Home Blog Page 1431

ប្រទេសប៉ាគីស្ថានបានបង្ក្រាបបណ្តាញលក់ក្រលៀនរាប់រយ

0

បរទេស៖ យោងតាមរដ្ឋមន្ត្រី Mohsin Naqvi នៃខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃទី ២ ខែតុលាថា ក្រុមប៉ូលីសរបស់អាជ្ញាធរបានចាប់ខ្លួនមនុស្ស ៨ នាក់ពីបទជួញដូរក្រលៀនចំនួន ៣២៨ ឱ្យទៅអតិថិជនក្នុងតម្លៃរហូតដល់ ១០ លានរូពី (ប្រមាណ ៣៤,០០០ ដុល្លារ) ក្នុងមួយផ្លែ។Organ harvesting ring busted in Pakistan
លោក Naqvi បានបន្តទៀតថា មេខ្លោងដែលបានធ្វើការវះកាត់តម្រងនោមនោះមានឈ្មោះថា Fawad Mukhtar។ ដើមឡើយលោក Fawad គឺជាគ្រូពេទ្យវះកាត់កែសម្ផស្សម្នាក់នៅមន្ទីរពេទ្យ Lahore General ប៉ុន្តែត្រូវបានបណ្តេញចេញពីការងារ។

ក្រោយមកគាត់បានល្បួងអ្នកជំងឺឱ្យមកវះកាត់តម្រងនោមនៅគ្លីនិកឯកជនមួយក្នុងទីក្រុង Taxila ដែលជាកន្លែងងាយស្រួលក្នុងការធ្វើប្រតិបត្តិការ។ បន្ទាប់មកអាជ្ញាធរបានកត់ត្រាការស្លាប់យ៉ាងហោចណាស់បីនាក់ពីគ្លីនិកនេះ ដោយប៉ូលីសបានចំណាយពេលជិត ២ ខែក្នុងការស៊ើបអង្កេត។ ដូច្នេះហើយ នៅទីបំផុតប៉ូលីសក៏បានចាប់ខ្លួនលោក Fawad រួមទាំងជនខិតខូច ៧ នាក់ទៀតពីបទជួញដូរក្រលៀនដោយខុសច្បាប់ និងដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ រួមទាំងពិន័យជាប្រាក់ចំនួន ៣,៤០០ ដុល្លារក្នុងម្នាក់។Pakistan busted a network selling hundreds of kidneys

គួរបញ្ជាក់ដែរថា ប្រទេសប៉ាគីស្ថានបានហាមឃាត់ការលក់សរីរាង្គមនុស្សតាំងពីឆ្នាំ ២០០៧ ប៉ុន្តែច្បាប់នេះត្រូវបានពង្រឹងនៅក្នុងឆ្នាំ ២០១០។ មុនពេលច្បាប់នេះត្រូវបានអនុម័ត ប៉ាគីស្ថានគឺជាមជ្ឈមណ្ឌលជួញដូរសរីរាង្គសម្រាប់ជនបរទេស និងប្រជាជនប៉ាគីស្ថានណាដែលមានទ្រព្យសម្បត្តិដែលកំពុងស្វែងរកការប្តូរសរីរាង្គ៕Illegal Organ Trafficking Network Unearthed in Pakistan
ប្រភព៖vnexpress

Seungri អតីតសមាជិក Big Bang មានរឿងអាស្រូវបន្តទៀតជាមួយនារីពីរនាក់

0

Seungri អតីតសមាជិកក្រុម Big Bang នៅបន្តទាក់ទាញការយកចិត្តទុកដាក់ពីមហាជនចំពោះការបង្ករឿងចម្រូងចម្រាសសូម្បីតែបន្ទាប់ពីការដោះលែងពីពន្ធនាគារដោយទាក់ទាញការចង់ដឹងចង់ឃើញនិងការព្រួយបារម្ភក្នុងកម្រិតស្មើគ្នាពីទស្សនិកជន។K-pop star Seungri of Big Bang quits music after being charged with  supplying prostitutes

នៅថ្ងៃទី ៤ ខែតុលា Dispatch បានទម្លាយថា Seungri បានរកឃើញថាខ្លួនបានជាប់ពាក់ព័ន្ធក្នុងស្ថានភាពស្មុគស្មាញជាមួយនារីពីរនាក់។ របាយការណ៍បានបង្ហាញថា Seungri មានដំណើរកម្សាន្តនៅកោះបាលីជាមួយនារី២នាក់។ ដោយដំបូងធ្វើដំណើរទៅកម្សាន្តជាមួយនារីទី១ បន្ទាប់មកចែកផ្លូវជាមួយនារីទី១ ដើម្បីណាត់ជួបជាមួយនារី២វិញ។Seungri Retires: Read The BIGBANG Member's Statement | Billboard – Billboardដំណឹងដ៏រសើបនេះក៏បានលេចឮទៀតថានារីទី១ និងទី២ បានស្គាល់គ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយអ្នកទាំងពីរមានភាពឯកជនចំពោះទំនាក់ទំនងរបស់ Seungri ។ អ្នកទាំងពីរថែមទាំងបានឃុបឃិតគ្នារៀបចំគម្រោងធ្វើដំណើរទៅកោះបាលីខាងលើទៀតផង។

ភាពចម្រូងចម្រាសរវាងនារីពីរនាក់នាពេលថ្មីៗនេះបានធ្វើឱ្យអតីតតារាK-Pop ល្បីឈ្មោះរូបនេះឈានទៅរកការផ្តោតអារម្មណ៍ និងធ្វើឱ្យខូចមុខមាត់សាធារណៈរបស់គេបន្ថែមទៀត អំពីដំណើរការទាំងមូលរបស់គេក្រោយការដោះលែងពីពន្ធនាគារ។ ជីវិតក្រោយការជាប់គុករបស់ Seungri គឺច្បាស់ជាពោរពេញដោយភាពចម្រូងចម្រាស ហើយសកម្មភាពរបស់គេនៅតែបន្តទាក់ទាញការជជែកវែកញែកអំពីចរិតលក្ខណៈ និងសកម្មភាពអតីតកាល។Big Bang's Seungri released from prison after completing sentence

គួរបញ្ជាក់ផងដែរ អតីតសមាជិក Big Bang រូបនេះជាប់សកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសផ្លូវភេទ ការគេចពន្ធ និងការរំលោភបំពានជាហេតុរូបគេបានចាកចេញពីពិភពកម្សាន្ត។ នៅក្នុងខែមករា ឆ្នាំ ២០២០ Seungri ត្រូវបានចោទប្រកាន់ពីបទល្មើសសរុបចំនួន៩ នៃអំពើពេស្យាចារ ការរំលោភលើច្បាប់ផ្តន្ទាទោសអំពើហិង្សាផ្លូវភេទ និងការកេងបន្លំ ក្នុងចំណោមបទល្មើសផ្សេងៗទៀត។ បុគ្គលរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ប៉ុន្តែបានត្រឹមតែប្រាំមួយខែប៉ុណ្ណោះមុនពេលរូបគេត្រូវបានដោះលែងក្នុងខែកុម្ភៈ ឆ្នាំ ២០២១៕

ប្រទេសថៃស្ថិតក្នុងលំដាប់ទី១ មានអ្នកកា.ន់កា.ប់កាំភ្លើ.ងច្រើនជាងគេនៅអាស៊ាន

0

យោងតាមទិន្នន័យពីអង្គការស្រាវជ្រាវនៅប្រទេសស្វីស ដែលបានប្រមូលទិន្នន័យពាក់ព័ន្ធនឹងការប្រើប្រាស់អាវុ.ធទំហំតូច (Small Arms Survey-SAS) បញ្ជាក់ថា សហរដ្ឋអាមេរិកជាប្រទេសដែលមានចំនួនអ្នកកាន់កាំភ្លើ.ងជាជនស៊ីវិលច្រើនបំផុត គឺស្មើប្រមាណជាង៣៩៣លានដើម ។ បន្ទាប់មក ប្រទេសឥណ្ឌា ស្ថិតក្នុងលំដាប់ទី២ ស្មើប្រមាណជាង៧១លានដើម ចំណែកប្រទេសចិន ស្ថិតក្នុងលំដាប់ទី៣ ស្មើប្រមាណជាង៤៩លានដើម ។Philippines Announces Crackdown on Online Sales of Unlicensed Firearms —  BenarNews

ចំណែកប្រទេសថៃ ស្ថិតក្នុងលំដាប់ទី១៣ នៅលើពិភពលោក និងស្ថិតក្នុងលំដាប់ទី១ នៅតំបន់អាស៊ាន ដែលមានអ្នកកា.ន់កា.ប់កាំភ្លើ.ងច្រើនរហូតដល់១០លាន៣សែនដើម ខណៈប្រទេសថៃមានពលរដ្ឋសរុបចំនួន៦៨លាននាក់ ។ ក្នុងចំណោមកាំភ្លើ.ងចំនួន១០លាន៣សែនដើម ក្នុងនោះកាំភ្លើ.ងដែលបានចុះបញ្ជីស្របច្បាប់ស្មើប្រមាណ៦លាន២សែនដើម ។

បើទោះជាចំនួនអ្នកកា.ន់កា.ប់កាំភ្លើ.ងនៅប្រទេសថៃតិចជាងអាមេរិកក្តី ប៉ុន្តែក្នុងតំបន់អាស៊ានចាត់ទុកថា ការកា.ន់កា.ប់កាំភ្លើ.ងនៅប្រទេសថៃ គឺស្ថិតក្នុងលំដាប់ទី១ ក្នុងតំបន់នេះ ។ ដូច្នេះ ធ្វើឱ្យប្រទេសថៃក្លាយជាទីផ្សារងងិតខាងរកស៊ីជួញដូរអាវុធ ហើយខុសប្លែកគ្នាពីប្រទេសកម្ពុជា និងវៀតណាម ដែលមានច្បាប់តឹងរ៉ឹងសម្រាប់គ្រប់គ្រងអាវុធ ។Mass US-Made Gun Exports Are Fueling Violence, Shootings Globally

ភ្នាក់ងារទិន្នន័យនៃវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាពរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីឆ្នាំ២០១៩ ថា ថៃ គឺជាប្រទេសមានអំពើឃា.ត.ក.ម្មដោយសារកាំភ្លើ.ង ស្ថិតក្នុងលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសហ្វីលីពីន ។

ដូចគ្នានេះ គេហទំព័រ World Population Review បានផ្សព្វផ្សាយពីលទ្ធផលស្ទង់មតិប្រទេសដែលមានចំនួនអ្នកស្លា.ប់ដោយសារកាំភ្លើ.ងច្រើនបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២២ បង្ហាញថា ប្រទេសថៃស្ថិតក្នុងលំដាប់ទី១៥ ដែលមានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន២.៨០៤នាក់ ស្មើនឹងអត្រាស្លា.ប់ចំនួន៣.៩១នាក់សម្រាប់ពលរដ្ឋចំនួន១សែននាក់ ។Budget reveals next steps in Ottawa's gun buyback plan

ប្រទេសមានពលរដ្ឋស្លា.ប់ដោយសារកាំភ្លើ.ងច្រើនបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២២ រួមមាន ៖
១-ប្រេស៊ីល មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ច្រើនជាង ៤ម៉ឺន៩ពាន់នាក់
២-សហរដ្ឋអាមេរិក មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន ៣ម៉ឺន៧ពាន់នាក់
៣-ម៉ិកស៊ិក មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន ២២.១១៨នាក់
៤-ឥណ្ឌា មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន ១៤.៧១២នាក់
៥-កូឡុំប៊ី មានអ្នកស្លា.ប់ដោយសារកាំភ្លើ.ង ចំនួន ១៣.១៧១នាក់

ប្រភព ៖ 3plus News

ក្រុមចម្រៀង «ក្មេងខ្មែរ» កំពុងជួបប្រទះបញ្ហាចង់ថតបទចម្រៀងនៅប្រាសាទបឹងមាលាតែថតមិនបាន

0

កន្លងមកអាជ្ញាធរជាតិអប្សរា បានសេចក្តីជូនដំណឹងរបស់ខ្លួនទាក់ទងនឹងចំណុចមួយចំនួនត្រូវសុំច្បាប់អនុញ្ញាតិជាមុនសិនដើម្បីបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ។ ទន្ទឹមនឹងនេះក្រុមចម្រៀង ក្មេងខ្មែរ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុកពួកគេចង់ថតបទចម្រៀងនៅប្រាសាទបឹងមាលា នៅខេត្តសៀមរាបប៉ុន្តែត្រូវជួបបញ្ហាប្រឈម។No photo description available.

រសៀលថ្ងៃទី៤ តុលា ក្រុម ក្មេងខ្មែរ ដែលមានសមាជិក២រូបគឺ កៅ ពន្លី និង ជា សុជាតិ បានរៀបរាប់ថា «ពួកខ្ញុំចង់ថតបទបទចម្រៀងនៅប្រាសាទ បឹងមាលា ហើយត្រូវសុំច្រើន ដំណាក់កាល គេថាពួកខ្ញុំចង់លួចថត អត់អន់ចិត្តអីទេ តែមានអ្នកណាជួយក្រុមខ្ញុំបានទេ ? ខ្ញុំមានឯកសារគ្រប់គ្រាន់ហើយ»។No photo description available.

ងាកទៅកាន់លោក ទ្រី សក្កដា ឬ អាដា សក្កដា ដែលជាអ្នកនិពន្ធ និងជាអ្នកចម្រៀងធ្លាប់មានបទពិសោធលើការសុំច្បាប់ថតនេះបានឱ្យដឹងថា «បទពិសោធន៍របស់ខ្ញុំកន្លងមក គឺ ត្រូវឆ្លង អត្ថន័យ និង សាច់រឿងនៃបទចម្រៀងនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញសិន ហើយក្រសួងឆែកមើលវាយត្រាហើយ បានយកទៅសុំខាងអប្សរាម្តងទៀត ទាល់តែ អប្សរាវាយត្រាហើយបានថតបាន ថតនិងកាត់តរួច ត្រូវផ្ញើ ឱ្យអប្សរាឆែកមើលទៀត គ្រាន់តែគិតក៏ខ្ជិលចង់ផលិតដែរ តែមិនអីទេ មានពេលផលិតទៀតកើតមកស្នេហាជាតិ វាពិបាកចឹង»។No photo description available.

នៅថ្ងៃទី២៦ ខែកញ្ញា ខាងអាជ្ញាធរជាតិអប្សរា បានចេញលិខិតជូនដំណឹងដែរថា ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា ការថតរូបមុនអាពាហ៍ពិពាហ៍ ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវសុំច្បាប់អនុញ្ញាតជាមុនសិនហើយខាងអាជ្ញាធរនឹងឆ្លើយតបទៅម្ចាស់សំណើវិញក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការងារយ៉ាងយូរ។ប្រាសាទបេងមាលា - វិគីភីឌា

គួរបញ្ជាក់ផងដែរថា ប្រាសាទបេងមាលាឬបឹងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបខាងកើតជើងភ្នំគូលេនប្រហែល៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្តផងដែរ៕រូបភាព៖ទិដ្ឋភាពស្រស់ត្រកាល នៃប្រាសាទបេងមាលាក្រោយពេលភ្លៀងធ្លាក់ | Krama Post  - Official Site

 

ប្រការទាំង ៤ ដែលចាស់ៗហាមមិនឱ្យធ្វើនៅអំឡុងខែភ្ជុំ

0

ពិតណាស់ នៅក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ី សុទ្ធតែមានអបិយជំនឿខុសៗគ្នា ទៅតាមវិធីបុណ្យសាសនានីមួយៗ ដោយឡែកប្រទេសកម្ពុជាយើងក៏មានអបិយជំនឿជាច្រើនផងដែរ ដែលចាស់ៗបុរាណតែងតែផ្តាំតៗគ្នាកុំឱ្យធ្វើរឿងទាំងនេះក្នុងអំឡុងខែភ្ជុំ ឬកាន់បិណ្ឌព្រោះគេជឿថា ពពួកវិញ្ញាណអាក្រក់ ឬពពួកអមនុស្ស នឹងមានអំណាចខ្លាំង។
ដូច្នេះហើយប្រការទាំង ៤ នោះមានអ្វីខ្លះ?

ប្រការទី១៖ ចាស់ៗពីដើមហាមកូនចៅមិនឱ្យបោះកាកសំណល់ទាំងអស់ដែលមានបាយ ឬសម្លនៅក្រោយផ្ទះ បន្ទាប់ពីបាយរួច ព្រោះគេជឿថាវិញ្ញាណងងឹតនឹងមកស៊ីកាកសំណល់ទាំងនោះ រួចហើយវានឹងចូលក្នុងផ្ទះយើង។

ប្រការទី២៖ មនុស្សជំនាន់មុនហាមកូនចៅមិនឱ្យទទួលទានអាហារនៅក្រោមដើមឈើឡើយ ពីព្រោះគេជឿថាដើមឈើទាំងអស់សុទ្ធតែមានវិញ្ញាណកាន់។

ប្រការទី៣៖ នៅពេលយប់ប្រសិនបើឃើញនរណាម្នាក់ដែលយើងមិនស្គាល់មកសុំបាយម្ហូបរបស់យើង អ្នកមិនគួរឱ្យនោះទេ ព្រោះអាចជាអមនុស្ស ដែលវាអាចនឹងនាំចង្រៃដល់យើង។

ប្រការទី៤៖ ប្រសិនបើអ្នកទៅបោះបាយបិណ្ឌនៅអំឡុងម៉ោង ៣ ឬ ៤ ទាបភ្លឺ ហើយមានជ្រុះរបស់របរនៅពេលធ្វើដំណើរ ចូលអ្នកកុំរើសឱ្យសោះព្រោះអាចជាពពួកអមនុស្សមកស៊ីសំណែមរបស់យើង។

ទោះជាយ៉ាងណាក៏ដោយខាងលើនេះគ្រាន់តែជាជំនឿរបស់ចាស់ៗបុរាណខ្មែរយើងតែប៉ុណ្ណោះ ជឿឬមិនជឿគឺអាស្រ័យទៅលើការគិត និងវិចារណញ្ញាណរបស់យើងនោះទេ៕អ្វី​ជា​អត្ថន័យ​នៃការបោះ​បាយបិណ្ឌ? - Sabay News

ភ្ញៀវទេសចរចិនបារម្ភពីសុវត្ថិភាព និងមិនចង់មកកម្សាន្តប្រទេសថៃ

0

ប្រទេសថៃ ៖ ហេតុការណ៍បា.ញ់ប្រហា.រនៅ SIAM PARAGON ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅប្រទេសថៃ ជាពិសេស ភ្ញៀវទេសចរចិន ។ គេសង្កេតឃើញថា ក្នុងបណ្តាញសង្គមល្បីឈ្មោះរបស់ចិនឈ្មោះ Weibo មានជនជាតិចិនជាច្រើននាក់ចូលមកបញ្ចេញមតិយោបល់ថា ពួកគេមិនចង់មកកម្សាន្តនៅប្រទេសថៃទេ ដោយសារគ្មានទំនុកចិត្តរឿងសុវត្ថិភាពភ្ញៀវទេសចរ ។Thailand police arrest 14-yr-old suspected gunman after 3 killed at luxury  mall

ហេតុការណ៍បា.ញ់ប្រហា.រនៅ SIAM PARAGON លើកនេះ បានបណ្តាលឱ្យភ្ញៀវទេសចរចិនម្នាក់ស្លា.ប់បា.ត់ប.ង់ជីវិតនៅនឹងកន្លែង ហើយធ្វើឱ្យបណ្តាញសង្គមនៅប្រទេសចិនចុះផ្សាយ និងជជែកពីហេតុការណ៍នេះយ៉ាងច្រើន ។ ជាក់ស្តែង អ្នកលេងបណ្តាញសង្គមចិនបានចែកចាយបន្តគ្នានូវហេតុការណ៍បា.ញ់ប្រហា.រនៅ SIAM PARAGON ទីក្រុងបាងកក ។Thailand shooting live: 14-year-old suspected gunman arrested in Bangkok Siam  Paragon mall; three dead | The Independent

ជនជាតិចិនម្នាក់បញ្ចេញមតិក្នុងបណ្តាញសង្គមថា ៖ «បច្ចុប្បន្ននេះ ពួកយើងមិនអាចទៅប្រទេសថៃបានទេ» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «ក្រសួងវប្បធម៌ និងទេសចរណ៍ថៃធ្វើការដោយគ្មានប្រយោជន៍» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «បច្ចុប្បន្ន ការចំណាយប្រាក់ពេលទៅលេងនៅប្រទេសថៃមិនថោកទេ ខណៈការធ្វើដំណើរនៅប្រទេសចិនមានសុវត្ថិភាពជាង» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «ប្រាប់រួចហើយថា កុំទៅលេងប្រទេសនៅតំបន់អាស៊ាន មិនព្រមស្តាប់គ្នាទេ» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «កើតហេតុការណ៍បែបនេះហើយ នៅតែមកអង្វរឱ្យយើងទៅដើរលេងនៅថៃទៀត» ។Two dead in Bangkok mall shooting, 14-year-old boy arrested

ការបញ្ចេញមតិរបស់ជនជាតិចិនភាគច្រើនសុទ្ធតែគ្មានទំនុកចិត្ត ព្រមទាំងភ្ញាក់ផ្អើលនឹងប្រទេសថៃ ដែលបានអនុញ្ញាតឱ្យពលរដ្ឋខ្លួនអាចគ្រប់គ្រងអាវុធយ៉ាងងាយ ។ ហេតុនេះ វាជាបញ្ហាសំខាន់ដែលរដ្ឋាភិបាលថៃមិនអាចព្រងើយកន្តើយបានទេ ចំពោះការស្តារមុខមាត់ប្រទេសជាតិ និងទំនុកចិត្តពីភ្ញៀវទេសចរឡើងវិញ ៕ ប្រភព ៖ mgronline

វិធីងាយៗ ៤ យ៉ាងដើម្បីបំបាត់ការហៀរសំបោរក្នុងរយៈពេល ៣ នាទី

0

ការតឹងច្រមុះ ឬហៀរសំបោរ គឺជារោគសញ្ញាមួយចំនួននៃជំងឺគ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅក្នុងច្រមុះ អាចបណ្តាលឱ្យមានការបង្ករោគនៅក្នុងត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកនៅក្នុងច្រមុះចំពោះមនុស្សចាស់។ ដូច្នេះហើយ ដើម្បីបំបាត់ការហៀរសំបោរ អ្នកគួរអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១.ងូតទឹកក្តៅឧណ្ឌៗជាប្រចាំ និងស្លៀកពាក់ឱ្យបានកក់ក្តៅ។
២.លើកក្បាលរបស់អ្នកឡើង ហើយបិទដង្ហើមរយៈពេល ១០ វិនាទី បន្ទាប់មកផឹកទឹក។
៣. ផឹកទឹកឬភេសជ្ជៈក្តៅៗ ជាពិសេសដាំទឹកខ្ញីផឹកគឺមានប្រសិទ្ធភាពជាងគេបំផុត។
៤.គួរញើសសំបោរចោលជាប្រចាំបើវានូវតែហៀរ ដោយប្រើស្ព្រាយបាញ់ច្រមុះគឺល្អជាងការជូតវាស។How to Stop a Runny Nose: Home Remedies & Medications

អ្វីដែលអ្នកគួរចៀសវាងដើម្បីការពារការហៀរសំបោរ៖
-ជាតិអាល់កុល។
-ការជក់បារី។
-កុំបរិភោគអាហារច្រើនពេក។
-ទំពារអាហារឱ្យបានហ្មត់ចត់ ចៀសវាងអាហារហឹរ។
-មានអារម្មណ៍ខឹង ឬអារម្មណ៍អវិជ្ជមាន។Five Underlying Causes of a Runny Nose You May Not Have Considered: Florida Ear, Nose, Throat & Facial Plastic Surgery Center: Otolaryngology

ដូច្នេះហើយ ប្រសិនបើអ្នកកំពុងមានបញ្ហាហៀរសំបោរញឹកញាប់ លើសពី ២-៣ ថ្ងៃ ឬមានរោគសញ្ញាផ្សេងទៀតដូចជាការហឺតខ្លាំងរហូតដល់អ្នកឈឺបំពង់ក ឈឺត្រចៀក ឬឈឺទ្រូង អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីរកមូលហេតុពិតប្រាកដ៕
ប្រភព៖sanook

ម្តាយគ្រប់រូបគួរដឹង ហាមផ្តល់ទឹកឃ្មុំដល់កុមារអាយុក្រោម ១ ឆ្នាំ

0

ទឹកឃ្មុំ មានសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗជាច្រើន ដែលល្អសម្រាប់មនុស្សពេញវ័យ។ ប៉ុន្តែចំពោះកុមារតូចៗអាយុក្រោម ១ ឆ្នាំ មិនត្រូវបានណែនាំឱ្យទទួលទាននោះទេ ព្រោះប្រព័ន្ធរំលាយអាហាររបស់កុមារមិនទាន់លូតលាស់បានល្អពេញលេញ ដែលអាចធ្វើឱ្យកុមារពិការភាពផ្នែកណាមួយនៃរាងកាយ ដោយសារនៅក្នុងទឹកឃ្មុំមានផ្ទុក spore របស់ពពួកបាក់តេរី Clostridium botulinum។5 Honey Health Benefits for Children Over 2 | Sunshine House

ដូច្នេះហើយប្រសិនបើអ្នកបន្តក់ទឹកឃ្មុំឱ្យកូនតូចៗ នោះទឹកឃ្មុំនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់ក្មេង ដែលអាចលេចចេញនូវសញ្ញាមួយចំនួនដូចជា៖
-មិនសូវបៅ។
-ខ្សោយសាច់ដុំ ទន់ដៃ ទន់ជើង។
-មិនសូវរស់រវើកដូចមុន។
-ឧស្សាហ៍ក្តៀន។
-យំខ្សោយៗ។
-ពិបាកដកដង្ហើម។The Surprising Dangers of Giving Honey to Your Baby | The Nest, Kids CPR &  Allergy

ទោះជាយ៉ាងណាក៏ដោយ បាក់តេរីមួយប្រភេទនេះក៏អាចបង្កហានិភ័យជំងឺម្យ៉ាងឈ្មោះថា Botulism ទៅលើទារកបានដោយ Botulism គឺជាជំងឺដ៏កម្រ និងធ្ងន់ធ្ងរបំផុតដែលបណ្តាលមកពីការញ៉ាំទឹកឃ្មុំ ហើយវាក៏អាចបណ្តាលឱ្យក្មេងស្លាប់បានទៀតផង ប្រសិនបើមិនព្យាបាលទាន់ពេល៕

ត្រៀមលុយឱ្យហើយទៅ! ខេត្តបាត់ដំបងនឹងរៀបចំកម្មវិធីសប្បាយៗជាច្រើនចុងខែតុលានេះ

0

រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី៤ ខែតុលា បានជូនដំណឹងដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ ឱ្យបានជ្រាបថាដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួម ចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងក៏ដូចជាការបើកឱកាសជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ ពេល០២ថ្ងៃត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

កម្មវិធីសប្បាយៗរយៈពេល២ថ្ងៃនេះនឹងមានការប្រណាំងទូក(ង)ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ។ ចំណែកនៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។

គួរបញ្ជាក់ផងដែរថា ខេត្តបាត់ដំបងគឺជាខេត្តគោលដៅរបស់ទេសចរមួយព្រោះខេត្តនេះ មានតំបន់ទេសចរណ៍ច្រើនកន្លែងទាំងបែបធម្មជាតិ និងតំបន់កែច្នៃ រួមទាំងនសំណល់វប្បធម៌បុរាណជាច្រើនដែលមិនគួរមើលរំលង៕

ឥណ្ឌាហាមអ្នកបើក និងបុគ្គលិកនៅលើយន្តហោះបាញ់ទឹកអប់

0

ប្រទេសឥណ្ឌា ៖ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌានឹងចាប់ផ្តើមអនុវត្តច្បាប់ហាមអ្នកបើក និងបុគ្គលិកបម្រើការនៅលើយន្តហោះទាំងអស់បាញ់ទឹកអប់នៅពេលកំពុងធ្វើការ ហើយអនុវត្តចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ តទៅ ។ ការហាមឃាត់នេះ ក្នុងបំណងការពារកំហុសឆ្គងការវាស់កម្រិតជាតិអាល់កុលក្នុងផ្លូវដង្ហើមនៅតាមអាកាសយានដ្ឋាននានា ។Air India launches Premium Economy Class on select flights - Travel Trade  Journal

ក្រៅពីទឹកអប់ហើយ ផលិតផលផ្សេងៗដែលផ្សំពីជាតិអាល់កុលដូចជា ថ្នាំដុសធ្មេញ និងទឹកថ្នាំខ្ពុរមាត់ ក៏ត្រូវបានហាមឃាត់ផងដែរ ។ អ្នកបើក និងបុគ្គលិកបម្រើការនៅលើយន្តហោះ ដែលធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំ ឬទទួលការព្យាបាលពីមុនមក ត្រូវតែជូនដំណឹងដល់មន្ត្រីជាមុនសិន ។ រដ្ឋបាលអាកាសចរណ៍ជាតិបានប្រកាសថា អ្នកបើកយន្តហោះមិនត្រូវផឹកភេសជ្ជៈមានជាតិអាល់កុលទេ ក្នុងរយៈពេល៨ម៉ោងមុនពេលយន្តហោះចេញដំណើរ ហើយបរិមាណជាតិអាល់កុលក្នុងឈាម គឺមិនឱ្យលើសពី០.០៤% ។Your flight experience is about to get a major upgrade in 2023 | Condé Nast  Traveller India

មនុស្សមួយចំនួនសង្ស័យថា ទឹកអប់មានបរិមាណជាតិអាល់កុលតិចតួចប៉ុណ្ណោះ ហើយថែមទាំងគ្មានការពិសោធន៍ច្បាស់លាស់ថា ការបាញ់ទឹកអប់នៅលើរាងកាយអាចធ្វើឱ្យមានកំហុសឆ្គងដល់ការត្រួតពិនិត្យផ្លូវដង្ហើម ។ យោងតាមតម្រូវការសុវត្ថិភាពផ្លូវអាកាសសម្រាប់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌាបញ្ជាក់ថា សំណើបន្ថែមទៀតនឹងមានការផ្តល់យោបល់ពីសាធារណជន រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ៕Srilankan Airlines - Sri Lanka | Flight attendant, Cabin crew, Srilankan  airlines ប្រភព ៖ beartai BRIEF