ប្រទេសចិន ៖ ពណ៌ក្រហមស្រស់របស់ក្រែមលាបមាត់ដែលនារីៗទាំងឡាយពេញនិយមនោះ គឺគេបានយកផ្លែម្ទេសធ្វើជាគ្រឿងផ្សំផងដែរ ហើយសារធាតុពណ៌ក្រហមរបស់ផ្លែម្ទេសមួយចំនួនអាចប្រើប្រាស់ធ្វើជាពណ៌ធម្មជាតិយ៉ាងមានសុវត្ថិភាព ។

នៅតំបន់ស្វយ័តអ៊ុយកូ ស៊ីនចៀន ស្ថិតនៅភាគពាយ័ព្យប្រទេសចិន គឺជាតំបន់ផលិតសារធាតុពណ៌ក្រហមពីផ្លែម្ទេសទុំ និងជាតំបន់ផលិតដ៏សំខាន់នៅលើពិភពលោក ។ តំបន់នេះមានអាកាសធាតុអំណោយផល ដូចជា មានខ្យល់ស្ងួត និងពន្លឺថ្ងៃគ្រប់គ្រាន់ ព្រមទាំងមានសីតុណ្ហភាពខុសប្លែកគ្នាខ្លាំងរវាងពេលថ្ងៃ និងពេលយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrXmE-jt3lkgKzE8_hnLgSDRnY3wXVGpAxPwSxX2c_pTbPZkhbqpMQIn5gwpJBNwPDkYYQetTtQ1OwOD372yWcJn1C1k7ipb9ScVWT4extniUBWbQqla-wMMm58HPAdGh9C5CEYlEkrM9si-0Tr2Is4MwrQ_Nv37oJ_LJG1EmfN2B3tbpJxGTt7VfuWhU/s1024/photo_2023-11-10_14-39-49.jpg

ផ្លែម្ទេសពូជប៉ាន់ចៀវ មានដើមកំណើតនៅស្រុកប៉ូហ៊ូ តំបន់ស៊ីនចៀន ។ ម្ទេសពូជប៉ាន់ចៀវ មានពណ៌ដិតខ្លាំងជាងម្ទេសធម្មតា ហេតុនេះ គេបានយកវាមកធ្វើជាសារធាតុពណ៌ក្រហមរបស់ក្រែមលាបមាត់ ។ លើសពីនេះ សារធាតុពណ៌ក្រហមដែលចម្រាញ់ចេញពីម្ទេសពូជប៉ាន់ចៀវ គឺអាចប្រើប្រាស់សម្រាប់ផ្នែកជាច្រើនទៀតដូចជា ក្រែមលាបមាត់, នំខេក, ការ៉ែមកី, ភេសជ្ជៈ និងថ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZxhtiZaOtR3iUyXLc8pm5MlCuLSpK7et_wwF8IyitBtFE2FZNZ85OhrqE4yo70hHKrW4tfltnbxcryUhmjz4EfMrewy51VotjtVVHdPgNtJHw7WX8Au3Z1x50tbeLJl3WGe6QzXIu-8OFok_LCTzQqgjSvIMUBNgR1vM3plmz2IGyYDXkpYPsTAesnps/s1266/photo_2023-11-10_14-39-55.jpg

ស្រុកប៉ូហ៊ូ មានបរិស្ថានស្រស់ស្អាត, ដីមានជីវជាតិ និងពន្លឺថ្ងៃគ្រប់គ្រាន់ ទើបធ្វើឱ្យផ្លែម្ទេសដែលបានដាំដុះនៅទីនេះមានពណ៌ស្រស់ស្អាត និងកាល់ស្យូមខ្ពស់ ។ កាលពីឆ្នាំ២០២០ ផ្លែម្ទេសនៅស្រុកប៉ូហ៊ូ ត្រូវបានសមាគមបន្លែចិនចាត់ក្នុងចំណាត់ថ្នាក់ជាម្ទេសល្អចំនួន១០ប្រភេទនៅប្រទេសចិន ។ ក្រោយពីបានអភិវឌ្ឍន៍វិធីសាស្ត្រដាំដុះអស់រយៈពេលជាច្រើនឆ្នាំមក គេបានដាំម្ទេសនៅស្រុកប៉ូហ៊ូ លើផ្ទៃដីធំទូលាយជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieKcN5T4aV1Nnv5w23uJeLGEYWOGi-ZiMTZdWQ-j67sL8Uev1tQrK8L5I1GiIBxUMahAphX2-y_qr5I66rwGWL6b6XzObpLB4rucd4l3Yg2gULod_9g9Zj8UiQ3KezPLD5-Jco1dPIm_HJefHueWUmhhwcJJsWbGpu7yrlsTIdZgWdr9WQBmCNz5O6H90/s901/photo_2023-11-10_14-39-56%20(2).jpg

ការដាំម្ទេស គឺជាសកម្មភាពមួយដែលផ្តល់នូវអត្ថប្រយោជន៍ពិសេសសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅឆ្នាំ២០២៣ ។ នៅទូទាំងស្រុកប៉ូហ៊ូ គេបានដាំម្ទេសនៅលើផ្ទៃដីជាង៤.០០០ហិកតា ហើយម្ទេសទាំងនេះជាពូជដែលផ្តល់នូវបរិមាណខ្ពស់, ពណ៌ស្រស់ស្អាត និងមិនខូចខាតដោយសារសត្វល្អិត ។ ហេតុនេះ ម្ទេសពូជប៉ាន់ចៀវ ទទួលបានការនិយមពីកសិករ ក៏ដូចជាអតិថិជន ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRUKWINV2maLZI94xIOP24P-6xNKhbt4AwXZo6LYLfkIZWpjbtZE6_XGTj2rv1xi2ZdW2tQR8PptMs5bu6ijtJOTYEukkOCEmOqhTfaWeT-UebHYbQOr92vKwafPOg2oTRgsDXRA3Jy3hXtHTi7J0p1RR029I1SDMSSfuFtSXZ9F7aN0lBUpo_7yd8pjY/s1266/photo_2023-11-10_14-39-56.jpgប្រភព ៖ China face