp អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់រហូតដល់៧៨% ។Is WhatsApp Safe? WhatsApp Security Issues 2023 | Since 1922

សរុបមក បណ្តាញសង្គមទាំងនេះអាចចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដូចជា ឈ្មោះ, អាសយដ្ឋាន, លេខទូរស័ព្ទ, តួនាទីការងារ, ព័ត៌មានដែលអ្នកប្រើប្រាស់ចូលទស្សនា, ព័ត៌មានការប្រើប្រាស់បណ្តាញសង្គម ។ល។ បណ្តាញសង្គមទាំងនេះបានប្រមូលយកទិន្នន័យអ្នកប្រើប្រាស់តាមរយៈការបំពេញ Profile ឬប្រវត្តិរូបផ្ទាល់ខ្លួន ៕ ប្រភព ៖ chiangmai news

ម៉ាឡេស៊ីត្រៀមបង្កើតភ្លៀងសិប្បនិម្មិតទប់ទល់នឹងភ្លើងឆេះព្រៃ

0

ប្រទេសម៉ាឡេស៊ី ៖ នាយកដ្ឋានបរិស្ថានម៉ាឡេស៊ីបានរាយការណ៍ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ថា គុណភាពអាកាសធាតុរបស់ម៉ាឡេស៊ីកាន់តែអាក្រក់ ជាពិសេស នៅតំបន់ភាគខាងលិចចំនួន១១ មានសន្ទស្សន៍បំពុលខ្យល់ (API) ក្នុងកម្រិតធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ គេរាយការណ៍ថា នៅថ្ងៃទី៣ ខែតុលា អាកាសធាតុនៅតំបន់ចំនួន៣ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋជាខ្លាំង ។Malaysia prepares to make rain, close schools as haze worsens - CNA

នាយកដ្ឋានបរិស្ថានម៉ាឡេស៊ីឱ្យដឹងថា វិធានការភ្លៀងសិប្បនិម្មិត និងវិធានការណ៍ផ្សេងទៀតនឹងអនុវត្តនៅពេលសន្ទស្សន៍បំពុលខ្យល់ (API) កើនឡើងខ្ពស់រហូតដល់១៥០ លើសពី២៤ម៉ោង ។ ក្រៅពីនេះ សាលារៀននានាត្រូវតែផ្អាកសកម្មភាពទាំងអស់នៅកណ្តាលថ្ងៃក្តៅ នៅពេលកម្រិត API កើនឡើងដល់១០០ ហើយសាលារៀននានាត្រូវបិទទ្វារនៅពេលកម្រិត API កើនឡើងដល់២០០ ។Malaysia prepares to make rain, as haze worsens

មន្ត្រីម៉ាឡេស៊ីបន្ទោសថា ភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ បានបណ្តាលឱ្យមានផ្សែងអ័ព្ទគ្របដណ្តប់មកលើប្រទេសម៉ាឡេស៊ី ។ មន្ត្រីម៉ាឡេស៊ីបន្តថា គេបានត្រួតពិនិត្យឃើញតំបន់ក្តៅខ្លាំង រួមទាំងភ្លើងឆេះព្រៃនៅកោះសូម៉ាត្រា និងកោះបូណេអូ ផងដែរ ។Malaysia prepares to make rain, close schools as haze worsens | Reuters

ចំណែកប្រទេសឥណ្ឌូណេស៊ីបដិសេធថា មិនបានប្រទះឃើញផ្សែងអ័ព្ទពីឥណ្ឌូណេស៊ីរសាត់តាមព្រំដែនទៅកាន់ម៉ាឡេស៊ីទេ ។ ប្រទេសឥណ្ឌូណេស៊ីនៅតែព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា និងតំបន់ខ្លះនៅកោះបូណេអូ ដែលបណ្តាលឱ្យមានផ្សែងអ័ព្ទគ្របដណ្តប់លើទីក្រុងជាច្រើនរបស់ឥណ្ឌូណេស៊ី ។Singapore Shuts Schools as Air Quality Hits Hazardous Level - Bloomberg

នៅឆ្នាំ២០២៣ រដូវប្រាំងនៅប្រទេសឥណ្ឌូណេស៊ីបានបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំងបំផុត គិតចាប់តាំងពីឆ្នាំ២០១៩ ដោយសារឥទ្ធិពលបាតុភូតអេលនីណូ និងភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីក្នុងតំបន់ជាង២៦៧.៩០០ហិកតា ។ ចំនួននេះ គឺលើសចំនួនភ្លើងឆេះព្រៃពេញមួយឆ្នាំនៅឆ្នាំ២០២២ ដែលស្មើត្រឹមតែ២០៤.៨៩៤ហិកតាប៉ុណ្ណោះ ៕ ប្រភព ៖ nation

ពលរដ្ឋរុស្សីជាង៣៣ម៉ឺននាក់ចុះកិច្ចសន្យាបម្រើកងទ័ពរុស្សីនៅឆ្នាំ២០២៤

0

បរទេស៖ យោងតាមរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu របស់រុស្សីដែលបាននិយាយកាលពីថ្ងៃទី ៣ ខែតុលាថា មនុស្សជាង ៣៣៥,០០០ នាក់ បានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចូលរួមក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងស្ម័គ្រចិត្តរុស្ស៊ី ដូច្នេះក្នុងខែកញ្ញា ចំនួននេះមានជាង ៥០,០០០ នាក់។

លោក Shoigu បានសរសើរទឹកចិត្តស្នេហាជាតិរបស់ប្រជាជន ហើយបាននិយាយថា ប្រទេសរុស្ស៊ី “មិនមានផែនការសម្រាប់ការចល័តបន្ថែមទៀតទេ”។ លោក Shoigu បានបន្តទៀតថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបច្ចុប្បន្នមានកងទ័ពគ្រប់គ្រាន់ដែលត្រូវការដើម្បីអនុវត្តប្រតិបត្តិការយោធាពិសេស”។Russia says 335,000 sign up to fight, no plans for new mobilisation |  Reuters

កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី ១២ ខែកញ្ញាថា “មនុស្ស ១.០០០-១.៥០០ នាក់ បានមកចុះកិច្ចសន្យាជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីជារៀងរាល់ថ្ងៃ”។ លោកពូទីនបានបន្ថែមថា “ទាហានរុស្ស៊ីដឹងយ៉ាងច្បាស់នូវអ្វីដែលកំពុងរង់ចាំពួកគេនៅជួរមុខ ប៉ុន្តែពួកគេនៅតែស្ម័គ្រចិត្តចូលរួមការពារមាតុភូមិរបស់ពួកគេ”។Russia-Ukraine war updates for October 3, 2023យោងតាមមន្ត្រីរុស្ស៊ីកាលពីឆ្នាំមុនបានប្រកាសពីផែនការបង្កើនទំហំកងកម្លាំងប្រដាប់អាវុធលើសពី ៣០% ដល់ ១.៥ លាននាក់ ជាមួយនឹងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងការបង្ហោះពេញទីក្រុងរុស្ស៊ី ដោយអំពាវនាវឱ្យពលករបរទេសជាច្រើនចូលរួមជាទាហានជាប់កិច្ចសន្យា។Russia's army is in a woeful state

បច្ចុប្បន្ន ពលរដ្ឋរុស្ស៊ីជាបុរសទាំងអស់ដែលមានអាយុពី ១៨-២៧ ឆ្នាំនឹងត្រូវបម្រើយោធាជាកាតព្វកិច្ចរយៈពេល ១២ ខែ ដោយរុស្ស៊ីក៏បានហាមឃាត់ការចល័តទ័ពទៅបំពេញបេសកកម្មប្រយុទ្ធនៅក្រៅទឹកដីរបស់ខ្លួនផងដែរ៕Russia could expand draft age as soon as this spring, lawmaker says |  Reuters
ប្រភព៖vnexpress

នាយករដ្ឋមន្ត្រីថៃជឿថា ហេតុការណ៍នៅស្យ៉ាម ប៉ារ៉ាហ្គន មិនប៉ះពាល់ដល់វិស័យទេសចរណ៍

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ព្រមទាំងលោក Chonnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលសួរសុខទុក្ខអ្នករងរបួសដោយសារហេតុការណ៍បា.ញ់ប្រហា.រនៅស្យ៉ាម ប៉ារ៉ាហ្គន (SIAM PARAGON) អស់រយៈពេលជាង៤០នាទី ។ បន្ទាប់មក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកបានទូរស័ព្ទជជែកជាមួយស្ថានទូតចិនរួចហើយ ដើម្បីរាយការណ៍ពីស្ថានការណ៍ទាំងអស់ ។Srettha Thavisin: Connections, career, and criticism of Thailand's new  prime minister | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បន្តទៀតថា ស្ថានទូតចិនបានអរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលថៃ ព្រមទាំងព្រះមហាក្សត្រថៃទាំង២ព្រះអង្គផងដែរ ។ ហេតុនេះ ស្ថានទូតចិនក៏បានអរគុណផងដែរចំពោះរដ្ឋាភិបាលថៃ ដែលបានចាត់ការគ្រប់យ៉ាងភ្លាមៗ ហើយភ្ញៀវទេសចរដែលរងរបួសដោយសារហេតុការណ៍នៅស្យ៉ាម ប៉ារ៉ាហ្គន មានសុវត្ថិភាពហើយ ។Bangkok's Siam Paragon shooting: Two killed, 14-year-old suspect arrested |  The Straits Times

នៅពេលអ្នកសារព័ត៌មានសួរថា ហេតុការណ៍បា.ញ់ប្រហា.រដែលបានកើតឡើងនៅស្យ៉ាម ប៉ារ៉ាហ្គន តើនឹងប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសថៃដែរឬទេ ? លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «វាជាហេតុការណ៍មិនគួរកើតឡើងទេ ចំណែកការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេសចាប់ពីពេលនេះ គឺប្រទេសថៃនឹងប្រឹងប្រែងធ្វើជាបន្តបន្ទាប់ ព្រោះយើងផ្តល់ភាពសំខាន់ដល់វិស័យទេសចរណ៍ខ្លាំងបំផុត» ។Bangkok's Siam Paragon shooting: Two killed, 14-year-old suspect arrested |  The Straits Times

ក្រៅពីនេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏បានថ្លែងដែរថា មន្ត្រីម៉ាឡេស៊ីបានតភ្ជាប់បណ្តាញទូរស័ព្ទដើម្បីសួរនាំពីស្ថានការណ៍នេះ ដោយសារមានសមាជិករាជវង្សម៉ាឡេស៊ីបានធ្វើដំណើរមកប្រទេសថៃ ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីថៃ ក៏បានបញ្ជាក់ថា ស្ថានការណ៍បានធូរស្រាលហើយ និងមានសុវត្ថិភាពជាធម្មតា ៕Two dead in Bangkok mall shooting, 14-year-old boy arrested | The Australian ប្រភព ៖ The Reporters

លោកយាយអាយុ ១០៤ ឆ្នាំម្នាក់លោតឆ័ត្រយោងជាលើកដំបូងនៅកម្ពស់ជាង ៤០០០ ម៉ែត្រ

0

អាមេរិក៖ លោកយាយ DOROTHY HOFFNER ដែលជនជាតិអាមេរិកម្នាក់ មានអាយុ ១០៤ ឆ្នាំបានបញ្ចប់ការលោតឆ័ត្រយោងពីរដងជាមួយគ្រូរបស់គាត់នៅកម្ពស់ ៤,១០០ ម៉ែត្រ។ លោកយាយ Hoffner បានលោតពីជើងមេឃជាលើកដំបូងនៅឯកន្លែង Skydive Chicago ទីក្រុង Ottawa រដ្ឋ Illinois កាលពីថ្ងៃទី ១ ខែតុលា។ នៅពេលនោះ Hoffner បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍អាជីពម្នាក់ឱ្យទៅជាមួយគាត់។Chicago woman Dorothy Hoffner, 104, skydives from plane, aiming for record  as the world's oldest skydiver - ABC News

នៅពេលដែលទ្វារខាងក្រោយនៃយន្តហោះ Skyvan បើក គាត់ហាក់ដូចជាស្ងប់ស្ងាត់ និងមានទំនុកចិត្តលើខ្លួនឯង ដោយលោតចេញពីយន្តហោះ ហើយធ្លាក់ដោយសេរីក្នុងទីតាំងមានស្ថេរភាព ក្បាលពោះបែរមុខទៅដី ដែលធ្វើឱ្យមិត្តភក្តិរបស់គាត់បានអបអរនៅខាងក្រោម។ ការលោតមានរយៈពេល ៧ នាទី នៅពេលដែលគាត់ និងគ្រូរបស់គាត់ចុះមកលើស្មៅយ៉ាងទន់ភ្លន់ ដោយកាន់ស៊ុមជំនួយរបស់គាត់ ហើយជួយគាត់ក្រោកឈរឡើងដើម្បីឆ្លើយនឹងអ្នកសារព័ត៌មាន។ លោកយាយ Hoffner បាននិយាយថា “អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ វាអស្ចារ្យណាស់សម្រាប់ខ្ញុំ ហើយវាក៏ជាលើកដំបូងរបស់ខ្ញុំដែរ។A 104-year-old woman parachuted from a height of more than 4,000 m

ទោះជាយ៉ាងណាក៏ដោយលោកយាយ Hoffner មិនមែនជាបុគ្គលទីមួយដែលលោតឆ័ត្រយោងនោះទេ។ នៅក្នុងខែឧសភា ឆ្នាំ ២០២២ លោកយាយ Rut Larsson អាយុ ១០៣ ឆ្នាំ បានធ្វើការលោតពីរដងដោយជោគជ័យនៅទីក្រុង Motala ប្រទេសស៊ុយអែត ហើយក៏ទទួលបាននូវកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់មនុស្សចាស់បំផុតដែលមិនធ្លាប់មានផងដែរ។ ប៉ុន្តែបច្ចុប្បន្នកំណត់ត្រាពិភពលោកថ្មីមួយនេះ បានទៅលើលោកយាយ Hoffner ដែលមានអាយុ ១០៤ ឆ្នាំឈានចូល ១០៥ ឆ្នាំក្នុងខែធ្នូ។Dorothy Hoffner on becoming the oldest person to tandem skydive | WGN Radio  720 - Chicago's Very Own

Hoffner បានរស់នៅក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក អស់ជាច្រើនទសវត្សរ៍មកហើយ គាត់មិនដែលរៀបការ និងមានកូនដូចគេទេ គាត់ចូលចិត្តជីវិតរស់នៅម្នាក់ឯង ហើយកាលពីគាត់នៅក្មេងគាត់ គាត់គឺជាបុគ្គលិកក្រុមហ៊ុនទូរគមនាគមន៍ Illinois Bell៕
ប្រភព៖vnexpress

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំអភិបាលខេត្តជាប់ព្រំដែនពង្រឹងការគ្រប់គ្រងនិងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់

0

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញវិធានការណែនាំ៧ចំណុចដល់អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងដើម្បីពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

កន្លងមកនេះអាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តោយព្រំដែនបានបំពេញតួនាទីភារកិច្ចក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យសកម្មភាពចេញចូលឆ្លងកាត់ព្រំដែនបានយ៉ាងល្អប្រសើរតែកត់សម្គាល់ឃើញថាមានភាពខ្វះចន្លោះនិងភាពមិនប្រក្រតីមួយចំនួនកើតចេញពីការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ចដូចជាការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួន និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន ដែលកត្តាទាំងនេះបានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ។

ប្រការនេះហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់ចេញវិធានការណែនាំដូចខាងក្រោម៖

១. ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវធ្វើការសិក្សាស្រាវជ្រាវនិងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែល មានស្រាប់រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។
២. ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរទំនិញ និងមធ្យោបាយចេញចូលឆ្លងកាត់ព្រំដែនសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៣. ត្រូវក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែនដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
៤. ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការ រើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិនិងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែន ឱ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង
នៅតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។

៥. ត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ត្រូវធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយ ក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់។

៦. បន្តអប់រំ ណែនាំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជូនប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមតំបន់ព្រំដែនឱ្យបានយល់ជ្រួតជ្រាបអំពីបែបបទនីតិវិធីនៃការឆ្លងកាត់ព្រំដែន ព្រមទាំងលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការនិងរាយការណ៍នូវរាល់ភាពមិនប្រក្រតី នានានៅតាមតំបន់ព្រំដែននិងតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង។
៧. ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារជំនាញដឹកនាំដោយអគ្គនាយកដ្ឋានរដ្ឋបាល ដោយមាន ការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្តាច្រកទ្វារ ព្រំដែនទាំងអស់ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ ក្នុងករណីរកឃើញថា ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕  

ដើមខែថ្មី JISOO BLACKPINK បង្កើតសមិទ្ធផលដ៏ពិសេសជាមួយបទ « Flower»

0

JISOO សមាជិកក្រុម BLACKPINK បន្តបង្ហាញពីស្ថេរភាពមិនគួរឱ្យជឿក្នុងនាមជាសិល្បករ K-Pop ទោលដោយរក្សាភាពរឹងមាំជាមួយនឹងកំណត់ត្រាថ្មីនៅលើវេទិកាតន្ត្រីឈានមុខគេមួយចំនួនរបស់ពិភពលោក។ ជាពិសេសបទ “Flower” របស់នាងថ្មីៗនេះបានឈានដល់តួលេខ៤០០លានដងនៅលើ Youtube ក្នុងរយៈពេលត្រឹមតែ ៦ ខែនិង ៣ ថ្ងៃ។Jisoo's MV "Flower" achieves 200 million YouTube views in just over 39 days  - Hindustan Times

ចំនួនតួលេខដោយប្រើរយៈពេលខ្លីនេះបទ”Flower” របស់Jisoo បានក្លាយជាវីដេអូចម្រៀងដំបូងដែលបានចេញផ្សាយនៅឆ្នាំ២០២៣ ដោយសិល្បករ Kpop ដើម្បីឈានដល់តួលេខនេះ។ ក្នុងនោះបទ “Queencard” របស់ I-DLE មានតួលេខ (២៤១.៩M) និង “Seven” របស់ Jungkook (២៣៨.១M) បច្ចុប្បន្នត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ទីពីរ និងទីបីរៀងគ្នា។Jisoo Lives the Good Life in Sleek Music Video for 'Flower' – Rolling Stoneម្យ៉ាងវិញទៀតបទ “Flower” ត្រូវបានទទួលស្គាល់ថាជាវីដេអូចម្រៀងដែលមានអ្នកស្តាប់លឿនបំផុតក្នុងនាមជាតារាKpop ដែលមានអ្នកចូលមើល ៤០០លានដង និងលឿនបំផុតទីបីក្នុងប្រវត្តិសាស្ត្រដោយសិល្បករ Kpop បន្ទាប់ពី PSY និង LISA ។ នេះជាសមិទ្ធផលដ៏ពិសេសរបស់ Jisoo ដែលវីក្លាយដេអូចម្រៀង K-pop តែមួយគត់ក្នុងឆ្នាំ២០២៣ ដែលឈានដល់តួលេខ។Jisoo of BLACKPINK showcases shades of heartbreak in Flower music video |  Watch

គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀងបទ “FLOWER” ត្រូវបានចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ ហើយបទនេះគឺជាបទគោលក្នុងអាល់ប៊ុលទោល«Me»របស់នាងផងដែរជាមួយនឹងបទ « All Eyes on Me» ៕

អង់គ្លេសនឹងសាងសង់ម៉ាស៊ីនឡាស៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក

0

បរទេស៖ យោងតាមការចុះផ្សាយរបស់ Interesting Engineering កាលពីថ្ងៃទី ២ ខែតុលា បានឱ្យដឹងថា ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍របស់ចក្រភពអង់គ្លេស (UKRI) បានផ្តល់ថវិកាចំនួន ១០៣ លានដុល្លារដល់ Central Laser Facility (CLF) នៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីសាងសង់ម៉ាស៊ីនឡាស៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលគម្រោងនេះមានឈ្មោះថា Vulcan ២០-២០។UK science facility receives £85m for world's most powerful laser – UKRI

Vulcan ២០-២០ មានសមត្ថភាពផលិតកាំរស្មីឡាស៊ែរបឋមដែលផ្តល់ថាមពល ២០ ប៉េតាវ៉ាត់ (PW) និង ៨ ធ្នឹមថាមពលខ្ពស់បំផុតសរុប ២០ គីឡូស៊ូល (KJ) ដែលធ្វើឱ្យវាភ្លឺជាងមួយពាន់លានដងនៃកាំរស្មីភ្លឺបំផុតរបស់ពន្លឺព្រះអាទិត្យនៅក្នុងវាលខ្សាច់សាហារ៉ា។ ដោយអនុញ្ញាតឱ្យមានការពិសោធន៍ថ្មីៗនៅក្នុងផ្នែកសំខាន់ៗដូចជា ការស្រាវជ្រាវថាមពលកកើតឡើងវិញ នឹងត្រូវបានប្រើសម្រាប់គោលបំណងជាច្រើន ហើយភាគច្រើនប្រើជារូបវិទ្យាប្លាស្មា។ រូបវិទ្យាប្លាស្មា ត្រូវបានផលិតនៅពេលដែលរូបធាតុជួបប្រទះនឹងលក្ខខណ្ឌធ្ងន់ធ្ងរ ដូចជាសីតុណ្ហភាពខ្ពស់ ឬសម្ពាធ។CLF Calls for access to the High Power Lasers

សាស្រ្តាចារ្យ John Collier នាយកនៃ CLF បាននិយាយថា “ពេលវេលាបានមកដល់ហើយសម្រាប់ឡាស៊ែរថ្មី Vulcan ដើម្បីធ្វើកំណែទម្រង់ដ៏សំខាន់បន្ទាប់របស់វា នឹងត្រៀមខ្លួនជាស្រេចដើម្បីបម្រើអ្នកវិទ្យាសាស្ត្រជំនាន់ថ្មី ដោយធានាថាចក្រភពអង់គ្លេសនឹងរក្សាតួនាទីឈានមុខគេក្នុងវិស័យនេះ”។
ដូច្នេះ គម្រោងសាងសង់ម៉ាស៊ីនឡាស៊ែរ Vulcan ២០-២០ នឹងមានរយៈពេល ៦ ឆ្នាំ។ ឡាស៊ែរថ្មីនឹងជួយអ្នកស្រាវជ្រាវឱ្យយល់កាន់តែច្បាស់អំពីវិស័យវិទ្យាសាស្ត្រជាច្រើន រួមទាំងបាតុភូតតារាសាស្ត្រដូចជា supernovae និងពន្លឺព្រះអាទិត្យ ក៏ដូចជាសក្តានុពលថាមពលស្អាតនៃប្រតិកម្មលាយឡំដោយឡាស៊ែរ៕The most powerful laser project will be built near Oxfordshire - Talk  Finance
ប្រភព៖vnexpress

ប្រទះឃើញគ្រាប់កាំភ្លើ.ងជាច្រើននៅផ្ទះជនបង្កហេតុនៅស្យ៉ាម ប៉ារ៉ាហ្គន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍បា.ញ់ប្រហា.រមួយនៅ ស្យ៉ាម ប៉ារ៉ាហ្គន (SIAM PARAGON) ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ដែលក្មេងប្រុសបង្កហេតុទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ ហើយហេតុការណ៍នេះបណ្តាលឱ្យមានអ្នករងរបួសចំនួន៦នាក់ និងស្លាប់២នាក់ ។ ក្រោយមក សមត្ថកិច្ចអាចចាប់ខ្លួនក្មេងប្រុសបង្កហេតុបាន និងបញ្ជូនទៅសាកសួរនៅស្ថានីយប៉ូលិសប៉ាក់ថុមវ៉ាន់ ។Thailand police arrest 14-yr-old suspected gunman after 3 killed at luxury  mall

នៅថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យក្នុងលំនៅឋានរបស់ជនបង្កហេតុ ដែលស្ថិតនៅតំបន់បាងឃែ ទីក្រុងបាងកក ។ បន្ទាប់មក សមត្ថកិច្ចបានចូលត្រួតពិនិត្យក្នុងបន្ទប់ដេករបស់ជនបង្កហេតុ ហើយប្រទះឃើញគ្រា.ប់កាំភ្លើ.ងជាច្រើនគ្រាប់ និងផ្ទាំងក្រដាស់សម្រាប់បា.ញ់១ផ្ទាំងផងដែរ ។ ដូច្នេះ សមត្ថកិច្ចក៏បានប្រមូលឧបករណ៍សម្រាប់ទុកធ្វើជាភស្តុតាង ។

តាមការសាកសួរអាណាព្យាបាលរបស់ជនបង្កហេតុឱ្យដឹងថា ពួកគាត់មិនដឹងថា កូនប្រុសយកគ្រាប់កាំភ្លើ.ង និងផ្ទាំងស៊ីបមកពីកន្លែងណាទេ ព្រោះតាមធម្មតា កូនប្រុសរស់នៅក្នុងផ្ទះមួយកន្លែងទៀតនៅតំបន់សាថន ។ ចំណែកជនបង្កហេតុឆ្លើយថា ខ្លួនមានបញ្ហាស្តាប់មិនសូវច្បាស់ល្អ ហើយខ្លួនតែងភ័យខ្លាចមានមនុស្សមកធ្វើបាបគ្រប់ពេលវេលា ។ ចំណែកកាំភ្លើ.ង និងគ្រាប់ដែលខ្លួនយកទៅបាញ់ប្រហា.រនៅហាងទំនើបនោះ គឺខ្លួនទិញតាមអនឡាញក្នុងតម្លៃជាង១ម៉ឺនបាត ។

ទោះយ៉ាងណា តាមការបញ្ជាក់ពីឪពុកម្តាយឱ្យដឹងថា កូនប្រុសញៀននឹងការលេងហ្គេមយ៉ាងខ្លាំង ប៉ុន្តែពុំធ្លាប់មានប្រវត្តិព្យាបាលជំងឺផ្លូវចិត្តទេ ។ ក្រៅពីនេះ មានសេចក្តីរាយការណ៍ថា នៅក្នុងទូរស័ព្ទដៃរបស់ជនបង្កហេតុមានវីដេអូហ្វឹកហាត់ពីរបៀបដាក់គ្រាប់កាំភ្លើ.ងទៀតផង ។ មុនពេល ជនបង្កហេតុចូលមកបា.ញ់ប្រហា.រក្នុងហាង គឺជនបង្កហេតុបានផ្ញើរូបភាពពីរបៀបដាក់គ្រាប់កាំភ្លើ.ងទៅឱ្យមិត្តភក្តិក្នុងអនឡាញ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍ឆោឡោបានកើតឡើងនៅ SIAM PARAGON ដោយសារមានសំឡេងគ្រាប់កាំភ្លើងពី៤គ្រាប់ ទៅ៥គ្រាប់ ហើយធ្វើឱ្យពលរដ្ឋថៃ និងភ្ញៀវទេសចរបរទេសដែលកំពុងដើរទិញអីវ៉ាន់ក្នុងផ្សារនាំគ្នារត់យករួចខ្លួន ។ អាជ្ញាធរប្រចាំតំបន់បានប្រកាសឱ្យមនុស្សទាំងអស់ប្រយ័ត្នខ្លួន ព្រោះជនបង្កហេតុកាន់កាវុ.ធ ។

តាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា ក្មេងប្រុសបង្កហេតុបានពាក់ស្រោមដៃ និងពាក់ស្បែកជើងកីឡាពណ៌ខ្មៅ ហើយបានដើរកាន់កាំភ្លើងនៅ SIAM PARAGON នៅបរិវេណជាន់ទី៣ ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យមានអ្នករងរបួសចំនួន៦នាក់ គឺមានទាំងជនជាតិថៃ និងជនបរទេសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន២នាក់ គឺជនជាតិចិនស្លា.ប់នៅកន្លែងកើតហេតុ និងស្ត្រីមីយ៉ាន់ម៉ាបានស្លា.ប់នៅមន្ទីរពេទ្យ ៕   ប្រភព ៖ mgronline

ពីថ្ងៃទី៤-៦ តុលា អាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ

0

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថា
ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា ព្យុះនេះនឹងមិនមាន ឥទ្ធិពលមកដល់លើកម្ពុជាទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា រាជធានី និង បណ្តាខេត្តនានា អាចមានភ្លៀងនៅក្នុង កម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ពី ៤០-៦០%។

គួរបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង កំពង់ធំ ជាដើមបានរងគ្រោះទឹកជំនន់ដោយសារទឹកភ្លៀង។ តាមបណ្តោយផ្លូវមួយចំនួនដែលមានការជន់លិចខ្លាំងរដ្ឋបាលខេត្តក៏បានប្រកាសបិទផ្លូវជាបណ្តោះអាសន្នផងដែរដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕May be an image of text