មហាជនជ្រាបមកហើយថាការភ្ជាប់ពាក្យរបស់លោកស្រី ទ្រីដាណា និងលោក រស់ រាជ្ជសាល ធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គម។ អ្វីដែលគ្រប់គ្នាកាន់តែចង់ដឹងនោះគឺចិត្តរបស់កូនកំលោះតើមានមូលហេតុអ្វីដែលលោកសម្រេចចិត្តសាងគូជីវិតជាមួយអ្នកជំនួញរូបនេះ។May be an image of 6 people, wedding and text

កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា លោកស្រី ទ្រី ដាណា បានធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដឹងថាអ្នកជំនួញរូបនេះស្ងាត់ៗភ្ជាប់ពាក្យតែម្តងជាមួយបុរសសង្ហា រស់ រាជ្ជសាល ដែលមិនមែនជាលោក សេង មង្គល ដែលមហាជនភាគច្រើនគិតថាជាកូនកំលោះ។ ទោះយ៉ាងណាក៏ដោយ ដ្បិតកូនកំលោះរបស់លោកស្រី ទ្រី ដាណា មិនមែនជាលោក សេង មង្គល ក្តីឃើញថាប្រិយមិត្តជាអ្នកគាំទ្រក៏បង្ហាញការអបអរសាទរចំពោះអនាគតគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះដែរ។May be an image of 4 people, flower, wedding, dais and text

ជាមួយនឹងការភ្ញាក់ផ្អើលនៃពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរ អ្នកមួយចំនួនក៏ចង់ដឹងពីចិត្តកូនកំលោះដូចគ្នាថាលោកស្រី ទ្រី ដាណា មានចំណុចពិសេសអ្វីបណ្តាលឱ្យបុរសសង្ហា រស់ រាជ្ជសាល បាក់ចិត្តស្រលាញ់រហូតសម្រេចចិត្តភ្ជាប់ពាក្យបង្ហាញពីភាពច្បាស់លាស់ បើទោះបីជាលោកស្រី ទ្រី ដាណា ជាស្រ្តីមេម៉ាយក៏ដោយ។

តាមរយៈវីដេអូមួយដែលបង្ហោះដោយអ្នកលេងទិកតុកល្បីឈ្មោះ Kim YaYa បានជីកសួរចិត្តកូនកំលោះ រស់ រាជ្ជសាល បានបង្ហាញឱ្យគ្រប់គ្នាដឹងថាលោក សម្រេចចិត្តជ្រើសរើសលោកស្រី ទ្រី ដាណា ជាគូអនាគតដោយសារតែការអាណិតហើយធំជាងការស្រលាញ់ ដោយសារតែប្រវត្តិរបស់ លោកស្រី ទ្រី ដាណា កំសត់ពេកមិនចេះនិយាយអ្វីច្រើនដោយលោកបានបញ្ចប់ត្រឹមពាក្យថា គូដណ្តឹងរបស់ខ្លួនគួរឱ្យស្រលាញ់។No photo description available.

យ៉ាងណាមិញ បន្ទាប់ពីលោក រស់ រាជ្ជសាល ទម្លាយពាក្យក្នុងចិត្តមូលហេតុដែលស្រលាញ់លោកស្រី ទ្រី ដាណា ដោយសារតែការអាណិតនិងមានប្រវត្តិកំសត់នោះអ្នកលេងបណ្តាញសង្គមជាច្រើនក៏បានបញ្ចេញមតិវែកញែករឿងនេះដូចគ្នា៕