ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ BLACKPINK បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៣៤ ក្នុងចំណោម ២២ ប្រទេសជុំវិញពិភពលោកសម្រាប់ដំណើរទេសចរណ៍ពិភពលោកដ៏ធំរបស់ BORN PINK ដោយចាប់ផ្តើម និងបញ្ចប់នៅទីក្រុងសេអ៊ូល។
ចាប់តាំងពីការប្រគំតន្ត្រីបានបញ្ចប់កាលពីខែមុន ទិន្នន័យត្រូវបានប្រមូលអំពីការចូលរួម និងប្រាក់ចំណូលដែល BLACKPINK រកបានមកពីការប្រគំតន្ត្រី ត្រឹមចំនួន ៥៦Shows ក្នុងចំណោម៦៦ Showsត្រូវបានគេរាយការណ៍ថា ក្រុមចម្រៀងនារីនេះបានបំបែកកំណត់ត្រាដ៏ធំសម្រាប់សិល្បករអាស៊ីរួចហើយ។
ទោះបីជាតួលេខមានចំនួន១០ Shows ដែលមិនត្រូវបានរាយការណ៍ក៏ដោយ ដំណើរទេសចរណ៍ BORN PINK ឥឡូវនេះគឺជាដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដោយសិល្បកររបស់អាស៊ីដោយរកបានជាង ២៦០ លានដុល្លារ។ នៅពេលដែលការប្រគំតន្ត្រីចំនួន១០ Shows ចុងក្រោយត្រូវបានបញ្ចូលទៅក្នុងទិន្នន័យរួមទាំងរាប់បញ្ចូលទាំងកាលបរិច្ឆេទបញ្ចូលដ៏ធំបំផុតមួយចំនួនរបស់ពួកគេប្រាក់ចំណូលសរុបរបស់ពួកគេអាចលើសពី ៣០០ លានដុល្លារបានយ៉ាងងាយ ដែលធ្វើឱ្យវាក្លាយជាដំណើរទេសចរណ៍ពិភពលោកដ៏ជោគជ័យបំផុតមួយរបស់សិល្បការិនីនៅក្នុងពិភពលោក។
ជាមួយសមិទ្ធិផលដ៏ធំនេះអ្នកគាំទ្ររបស់ BLACKPINK កំពុងបង្ហោះអបអរសាទរដល់ពួកគេ ដែលបានក្លាយទៅជាប្រធានបទជជែកនៅលើវេទិកាអនឡាញ និងកំពុងទន្ទឹងរង់ចាំភាពច្បាស់លាស់ជុំវិញអនាគតរបស់ពួកគេដូចគ្នា៕










