កញ្ញា រ៉េត សារីតា ដែលជាសិស្សច្បងរបស់ ចន សុទីម៉ា បានបោះសម្តីថាបើ Miss Universe Cambodia 2023 រូបនេះមិនចូល TOP ទេប្រហែលជានាងឈប់មើលកម្មវិធី Miss Universe មែនទែនហើយ ខណៈសិស្សច្បង រឿន ណាត វិញក៏បាននិយាយដែរថាបើប៉ុន ចន សុទីម៉ា មិនចូលTOPហើយមិនដឹងកម្មវិធីរកបេក្ខភាពយ៉ាងមិចទៀតទេ។May be an image of 1 person, smiling and jewelry

កំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងកម្មវិធីប្រកួត Miss Universe លើកទី៧២ នៅឯ El Salvador ចន សុទីម៉ា បេក្ខភាពបវរកញ្ញាតំណាងប្រទេសកម្ពុជារូបនេះកំពុងសាងភាពលេចធ្លោយ៉ាងខ្លាំងនៅក្នុងកម្មវិធី។ ស្របពេលកំពុងសាងមុខមាត់ជូនជាតិអ្នកគាំទ្រជាច្រើន រួមទាំងបវរកញ្ញាជាច្រើនរូបសុទ្ធតែបង្ហាញការលើកទឹកចិត្តនាងយ៉ាងខ្លាំងក្លាដូចគ្នា។

ក្នុងនោះដែរកញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 ក្នុងនាមជាសិស្សច្បងរបស់ ចន សុទីម៉ា Miss Universe Cambodia 2023 ទោះបីជាស្ថិតក្នុងស្ថាប័នផ្សេងគ្នាក្តីក៏បានបង្ហាញការគាំទ្រនិងជំនឿចិត្តទៅដល់សុទីម៉ា បើកទ្វារ TOP លើឆាកអន្តរជាតិ កម្មវិធី Miss Universe ។ កញ្ញា រ៉េត សារីតា បច្ចុប្បន្នកំពុងក្តោបឱកាសទីផ្សារផ្នែកពិធីការិនី បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «សុំកក់ហើយ បើប៉ុននេះមិនថប់ទៀត ខ្ញុំប្រហែលជាឈប់មើលមែនទែនហើយ»។May be an image of 1 person and text

មិនត្រឹមតែកញ្ញា រ៉េត សារីតា ប៉ុណ្ណោះទេដែលបង្ហាញអារម្មណ៍បែបនេះទៅកាន់ ចន សុទីម៉ា សូម្បីកញ្ញា រឿន ណាត Miss Universe Cambodia 2018 ក៏រំពឹងដែរថា បេក្ខភាពកម្ពុជារូបនេះនឹងអាចចូលTOP។ ស្រីស្អាតរូបនេះបានសរសេរថា «បើប៉ុណ្ណឹងមិនTopទៀតមិនដឹងរកម៉េចទៀតទេ»។ មិនត្រឹមតែ រ៉េត សារីតា និង រឿន ណាត បង្ហាញជំនឿចិត្តដូចនេះសូម្បីតែ អ៊ិន លក្ខិណា និង សៃ ហ្វុន ក៏លើកឡើងដែរថា កម្ពុជានឹងចូលថប់ ស្របពេលដែរតារាចម្រៀងលោក នីកូ ក៏បានបង្ហាញការគាំទ្រដល់បវរកញ្ញានេះដូចគ្នា។

ចន សុទីម៉ា ដែលកំពុងប្រកួត Miss Universe លើកទី៧២ នៅឯ El Salvador កំពុងសាងភាពលេចធ្លោយ៉ាងខ្លាំងនិងទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនទាំងជាតិនិងអន្តរជាតិ ស្របពេលដែល ទីម៉ា ទទួលបានឱកាសពិសេសពីខាងអ្នករៀបចំកម្មវិធីជាបន្តបន្ទាប់ក្នុងចំណោមបេក្ខភាពជាង៨០នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPdDVO0Se9F_x6O8-1lzzYLE0sDF-U_sI3uNT1-AHKwhyphenhyphend41j4lFU3ERJ1sSscqP-_onV7lHT9cheu0q7H8ETy2raNH60W1_OKZZY6Pt_s3rykX8N7XOEp4jSTEdnx_8PRVpwqjxXje7BJXu9WjXpNIT_oNQNMckvex-kX2za14sXYZ83GM-mp5Kyd-gM/s749/2%20(4).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8uI_xmPSmoeE-nPCMAZRc-3FgxZ08KqjGztUIOfzU-ewp0myuxm68p3R9fj_jh46U2n05QFuCLkgUy_m-vkTYOgMMzENe_VL9m_xCqM4DdK5WHDUjDkwXbRTfR7gLqIQsp4A8O3RBW9s7vj4ckY8XQvTGqJiBBUhQeBuJ45XsypAa2KlKeyK4qgGy1Rk/s738/Capture%20(99).PNG