តារាកំប្លែង ពាក់មី ចេញវីដេអូលើកឡើង៣រឿងជុំវិញ ស្រីអូន និងបុណ្យ៧ថ្ងៃលោកឧកញ៉ា ឈាង រ័ត្ន
គិតមកទល់ថ្ងៃទី១៦ តុលា នេះមរណភាពរបស់លោកឧកញ៉ា ឈាង រ័ត្ន មានរយៈពេល៧ថ្ងៃហើយប៉ុន្តែរឿងនេះនៅតែបន្តមានប្រធានបទលើបណ្តាញសង្គមមិនចេះចប់ ស្របពេលការប្រកាសពិធីបុណ្យគម្រប់ខួប៧ថ្ងៃមានការរៀបចំចំនួន២ទីតាំងផ្សេងគ្នា។ ជុំវិញបញ្ហានេះតារាកំប្លែងល្បីឈ្មោះនាយ ពាក់មី បានចេញវីដេអូលើកឡើងពី៣រឿងដោយសុំការអធ្យាស្រ័យពីសំណាក់លោកស្រី នួន ស៊ុន្ទនារី ហៅស្រីអូន ទុកជាមុន។
ព្រឹកថ្ងៃទី១៦ តុលា នៅលើបណ្តាញសង្គមហ្វេកប៊ុកលោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានបង្ហោះវីដេអូប្រមាណជាង៦នាទី ដោយបាននិយាយពីមូលហេតុពីការធ្វើបុណ្យ៧ថ្ងៃចំនួន២ទីតាំងផ្សេងគ្នាពោលគឺខាងស្រីអូន ម្ខាង និងក្រុមគ្រួសាររបស់លោកឧកញ៉ា ឈាង រ័ត្ន ម្ខាង។
តារាកំប្លែងពាក់មី បាននិយាយថាគុណបំណាច់របស់ ស្រីអូន និងឧកញ៉ា ឈាងរ័ត្ន លោកមិនភ្លេចទេហើយស្រលាញ់ស្មើៗគ្នា ស្របពេលអ្នកសិល្បៈរកមិនបានអំឡុងពេលកូវីដ លោកបានក្លាយជាអ្នកតំណាងធំសល់លុយ២០ម៉ឺនដុល្លារធ្វើផ្ទះឱ្យអ្នកមានគុណនៅស្រុកកំណើត។ លោកបានពន្យល់ប្រាប់មហាជនថា ដោយសារតែ លោកស្រី នួន ស៊ុន្ទនារី ហៅស្រីអូន និងក្រុមគ្រួសាររបស់ស្វាមី មានបញ្ហាចម្រូងចម្រាស់ជាមួយគ្នាដូចមហាជនឃើញស្រាប់ទើបការរៀបចំបុណ្យ៧ថ្ងៃមានចំនួន២ទីតាំងផ្សេងគ្នា។
តារាកំប្លែងពាក់មី បាននិយាយរឿងទី២ថា ស្រីអូន ពិតជាបានទៅសំពះសពស្វាមីមែនដោយលោកបានទៅចូលរួមបុណ្យសពហើយចេញទៅមុនទើប ស្រីអូន មកក្រោយនៅពេលយប់។ ចំណែកឯរឿងទី៣នោះតារាកំប្លែងនាយពាក់មី សង្កត់ធ្ងន់ថា មកទល់ពេលនេះ ម៉ោងនេះហើយនៅតែមានមតិវែកញែកចំពោះមូលហេតុនៃមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ដោយមិនព្រមទទួលស្គាល់ការពិតថាជាការធ្វើអត្តឃាត។
តារាកំប្លែងរូបនេះបានលើកឡើងទៀតថា បុគ្គលមួយចំនួននៅបន្តធ្វើវីដេអូវិភាគ និងបង្ហោះរូបភាពមិនសមរម្យនៃសពទៀត ទាំងក្រុមគ្រួសារសពបង្ហោះចូលរួមរំលែកទុក្ខ និងជម្រាបបុណ្យ៧ថ្ងៃធម្មតាតែអ្នកនៅឆ្ងាយឯណោះវិញវិភាគមិនចេះចប់។ នាយពាក់មី បន្ថែមថាអ្នកនៅបន្តបង្ហោះនេះព្រោះតែចង់បាន Views ឬយ៉ាងណាល្មមបញ្ឈប់ទៅចំពោះសកម្មភាពបែបនេះ៕



ដូច្នេះយោងតាមរូបភាព បានឱ្យដឹងថា នៅជុំវិញពាងពោរពេញទៅដោយកំអែទឹកជ្រលក់ដែលមិនទាន់បានលាងសម្អាត និងរឹងជាដុំៗជុំវិញ ដែលមើលទៅពិតជាកខ្វក់ខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានសម្តែងការព្រួយបារម្ភ បន្ទាប់ពីបានឃើញរូបភាពពាង និងដឹងថាម្ចាស់ហាងមិនបានលាងសម្អាតអស់រយៈពេល ៦០ ឆ្នាំមកហើយ ខណៈដែលអតិថិជនជាច្រើនបានការពារហាងលក់សាច់ជ្រូក Sonmai ដោយនិយាយថាពួកគេមិនដែលឈឺពោះ ឬកើតរោគអ្វីទេបន្ទាប់ពីញ៉ាំសាច់ជ្រូកនៅក្នុងហាងមួយនេះ។

យោងតាមម្ចាស់ផ្ទះ បានឱ្យដឹងថា ជនរងគ្រោះបានមកធ្វើការនៅផ្ទះគាត់ តាំងពីអំឡុងខែមករា ឆ្នាំ២០២៣។ លុះនៅខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានឡើងទៅលេងស្រុកកំណើត ហើយនៅពេលត្រឡប់មកវិញបានប្រាប់គាត់ថា ត្រូវបានមិត្តប្រុសជាសង្សារកាប់ក្បាលរបួស៥ថ្នេរ តែបានដោះស្រាយបញ្ចប់រឿងហើយ។
លុះដល់វេលាម៉ោងប្រហែល៧និង៣៨នាទី បងស្រីម្ចាស់ផ្ទះ បានដើរឡើងទៅបន្ទប់ ស្រាប់តែលឺសម្លេងជនរងគ្រោះស្រែក ទើបគាត់បើកទ្វារបន្ទប់មកឃើញជនរងគ្រោះត្រូវបានបុរសម្នាក់ ពាក់មួកសុវត្ថិភាព ពាក់អាវយឺតដៃវែង ស្លៀកខោជើងខ្លី នៅក្នុងដៃមានកាន់កាំបិតបុង័តោ បានកាប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះបានព្យាយាមរត់ឡើងទៅលើ តែត្រូវជនសង្ស័យកាប់ជាច្រើនកាំបិត រួចក៏បានរត់គេចខ្លួនទៅបាត់ ហើយគាត់ក៏បានទៅមើលជនរងគ្រោះឃើញមានឈាមប្រឡាក់ពេញខ្លួន ទើបទូរស័ព្ទទៅប្រាប់ប្តីនិងទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ពេលរថយន្តមកដល់បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ទៅហើយ។















ក្នុងនោះគេឃើញមានតែ ប្រទេសអៀរឡង់ តែមួយប៉ុណ្ណោះ ដែលស្ថិតនៅក្នុងសមាជិកសហភាពអឺរ៉ុប ប្រកាសជំហរឈរខាងប៉ាឡេស្ទីន និងគាំទ្រ ឱ្យពិនិត្យឡើងវិញនៅច្បាប់ស្តីពីការបង្កើតរដ្ឋអុីស្រាអែល នៅឆ្នាំ១៩៤៨ ដែលបានធ្វើឱ្យប៉ាឡេស្ទីនដែលជាប្រជាជនម្ចាស់ស្រុក បែរជាត្រូវបាត់បង់ទឹកដី អស់ជាង៨០ភាគរយ។
សូមបញ្ជាក់ផងដែរថា តាំងពីដើមមក ពលរដ្ឋប៉ាឡេស្ទីន យល់ឃើញថាទឹកដីអុីស្រាអែលជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ខណៈដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន៕






