តាមគេលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅក្នុងតេឡេក្រាមរបស់សម្ដេច នៅថ្ងៃទី១៦ ខែតុលា ២០២៣ បានឱ្យដឹងថា សម្តេចចាត់ទុក iPhone15 ជាទូរស័ព្ទដែលលំបាកប្រើបំផុត ដែលសម្តេចធ្លាប់បានប្រើទូរសព្ទ iPhone ជាច្រើនម៉ូឌែលរួចមកហើយ។
នៅក្នុងសំណេរបស់សម្ដេចបានរៀបរាប់ថា “ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា”។
សម្ដេចបានបន្ថែមទៀតថា “កំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឱ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល”៕










