Home Blog Page 1428

សម្តេចតេជោ មានប្រសាសន៍ថា iPhone15 ជាទូរស័ព្ទដែលលំបាកប្រើបំផុត

0

តាមគេលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅក្នុងតេឡេក្រាមរបស់សម្ដេច នៅថ្ងៃទី១៦ ខែតុលា ២០២៣ បានឱ្យដឹងថា សម្តេចចាត់ទុក iPhone15 ជាទូរស័ព្ទដែលលំបាកប្រើបំផុត ដែលសម្តេចធ្លាប់បានប្រើទូរសព្ទ iPhone ជាច្រើនម៉ូឌែលរួចមកហើយ។

នៅក្នុងសំណេរបស់សម្ដេចបានរៀបរាប់ថា “ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា”។

សម្ដេចបានបន្ថែមទៀតថា “កំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឱ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល”៕

 

សាយ ប្រកាសរៀបចំកម្មវិធី រត់អបអរសាទរបុណ្យឯករាជ្យជាតិនៅខេត្តកែប

0

លោក អ៊ួន បឋម ហៅ សាយ បានប្រកាសរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះនៅខេត្តកែប និង បរវិវេណឧទ្យានជាតិកែប។ ព្រឹត្តិការណ៍រត់នេះធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រំលឹកនូវគុណូបការៈ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សម្តេចតាក្នុងព្រះរាជបូជនីយកិច្ចទាមទារមកវិញ នូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង។SimplyGiving: Online Fundraising & Crowdfunding Across Asia

តាមការប្រកាសដំណឹងរបស់តារាចម្រៀងរូបនេះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៦ ឋែតុលា បានឱ្យដឹងថា ក្រុមការងារ RUN WITH SAI នឹងរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមសហការណ៍ជាមួយនឹង សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកែប ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការដទៃទៀត។

លោកបានឱ្យដឹងទៀតថា ក្រុមការងារបានជ្រើសរើស និងទទួលបានការអនុញ្ញាតពី អាជ្ញាធរខេត្ត រៀបចំកម្មវិធីនេះនៅក្រុងកែបដោយនឹងធ្វើការចាប់ផ្ដើមនិងបញ្ចប់ការរត់ នៅទីតាំងរង្វង់មូលវិមានឯករាជ្យក្រុងកែប ជាលើកដំបូងផងដែរ។

តាមការបញ្ជាក់របស់ សាយ ព្រឹត្តិការណ៍រត់នេះ គឺជាព្រឹត្តិការណ៍រត់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា២០២៣ រំលឹកនូវគុណូបការៈ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម ក្នុងព្រះរាជបូជនីយកិច្ចទាមទារមកវិញ នូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង ក្រោមស្នាព្រះហស្ថ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងឥស្សរជនខ្មែរជំនាន់មុន។

ព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” នឹងប្រព្រឹត្តទៅ នៅទីក្រុងកែប ខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រតូចជាងគេបង្អស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា ជាក្រុងវិស្សមកាល និងជាខេត្តតារារះនាទិសនិរតី កំពុងឈរបង្អួតនូវសម្រស់ដ៏ស្រស់ស្អាត ភាពចម្រុះ និងសំបូរបែប មាន សមុទ្រ ឆ្នេរខ្សាច់ ដែនកោះ ព្រៃកោងកាង ភ្នំតូច ធំ និងសហគមន៍អេកូទេសចណ៍ដ៏ស្រស់ត្រកាល។Run with Sai' effort inspires youth's charity school project | Phnom Penh  Post

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើនេះបើកទទួលការចុះឈ្មោះជាសាធារណៈទាំងជាតិ និងអន្តរជាតិដោយតម្រូវឱ្យមានការបង់ប្រាក់ទៅតាមប្រភេទវិញ្ញាសា ដោយអ្នកចូលរួមនឹងទទួលបានអាវយឺត ចំនួន ០១ ស្លាកសម្គាល់តាមវិញ្ញាសា ចំនួន ០១ មេដាយ សម្រាប់អ្នកបានមកដល់ទី (វិញ្ញាសា 10Km និង 21Km) ទឹក និងអាហារសម្រន់ (ផ្លែឈើ)៕

 

ឈ្វេងយល់! រវាង ត្រសក់ និង តាសក់ គួរសរសេរមួយណាទើបត្រូវត្រឹម?

0

ការប្រើប្រាស់ពាក្យត្រសក់ និង តាសក់ ឱ្យបានត្រឹមត្រូវ នៅតែជាប្រធានបទក្តៅមួយនៅលើបណ្តាសង្គមខ្មែរ ដោយមនុស្សមួយចំនួនបានសរសេរ និងយល់ឃើញខុសពីក្នុងវចនានុក្រមរបស់ម្តេចព្រះសង្ឃរាជ ជួន ណាត។
យោងតាមវចនានុក្រមរបស់ម្តេចព្រះសង្ឃរាជ ជួន ណាត បានឱ្យដឹងថា៖

ពាក្យ “តាសក់” ជាឈ្មោះវល្លិដំណាំមានផ្លែជាអាហារ ដូចជា តាសក់ស្រូវ, តាសក់ផ្អរ ជាដើម។ ខណៈជាទូទៅ មនុស្សមួយចំនួនសរសេរថា “ត្រសក់” ដោយពួកគេយល់ឃើញថា ពាក្យ “តាសក់” គ្រាន់តែជាភាសានិយាយ ដែលបញ្ចេញសូរសៀងទូទៅថា “តាសក់”។Why Are Cucumbers Waxy and Is the Wax Safe To Eat?ដោយឡែកចំពោះពាក្យ “ត្រសក់” នៅក្នុងវចនានុក្រមរបស់ម្តេចព្រះសង្ឃរាជ ជួន ណាត សំដៅលើសត្វត្រីមួយប្រភេទ ឈ្មោះ “ត្រីត្រសក់” ដែលជាប្រភេទត្រីធំ ច្រើនមានវត្តមាននៅទន្លេមេគង្គ និងបឹងទន្លេសាប៕
ត្រីត្រសក់ជាប្រភេទត្រីធំនិងច្រើនរស់នៅក្នុងទន្លេមេគង្គ និងបឹងទន្លេសាប - Rasmei Kampuchea Daily

 

ឧកញ៉ា នឹងត្រូវបញ្ចប់គោរមងារភ្លាមៗ ប្រសិនបើមិនបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់គ្នា

0

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើប្រាស់ព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលមាន១១ជំពូក និង២៦មាត្រា ស្តីអំពីបទប្បញ្ញត្តិនៃគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា។

នៅក្នុងព្រះរាជក្រឹត្យនោះ ក៏បានបញ្ជាក់នូវការបញ្ចប់គោរមងារឧកញ៉ាទៅលើបុគ្គលណាម្នាក់ ដែលបានប្រព្រឹត្តិករណីណាមួយដូចខាងក្រោម៖

  • គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
  • គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ
  • វន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ
  • ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា២២នៃព្រះរាជក្រឹត្យនេះ
  • ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ

សូមបញ្ជាក់ផងដែរថាលំដាប់ថ្នាក់គោរមងារឧកញ៉ា បានចែងថាគោរមងារឧកញ៉ាមាន៣លំដាប់ថ្នាក់ រួមមាន៖

  • លំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា
  • លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា
  • លំដាប់ថា្នក់ទី៣ ឧកញ៉ា

វិធីកាត់បន្ថយអាការៈហឹរ ដោយមិនចាំបាច់ផឹកទឹក

0

ប្រាកដណាស់ មនុស្សមួយចំនួនច្បាស់ជាចូលចិត្តការទទួលទានអាហារណាដែលមានរសជាតិហឹរ ព្រោះរសជាតិហឹរអាចធ្វើឱ្យអាហារឆ្ងាញ់ថែមមួយកម្រិត ប៉ុន្តែប្រហែលជាអ្នកនៅមិនទាន់ដឹងពីវិធីសាស្ត្រដើម្បីកាត់បន្ថយការហឹរនោះទេ។ ដូច្នេះ KBN News នឹងប្រាប់ពីរបៀបព្យាបាលរោគសញ្ញាហឹរដូចខាងក្រោម៖

១.ផឹកទឹកដោះគោ ឬទឹកដោះគោជូរឱ្យបានច្រើន មូលហេតុគឺដោយសារទឹកដោះគោមានផ្ទុកសារធាតុ capsaicin ដែលវាមានប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់ជាតិហឹរ និងរលាយជាតិខ្លាញ់បានយ៉ាងល្អ។ទេវកថា 10 អំពីទឹកដោះគោដែលត្រូវការការពន្យល់ - អាហារសុខភាពនៅជិតខ្ញុំ

២.នៅពេលហឹរខ្លាំងអ្នកអាចទទួលនំបុ័ង ឬប៉ាស្តាព្រោះវានឹងជួយស្រូបយកសារធាតុអាក្រក់ៗចេញពីរាងកាយ។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៣.ផឹកទឹកក្រូចឆ្មារ ឬទឹកខ្មេះ មូលហេតុគឺដោយសារតែអាស៊ីតនៅក្នុងក្រូច និងទឹកខ្មេះអាចកាត់បន្ថយឥទ្ធិពលនៃជាតិហឹរបានយ៉ាងងាយ។ទឹកក្រូចឆ្មាល្អយ៉ាងណាក៏ដោយ តែបើចេញអាការៈទាំង៤នេះហើយ កុំផឹកឱ្យសោះ ប្រយ័ត្នឈឺលើសដើម - មន្ទីរព័ត៌មានខេត្តប៉ៃលិន

៤.ទទួលទានទឹកឃ្មុំ ឬស្ករ ព្រោះទាំងពីរនេះនឹងជួយព្យាបាលរោគសញ្ញាហឹរយ៉ាងមានប្រសិទ្ធភាព។ទឹកឃ្មុំល្អ! តែយ៉ាងណាក៏ត្រូវតែដឹងពីរបៀបផឹក និងពេលវេលាដែលត្រូវផឹក ដើម្បីទទួលបានអត្ថប្រយោជន៍ដើម្បីសុខភាព – Kroupet

៥.ទទួលទានការ៉េមដែលត្រជាក់ខ្លាំង ឬយ៉ាអួរ មូលហេតុគឺដោយសារតែភាពត្រជាក់នឹងជួយកាត់បន្ថយអារម្មណ៍ក្តៅបានយ៉ាងរហ័ស៕នៅពេលការ៉េមត្រូវបានបង្កើត។ ការ៉េម

BLACKPINK បង្កើតប្រវត្តិសាស្ត្រជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “BORN PINK”

0

ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ BLACKPINK បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៣៤ ក្នុងចំណោម ២២ ប្រទេសជុំវិញពិភពលោកសម្រាប់ដំណើរទេសចរណ៍ពិភពលោកដ៏ធំរបស់ BORN PINK ដោយចាប់ផ្តើម និងបញ្ចប់នៅទីក្រុងសេអ៊ូល។BLACKPINK Born Pink World Tour Teaser Images: See the Pics – Billboard

ចាប់តាំងពីការប្រគំតន្ត្រីបានបញ្ចប់កាលពីខែមុន ទិន្នន័យត្រូវបានប្រមូលអំពីការចូលរួម និងប្រាក់ចំណូលដែល BLACKPINK រកបានមកពីការប្រគំតន្ត្រី ត្រឹមចំនួន ៥៦Shows ក្នុងចំណោម៦៦ Showsត្រូវបានគេរាយការណ៍ថា ក្រុមចម្រៀងនារីនេះបានបំបែកកំណត់ត្រាដ៏ធំសម្រាប់សិល្បករអាស៊ីរួចហើយ។Blackpink to conclude Born Pink world tour with 2 homecoming shows in Seoul  - CNA Lifestyle

ទោះបីជាតួលេខមានចំនួន១០ Shows ដែលមិនត្រូវបានរាយការណ៍ក៏ដោយ ដំណើរទេសចរណ៍ BORN PINK ឥឡូវនេះគឺជាដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដោយសិល្បកររបស់អាស៊ីដោយរកបានជាង ២៦០ លានដុល្លារ។ នៅពេលដែលការប្រគំតន្ត្រីចំនួន១០ Shows ចុងក្រោយត្រូវបានបញ្ចូលទៅក្នុងទិន្នន័យរួមទាំងរាប់បញ្ចូលទាំងកាលបរិច្ឆេទបញ្ចូលដ៏ធំបំផុតមួយចំនួនរបស់ពួកគេប្រាក់ចំណូលសរុបរបស់ពួកគេអាចលើសពី ៣០០ លានដុល្លារបានយ៉ាងងាយ ដែលធ្វើឱ្យវាក្លាយជាដំណើរទេសចរណ៍ពិភពលោកដ៏ជោគជ័យបំផុតមួយរបស់សិល្បការិនីនៅក្នុងពិភពលោក។BLACKPINK's Born Pink Tour Is The Show Of A Lifetime – The Foreword

ជាមួយសមិទ្ធិផលដ៏ធំនេះអ្នកគាំទ្ររបស់ BLACKPINK កំពុងបង្ហោះអបអរសាទរដល់ពួកគេ ដែលបានក្លាយទៅជាប្រធានបទជជែកនៅលើវេទិកាអនឡាញ និងកំពុងទន្ទឹងរង់ចាំភាពច្បាស់លាស់ជុំវិញអនាគតរបស់ពួកគេដូចគ្នា៕BLACKPINK Los Angeles Banc of California Stadium Concert Photos – BillboardExperience Blackpink's Out Of This World Virtual Concert On October 14! |  JulieAnneSanJose.com

អាស៊ាន គាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះWorld Cup 2034 ជាងការធ្វើជាសហម្ចាស់ផ្ទះរួមគ្នា

0

ថ្មីៗនេះ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដូចជាឥណ្ឌូនេសុី ម៉ាឡេសុី និងសិង្ហបុរី បានចាប់ផ្តើមប្រមូលគ្នា គ្រោងដេញថ្លៃជាសហម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ខណៈប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ឯកឧត្តម ខៀវ សាម៉េត ថាមានភាគរយតិចណាស់។

ទាក់ទងនឹងការដេញថ្លៃនេះខាងម៉ាឡេស៊ី បានដកខ្លួនចេញបាត់ទៅហើយ ស្របពេលដែលសិង្ហបុរី នៅមិនទាន់មានជំហរច្បាស់លាស់ ហេតុដូច្នេះនៅសល់តែឥណ្ឌូណេស៊ី និងអូស្ត្រាលី ខណ:អូស្ត្រាលី ក៏បានចេញសេចក្ដីថ្លែងការណ៍កាលពីខែមុន ចង់ធ្វើជាម្ចាស់ផ្ទះ តែមិនបានបញ្ជាក់ចូលរួមធ្វើជាមួយប្រទេសឥណ្ឌូណេស៊ីឡើយ។

ជុំវិញបញ្ហានេះ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៩ប្រទេស បានសម្តែងការគាំទ្រប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2034 ជាងការរួមគ្នាធ្វើជាសហម្ចាស់ផ្ទះ ដោយលើកឡើងហេតុផលថា បញ្ហានយោបាយ ហិរញ្ញវត្ថុ និងបច្ចេកទេស៕

ប្រភព៖ DIPLOMAT

តារាកំប្លែង ពាក់មី ចេញវីដេអូលើកឡើង៣រឿងជុំវិញ ស្រីអូន និងបុណ្យ៧ថ្ងៃលោកឧកញ៉ា ឈាង រ័ត្ន

0

គិតមកទល់ថ្ងៃទី១៦ តុលា នេះមរណភាពរបស់លោកឧកញ៉ា ឈាង រ័ត្ន មានរយៈពេល៧ថ្ងៃហើយប៉ុន្តែរឿងនេះនៅតែបន្តមានប្រធានបទលើបណ្តាញសង្គមមិនចេះចប់ ស្របពេលការប្រកាសពិធីបុណ្យគម្រប់ខួប៧ថ្ងៃមានការរៀបចំចំនួន២ទីតាំងផ្សេងគ្នា។ ជុំវិញបញ្ហានេះតារាកំប្លែងល្បីឈ្មោះនាយ ពាក់មី បានចេញវីដេអូលើកឡើងពី៣រឿងដោយសុំការអធ្យាស្រ័យពីសំណាក់លោកស្រី នួន ស៊ុន្ទនារី ហៅស្រីអូន ទុកជាមុន។No photo description available.

ព្រឹកថ្ងៃទី១៦ តុលា នៅលើបណ្តាញសង្គមហ្វេកប៊ុកលោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានបង្ហោះវីដេអូប្រមាណជាង៦នាទី ដោយបាននិយាយពីមូលហេតុពីការធ្វើបុណ្យ៧ថ្ងៃចំនួន២ទីតាំងផ្សេងគ្នាពោលគឺខាងស្រីអូន ម្ខាង និងក្រុមគ្រួសាររបស់លោកឧកញ៉ា ឈាង រ័ត្ន ម្ខាង។May be an image of 5 people, temple and text

តារាកំប្លែងពាក់មី បាននិយាយថាគុណបំណាច់របស់ ស្រីអូន និងឧកញ៉ា ឈាងរ័ត្ន លោកមិនភ្លេចទេហើយស្រលាញ់ស្មើៗគ្នា ស្របពេលអ្នកសិល្បៈរកមិនបានអំឡុងពេលកូវីដ លោកបានក្លាយជាអ្នកតំណាងធំសល់លុយ២០ម៉ឺនដុល្លារធ្វើផ្ទះឱ្យអ្នកមានគុណនៅស្រុកកំណើត។ លោកបានពន្យល់ប្រាប់មហាជនថា ដោយសារតែ លោកស្រី នួន ស៊ុន្ទនារី ហៅស្រីអូន និងក្រុមគ្រួសាររបស់ស្វាមី មានបញ្ហាចម្រូងចម្រាស់ជាមួយគ្នាដូចមហាជនឃើញស្រាប់ទើបការរៀបចំបុណ្យ៧ថ្ងៃមានចំនួន២ទីតាំងផ្សេងគ្នា។May be an image of 2 people

តារាកំប្លែងពាក់មី បាននិយាយរឿងទី២ថា ស្រីអូន ពិតជាបានទៅសំពះសពស្វាមីមែនដោយលោកបានទៅចូលរួមបុណ្យសពហើយចេញទៅមុនទើប ស្រីអូន មកក្រោយនៅពេលយប់។ ចំណែកឯរឿងទី៣នោះតារាកំប្លែងនាយពាក់មី សង្កត់ធ្ងន់ថា មកទល់ពេលនេះ ម៉ោងនេះហើយនៅតែមានមតិវែកញែកចំពោះមូលហេតុនៃមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ដោយមិនព្រមទទួលស្គាល់ការពិតថាជាការធ្វើអត្តឃាត។May be an image of 3 people and people performing martial arts

តារាកំប្លែងរូបនេះបានលើកឡើងទៀតថា បុគ្គលមួយចំនួននៅបន្តធ្វើវីដេអូវិភាគ និងបង្ហោះរូបភាពមិនសមរម្យនៃសពទៀត ទាំងក្រុមគ្រួសារសពបង្ហោះចូលរួមរំលែកទុក្ខ និងជម្រាបបុណ្យ៧ថ្ងៃធម្មតាតែអ្នកនៅឆ្ងាយឯណោះវិញវិភាគមិនចេះចប់។ នាយពាក់មី បន្ថែមថាអ្នកនៅបន្តបង្ហោះនេះព្រោះតែចង់បាន Views ឬយ៉ាងណាល្មមបញ្ឈប់ទៅចំពោះសកម្មភាពបែបនេះ៕

 

បែក..​ធ្លាយ!! ហាងលក់សាច់ជ្រូករបស់ជប៉ុនមួយកន្លែង ធ្វើទឹក​ជ្រលក់ដាក់​ក្នុង​ពាង​ដែល​មិន​បាន​លាង​អស់​រយៈ​ពេល​ ៦០ ​ឆ្នាំ

0

ជប៉ុន៖ ហាងលក់សាច់ជ្រូករបស់ជប៉ុនមួយកន្លែងដែលមានឈ្មោះថា Sonmai បាន​បែក​ធ្លាយវីដេអូពេញបណ្តាញសង្គមនាពេលថ្មីៗនេះ ដោយបង្ហាញពីអាថ៌កំបាំងនៃភាពឆ្ងាញ់ក្នុងការចាក់​ទឹក​ជ្រលក់ចូល​ពាងដ៏កខ្វក់​ដែល​មិន​បាន​លាង​ទឹក​អស់​រយៈ​ពេល ៦០ ​ឆ្នាំ​មក​ហើយ។​

 

ហេតុការណ៍នេះកើតឡើងនៅពេលដែលកម្មវិធីទូរទស្សន៍មួយរបស់ជប៉ុនបានអញ្ជើញម្ចាស់ហាងលក់សាច់ជ្រូក Sonmai ឱ្យចូលរួម ដោយម្ចាស់ហាងបានធ្វើការបង្ហាញពីរូបមន្តដ៏ឆ្ងាញ់ដែលពាក់ព័ន្ធទៅនឹងទឹកជ្រលក់ក្នុងពាងដែលមិនត្រូវបានគេលាងអស់រយៈពេល ៦០ ឆ្នាំមកហើយ ដែលម្ចាស់​ហាងបាន​បង្ហើប​ថា​ពាង​នេះគាត់​មិន​បាន​លាង​ទឹក​អស់​រយៈពេល​ ៦០ ​ឆ្នាំ​មក​ហើយ ដោយ​ជឿ​ថា​នេះ​ជា​ហេតុផល​នៅ​ពីក្រោយ​ភាព​ឆ្ងាញ់​របស់​សាច់ជ្រូក​ ហើយគាត់​ធ្វើបែប​នេះ​តាំង​ពី​ជំនាន់​ជីតា​គាត់មកម្លេះ នេះបើយោងតាមគេហទំព័រ Audit Central។Japanese restaurant is shocked because the sauce bottle has not been washed in 60 yearsដូច្នេះយោងតាមរូបភាព បានឱ្យដឹងថា នៅជុំវិញពាងពោរពេញ​ទៅដោយកំអែ​ទឹកជ្រលក់​ដែល​មិន​ទាន់​បាន​លាង​សម្អាត និង​រឹង​ជា​ដុំៗ​ជុំវិញ​ ដែលមើលទៅពិតជាកខ្វក់ខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានសម្តែងការព្រួយបារម្ភ បន្ទាប់ពីបានឃើញរូបភាពពាង និងដឹងថាម្ចាស់ហាងមិនបានលាងសម្អាតអស់រយៈពេល ៦០ ឆ្នាំមកហើយ ខណៈដែលអតិថិជនជាច្រើនបានការពារហាងលក់សាច់ជ្រូក Sonmai ដោយនិយាយថាពួកគេមិនដែលឈឺពោះ ឬកើតរោគអ្វីទេបន្ទាប់ពីញ៉ាំសាច់ជ្រូកនៅក្នុងហាងមួយនេះ។

 

គួរបញ្ជាក់ដែរថា Sonmai គឺជាហាងលក់សាច់ជ្រូកដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងតូក្យូ ដែលហាងនេះបានបើកតាំងពីឆ្នាំ ១៩៣៣ មកម្លេះហើយត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ខណៈដែលការ​មិន​លាង​ពាង​ទឹកជ្រលក់​មាន​តាំងពី​ដើម​រៀង​មក៕

ចូលកា…ប់សម្លា…ប់សង្សាដល់ក្នុងផ្ទះ នៅយប់ចុងក្រោយនៃថ្ងៃភ្ជុំបិណ្ឌ

0

នៅយប់ចុងក្រោយនៃថ្ងៃភ្ជុំបិណ្ឌ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសជាសង្សារ បានកាន់កាំបិតចូលកាប់សម្លាប់ ស្ត្រីជាសង្សារ ដល់ផ្ទះ រត់ពេញកាប់ជណ្តើរ បណ្តាលឱ្យហូរឈាមតាមជណ្តើររហូតស្លាប់ រួចជនសង្ស័យគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧និង ៤២នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១២៩ ផ្លូវE ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។យោងតាមម្ចាស់ផ្ទះ បានឱ្យដឹងថា ជនរងគ្រោះបានមកធ្វើការនៅផ្ទះគាត់ តាំងពីអំឡុងខែមករា ឆ្នាំ២០២៣។ លុះនៅខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានឡើងទៅលេងស្រុកកំណើត ហើយនៅពេលត្រឡប់មកវិញបានប្រាប់គាត់ថា ត្រូវបានមិត្តប្រុសជាសង្សារកាប់ក្បាលរបួស៥ថ្នេរ តែបានដោះស្រាយបញ្ចប់រឿងហើយ។

ក្រោយមកទៀតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានទៅលេងស្រុកកំណើត ហើយនៅវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញ។លុះដល់វេលាម៉ោងប្រហែល៧និង៣៨នាទី បងស្រីម្ចាស់ផ្ទះ បានដើរឡើងទៅបន្ទប់ ស្រាប់តែលឺសម្លេងជនរងគ្រោះស្រែក ទើបគាត់បើកទ្វារបន្ទប់មកឃើញជនរងគ្រោះត្រូវបានបុរសម្នាក់ ពាក់មួកសុវត្ថិភាព ពាក់អាវយឺតដៃវែង ស្លៀកខោជើងខ្លី នៅក្នុងដៃមានកាន់កាំបិតបុង័តោ បានកាប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះបានព្យាយាមរត់ឡើងទៅលើ តែត្រូវជនសង្ស័យកាប់ជាច្រើនកាំបិត រួចក៏បានរត់គេចខ្លួនទៅបាត់ ហើយគាត់ក៏បានទៅមើលជនរងគ្រោះឃើញមានឈាមប្រឡាក់ពេញខ្លួន ទើបទូរស័ព្ទទៅប្រាប់ប្តីនិងទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ពេលរថយន្តមកដល់បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ទៅហើយ។

ពេលនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់៕