ស្ថិតក្នុងពិធីមង្គលការដោយមានភ្ញៀវកិត្តិយសជាអ្នកសិល្បៈល្បីៗជាច្រើនរូបតារាចម្រៀង ចំរើន សុភ័ក្ត្រ ដែលជាកូនក្រមុំបែរជាស្រក់ទឹកភ្នែកទៅវិញ។ ការស្រក់ទឹកភ្នែករបស់ម្ចាស់ពាន The Mask Singer រូបនេះដោយសារតែកូនកំលោះបានរៀបចំភាពភ្ញាក់ផ្អើលសម្តែងរបាំអង្រែជូនកូនក្រមុំ។

តារាចម្រៀងក្នុងទ្រនំហង្សមាស ចំរើន សុភ័ក្រ ជាសិល្បការិនីពហុជំនាញបានបញ្ចប់ភាពនៅលីវរបស់ខ្លួនសម្រេចចិត្តរៀបការនៅថ្ងៃទី៩ វិចិ្ឆកានេះ ដោយមានសិល្បករ សិល្បការិនី ល្បីៗជាច្រើនរូបចូលរួមពោរពេញដោយស្នាមញញឹមនិងការចូលរួមអបអរសាទរពីមិត្តរួមអាជីព។May be an image of 2 people

អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះកូនក្រមុំ ចំរើន សុភ័ក្រ្តបានស្រក់ទឹកភ្នែកដោយក្តីរំភើបចិត្តជាពន់ពេកក្នុងថ្ងៃមង្គលខ្លួនដោយសារកូនកំលោះបានរៀបចំភាពភ្ញាក់ផ្អើលជូនភរិយា ដោយមិត្តៗរបស់ចំរើន សុភ័ក្ត្រ ជាសិល្បករបុរាណបានសម្តែងរបាំអង្រែនៅក្នុងពិធីជប់លៀងពេលល្ងាច។ ការរៀបចំសម្តែងរបាំបុរាណខ្មែរពីកូនកំលោះមិនឱ្យកូនក្រមុំដឹងជាមុននេះមិនត្រឹមតែធ្វើឱ្យ ចំរើន សុភ័ក្រ ស្រក់ទឹកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យភ្ញៀវកិត្តិយសដទៃទៀតរួមទាំងបណ្តាប្រិយមិត្តទស្សនានៅលើប្រព័ន្ធផ្សព្វផ្សាយក៏រំភើបចិត្តដូចគ្នា។May be an image of 1 person

លើសពីនេះទៅទៀតមិនត្រឹមតែសម្តែងរបាំអង្រែប៉ុណ្ណោះទេ តែពិធីមង្គលការរបស់តារាចម្រៀងរូបនេះក៏សម្តែងរបាំផ្សេងទៀតដូចគ្នា ដោយប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ចំរើន សុភ័ក្ត្រ គឺជាតារាចម្រៀងសម័យដោយមានការបណ្តុះបណ្តាលក្នុងក្រុមកុមារបាសាក់មុនចូលប្រឡូកសិល្បៈសម័យ។May be an image of 2 people and wedding

ជាមួយគ្នានេះដែរ គេចាំបានដែរថា កាលពីខែមេសា ឆ្នាំ២០២២ ចំរើន សុភ័ក្ត្រ និងមិត្តភក្តិបានច្រៀងរាំរបាំបុរាណខ្មែរយ៉ាងស្ទាត់ជំនាញស្វាគមន៍ឆ្នាំថ្មីក៏ដូចជាសម្តែងជូនលោកគ្រូអ្នកគ្រូសិល្បករបុរាណខ្មែរដែលធ្វើឱ្យមហាជនផ្ទុះការសរសើរយ៉ាងខ្លាំងទៅលើក្រុមរបស់ពួកគេ៕