បច្ចុប្បន្ន វិស័យថែទាំសុខភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការដឹកជញ្ជូន រួមទាំងការងារឃ្លាំងត្រូវបានព្យាករណ៍ថានឹងមានតម្រូវការទីផ្សារច្រើនបំផុតនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
យោងតាមការព្យាករណ៍ការងារឆ្នាំ ២០២២-២០៣២ នៃការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក (BLS) បានឱ្យដឹងថា ចំនួនការងារថ្មីៗនៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ៤.៧ លាន ដល់ ១៦៩.១ លានការងារនៅឆ្នាំ ២០៣២។ ដូច្នេះ ការងារថ្មីចំនួន ១៥ ដែលមានតម្រូវការទីផ្សារខ្ពស់បំផុតនោះមានដូចជា៖US job growth beats expectations in January; unemployment rate at 4% -  BusinessToday

១.ជំនួយការថែទាំសុខភាពតាមផ្ទះ ដោយមានឱកាសការងារប្រហែល ៨០៤.៦០០កន្លែងក្នុងឆ្នាំ ២០៣២។
២.ការអភិវឌ្ឍន៍កម្មវិធី នឹងមានឱកាសការងារប្រមាណ ៤១០,៤០០ កន្លែង។
៣.ចុងភៅ (២៧៧.៦០០)។
៤.បុគ្គលិកផ្នែកលក់/បញ្ជាទិញ (១៧៨.៦០០)។
៥.គិលានុបដ្ឋាយិកា (១៧៧.៤០០)។
៦.កម្មករដឹកជញ្ជូនទំនិញ និងសម្ភារៈ (១៥៨.៨០០)។
៧.នាយកប្រតិបត្តិ (១៤៧.៣០០)។
៨.នាយកសេវាវេជ្ជសាស្រ្ត (១៤៤.៧០០)។
៩.បើកឡានភីកអាប់ (១៣៣.៨០០)។
១០.ប្រធានហិរញ្ញវត្ថុ (១២៦.៦០០)។
១១.ការព្យាបាលថែទាំ (១១៨ ៦០០)។
១២.អ្នកវិភាគទីផ្សារ / អ្នកជំនាញទីផ្សារ (១១៦.៦០០)។
១៣.ជំនួយការវេជ្ជសាស្រ្ត (១០៥,៩០០)។
១៤.អ្នកវិភាគការគ្រប់គ្រង (៩៥.៧០០)។
១៥.អ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ / រ៉ឺម៉ក (៨៩.៣០០)។How the civilian jobs of U.S. veterans and non-veterans differ | Pew  Research Center

ក្រៅពីការងារចំនួន ១៥ ខាងលើនេះក៏មានការងារជាច្រើនទៀតដូចជា កុំព្យូទ័រ គណិតវិទ្យា ស្ថាបត្យកម្ម និងវិស្វកម្ម វិទ្យាសាស្ត្រជីវិត/រូបវិទ្យា ដែលជំនាញនេះក៏មានកំណើនការងារខ្ពស់ផងដែរ។ បច្ចុប្បន្ន ឱកាសការងារបានក្លាយជាចំណុចទាក់ទាញមួយសម្រាប់និស្សិតអន្តរជាតិដែលមករៀននៅសហរដ្ឋអាមេរិក។ ក្នុងចំណោមសិស្សអន្តរជាតិជិត ៩៥០,០០០ នាក់នៃឆ្នាំសិក្សា ២០២១-២០២២ មានប្រមាណ ៥៤% បន្តការសិក្សាផ្នែក STEM និង ២១% សិក្សាផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ ក៏ដូចជាវិស្វកម្ម រួមទាំងគ្រប់គ្រងអាជីវកម្មជាដើម។Job Corps Commences Recruiting Effort in Illinois | Chicago Defender

ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះទីផ្សារការងារនៅសហរដ្ឋអាមេរិកបានបន្តធ្លាក់ចុះ នេះបើយោងតាម BLS ផងដែរ។ សេដ្ឋកិច្ចបានបន្ថែមការងារថ្មីត្រឹមតែ ១៥០,០០០ ប៉ុណ្ណោះ ដែលស្មើនឹងពាក់កណ្តាលនៃខែកញ្ញា និងទាបជាងជាមធ្យមក្នុងឆ្នាំនេះ ដែលមានការងារថ្មីចំនួន ២៦០,០០០ ក្នុងមួយខែ ដូច្នេះអត្រាគ្មានការងារធ្វើបានកើនឡើង ០.១% បើធៀបនឹងខែកញ្ញាដល់ ៣.៩%៕